ភាគទី18:កុំស្ងាត់ឆាប់ឆ្លើយនឹងយើងមក

448 30 0
                                    


«លើកចុងក្រោយមែនទេ?ហ្ហឹស~ត្រូវហើយមើលទៅលោកប្រហែលជាចង់បំភ្លេចខ្ញុំណាស់ហើយព្រោះខ្ញុំតែងតែធ្វើឲ្យលោកឈឺចាប់មករហូតមិនថាជាតិនេះឬជាតិមុនឡើយតែខ្ញុំចង់ប្រាប់ថាខ្ញុំក៏ឈឺមិនខុសពីលោកដែរចនជុងហ្គុក»បែកគ្នាទាំងកំពុងពេញស្រលាញ់សួរថាអ្នកណាមិនឈឺ។ទាំងជាតិមុនឬក៏ជាតិនេះគឺឈឺមិនចាញ់គ្នាប៉ុន្មានឡើយដឹងទេ?នាយឈឺគេក៏ឈឺៗស្ទើតែដកដង្ហើមលេងចេញទៅហើយ។
«ត្រូវហើយព្រោះខ្ញុំក៏ចេះឈឺហើយខ្ញុំក៏ចេះអស់អារម្មណ៍ដូចគ្នាដែល»មួយប្រយោគនេះវាអាចលើសពេកហើយដែលជុងហ្គុកនិយាយទៅកាន់ថេយ៉ុងតែដើម្បីអោយថេហ្យុងកាត់ចិត្តបានឆាប់គេមានតែនិយាយបែបនឹងទេ។
«ហ្ហឹស~មនុស្សអាត្មានិយមដូចលោកនេះមិនគួរណាខ្ញុំមានអារម្មណ៍ថាដឹងខុសចំពោះលោកនោះទេ ហ្ហឹស~តែមិនអីទេចាត់ទុកថាខ្ញុំគិតខុសហើយគិតថាពាក្យសុំទោសរបស់ខ្ញុំមុននេះវាគ្រាន់តែជាសម្លេងខ្យល់ទៅបានហើយដើម្បីកុំឲ្យលោកទើសទាល់ក្នុងចិត្តចិត្ត»ទឹកភ្នែកដក់ជាប់កែវភ្នែកសម្លេងស្អកៗរបស់ថេហ្យុងបានបន្លឺឡើងមកទាំងតឹងណែននៅក្នុងទ្រូងគេមិននឹកស្មានថាជុងហ្គុកបែជាហ៊ានដាច់ចិត្តនិយាយបែបនេះដាក់គេឡើយ។
«អស់អ្វីដែលត្រូវនិយាយហើយមែនទេ?»គេលើកចិញ្ចើមសួរ។
«.........»ថេយ៉ុងមិនមាត់តែព្យាយាមទប់ទឹកភ្នែកយ៉ាងណាគេមិនឲ្យទឹកភ្នែករបស់គេហូរនៅចំពោះមុខជុងហ្គុកម្តងទៀតឡើយ។
«មិនមាត់មានន័យថាអស់ហើយមែនទេ?បើចឹងក៏ឆាប់ត្រឡប់ទៅវិញទៅនោះទ្វារ!»
«ខ្ញុំគង់តែចេញទៅទេតែមុននិងទៅខ្ញុំសុំផ្តាំលោកថា មនុស្សដូចជាលោកទោះបីក្លាយទៅជាមនុស្សឬជាអ្វីក៏ដោយក៏លោកគ្មានថ្ងៃបានក្តីសុខឡើយលោកចាំទុក្ខទៅនេះជាពាក្យដែលខ្ញុំចារទុក្ខនៅក្នុងជីវិតរបស់លោក»និយាយចប់ថេយ៍បោះជំយ៉ាងញាប់ចាកចេញទៅទាំងមិនអន់ចិត្តជាខ្លាំង។
........
ថេយ៉ុងបោះជំហ៊ានញាប់ៗដើរទាំងខ្ទប់មុខយំសស្រាក់ស្រាំជោគអស់ថ្ពាល់ទាំងសងខាង។លុះដើរមកដល់ឡានក៏ប្រញាប់បើកទ្វារចូលអង្គុយផ្លុកមិនទាំងមាត់និយាយរកជីមីនអីបន្តិចឡើយ។
«មកវិញហើយមែនទេឯងនិយាយអីខ្លះជាមួយគេ!? មិចក៏ឯងយំទៀតហើយ?»ជីមីនសួរញាប់មាត់ស្អេកព្រោះឃើញថេយ៉ុងយំសសឹកអណ្តឺតអណ្តកមិនឈប់មិនដឹងថានិយាយគ្នាពីអ្វីខ្លះទេបានជាដល់ថ្នាក់នឹង។
«យើងចង់ទៅផ្ទះវិញជូនយើងទៅផ្ទះវិញ..
ហ្ហឹកៗ...»មិនចង់តបពេលនេះចង់ទៅផ្ទះជូនគេទៅផ្ទះគេមិនចង់នៅទីនេះទីកន្លែងដែលធ្វើអោយគេឈឺម្តងហើយម្តងទៀតទេ។
«អឺៗ...តែឯងឈប់យំសិនទៅបានទេ?»
«អ្ហឹក!!!»គេងក់ក្បាលព្យាយាមជូតទឹកភ្នែកហើយឈប់យំតែមិនបាត់ទាំងស្រុងទេនៅអាអណ្តឺតអណ្តកដកចង្កាមាន់នៅឡើយ។
កង់ឡានបើកចេញទៅខណៈពេលកំពុងមនុស្សម្នាក់តាមសម្លឹងមើលពីខាងលើដំបូលភូមិគ្រឹះមករហូតដល់ឡានបើកចេញទៅឆ្ងាយដាច់កន្ទុយភ្នែក...
«អូនប្រហែលជាខឹងនិងបងខ្លាំងណាស់ហើយមើលទៅ..ហ្ហឹស...តែមិនអីទេដើម្បីអូនដើម្បីក្តីសុខរបស់អូនបងសុខចិត្តធ្វើជាមនុស្សដែលអូនស្អប់ក៏បងអស់ចិត្ត»ត្រឹមធ្វើជាមនុស្សបារម្ភពីថេយ៉ុងក៏គេអស់ចិត្តជាតិនេះមិនទាមទារអ្វីច្រើនលើសលប់ពេកទេក្រៅពីក្តីសុខរបស់ថេយ៍។គេសុខចិត្តធ្វើគ្រប់យ៉ាងធ្វើជាមនុស្សអាក្រក់ក្នុងក្រសែភ្នែកថេហ្យុងតែត្រូវដឹងថាទង្វើទាំងអស់នេះគឺចង់អោយថេយ៍ទទួលបានផលល្អក្នុងជីវិតក្រោយពេលគេចាកចេញទៅប៉ុណ្ណោះ។
«មិនថាបងស្លាប់ឬក៏បងរស់បងនៅតែស្បថថានិងតាមមើលថែអូនគ្រប់ភបគ្រប់ជាតិ»នេះពាក្យសំបថអាចថាវាជាលើកចុងក្រោយក៏ថាបាន។
....ពីរថ្ងៃក្រោយមក.....
ថ្មិចបើកៗពេលវេលាដែលត្រូវរងចាំក៏បានមកដល់ថ្ងៃដែលសង្រ្គាមបានកើតឡើងមកម្តងទៀតរវាងបិសាចនិងបិសាច.....
«ឯងពិតជាអាចទៅរួចមែនឬជុងហ្គុក?»យ៉ុនហ្គីដោយហេតុមានចិត្តស្ទាក់ស្ទើមិនសូវជាទុកចិត្តព្រោះឃើញជុងហ្គុកមើលទៅគេដូចជាមិនស្រួលសោះទើបសួរ។
«ហ្ហឹម!!ឆាប់ចេញដំណើរទៅ»
«ល្អ.......»
..........
ជុងហ្គុកនិងយ៉ុនហ្គីក៏នាំគ្នាសម្រុងទៅកាន់ឋានបិសាចដែលជាកន្លែងរបស់ហ្វឹងអានរស់នៅពេលមកដល់ហ្វឹងអានក៏បានរៀបចំកងទ័ព្ទបិសាចរបស់គេរងចាំស្វាគមន៍រួចជាស្រេច....
«មកហើយមែនទេសម្លាញ់???»ហ្វឹងអានស្រដីឡើងទាំងញញឹមជឿជាក់ស្របពេលឃើញជុងហ្គុកនឹងយ៉ុនហ្គីរួមទាំងបរិវាបិសាចដ៏ទៃបានមកដល់នៅមុខខណ្ឌចែករវាងពួកគេ។
«ហ្ហឹសៗ!!»ជុងហ្គុកខ្ញើញចុងមាត់សើចតិចៗស្របពេលឮសម្តីរបស់ហ្វឹងអានពោលហៅខ្លួនសម្លាញ់ពេញៗមាត់ពិតជាគួរអោយអស់សំណើចណាស់គេមិនដែលដឹងសោះថាគេទៅរាប់ញាតិជាមួយហ្វឹងអានតាំងពីពេលណាផង។
«យើងជាមនុស្សគោរពពាក្យសម្តីមិនដូចឯងនិយាបាតដៃខ្នងដៃទេ»បន្ទាប់ពីសើចឆ្អែតអស់ចង់ហើយទើបតបត្បកទៅគូសត្រូវវិញជាមួយទឹកមុខស្មើមាំទាំសាកសមជាស្តេចបិសាចVampireពិតប្រាកដ។
«ជុជុ..កុំនិយាយបែបនឹងអីដូចជាមិនពីរោះស្តាប់សោះ»ហ្វឹងអានជញ្ជាក់មាត់តិចៗដាក់ជុងហ្គុក។និយាយអ៊ីចឹងដូចជាមិនពីរោះស្តាប់ទេព្រោះត្រូវចំណុចពេកនោះអី។
«កុំទៅខាតពេលអត់ប្រយោជន៍ជាមួយវាអីបើថាវៃគួរតែវៃយកតែម្តងទៅ»យ៉ុនហ្គីដែលឈរនៅម្ខាងស្តាំដៃជុងហ្គុកច្រឡោតឡើងទាំងទឹកមុខខឹងត្បិតអីមនុស្សដូចជាហ្វឹងអានមិនសំនិយាយច្រើនជាមួយនាំតែខាតទឹកមាត់អត់ប្រយោជន៍ទេ។
«ហ្ហាសៗ...មិននឹកស្មានថាមនុស្សដូចជាឯងនៅតែប្រកាន់ខ្ចាប់ចរឹកឆេវឆាវដដែលសោះមីនយ៉ុនហ្គី»ទើបតែចាប់អារម្មណ៍ថាមានត្រីមច្ឆាមកជាមួយដែរថែមទាំងចរឹកនៅដដែលដូចជាប៉ុន្មានពាន់ឆ្នាំមុនមិនខុស។
«ឯងកុំចេះរឿងរបស់យើងទេតែថ្ងៃនេះយើងនឹងកាត់ក្បាលឯងយកទៅលាងផ្នូរបងប្អូនយើងឲ្យបាន»មិនដឹងកំហឹងបណមកពីណាជំរុញអោយយ៉ុនហ្គីប្រែក្លាយខ្លួនឯងទៅជាសភាពដើមពីមនុស្សពេញលេញទៅជាមនុស្សមួយកំណាត់ត្រីមួយកំណាត់។រាងកាយមាំស្មាបើកធំរំលេចដោយស្នាមស្រកាត្រីពណ៍ខៀវភ្លឺចែងចាំងកន្ទុយត្រីមានពន្លឺខៀវផ្លេកៗរំលិចចេញមកជាមួយផ្សែងអ័ព្ទពណ៍ទឹកសមុទ្រអណ្តែតឡើងប្រសាចព័ន្ធជុំវិញខ្លួនរបស់គេកែវភ្នែកពណ៍ខៀវស្រងាត់សម្លឹងមើលហ្វឹងអានដោយការចងអាឃាត។
«ហ្ហាសៗ....បង្ហាញរូបរាងពិតហើយមែនទេ?»គេមិនបានខ្លាចមានតែសួរផ្គើនថែមកាន់តែដុតកំហឹងយ៉ុនហ្គីអោយកើនឡើងធ្វេដង។
«អគុណដែលពួកឯងមានទឹកចិត្តចង់ជួយយើងតែសុំទោសយើងមិនអាចឲ្យពួកឯងមកលំបាកជាមួយនិងយើងទេ»ជុងហ្គុកបានងាកមកនិយាយជាមួយនិងកូនចៅរួមទាំងយ៉ុនហ្គីដូចគ្នាក្រោយមកគេក៏បានវាយប្រហារអ្នកទាំងបីខ្ទាតទៅម្ខាងរួចជុងហ្គុកក៏បានដាក់រនាំងមួយដែកឃាំងពួកគេរួមជាមួយកូនចៅបិសាចផ្សេងទៀតមិនឲ្យចូលមកក្បែរគេបាននោះទេកូនចៅហ្វឹងអានក៏ដូចគ្នាដូចគ្នាពេលនេះក្នុងរនាំងនោះគឺមានតែនាយនិងហ្វឹងអានតែប៉ុណ្ណោះ។
«សង្រ្គាមមួយនេះខ្ញុំមិនអាចឲ្យអ្នកណាមករងទុក្ខជាមួយខ្ញុំឡើយយ៉ុនហ្គីយើងផ្ញើថេហ្យុងផងមើលថែគេឲ្យល្អ»ទោះស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក៏នាយនៅតែគិតពីថេហ្យុងនៅតែបារម្ភដដែលទើបផ្តាំផ្ញើនឹងយ៉ុនហ្គីអោយហើយទាន់មានឱកាស។
«ជុងហ្គុកឯងធ្វើស្អីឯងឆាប់ដោះលេងពួកយើងភ្លាមទៅ...ឌឹបៗ...»រនាំងមាំរឹងដូចថ្មវៃមួយដៃឡងមកវិញដូចត្រូវមួយដំបូង។យ៉ុនហ្គីបានព្យាយាមណាស់ដើម្បីបំបែករនាំងមួយនេះទាំងវៃទាំងប្រើកន្ទុយរបស់គេជះយុទ្ធិសិល្ប៍បំបែកនៅតែគ្មានប្រយោជន៍។
«លោកម្ចាស់បញ្ឈប់គំនិតមួយនេះទៅ អាឆីងសុំអង្វរ.ហ្ហឹកៗ..លោកម្ចាស់ឆាប់បើករនាំងភ្លាមទៅ»ឆីងលីងចាប់ផ្តើមនៅលែងស្ងៀមហើយគេយំផងស្រែកផងហៅទាមទារអោយជុងហ្គុកបើករនាំងមួយនេះព្រោះគេចង់ចូលទៅជួយជុងហ្គុកមិនចង់ឃើញនាយធ្វើសង្រ្គាមតែម្នាក់ឯងទេ។
«.......»ជុងហ្គុកមិនតបតែគេគ្រាន់តែផ្តល់ស្នាមញញឹមមួយដល់ពួកគេទាំងបីវាប្រៀបដូចជាស្នាមញញឹមលាជាលើកចុងក្រោយលាទៅជារាងរហូត។
«ហ្វឹងអាន....ថ្ងៃនេះយើងសុខចិត្តស្លាប់ជាមួយឯងក៏មិនឲ្យឯងគ្រប់គ្រោងឋានបិសាចបង្ករភាពវឹកវរដល់មនុស្សលោកដែរ»ថ្ងៃនេះគេបានត្រៀមរួចហើយក្នុងការបញ្ចប់សង្រ្គាមលើកនេះហើយវានឹងគ្មានសង្រ្គាមមួយនេះឡើងមកម្តងទៀតជាដាច់ខាតព្រោះថ្ងៃនេះគេនឹងសម្លាប់ហ្វឹងអានអោយបានទោះបីជាត្រូវបូជាជីវិតរបស់គេក៏គេរីករាយនឹងធ្វើវាដើម្បីក្តីសុខពួកបិសាចនឹងពួកមនុស្សលោក។
«ហ្ហាសៗ...ល្អ....ពិតជាល្អខ្លាំងណាស់ឯងពេលនេះប្រៀបដូចជាឆ្កែបាក់ជើងរស់យោងអាត្មាខ្លួនឯងមិនរួចផងនៅចេញមុខការពារពួកមនុស្សនឹងបិសាចតូចទាបទាំងអស់នេះទៀត?នេះឬគុណធម៍ពួកបិសាចជញ្ជក់ឈាមពួកឯង?»
«ហ្ហឹស~ឯងប្រហែលគិតថាយើងបានបាត់បងថាមពលពាក់កណ្តាលក៏មិនអាចយកឈ្នះឯងបានមែនទេ?»
«ត្រូវហើយឯងមើលទៅខ្លួនឯងពេលនេះចុះសូម្បីឆ្កែមួយក្បាលប្រយុទ្ធមិនឈ្នះផងនៅចង់មកតទល់ជាមួយយើង...ហ្ហឹម!!យល់ល្អសុំចុះចាញ់ហើយយកយើងធ្វើជាម្ចាស់តែម្តងទៅយើងអាចនឹងទុកជីវិតអោយឯងក៏ថាបាន»សម្តីមានអំនួតពោលឡើងក្តែងមើលងាយសមត្ថភាពរបស់គូប្រយុទ្ធឥតរអៀសមាត់គិតថាខ្លួនឯងអស្ចារ្យម្លេះ?
«ហ្ហឹស~យើងដឹងថាវាយជាមួយឯងមួយស្មើយើងមិនអាចឈ្នះឯងឡើយតែយើងក៏បាបរៀបចំរបស់ល្អយ៉ាងពិសេសសម្រាប់ឯងរួចបាត់ទៅហើយហ្វឹងអាន»កម្លាំងគេខ្សោយតែខួរក្បាលគេមិនខ្សោយទៅជាមួយទេ។ដឹងតើថាវៃមិនឈ្នះព្រោះគេបានបាត់បង់ថាមពលអស់ជាងពាក់កណ្តាលបន្ទាប់ត្រូវដេកព្យាបាលខ្លួនអស់រយៈពេលជិតមួយខែតែយ៉ាងណាថ្ងៃនេះគេតាំងចិត្តមកសម្លាប់ហ្វឹងអានដូច្នេះគេបានរៀបចំគម្រោងការរួចស្រេចទៅហើយ។
«ឯងមានន័យថាយ៉ាងមិច»ហ្វឹងអានញញឹមលេងសមភាពអំនួតសុខៗក៏ជ្រុះអស់បាត់នៅតែភាពឆ្ងល់ពេលនេះសញ្ញាសួរលោតពេញខួរក្បាលម៉ង។
«ឯងឃើញរនាំងមួយនេះទេហ្វឹងអាន...ឯងឃើញអក្សរនៅលើនឹងទេយើងប្រាប់ឯងទៅចុះរនាំងមួយនេះគឺកណ្តឹងរំលាយបិសាចដែលមានអាយុរាប់មុឺនឆ្នាំហើយកណ្តឹងមួយនេះហើយដែលវាបានសម្លាប់ឪពុករបស់ឯងដោយដៃរបស់យើងផ្ទាល់ហើយថ្ងៃនេះយើងក៏យកវាមកប្រើដលម្បីសម្លាប់ឯងដូចគ្នា»ជុងហ្គុកនិយាយចប់គេក៏បានប្រែរូបរាងទៅជាសក់ពណ៍សកែវភ្នែកក្រហមឆ្អៅពពេញទៅដោយអំណាចនិងបានប្រើថាមពលដែលគេមាននៅក្នុងខ្លួនទាំងអស់មកប្រមូលផ្តុំគ្នាធ្វើឲ្យកណ្តឹងនោះបញ្ចេញសម្លេងរបស់វាឡើងមកដើមុបីរំលាយប្រឡឹងហ្វឹងអាន។
....មើង....មើង....
សម្លេងកណ្តឹងកងរំពងបន្លឺឡើងយ៉ាងខ្លាំងខ្លាអបជាមួយនិងរន្ទះបាញ់ឆ្វេចឆ្វាចនៅក្នុងកណ្តឹងនោះធ្វើឲ្យហ្វឹងអានជាមួយជុងហ្គុករងទុកវេតនាជាខ្លាំង។កណ្តឹងមួយនេះវាជាអាវុធតែម្យ៉ាងគត់ទុកសម្លាប់បិសាចមិនថាជាម្ចាស់នៃកណ្តឹងឬជាបិសាចមានកម្រិតខ្ពស់ខ្លាំងយ៉ាងណាក៏មិនអាចគេចផុតពីទណ្ឌកម្មរំលាយប្រលឹងមួយនេះបានទេសូមុបីតែជុងហ្គុលដែលជាម្ចាស់របស់វាជាអ្នកគ្រប់គ្រងវាផ្ទាល់ក៏ត្រូវទទួលបានទណ្ឌកម្មពីកណ្តឹងនេះដូចគ្នាមិនចាញ់ហ្វឹងអានទេ។
«ឯងធ្វើនេះគឺល្ងង់ពេកហើយបើ៉ងនៅតែបន្តសូត្រឲ្យកណ្តឹងនេះបន្លឺសម្លេងទៀតឯងនិងយើងប្រកដជាស្លាប់មិនខានឆាប់ភ្លាមឈប់ទៅ»
«ហ្ហឹស...ខិះៗ...យើងសុខចិត្តស្លាប់ក៏មិនព្រមឲ្យឯងមានជីវិតរស់នៅលើលោកទៀតដែរ»ជុងហ្គុកកាន់តែបន្តសូត្រលឿនទៅៗរហូតសម្លេងជួងក៏បន្លឺខ្លាំងៗទៅតាមការសូត្ររន្ទះវិញក៏នៅតែបាញ់ព្រៀកៗវាយប្រាហាររាងកាយជុងហ្គុកនឹងហ្វឹងអានដែលគ្មានរូបរាងច្បាស់លាស់នោះឡើងសុះខ្លួនបែកឈាមស្រស់ជ្រាបពេញអាវចំណែកអ្នកនៅខាងក្រៅមិនបានឮសូរអ្វីទាំងអស់ប៉ុន្តែក៏ដឹងថាលោកម្ចាស់របស់គេកំពុងតែឈឺខ្លាំងនឹងវេតនាខ្លាំងប៉ុណ្ណាដែរពួកគេចង់ចូលទៅជួយណាស់តែព្យាយាមគ្រប់វិធីហើយនៅតែមិនអាចបំបែករនាំងនេះបានដដែលទើបបានត្រឹមតែឈរមើលទាំងក្នុងទ្រូងភ័យបេះដូងលោតញាប់ៗដុកដាក់ៗចង់ផ្ទុះមកក្រៅ។
«អាយ........»មិនយូប៉ុន្មានហ្វឹងអានក៏បានស្លាប់រលាយប្រលឹងបាត់ចំណែកជុងហ្គុកដោយសារប្រើកម្លាំងលើសលប់ពេកបូករួមជាមួយទណ្ឌកម្មពីកណ្តឹងទៀតទើបធ្វើអោយគេស្លាប់ភ្លាមៗចំណែកកាយរបស់គេក៏បានធ្លាក់សន្សឹមៗចុះមកដោយមានពន្លឺពណ៍ក្រហមស្រាលដូចអំពិលអំពេកហោះហើរចេញពីខ្លួនរបស់គេហើយនោះគឺជា..វិញាណរបស់គេនឹងឯង។
«ជុងហ្គុក/លោកម្ចាស់»អ្នកទាំងបីស្រែកឡើងខ្លាំងៗស្របពេលរាងកាយទន់ល្អូកដាបដោយឆាមធ្លាក់ចុះមកដល់ខាងក្រោមហើយរនាំងនោះក៏បានរលាយបាត់ទើបអាចអោយពួកគេទាំងបីរត់ចូលទៅរកសាកសពរបស់ជុងហ្គុកយ៉ាងលឿនបំផុតតាមដែលអាចធ្វើបាន។
«ជុងហ្គុកឯងយ៉ាងមិចហើយបើកភ្នែកមកឆ្លើយជាមួយយើងសិនជុងហ្គុកកុំស្ងាត់បានទេ»

The continue vote pg na

🦇ម្ចាស់ចិត្ត Vampires 🦇 The End ✅Where stories live. Discover now