ភាគទី7:ជួបចៃដន្យ

717 53 0
                                    

«យើងនិងទៅចូលរួមកម្មវិធីនេះ ឯងត្រៀមខ្លួនឲ្យល្អទៅយើងគិតថាគីមលីននាងក៏អាចទទួលបានការអញ្ជើញមួយនេះដូចគ្នា បើនាងឃើញថេយ៉ុងនៅក្នុងកម្មវិធីនោះនាងច្បាស់ជាព្យាយាមរកឱកាសសម្លាប់ថេយ៉ុងជាមិនខាន»ជុងហ្គុកក្រោកឈរអស់កម្ពស់និយាយដាក់បញ្ជាទៅកូនចៅខ្លួនច្បាស់ៗ
«បាទលោកម្ចាស់»ឈីលីងយល់គ្រប់យ៉ាងរួចក៏ប្រញាប់ចេញទៅត្រៀមឡានសម្រាប់ជុងហ្គុកព្រោះកម្មវិធីនិងចាប់ផ្តើមនៅយប់នេះ
«មិនថាមានរឿងអ្វីក៏ដោយ បងនិងមិនឲ្យអូនចេញឆ្ងាយបងម្តងទៀតនោះទេ ទោះបីជាអូនមិនចងចាំបងក៏ដោយទោះបីជាតិនេះបងត្រូវរស់នៅស្រលាញ់អូនតែម្ខាងបងក៏សុខចិត្តព្រោះបងចង់សងអ្វីគ្រប់យ៉ាងដែលបងធ្លាប់បានធ្វើទៅលើអូន»ជុងហ្គុកសញ្ចឹងគិតដល់រាងតូច ក្នុងចិត្តពិតជានឹកដល់គេចង់នៅក្បែរថ្នាក់ថ្នមគេណាស់តែវានៅមិនទាន់ដល់ពេលនោះទេ។
  ងាកមកមើលថេយ៉ុងវិញពេលនេះកំពុងតែអង្គុយរងចាំជីមីនជាមួយយ៉ុងហ្គីដើម្បីទៅក្នុងកម្មវិធី÷
«ជីមីនរួចហើយឬនៅយ៉ុងហ្គីនេះយើងចាំវាជិតមួយម៉ោងហើយណា តិចលង់ទឹកបង្គន់ងាប់បាត់ទៅ»ថេយ៉ុងមើលម៉ោងនិងនាឡិកាដែលពាក់ជាប់ដៃមុខក្រញូវសួរទៅយ៉ុងហ្គី នេះបើគិតគេអង្គុយចាំជីមីនក្បែរមួយម៉ោងជាងហើយ
«យើងមិចដឹង បើយើងនៅ អង្គុយទីនេះជាមួយឯងនឹង!!»យ៉ុងហ្គីសម្លក់ថេយ៉ុង នេះស្មានថាគេនឹងអត់ធុញនឹកការរង់ចាំជីមីនឬ តែមកពីគេស៊ាំនិងជីមីនទៅហើយទើបគេខ្ចិលរអ៊ូ
«ឯងទៅមើលតិចទៅ យើងខ្លាចវាលង់ទឹកងាប់តិចពិបាកអត់បានទៅធ្វើការទាំងអស់គ្នាទៅ»ថេយ៍ដេញយ៉ុងហ្គីឲ្យទៅមើលជីមីន ក្នុងចិត្តក៏បារម្ភពីមិត្តភក្តិផងដែរ
«អើ ចាំយើងទៅមើលឯងនៅចាំទីនេះហើយ»និយាយរួចយ៉ុងហ្គីក៏ឡើងទៅមើលជីមីននៅឯបន្ទប់បាត់ ពេលមកដល់បន្ទប់ភ្លាមនាយក្រាស់ក៏ប្រញាប់ចូលទៅរកមើលសង្សារយ៉ាងលឿន
«មីនៗហ្ហា៎ អូនរៀបចំខ្លួនរួចហើយឬនៅនឹង នេះបងនិងថេយ៍ចាំអូនយូហើយណា»យ៉ុងហ្គីសួរទៅជីមីនតែក្នុងបន្ទប់គ្រប់យ៉ាងគឺហាក់ស្ងប់ស្ងាត់គ្មានការឆ្លើយតបអ្វីមកវិញនោះឡើយ
«មីនហា៎~ជីមីនអូនលឺបងហៅទេ?»យ៉ុងហ្គីចាប់ផ្តើមភ័យបុកពោះ ឡើងមកសុខៗក៏ស្ងាត់មាត់គ្មានស្រមោលមនុស្សបែបនេះអ្នកណាមិនភ័យ
«ក្រាក....មីនននននននន!!!»យ៉ុងហ្គីក៏បានបើកទ្វាបន្ទប់ពេលបើកមកក៏ឃើញជីមីនដួលសន្លប់ស្តូកស្តឹងនៅក្នុងបន្ទប់ទឹកបាត់ទៅហើយ
«ជីមីនអូនកើតអី? មីនហា៎បើកភ្នែកឡើងឆ្លើយនឹងបងមក អូនកើតអី!?»យ៉ុងហ្គីស្ទុះចូលទៅត្រកងរាងកាយតូចឡើងមកទាំងទ្រូងខាងឆ្វេងឈឺអួលណែនដូចជាគេយកកាំបិតមកចាក់ព្រោះតែមនុស្សជាទីស្រលាញ់របស់ខ្លួនសន្លប់ទៅទាំងមិនដឹងពីមូលហេតុបែបនេះ
«យ៉ុងហ្គី...មានរឿងអីយើងលឺឯងស្រែកខ្លាំងៗម្លេះ?»ថេយ៉ុងដែលនៅក្រោមមុននេះបានប្រញាប់រត់ឡើងមកលើយ៉ាងលឿនព្រោះសម្លេងស្រែករបស់យ៉ុងហ្គីនេះឯង
«ថេយ៉ុង ជី..មីន មិនដឹងកើតអីទេហ្ហឹកជួយគេផង» ព្រោះតែ តក់ស្លុតខ្លាំងពេក ទើបបណ្តាលឱ្យនាយកម្លោះយំឱបសង្សារ
«ជីមីន....នៅមានរឿងអីហេតុអីក៏៏មុខមាត់ស្លេកស្លាំងបែបនេះ!?»
«យើងមិនដឹងនោះទេ ពេលមកដល់ក៏ឃើញគេដួលសន្លប់បាត់ទៅហើយ»
«ឆាប់យកគេទៅមន្ទីពេទ្យទៅ ឯងនៅយំឱបគេដល់ណាទៀតអានេះវី ឆាប់ឡើងមក»
«អើ....»និយាយគ្នារួចហើយពួកគេក៏ប្រញាប់នាំគ្នាយកជីមីនមកមន្ទីពេទ្យដើម្បីពិនិត្យមើលពីសុខភាពរបស់គេ។
    30នាទីក្រោយមកជីមីនក៏បានឆ្លងកាត់ការពិនិត្យយ៉ាងរលូនពេលនេះរងចាំតែគេដឹងខ្លួនឡើងវិញប៉ុណ្ណោះ។
«យ៉ុងហ្គីពេទ្យថាយ៉ាងមិចខ្លះ?»ថេយ៍ដើរយឺតៗមកសួរ មិត្តដែលកំពុងអង្គុយរង់ចាំមីនៗដឹងខ្លួនឡើងវិញ
«ពេទ្យប្រាប់ថា សុខភាពរបស់គេមិនសូវរឹងមាំប៉ុន្មានព្រោះតែមួយរយៈនេះគេចូលគេងយប់ជ្រៅពេក »
«ហ្ហឹម~ឯងគួរតែមើលថែគេឲ្យល្អបន្តិចទៅយើងមើលទៅគេដូចជាគិតច្រើនខ្លាំងណាស់មួយរយៈនេះ ឯងគួតែនាំគេទៅដើរលេងលំហែរអារម្មណ៍ខ្លះវាអាចនិងធ្វើឲ្យចិត្តរបស់គេមិនសូវស្មុកស្មាញ»
«ហ្ហឹម~អគុណហើយ តែថានេះម៉ោងជិត8យប់ហើយឯងមិនទៅកន្លែងកម្មវិធីទេឬ?»
«អឺមែនហើយ នេះយើងវីសតែភ្លេចរឿងការងារឲ្យឈឹង យ៉ុងហ្គីយើងទៅសិនហើយវើយរឿងឯងនិងជីមីនចាំយើងប្រាប់លោកប្រធានឲ្យ» ថេយ៉ុងនិយាយចប់ក៏ប្រញាប់ស្ទុះស្ទារត់ចេញទៅយ៉ាងលឿន ព្រោះប្រធានរបស់គេបានប្រាប់ច្បាស់ណាស់ធ្វើយ៉ាងមិចទៅដល់កន្លែងកម្មវិធីមុនម៉ោង8ព្រោះត្រូវចាំយកព័ត៌មានពីអ្នកធំអ្នកមុខមានមាត់ជាដើម។
[កម្មវីធីបង្ហាញម៉ូត]
«គីម ថេយ៉ុង នេះស្មើនេះហើយឯងទើបតែមកដល់មែនទេហ្ហា៎ នេះម៉ោង8:10នាទីហើយណា!!»គ្រាន់តែថេយ៉ុងមកដល់ក្នុងកម្មវិធីភ្លាមប្រធានក្រុមសារព័ត៏បានស្តីបន្ទោសឲ្យគេតែម្តង
«សុំទោសៗៗៗៗថ្ងៃក្រោយខ្ញុំលែងយឺតទៀតហើយលោកប្រធាន ព្រោះតែថ្ងៃនេះខ្ញុំមានការរវល់ទើបមកយឺតលោកប្រធាន អត់ទោសឲ្យខ្ញុំម្តងចុះ»ថេយ៍ឱនក្បាលគោរពដល់គេព្រោះខ្លួនពិតជាខុសពិតមែនដែលមកយឺតមិនទាន់ការកំណត់របស់ប្រធានក្រុមដែលបានដាក់ឲ្យ
«បានហើយ ចាត់ទុកថាជាការងារដំបូងរបស់ឯងយើងមិនប្រកាន់ទោសទេ ចុះឯណាមិត្តភក្តិរបស់ឯងនោះគេមិនមកទេឬយ៉ាងមិច?»ប្រធានក្រុម
«គឺជីមីនឈឺពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យហើយយ៉ុងហ្គីក៏នៅមើលថែរ ជីមីនទើបមិនបានមក»ថេយ៉ុង និយាយរៀបរាប់អំពីអាការៈជម្ងឺរបស់មិត្តភក្តិ
«អ៎...បើចឹងបានហើយតោះប្រញាប់ទៅធ្វើការងារទៅព្រោះបន្តិចទៀតកម្មវិធីចាប់ផ្តើមហើយ»

🦇ម្ចាស់ចិត្ត Vampires 🦇 The End ✅Where stories live. Discover now