ភាគទី14:ឯងក៏មិនមែនជាមនុស្សឯងក៏មិនខុសពីយើងមីនយ៉ុនហ្គី!!

552 43 0
                                    

«បើបងជាបិសាចពិតមែនអូននឹងចាកចេញពីបងជារាងរហូតព្រោះអូនមិនចូលចិត្តអ្នកដែលកុហកអូនឡើយជាពិសេសមនុស្សដែលអូនដាក់ចិត្តស្រលាញ់»ថេយ៉ុងសម្លឹងមុខជុងហ្គុកម៉ក់ៗដោយក្រសែភ្នែកនឹងថ្កល់បញ្ជាក់អោយរាងក្រាសបានដឹងថាពាក្យសម្តីដែលគេនិយាយវាជាការពិត។ជុងហ្គុកកាលបើបានឃើញពីភាពច្បាស់លាស់ពិតប្រាកដរបស់ថេហ្យុងនាយក៏កាន់តែមានអារម្មណ៍មិនល្អភាពភ័យខ្លាចក៏លោតចូលមកពេញទ្រូងភ្លាមៗ។
«មើលទៅអូនស្អប់មនុស្សកុហកខ្លាំងណាស់ហើយ»នាយប្រឹងនិយាយបន្លប់ធ្វើជាសួរទាំងដឹងចម្លើយយ៉ាងច្បាស់ពីមាត់រាងតូចទៅហើយ។
«ត្រូវហើយ»ឆ្លើយម្តងទៀតជាមួយទឹកមុខមាំ។
«អឹម!!បងថាពួកយើងទៅញ៊ាំបាយទៅនេះម៉ោង1ហើយបងឃ្លាន»ជុងហ្គុកប្រញាប់ប្តូររឿងនិយាយកាលបើសង្កេតឃើញទឹកមុខអ្នកម្ខាងទៀតមើលទៅដូចជាមិនសូវស្រួលបើបន្តនិយាយពីរឿងនេះទៀតអាចនឹងឈ្លោះទាស់សម្តីគ្នាមិនខាន។
«តោះអូនក៏ឃ្លានដែរ»
«មោះចាំបងជួយកាន់»
«នេះបងកាន់មួយនេះទៅសល់ប៉ុន្មានទុកអោយអូន»ថេយ៉ុងហុចប្រដាប់ប្រដាមួយចំនួនអោយជុងហ្គុកជួយកាន់ហើយនៅសល់គឺគេជាអ្នកកាន់ខ្លួនឯង។ពួកគេទាំងពីរបណ្តើរគ្នាចូលក្នុងភូមិគ្រឹះទាំងញញឹមញញែមមានក្តីសុខ។ធម្មតាបាននៅក្បែរមនុស្សយើងស្រលាញ់គឺត្រូវតែសប្បាយចិត្តអញ្ចឹងហើយត្រូវអត់?
«មានក្តីសុខខ្លាំងណាស់មែនទេ?ហ្ហឹសយើងចង់ដឹងណាស់ជុងហ្គុកបើក្មេងម្នាក់នេះដឹងថាឯងជាបិសាចតើគេនឹងនៅស្រលាញ់ឯងទៀតទេ?»កូនចាបមួយក្បាលទំនៅលើមេឃឈើក្បែរនោះបានបញ្ចេញសម្លេងឡើង។គ្របសកម្មភាពនឹង ពាក្យ សម្តីរបស់ជុងហ្គុកនឹងថេហ្យុងត្រូវបានកូនចាបមួយក្បាលនេះដឹងនឹងស្តាប់លឺទាំងអស់ហើយកូនចាប់នេះវាមិនមែនជាចាប់ពិតប្រាកដទេតែវាជាបិសាចប្រចៀវបានក្លែងខ្លួនប្រែប្រឡាជាកូនចាបមកស៊ើបមើលពីស្ថានភាពរបស់ជុងហ្គុកប៉ុណ្ណោះ។
.........
ងាកមកមើលយ៉ុនមីនវិញតាំងពីថ្ងៃដែលបាត់ខ្លួនថេយ៉ុងមកពួកគេតែងតែចេញតាមរកថេយ៉ុងគ្រប់ទីកន្លែងទាំងអស់ប៉ុន្តែនៅមិនទទួលបានដំណឹងអ្វីសោះ។ជីមីនគេពិបាកចិត្តខ្លាំងណាស់មិនដឹងគួរទៅតាមរកថេយ៉ុងនៅកន្លែងណាទៀតទេគេបានខំប្រឹងទាំងថ្ងៃទាំងយប់អស់ពីសម្ថភាពហើយក្នុងការតាមរកនៅតែមិនជួបដដែល។
«មិចក៏ធ្វើមុខចឹងមិនសប្បាយចិត្តរឿងអី?»ជីមីនដើរចូលមកក្នុងផ្ទះក៏ប្រទះភ្នែកនឹងរាងក្រាសដែលអង្គុយផឹកការហ្វេធ្វើមុខស្អុយៗមិនដឹងជាមនរឿងអីនៅក្នុងចិត្តទេ។
«អូនទើបតែមកពីណា?»ជំនួសដោយការឆ្លើយយ៉ុនហ្គីបានក្រវីក្បាលហើយក៏ឆ្លៀតសួរនាំជីមីនបន្តិចដែរ។
«មកពីតាមរកថេយ៉ុង»មែនហើយគេទើបតេមកពីតាមរកថេយ៉ុងប៉ុន្តែសួរថាបានជួបបានឃើញអត់?ចម្លើយគឺដដែលនឹងហើយមិនឃើញសូម្បីតែស្រមោល។
«ពោះធំយ៉ាងនេះហើយនៅបណ្តោយខ្លួនចេញទៅណាមកណាតែម្នាក់ឯងទៀតអូនឯងនេះ»យ៉ុនហ្គីខឹងណាស់ពេលដឹងថាប្រពន្ធតូចកំពុងមានផ្ទៃពោះបីខែចេញទៅក្រៅដោយមិនប្រាប់ខ្លួនទើបស្តីបន្ទោសអោយតែម្តង។
«អូនសុំទោសគឺអូនឃើញបងរវល់ធ្វើការ»មិនមែនមិនចង់ប្រាប់តែមិនចង់រំខានប្តីឃើញប្តីហត់នឹងការងារហើយមិនចង់អោយហត់នឹងការតាមរកថេយ៉ុងជាមួយខ្លួនទៀតទេ។
«ការងារមិនសំខាន់ស្មើប្រពន្ធកូនបងទេ»ជីមីនញញឹមខ្ចឹបពេលបានស្តាប់ពាលកយសម្តីដ៏សែនកក់ក្តៅពីមាត់របស់ប្តី។ឃើញអត់គេរវល់យ៉ាងណាក៏គេមិនភ្លេចគិតពីប្រពន្ធកូនទេណាស់តែប្រពន្ធទេខ្លាចចិត្តប្តីគ្រប់សព្វទើបមិនហ៊ានពឹងពាក់ព្រោះខ្លាចលំបាកដល់ប្តី។
«បងគិតថាអូនមិនចាំបាច់តាមរកថេយ៉ុងទៀតទេ»
«ហេតុអ្វី?»
«បងដឹងហើយថាគេនៅទីណា»នាយពោលឡើងទាំងទឹកមុខស្មើថេងខុសពីជីមីនសប្បាយចិត្តរំភើបខ្លាំងណាស់ពេលដឹងដំណឹងនេះ។
«បងជួបគេនៅទីណា?»ជីមីនដាក់បង្គុយជិតយ៉ុនហ្គីចោទសួរទាំងទឹកមុខសប្បាយអរ។
«បងជួបគេចៃដន្យនៅផ្សារទំនើបកាលពីប៉ុន្មានថ្ងៃមុន»យ៉ុនហ្គីធ្លាក់ទឹកមុខនៅពេលនិយាយដល់ត្រឹមនេះមិនដឹងថាកំឡុងពេលជួបជាមួយថេយ៉ុងកើតមានរឿងអ្វីឡើងទេ។
«ចុះម្តេចក៏បងមិនយកគេមកជាមួយ?»ទឹកមុខឆ្ងល់ផ្លីផ្លើមិនដឹងអីរបស់ជីមីនបានបង្ហាញឡើង។បើជួបហើយហឹតុអ្វីមិនយកមកជាមួយ?
«អោយនាំមកយ៉ាងមិចបើគេនិយាយថាគេមិនស្គាល់បងផងនឹង?»យ៉ុនហ្គីសែនអន់ចិត្តពេលរំលឹកដល់រឿងនេះម្តងៗ។ដឹងទេពេលគេជួបថេយ៉ុងគេសប្បាយចិត្តណាស់ខំរត់ទៅរកថេយ៉ុងតែអ្វីដែលទទួលបាគឺពាក្យថា‹ខ្ញុំមិនស្គាល់លោកទេ›ព្រោះពាក្យនេះហើយទើបគេមិនបានយករឿងដែលគេជួបជាមួយថេយ៉ុងមកប្រាប់អោយជីមីនបានដឹងទើបតែពេលនេះឃើញថាជីមីនខិតខំស្វះស្វែងតាមរកថេយ៉ុងពេកគេក៏និយាយតែម្តងទៅ។
«មិនអាចទេថេយ៉ុងមិនអាចនិយាយពាក្យនេះទេបងកុហកអូនច្បាស់ណាស់»ជីមីនមិនជឿ។
«បងមិនបានកុហកគេនិយាយបែបនឹងមែន»មិនអាចយ៉ាងមិចបើគេឮឺផ្ទាល់ត្រចៀកទាំងសងខាងហើយនឹងគេពេលនោះសឹងតែទន់ជង្គង់ដួលទៅហើយខណៈពេលមិត្តរាប់គ្នាច្រើនឆ្នាំគេមកនិយាយថាមិនស្គាល់អ៊ីចឹង។
«.....»ជីមីនស្ងាត់មាត់ទឹកភ្នែកក៏ចាប់ផ្តើមហូរមកគេមិនចង់ជឿទេគេមិនចង់ជឿពិតមែនថាយ៉ុនហ្គីនិយាយនោះជារឿងពិត។
«អូនទៅសម្រាកសិនទៅបើចង់ជួបគេបងនឹងជូនអូនទៅតែមិនមែនពេលនេះ»នាយដឹងពីកន្លែងថេយ៉ុងរស់បើជីមីនចង់ជួបគេនឹងជូនទៅតែសុំពេលធ្វើចិត្តបន្តិចសិនព្រោះគេនៅខឹងថេយ៉ុងនៅឡើយ។
«បងនិយាយការពិតទេ?»
«ហ្ហឹម!!!»នាយក្រហ្ហឹមតបជីមីនក៏ងក់ក្បាលលើកដៃជូតទឹកភ្នែកចេញពីថ្ពាល់រហ័សឡើងទៅសម្រាកតាមពាក្យបង្គាប់របស់ប្តី។
(សុំទោសផងលោកជាអ្នកណាខ្ញុំដូចជាមិនស្គាល់លោកទេ)ពាក្យសម្តីថេយ៉ុងនៅដក់ជាប់ពេញខួរក្បាលយ៉ុនហ្គីនៅឡើយទេពាក្យនេះស្តាប់ហើយឈឺណាស់ឈឺជាងប្រពន្ធវៃបែកក្បាលកាលពីថ្ងៃមុនឆ្ងាយណាស់។
...ត្រឡប់ទៅកាន់ប៉ុន្មានថ្ងៃមុនវិញថ្ងៃដែលយ៉ុនហ្គីបានជួបនឹងថេយ៉ុង...
យ៉ុងហ្គីចេញពីធ្វើការក៏ឆៀងចូលផ្សារទិញរបស់ញ៊ាំបន្តិចបន្តួចទុកផ្ញើជីមីនព្រោះដឹងថាជីមីនមានផ្ទៃពោះឧស្សាហ៍ឃ្លាន។ពេលកំពុងរើសផ្លែឈើគេក៏ឡែកភ្នែកទៅឃើញថេយ៉ុងដំបូងៗក៏គិតថាប្រហែលជាមនុស្សផ្សេងគ្នាតែយូរទៅៗកាន់តែមើលកាន់តែដឹងនោះគឺជាថេយ៉ុងពិតមែនទើបរហ័សរត់ទៅរកថេយ៉ុងទាំងកម្រោល÷
«ថេយ៉ុងជាឯងពិតមែន ឯងបាត់ទៅណាដឹងទេថាយើងនឹងជីមីនបារម្ភពីឯងប៉ុណ្ណាយើងនឹងជីមីនតាមរកឯងសឹងតែក្រឡាប់ផែនដីហើយ»យ៉ុនហ្គីចាប់ស្មាតូចអង្រួនតិចៗតាមអារម្មណ៍សប្បាយអរភ្លេចខ្លួនរបស់គេនឹងបានរៀបរាប់ពាក្យជាច្រើនអោយថេយ៉ុងស្តាប់។ថេយ៉ុងបើកភ្នែកភ្លឹសៗធ្វើមុខឡេឡឺៗមិនដឹងឆ្ងល់អីរួចចាប់បំបេះដៃយ៉ុនហ្គីចេញមុននឹងតបទៅយ៉ុនហ្គីវិញ÷
«សុំទោសផងលោកជាអ្នកណាខ្ញុំដូចជាមិនដែលស្គាល់លោកទេ.....»ថេយ៉ុងរុញយ៉ុនហ្គីចេញពីខ្លួន ហើយក៏និយាយឡើងធ្វើឲ្យរាងក្រាសចាប់ផ្តើមឆ្ងល់ស្រងាកចិត្តជាពន់ពេក។មិនស្គាល់?មិនអាចទេដឹងពួកម៉ាករាប់អានគ្នាយូរហើយមកនិយាយថាមិនស្គាល់បោកពេកទេដឹង?
«ថេយ៍ឯងនិយាយឆ្កួតស្អីរបស់ឯងហ្ហា៎?យើងអាយ៉ុនហ្គីជាមិត្តរបស់ឯងនោះអី!!»យ៉ុនហ្គីលើកដៃទាំងពីរចង្អុលមកខ្លួនឯងនិយាយក្តែងប្រាប់អោយថេហ្យុងស្គាល់ថាខ្លួនគឺជាមិត្តៗរាប់ឆ្នាំនោះអី។
«ជាមិត្ត?សុំទោសខ្ញុំមិនធ្លាប់មានមិត្តទេលោកប្រហែលជាច្រឡំមនុស្សហើយទេដឹង?»ថេយ៉ុងផ្ទួនពាក្យមិត្តសារជាថ្មីខណៈខួរក្បាលក៏កំពុងរកនឹកតែនឹកយូរហើយដូចជាមិនចាំសោះថាគេធ្លាប់មានមិត្តទើបតបត្បកទៅកាន់យ៉ុនហ្គីវិញដោយស្នាមញញឹមជាប់មុខដដែល។
«អ្នកប្រុសតូចមានរឿងអីមែនទេ?»ឆីងលីងដែលទើបតែចេញពីហាងការ៉េមបានឃើញអ្នកប្រុសរបស់គេឈរប្រកែកគ្នាជាមួយនិងមនុស្សចម្លែកមិនធ្លាប់ឃើញពីមុនមកក៏ប្រញាប់រត់មកសួរខ្លាចថាគេមានបំណងមិនល្អមកលើមនុស្សរបស់លោកម្ចាស់នាយ។
«គ្មានអីទេលោកខាងនេះគាត់ច្រឡំមនុស្សគិតថាខ្ញុំជាមិត្តរបស់គាត់តែខ្ញុំដោះស្រាយរួចហើយពួកយើងឆាប់ទៅវិញទៅកុំឲ្យជុងហ្គុកចាំផ្លូវយូរ»និយាយចប់រាងតូចក៏ដើរចេញពីយ៉ុនហ្គីសម្តៅទៅរកឡានរបស់គេដែលមានឆីងលីងជាអ្នកបើកជូនដំណើរត្រឡប់ទៅភូមិគ្រឹះវិញ។ចំណែកយ៉ុនហ្គីគ្មានអ្វីត្រូវនិយាយទៀតក្រៅពីឈរសើចចំអកខ្លួនឯងទាំងរលីងរលោងអន់ចិត្តដែលគេនិយាយថាមិនស្គាល់ខ្លួនវាគួរអោយចង់សើចដល់ថ្នាក់ទប់មិនជាប់ហើយឃើញទេ?
+ត្រឡប់មកបច្ចុប្បន្នវិញ
កន្លងទៅរយៈពេលមួយសប្តាហ៍ទៀតហើយថ្ងៃនេះយ៉ុនហ្គីក៏បាននាំជីមីនទៅរកថេហ្យុងដូចគ្នាតើថេយ៉ុងអាចចំណាំជីមីនបានទេឬក៏គេមិនស្គាល់ជីមីនដូចដែលគេមិនបានស្គាល់យ៉ុនហ្គីដែរ?
...តីងតុង....តីងតុង....
សម្លេងកណ្តឹងផ្ទះបន្លឺឡើងធ្វើឲ្យអ្នកបម្រើក្នុងវិមានប្រញាប់ប្រញាល់ចេញមកបើកទ្វារទាំងញាប់ដៃញាប់ជើង....
ក្រាក*
«អត់ទោសតើលោកទាំងពីរមករកអ្នកណាដែរ?»បើកទ្វារហើយបានឃើញមនុស្សប្រុសពីរនាក់ឈររង់ចាំទើបអ្នកបម្រើសួរដោយការគួរសម។
«ខ្ញុំមករកមនុស្សម្នាក់ឈ្មោះថេយ៉ុងតើគេនៅដែលទេ?»ជីមីនតបវិញយ៉ាងលឿនដោយគ្មានការស្ទាក់ស្ទើព្រោះចិត្តអន្ទះសារខ្លាំងណាស់ចង់ជួបមិត្តដែលបាត់ដំណឹងទៅរាប់ខែដឹងទេថានឹកចង់បែកទ្រូងហើយ។
«ថេយ៉ុង?..សុំទោសផងនៅក្នុងវិមានរបស់យើងគ្មានមនុស្សឈ្មោះថេហ្យុងទេពួកលោកប្រហែលជាច្រឡំមនុស្សហើយ»អ្នកបម្រើជ្រួញចិញ្ចើមមចូលគ្នារកនឹកមួយសន្ទុះក៏ឆ្លើយបកទៅកាន់រាងតូចវិញព្រោះក្នុងវិមាននេះគ្មានអ្នកណាឈ្មោះថេហ្យុងទេ។
បញ្ជាក់:ជុងហ្គុកមិនដែលហៅឈ្មោះថេហ្យុងអោយ
មនុស្សក្នុងវិមានបានឮទេទើបពួកគេមិនស្គាល់ឈ្មោះថេហ្យុង។
«ច្បាស់ទេថាគ្មាន?អ៎!!មែនហើយនិយាយជាឈ្មោះអ្នកប្រហែលមិនស្គាល់ទេចឹងមើលរូបវិញល្អជាង»
មិនចាំយូរយ៉ុនហ្គីលូកយកទូរស័ព្ទពីហោប៉ាវខោចុចដោះលេខកូដមិនដឹងជាលេខស្អីខ្លះទេពេលដោះរួចក៏យករូបថេយ៉ុងដែលមានក្នុងទូរស័ព្ទលើកបង្ហាញអោយអ្នកបម្រើម្នាក់នេះបានឃើញ។
«.......»អ្នកបម្រើឃើញហើយក៏ស្ងាត់ព្រោះអ្នកនៅក្នុងរូបនេះជាម្ចាស់តូចរបស់ខ្លួនតែក៏មិនដឹងថាគួរអនុញ្ញតអោយចូលទៅឬអត់នោះទេ។
«យ៉ាងមិចគេនៅទីនេះពិតមែនទេ?»ជីមីនសួរបញ្ជាក់ព្រោះឃើញស្ងាត់មាត់យូពេក។
«ឲ្យពួកគេចូលមក.....»សម្លេងធំគ្រោលនិយាយឡើងពីក្រោយខ្នងអ្នកបម្រើទើបគេប្រញាប់ងាកទៅមើលនឹងអោនក្បាលគោរពញាប់ៗបីដងមុននិងងាកមកវិញដោយអញ្ជើញជីមីននិងយ៉ុនហ្គីចូលទៅខាងក្នុង។
«ថេយ៍នៅខាងលើមានការអីក៏ឡើងទៅនិយាយជាមួយគេចុះតែចាំថាគេមិនចាំអ្វីទាំងអស់គេគ្មានការចងចាំទេ»ជុងហ្គុកបាននិយាយបញ្ជាក់នៅពេលដែលពួកគេទាំងពីរនិងដើរចូលមកឈរនៅទល់របស់គេ។
«មីនអូនទៅៗបងមានរឿងត្រូវនិយាយជាមួយគេបន្តិច»យ៉ុនហ្គីអោយជីមីនឡើងទៅរកថេហ្យុងតែម្នាក់ឯងខ្លួមសុំមិនទៅព្រោះគេមានរឿងត្រូវនិយាយជាមួយជុងហ្គុកបន្តិច។
«ហ្ហឹម~»ជីមីនក្រហ្ហឹមបន្តិចហើយដើរតាមអ្នកបម្រើទៅកាន់បន្ទប់របស់ថេហ្យុង។
«ខ្ញុំមិនដឹងថាលោកមិនមែនជាមនុស្សលោកប្រើអំណាចរបស់លោកលុបលាងការចងចាំរបស់មិត្តខ្ញុំគ្រប់យ៉ាងលោកធ្វើបែបនេះធ្វើអី?!!»យ៉ុនហ្គីសម្លឹងមើលជុងហ្គុកដោយក្រសែភ្នែកកំណាចគេបានដឹងតាំងពីគេមកដល់ទីនេះលើកដំបូកម្លេះថាមនុស្សក្នុងវិមាននេះគឺមិនមែនមនុស្សពិតប្រាកដពេលនេះទើបគេដឹងថាថេហ្យុងភ្លេចគេមិនមែនមកពីគេសម្តែងធ្វើភ្លេចឡើយតែដោយសារតែវេតមន្តបិសាចរបស់ជុងហ្គុកទៅវិញទេទើបថេហ្យុងភ្លេចគេ។
«ឯងក៏មិនមែនជាមនុស្សឯងក៏មិនខុសពីយើងដែរមីនយ៉ុនហ្គី»ជុងហ្គុកញោចស្នាមញញឹមចុងមាត់តបយ៉ាងឈាមត្រជាក់ទៅកាន់យ៉ុនហ្គីវិញ។ចំហាយត្រជាក់នៅលើខ្លួនរបស់យ៉ុនហ្គីបានប្រាប់ជុងហ្គុកយ៉ាងច្បាស់ថាយ៉ុនហ្គីគេក៏មិនមែនជាមនុស្សគេមិនខុសពីនាយទេ។
«ឯង....»យ៉ុនហ្គីចង្អុលមុខជុងហ្គុកដោយសេចក្តីខឹងសម្បាជាខ្លាំងគេខំលាក់ពីធាតពិតមកយូរហើយតែម្តេចក៏ត្រូវជុងហ្គុកមើលដឹង?
តើយ៉ុនហ្គីជាអ្វីទៅ?ជាបិសាចជញ្ជក់ឈាមដែលតើមែនទេ?
........
អ្នកបម្រើបានដើរនាំមុខជីមីនរហូតមកដល់មុខបន្ទប់របស់ថេហ្យុង។នាងឈប់ងក់រួចបែមកនិយាយជាមួយជីមីន÷
«ដល់ហើយលោកនេះជាបន្ទប់របស់អ្នកប្រុសតូចហើយ»
«អគុណហើយ»រាងតូចញញឹមស្រាលដាក់អ្នកបម្រើជាការដឹងគុណ។
«ចា៎!!ខ្ញុំលាសិនហើយ»អ្នកបម្រលក៏ចាកចេញទៅបន្សល់ទុករាងតូចល្អិតឈរដកដង្ហលមធំចោលបួនដប់ដងទើបសម្រេចចិត្តថាចូលទៅខាងក្នុង។ជីមីនបើកទ្វារយឺតៗដើរចូលទៅទាំងមានអារម្មណ៍ចម្លែកៗដូចជាមានអ្នកកំពុងលបមើលខ្លួនចឹងតែគេខំតាំងចិត្តធម្មតាដើរចូលទៅទាំងគ្មានភាពភ័យខ្លាចការពិតភ័យចង់រាគនោមដាក់ខោហើយ...។
«ថេហ្យុង..»ជីមីនសែនរំភើបពេលចោលនេត្រាប៉ះនឹងមិត្តដែលដេកនឹករលឹករាល់ថ្ងៃកែវភ្នែកភ្លឺស្រទន់ក៏ប្រែជាក្រហមដក់ដោយដំណក់ទឹកថ្លាៗមិនយូរប៉ុន្មានដំណក់ទឹកនោះក៏ស្រក់តក់កាន់ផែនថ្ពាល់ក្រពុំរបស់គេ។
«លោកជាអ្នកណា?ហេតុអីក៏ចូលមកក្នុងបន្ទប់របស់ខ្ញុំចឹង?»ថេហ្យុងអង្គុយបើកភ្នែកភ្លឹះមើលទៅជីមីនដែលឈរយំហើយក៏បានសួរៅអ្នកម្ខាងទៀតផងដែរ។
«ថេហ៍នេះឯងមិនស្គាល់យើងទេឬ?យើងជីមីនជាមិត្តរបស់ឯងណា?»
«ជីមីនជាអ្នកណាខ្ញុំមិនដែលស្គាល់ទេឆាប់ចេញពីបន្ទប់របស់ខ្ញុំទៅ»
«ថេហ៍ឯងកើតអី?គេម្នាក់នោះធ្វើស្អីដាក់ឯងខ្លះទៅហេតុអីក៏ឯងលែងស្គាល់យើងឯងនិយាយមកមើលគេបានធ្វើស្អីដាក់ឯង?»ជីមីនមិនបានគ្រប់គ្រងអារម្មណ៍ខ្លួនឯងនោះទេគេបានស្ទុះចូលទៅចាប់អង្រួនស្មារបស់ថេហ្យុងខ្លាំងនិងសួរទៅដោយមានទឹកភ្នែកហូរមកជាប់មិនបាត់។
«លោកឆ្កួតហើយ...ជុងហ្គុកជួយអូនផង..ហ្ហឹកៗ...ជួយផងគេចង់ធ្វើបាបអូន...ហ្ហឹកៗ»ថេហ្យុងព្យាយាមស្រែកហៅរាងក្រាសអោយជួយគេមិនហ៊ានរើបម្រាសឬតរដៃជាមួយជីមីនឡើយខ្លាចថានឹងត្រូវជីមីនធ្វើបានខ្លាំងជាងនេះ។
«ថេយុ៉ង../ជីមីន..»រាងក្រាសទាំងពីរគ្រាន់តែបានឮសម្លេងស្រែកឡូឡាពីខាងលើភ្លាមពួកគេក៏ប្រញាប់រត់ស្ទុះឡើងទៅខាងលើយ៉ាងលឿនពេលមកដល់គេក៏ឃើញថាថេយុងកំពុងតែត្រូវជីមីនចាប់អង្រួនស្មាខ្លាំងៗថែមទាំងសម្លុតថេហ្យុងផងដែរ។
«ជីមីន...ស្ងប់អារម្មណ៍សិនទៅ»យ៉ុហ្គីស្ទុះចូលទៅចាប់ជីមីនចេញពីថេយ៉ុងនឹងទាញគេមកអោបដើម្បីឲ្យគេរំងាប់អារម្មណ៍ឈប់ឆេវឆាវ។
«ថេយ៍អូនកើតអីដែលទេ?កុំយំអីមានបងនៅទីនេះហើយអូនកុំខ្លាចអី»ជុងហ្គុកក៏មិនខុសពីយ៉ុនហ្គីដែលគេបានទាញកាយតូចដែលយំសសឹកមិនបាត់ខ្លួនញ័រដូចកូនសត្វធ្លាក់ទឹកមកអោបលួងលោមកុំអោយគេខ្លាច។
«ជុងហ្គុក...ហ្ហឹកៗ...អូនខ្លាចគេធ្វើបាបអូនបងដេញគេចេញទៅ..ដេញគេចេញទៅ»

The continue vote pg na jj 💙💙

🦇ម្ចាស់ចិត្ត Vampires 🦇 The End ✅Where stories live. Discover now