ភាគទី9:អូននឹងលែងចង់ចាំអ្វីទាំងអស់អូនជាមនុស្សថ្មីហើយ

755 43 1
                                    

«បងស្រីគីមលីនចង់នាំថេយ៉ុងទៅណា?»សម្លេងក្មេងតូចសួរទៅស្រ្តីវ័យរាងចំណាស់បន្តិចដែលកំពុងដើរកាន់ដៃរបស់គេចូលទៅក្នុងព្រៃ
«នាំឯងទៅជួបជាមួយលោកម្ចាស់ចននោះអី ក្រែងឯងថាចង់ជួបគាត់ណាស់មែនទេ ពេលនេះបងស្រីនាំឯងទៅជួបគាត់ហើយតើ»គីមលីនញញឹមចុងមាត់បន្តិច នាងបន្ទន់ជង្គង់ចុះតបនិងសំនួររបស់ក្មេងតូចវិញ
«តែលោកម្ចាស់ប្រាប់ថាគាត់និងមករកអូនដោយខ្លួនឯងហើយ ហើយគាត់បានប្រាប់ទៀតថាបើចង់ជួបគាត់ឲ្យអូនអង្អែលលើចិញ្ចៀនមួយនេះនោះលោកម្ចាស់និងមកជួបអូនហើយ»ថេយ៉ុងនិយាយហើយក៏បង្ហាញ់ចិញ្ចៀននោះឲ្យគីមនាងបានឃើញ
(ហ្ហឹស អាក្មេងនរកឯងមកក្រោយយើងតែប៉ុន្មានឆ្នាំសោះតែឯងបែជាបានគ្រប់គ្រងចិញ្ចៀនដំណែកជារាជនីបិសាចជញ្ជក់ឈាមហើយមែនទេ តែមិនអីទេព្រោះថ្ងៃនេះយើងនិងសម្លាប់ឯងចោលហើយចិញ្ចៀននេះគង់តែក្លាយជារបស់យើងដដែលទេ)នាងសម្លឹងមើលទៅថេយ៉ុងដោយភាពស្អប់ខ្ពើមជាខ្លាំងព្រោះតែថេយ៍ទើបនាងនិងមិនអាចនៅក្បែរជុងហ្គុកបាន
«តែលោកម្ចាស់ឲ្យបងនាំឯងទៅជួបគាត់ ឬក៏ឯងឈប់ស្រលាញ់លោកម្ចាស់ចនហើយទើបមិនចង់ទៅជួបជាមួយគាត់នោះ»នាងព្យាយាមលួងលោម ថេយ៉ុងដើម្បីបោក ប្រាសឱ្យក្មេងម្នាក់ឆាប់ចូលក្នុងអន្ទាក់នាង
«អត់ទេអូនស្លាញ់លោកម្ចាស់ហើយស្រលាញ់ខ្លាំងទៀតផង អូនមិនឈប់ស្រលាញ់លោកម្ចាស់ទេ» អាល្អិតក្រវីក្បាលប្រកែក
«បើចឹងមោះឆាប់ឡើងបងស្រីនាំឯងទៅជួបជាមួយលោកម្ចាស់»នាងនិយាយរួចក៏ដឹងដៃថេយ៉ុងដើរចូលក្នុងព្រៃកាន់តែជ្រៅទៅៗរហូតមកដល់កន្លែងព្រែកមួយដែលពាសពេញទៅដោយសត្វសាហាវៗជាច្រើននឹងពពួកអមនុស្សនាងបានយកថេយ៍មកធ្វើបាបវាយដំច្រំធាក់ថែមទាំងបានចងព្យួរថេយ៍ឲ្យសត្វត្មាតចឹកខ្វាចសាច់ក្មេងតូចនេះយ៉ាងព្រៃផ្សៃបំផុត តែសំណាងដែលឈីងលីងធ្វើដំណើរកាត់តាមព្រៃនោះហើយក៏បានលឺសម្លេងរបស់ថេយ៉ុងស្រែក
«អូយ..ហ្ហឹកៗជួយផងជួយអូនថេយ៍ផង ហុឺៗអូនឈឺណាស់ បងឈីងលីងលោកម្ចាស់ជួយអូនផង ហ្ហឹកៗជួយផង»អាល្អិតស្រែក ត្អូញត្អែរយំខ្លាំងទាំងភ័យខ្លាចខ្លួនប្រាណក្មេងតូចរងដោយស្នាមជំពូកសត្វត្មាតនិងក្រញាំរបស់វាពាសពេញរាងកាយទាំងអស់
«សម្លេងដូចប្រហែលៗ ដូចជាសម្លេងអ្នកប្រុសតូច»ឈីងលីងដែលកំពុងដើរកាត់ព្រៃនោះក្រោយពីបានលឺសម្លេងហើយនាយក៏ឈប់ងក់ដើម្បីផ្ទៀងត្រចៀកស្តាប់ឲ្យបានច្បាស់
«ជួយអូនផង...ហុឺៗ...អូនខ្លាចណាស់»រាងតូចនៅតែបន្តស្រែកសូមជំនួយ ទាំងដែលខ្លួនប្រាណកំពុងតែឈឺចុកចាប់ជាពន់ពេក
«ច្បាស់ណាស់គឺសម្លេងរបស់របស់អ្នកប្រុសថេយ៍»ឈីងក៏ប្រញាប់រត់ទៅតាមសម្លេងយំនោះយ៉ាងលឿន ពេលទៅដល់កន្លែងហើយគេប៊ីសនិងគាំងបេះដូងស្លាប់ទៅហើយនៅពេលឃើញសភាព ម្ចាស់តូច
«អ្នកប្រុសតូច»ឆីងលីងរត់ទៅស្រាយចំណងខ្សែឲ្យ ថេយ៉ុងទាំងភ័យខ្លាច នេះបើសិនជាគេមកយឺតតែបន្តិចគេច្បាស់ជាបានទៅកើតជាតិថ្មីមិនខានទេបើសិនជាថេយ៍កើតអីនោះ
«បងឆីងលីង ជួយអូន ហ្ហឹក...ជួយអូនថេយ៍ផងអូនខ្លាច»
«មិនអីទេអ្នកប្រុស មានបងឆីងលីងនៅទីនេះហើយអ្នកប្រុសកុំខ្លាចអី »
«ហុឺៗបងស្រីគីមលីន បងស្រីគីមលីនចង់សម្លាប់អូនគាត់ថាមកពីអូនទើបលោកម្ចាស់មិនស្រលាញ់គាត់ ហ្ហឹកៗបងប្រុសឆីងលីងថាទៅមើលតើអូនជាធ្វើឲ្យលោកម្ចាស់ស្អប់បងស្រីគីមលីនពិតដូចដែលគាត់និយាយដែលទេ»អាល្អិតយំរៀបរាប់ទឹកភ្នែករហាមប្រាប់ទៅឆីងលីង
«មិនពិតទេលោកម្ចាស់មិនបានស្រលាញ់ម្ចាស់ស្រីគីមលីនតាំងពីដើមមកម្លេះ នាងគ្រាន់តែច្រណែននិងអ្នកប្រុសដែលបានការថ្នាក់ថ្នមពីលោកម្ចាស់ទើបចង់សម្លាប់អ្នកប្រុសបែបនេះ អ្នកប្រុសកុំបន្ទោសខ្លួនឯងអីអ្នកប្រុសមិនបានខុសនោះទេ»ឆីងលីងព្យាយាមនិយាយលួងថេយ៉ុង
«បាទ»គេជូតទឹកភ្នែកចេញខំញញឹមដាក់ឆីងលីង
«មោះអ្នកប្រុសអាឆីងនាំទៅព្យាបាលរបួស បើមិនចឹងទេខ្ញុំច្បាស់ជាបានស្លាប់ទៅតាមតាទួតខ្ញុំមិនខានទេបើលោកម្ចាស់មកពីភ្នំបិសាចវិញបានឃើញសភាពអ្នកប្រុសបែបនេះនោះ»ឆីងក៏បីថេយ៍ទៅវិមានវិញ ហើយចាត់តាំងពីពេលនោះមកគីមលីននាងតែងតែលួចធ្វើបាបថេយ៉ុងគ្រប់ពេលដែលជុងហ្គុកនិងឆីងលីងមិននៅការធ្វើបាបរបស់នាងធ្វើឲ្យ ថេយ៍ចាំមិនភ្លេចរហូតដល់ថ្ងៃដែលគេទទួលបានឈាមបិសាចរបស់ជុងហ្គុកដើម្បីបានសងសឹកនាងតែគ្រប់យ៉ាងត្រូវរលាយព្រោះការយល់ច្រឡំរបស់ជុងហ្គុកដែលយល់ខុសដល់ថ្នាក់សម្លាប់ ម្ចាស់ជីវិតខ្លួនឯង។
+បច្ចុប្បន្ន
«គ្រប់យ៉ាងដែលថេយ៉ុងឃើញវាជាស្រមោលខ្មៅងងឹតដែលនាងបានបន្សល់ទុកឲ្យអូនសោះ សុំទោសដែលបងមិនបានមើលថែអូនឲ្យល្អណាថេយ៍»ក្រោយដឹងការពិតអស់ជុងហ្គុកពិតជាខឹងខ្លួនឯងណាស់ដែលលង់ជឿសម្តីគីមលីនទុកចិត្តនាងមករហូត
«បងនិងធ្វើឲ្យនាងស្គាល់ពីការឈឺចាប់របស់អូនម្តង បងនិងធ្វើឲ្យនាងរស់ពិបាកជាងស្លាប់បងនឹងឲ្យនាងសងការឈឺចាប់នោះមកអូនវិញគ្រប់យ៉ាង»ជុងហ្គុកនិយាយដោយកែវភ្នែកបិសាចផុសឡើងមក គេពិតជាស្តាយណាស់ដែលកន្លងមកគេតែងតែទៅយកចិត្តមនុស្សខុសដឹងហើយថាចិត្តនាងចង់សម្លាប់មនុស្សក្បែរទ្រូងខ្លួនតែគេនៅតែទុកនាងឲ្យនៅមានជីវិតទៀត តែលើកនេះខ្លាចតែគីមលីននាងគ្មានសំណាងបានរស់នៅបន្តទៀតនោះទេ។
«សឺត គេងចុះគេងឲ្យបានច្រើនបងមិនរំខានអូនទេ»គេលើកបីថេយ៍ដាក់លើពូកថ្នមៗរួចក៏ផ្តេកខ្លួនគេងឱបរាងតូចជាប់ក្នុងរង្វង់ដៃនិងដើមទ្រូងហាប់ណែនរបស់ខ្លួន

🦇ម្ចាស់ចិត្ត Vampires 🦇 The End ✅Where stories live. Discover now