ភាគទី2:ខ្ញុំជាបិសាចនោះអី!!!

988 69 0
                                    

   ក្រោយពីបានសម្រក់ឈាមបិសាចរបស់ខ្លួន ឱ្យថេយ៉ុងផឹករួចហើយគេក៏រង់ចាំពេលយប់ពេញ
បូរមីណ៍មកដល់តែប៉ុណ្ណោះ ពេលនោះថេយ៍និងរស់ឡើងវិញជាមួយនិងភាពជាបិសាចជញ្ជក់ឈាមនឹងភាពកាចសាហាវឃោឃៅព្រៃផ្សៃដែលខុសពីមុនដែលត្រឹមជាមនុស្សមានថាមពលធម្មតាៗគ្មានសូម្បីតែកម្លាំតតាំងនិងកូនបិសាចតូចៗ តែពេលគេដឹងខ្លួននិងរស់ពីសេចក្តីស្លាប់វិញគ្រប់យ៉ាងគឺត្រូវបានផ្លាស់ប្តូរទាំងអស់÷
«ខ្ញុំនិងរង់ចាំឯងនៅក្នុងភូមិគ្រឹះចន ថេយ៉ុង សឺត»ជុងហ្គុកអោនថើបថ្ងាសមនុស្សដែលដេកស្លាប់លើផ្ទាំងថ្មនោះដោយស្នាមញញឹមរួចក៏ចាកចេញពីល្អាងនោះបាត់ដោយទុកឲ្យថេយ៍នៅក្នុងល្អាងតែម្នាក់ឯងដោយមានស្រោបទៅដោយផ្សែងក្រហមដូចឈាមរុំជិតខ្លួនរបស់គេ។
#ភូមិគ្រឹះចន
«លោកម្ចាស់ ថេយ៉ុងគេយ៉ាងមិចហើយ?»ឈីងលីងគ្រាន់តែឃើញជុងហ្គុកត្រឡប់មកពីល្អាងវិញភ្លាមគេក៏សួរ
«រង់ចាំពេលវេលាមកដល់គេនិងរស់ឡើងវិញហើយ»ជុងហ្គុកតបដោយទឹកមុខស្មើដដែរ
«បើគេរស់ឡើងវិញគឺច្បាស់ជាភ្លេចគ្រប់យ៉ាងហើយគេនិងក្លាយទៅជាមនុស្សដល់ពេលនោះតើលោកម្ចាស់គិតយ៉ាងមិច?»ឈីងលីងគេនៅមិនទាន់ដឹងនោះទេថាថេយ៍នៅពេលដឹងខ្លួនឡើងវិញគេនិងក្លាយជាបិសាចនោះ ទើបខ្លួនសួរទៅជុងហ្គុកបែបនិង
«អ្នកប្រាប់ឯងថាគេក្លាយជាមនុស្សអ្នកណាថាគេភ្លេចគ្រប់យ៉ាង?»សំណួរនិងទឹកមុខកំណាចរបស់ ស្តេចបិសាចក៏បានបញ្ជេញមកច្បាស់ៗ
«លោកម្ចាស់មានន័យយ៉ាងមិច?»គេសួរដោយ
ទឹកមុខងឿយឆ្ងល់
«រំលងយប់នេះទៅឯងនិងបានដឹងហើយ»ជុងហ្គុកបញ្ចប់ប្រយោគហើយក៏ឡើងទៅបន្ទប់របស់ខ្លួនបាត់
    ងាកទៅមើលថេយ៉ុងវិញពេលនេះកំពុងតែរងទុក្ខវេទនាខ្លាំងណាស់ពន្លឺខែពេញបូណ៌មីជះចូលតាមចន្លោះប្រលោះតូចនៃល្អាងប៉ះមកលើរាងកាយដែលស្រពោនស្វិតគ្រៀមនោះដាសឲ្យគេបើកភ្នែកឡើងមក។
«ហ្ហាយ~ហ្ហឹកៗ....ក្តៅណាស់...អូយ...លោកម្ចាស់ជួយខ្ញុំផង..ក្តៅណាស់»សម្រែកនៃភាពឈឺចាប់បន្លឺលាន់កងរំពងពេញល្អាង ថេយ៉ុងពេលនេះព្រៀមដូចត្រូវភ្លើងដុតទាំងរស់រាងកាយរបស់គេពាសពេញទៅដោយ មន្តអាគមន៍និងពន្លឺពណ៍ក្រហមច្រាលដូចអណ្តាតភ្លើងដុតគេយ៉ាងចឹង÷
«ហ្ហឹក..ហា្ហយ~»រាងតូចងើយក្បាលស្រែកមួយអស់សម្លេង រូបរាងគេក៏ប្រែមួយរំពេចខ្លួនប្រាណចាប់ផ្តើមឡើងបែកសសៃពណ៍ខ្មៅកែវភ្នែកពណ៍ត្នោតប្រែទៅជាពណ៍ក្រហមច្រាលចង្កូមស្រួចសស្ញាចបានដុះចេញឡើងមកជាមួយនិងក្រចកដៃវែងពណ៍ខ្មៅ។
«ព្រូស~ហ្ហឹកៗ...ខ្ញុំកើតអីនេះខ្ញុំកើតអីហេតុអីក៏ខ្ញុំគួឲ្យខ្លាចបែបនេះ?»រាងកាយតូចល្អិតដួលទៅលើដីដោយដង្ហក់ខ្យល់ គេសម្លឹងមើលរូបរាងខ្លួនឯងដោយភាពភ័យខ្លាចនិងការខ្ពើមរអើមបំផុត
«អត់ទេ..ហ្ហឹក..នេះមិនមែនជាខ្ញុំទេ មិនពិតទេនេះគឺមិនមែនខ្ញុំឡើយខ្ញុំមិនមែនជាមនុស្សដែលមានរូបរាងបែបនេះទេ...ហ្ហាយ.....មិនពិតទេ»វាភ្លាមៗពេកហើយសម្រាប់គេទោះបីគេបិសាចពីមុនក៏គេមិនដែលស្អប់ខ្លួនឯងដូចពេលនេះដែរ ព្រោះពេលនេះរូបរាងគេគឺពិតអាក្រកណាស់មានទាំងស្លាបដុះចេញមកចង្កូមមុតស្រួចក្រចកដែលស្រស់ស្អាតប្រែពណ៍ទៅជាងងឹតកែវភ្នែកដ៏ថ្លាឆ្វង់របស់គេពីមុនប្រែជាក្រហមស្បែកមុខរប្រែជាមានសរសៃខ្មៅក្រហមបែករវាមពាសពេញទាំងមុខនិងរាងកាយ
«ហ្ហាសៗ~ហ្ហាសៗ..យ៉ាងមិចហើយកូនបិសាចតូចដ៏ស្រស់ស្អាត នេះឯងកំពុងតែខ្លាចខ្លួនឯងមែនទេ?»
គីមលីន(មិនបាច់ឆ្ងល់ថាចេញមកពីគន្លាតណាទេ គឺគេបានលួចតាមជុងហ្គុកមក)
«គីមលីន!!!»ថេយ៉ុងឃើញនាងគឺខ្លាច ខ្លាចដល់ថ្នាក់គេសឹងតែបាត់ស្មារតីព្រោះគីមលីននាងតែងតែគម្រាមនិងធ្វើបាបគេគ្រប់ពេលដែលជុងហ្គុកមិននៅ
«យ៉ាងមិច ខ្លាចយើងណាស់មែនទេ? ហ្ហឹមបើថាឯងខ្លាចយើងវាក៏ត្រូវម្យា៉ងដែរព្រោះមនុស្សដូចជាឯងនេះវាគ្មានសម្ថភាពក្នុងការតតាំងជាមួយនិងយើងនោះអី»គីមលីននិយាយចំអកទៅរាងតូច
«.......»ថេយ៍មិនមាត់គេត្រឹមអង្គុយក្តាប់ដៃសំងំនៅស្ងៀម
«ឯងមើលរូបរាងឯងពេលនេះទៅថេយ៉ុងរូបរាងរបស់ឯងអាក្រក់យ៉ាងនេះលោកម្ចាស់ច្បាស់ជាស្អប់ខ្ពើមឯងមិនខានទេ មើលចុះមនុស្សមិនចំមនុស្សបិសាចមិនចំបិសាចខ្លួនប្រានគួឲ្យខ្ពើមយ៉ាងនេះឯងសាកគិតទៅមើលថាពេលលោកម្ចាស់គាត់បានឃើញហើយគាត់និងស្អប់ឯងយ៉ាងណានោះ»នាងនៅតែបន្តដៀមដាមថេយ៍ទោះនាយ កម្លោះតូចមិនតបតរក៏ដោយ
«លោកម្ចាស់គ្មានថ្ងៃស្អប់ខ្ញុំទេ នាងគឺកុហកលោកម្ចាស់មិនដែលសូម្បីតែគិតថានិងបោះបង់ខ្ញុំគាត់មិនដែលគិតថាខ្ពើមរអើមខ្ញុំដូចដែលនាងនិយាយឡើយ»នេះជាលើកទីមួយហើយដែលថេយ៉ុងហ៊ានប្រឈមមុខនិងគីមលីនចំៗបែបនេះ តើមកពីអ្វីទៅឬក៏គេអស់ទ្រាំហើយ
«ហ្ហឹស~នេះឯងជឿជាក់ដល់ថ្នាក់នឹងមែនទេថេយ៉ុងឯងមានមើលខ្លួនឯងនៅពេលនេះទេហ្ហា៎?មានដួសទឹកដាក់ត្រឡោកហើយឆ្លុះមើលពីរូបរាងខ្លួនឯងទេថាវាគួឲ្យរអើមយ៉ាងណានោះ?»
«.........»ថេយ៍ហាក់គ្មានប្រតិកម្មជាមួយនិងសម្តីរបស់នាងគេបែជាញញឹមហើយបញ្ចេញនូវភាពដ៏គួឲ្យខ្លាចរបស់គេទៅឲ្យគីមលីមនាងបានឃើញ
«មើលទៅរាល់ថ្ងៃនេះខ្ញុំដូចជាស្លូតពេកហើយមែនទេ?ទើបនាងព្យាយាមតាមធ្វើបាបខ្ញុំយ៉ាងនេះគីមលីននាងប្រហែលជាលឺងចង់រស់ហើយមែនទេ?»ថេយ៍លាតត្រដាវស្លាបរបស់ខ្លួនបក់បោកខ្យល់មកខ្លាំងព្រៀបដូចជាព្យុះកែវភ្នែកដែលពាសពេញទៅដោយកំហឹងបានសម្លក់ទៅនាងប្រៀបដូចចង់សម្លាប់នាងចោលទាំងរស់
«វឹប..ជ្រុច..អក៎»រោមស្លាបរបស់ថេយ៉ុងបានហោះចាក់ទម្លុះដៃរបស់នាងទាំងសងខាងភ្ជាប់និងជញ្ជាំងល្អាងឈាមពណ៍ខ្មៅរបស់នាងហូរស្រុះចុះមកដូចជាទឹក
«ចន ថេយ៉ុង នេះឯង..ឯងចង់ធ្វើស្អីយើង?»នាងនិយាយទាំងមានការឈឺចាប់នាងមិននឹកស្មានថាគ្រាន់តែរោមស្លាបរបស់ថេយ៍សោះហេតុអីក៏ធ្វើឲ្យនាងឈឺចាប់និងខ្សោះកម្លាំងដល់ថ្នាក់នេះ។
«ខ្ញុំយ៉ាងមិច?ខ្ញុំគឺជាបិសាចនោះអីជាបិសាចស្លូតបូតម្នាក់ដែលនាងតែងតែធ្វើបាបនោះអីចុះហេតុអីពេលនេះនាងដូចជាខ្លាចខ្ញុំម្លេះ?នាងសួរថាខ្ញុំចង់ធ្វើអីនាងមែនទេ?ចឹងក៏ភ្លក់រសជាតិនៅពេលដែលត្រូវគេធ្វើបាបម្តងទៅ តើល្អដែលទេ?»

The continue vote pg na jj 💙💙

🦇ម្ចាស់ចិត្ត Vampires 🦇 The End ✅Nơi câu chuyện tồn tại. Hãy khám phá bây giờ