ភាគទី17:ខ្ញុំចង់ជួបគេម្តងទៀត

395 23 0
                                    

...2អាទិត្យកន្លងផុតទៅ....
តាំងពីថ្ងៃដែលថេយ៉ុងបានចាកចេញពីជុងហ្គុកមកវាកន្លងទៅពីរអាទិត្យហើយពីរអាទិត្យដែលពួកគេរស់នៅបែកគ្នាជាថ្មីម្តងទៀតម្នាក់ៗសុទ្ធតែមានចិត្តនៅស្រលាញ់តែក៏មិនអាចបន្តព្រោះម្នាក់ជាមនុស្សម្នាក់ជាបិសាចទោះចង់បន្តក៏អារម្មណ៍ភ័យខ្លាចនៅតែមានរាងៗខ្លួនដដែលបញ្ចប់បែបនេះហើយវាប្រសើជាង...។
«ថេយ៍.....»ជីមីនបានហៅថេហ្យុងតិចៗព្រោះមើលទៅគេដូចជាកំពុងអង្គុយគិតពីអ្វីមួយ។
«ឯងមកដល់យូហើយមែនទេ?»គេលើកដៃវាសទឹកភ្នែកចេញបន្តិចហើយក្រោកឈរអស់កម្ពស់សួរទៅមិត្តភក្តិសម្លាញ់ដែលមកដល់តាំងពីស្មើណាក៏មិនដឹង។
«ទើបតែមកដល់ទេ»
«អ៎រ!!»
«យំទៀតហើយមែនទេ?យ៉ាងមិចនឹកគេខ្លាំងណាស់ហ៎?»ឃើញថេហ្យុងភ្នែកក្រហមក៏ទាយដឹងហើយថាគេយំទោះបីគេបានជូនទឹកភ្នែកចេញក៏ដោយក៏គេចមិនផុតពីក្រសែភ្នែកជីមីនដែរ។
«អត់ទេធូលីដីចូលភ្នែកតើឯងនេះចេះតែនិយាយតែផ្តាសហើយរឿងអីយើងត្រូវយំនឹងគេនោះគេគ្មានអីសំខាន់សម្រាប់យើងទេ»ថេយ៉ុងរហ័សឆ្លើយទាំងវាយស្មាដាក់ជីមីនតិចៗព្រោះគ្រឺតពេកឲ្យតែឃើញគេហូរទឹកភ្នែកដឹងតែគិតថាគេនឹងយំនឹកជុងហ្គុករហូតប៉ុន្តែគេក៏ត្រូវបើមិននឹកស្មានថាយំហ្ហ៎?
«ណែ៎..យើងដឹងណាថាឯងកំពុងនឹកគេមិនបាច់ព្យាយាមលាក់បាំងទេយើងនិងឯងស្គាល់គ្នាតាំងពីតូចៗរឿងបែបនឹងទោះឯងមិននិយាយក៏យើងអាចទាយដឹងដែរ»ជីមីនដាក់គូទអង្គុយចុះសំយុងជើងចុះទៅក្នុងមាត់អាងទឹកងើយក្បាលនិយាយទៅកាន់ថេហ្យុង។
«.........»រាងតូចមិននិយាយតែគេក៏ចាប់ផ្តើមហូរទឹកភ្នែកមកម្តងទៀតដោយមិនបានត្រៀមចិត្តទុកមុន។មិនដឹងយ៉ាងមិចចិត្តនេះធ្វើពីស្អីទៅបានជាទន់ខ្លាំងម្លេះរំលឹកឈ្មោះគេតិចសោះក៏ហូរទឹកភ្នែករហាមបាត់ទៅហើយ។
«ទោះនឹកយ៉ាងណាក៏មិនអាចជួបដែរយើងសន្យាជាមួយខ្លួនឯងហើយថានិងព្យាយាមបំភ្លេចគេហើយនិងមិនទៅជួបមុខគេដាច់ខាត»
«ឯងគិតថាធ្វើបែបនិងជាជម្រើសល្អមែនទេ?ឯងធ្វើបែបនិងដូចជាធ្វើបាបខ្លួនឯងច្រើនជាង»
«យើងមិនចង់ខ្លាចជាមនុស្សដែលក្បត់សន្យាម្តងទៀតនោះទេ»
«បើសិនយើងជាឯងយើងសុខចិត្តក្បត់សន្យាជាមួយខ្លួនឯងក៏មិនក្បត់សន្យាជាមួយមនុស្សដែលយើងស្រលាញ់ដែរ»មួយប្រយោគនេះវាប្រៀបដូចជាកាំបិតហោះមកចាក់ទម្លុះបេះដូងរបស់ថេយ៉ុងឲ្យភ្ញាក់ឡើងមកវិញម្តងទៀត។គេហ៊ានក្បត់សន្យាជាមួយជុងហ្គុកតែគេបែជាមិនហ៊ានក្បត់សន្យាជាមួយខ្លួនឯងដើម្បីស្វែងរកក្តីសុខមួយដាក់ខ្លួនគេគិតតែពីឃុំខ្លួនឯងនៅក្នុងការឈឺចាប់ដែលគេបានអោបក្រសោបវាតាំងពីដើមមកមិនប្រលែងសោះ។
«មីននី..ហ្ហឹកៗ...យើងគួរធ្វើយ៉ាងមិចទៅយើងចង់ត្រឡប់ទៅរកគេវិញណាស់តែយើងខ្លាចៗថាគេធ្វើបាបយើងគេជាបិសាចណាឯងយើងមិចនិងអាចទុកចិត្តគេទៅតែអារម្មណ៍យើងប្រាប់ថាយើងចង់ជួបគេចង់អោបគេម្តងទៀត..ហ្ហឹកៗ...យើងគួរធ្វើបែបណាទៅ»ថេយ៉ុងស្ទុះវឹងមកអោបជីមីនទាំងទឹកភ្នែករហាមពេលនេះគេទទួលស្គាល់ហើយថាគេពិតជាមិនអាចរស់ខ្វះជុងហ្គុកបានឡើយតែគេពិតជាខ្លាចៗថាឈឺខ្លាំងលើសដើមនៅពេលដែលជុងហ្គុកធ្វើបាបគេម្តងទៀតដូចកាលពីជាតិមុន។(ការចងចាំទាំងអស់របស់ថេយ៉ុងបានត្រឡប់មកវិញហើយដូច្នេះទាំងរឿងអតីតជាតិនឹងជាតិនេះគេនឹងទទួលដឹងឮទាំងអស់)
«ធ្វើអ្វីដែលឯងចង់ធ្វើទៅជួបគេនិយាយជាមួយគេតែមិនមែនន័យជាប្តីប្រពន្ធត្រឹមតែជាមនុស្សធ្លាប់ស្គាល់គ្នាប៉ុណ្ណឹងឯងក៏អាចកាត់បន្ថយចិត្តនឹករបស់ឯងចំពោះគេខ្លះហើយ»ជីមីនលើកដៃអង្អែលក្បាលថេហ្យុងក្នុងនាមជាមិត្តម្នាក់គេមិនអាចជួយអីបនក៏អាចជួយផ្តល់យោបល់នឹងចាំមើលថែលើកទឹកចិត្ត។
«ធ្វើបែបនិងបានពិតមែនហ្ហ៎?»
«អឹម...ច្បាស់ជាបាន»
«ល្អ..យើងនឹងសាកល្បង»គេងក់ក្បាលតិចៗគេអាចសាកល្បងវាតែមិនមែនពេលនេះ។
បញ្ជាក់:នៅថ្ងៃដែលគេដេកយំកណ្តាលផ្លូវគេក៏សន្លប់ទីនោះតែម្តងតែក៏សំណាងល្អដែលបានជីមីននឹងយ៉ុនហ្គីជិះកាត់តាមនោះបានឃើញក៏រហ័សលើកគេដាក់ឡានយកទៅសម្រាកនៅផ្ទះរបស់ពួកគេវិញ។វាមិនមែនចៃដន្យទេព្រោះយ៉ុនហ្គីនឹងជីមីនជិះកាត់តាមផ្លូវនោះក៏ព្រោះចង់ទៅរកថេយ៉ុងនឹងហើយតែក៏បានជួបមុនជួបក្នុងសភាពដែលពិបាកទៀតផង។
+ភូមិគ្រឹះចន
«យ៉ាងមិចហើយ?មើលទៅដូចជាខ្សោយខ្លាំងម្លេះនេះលោកមិនផឹកឈាមដើម្បីផ្តល់កម្លាំងឲ្យខ្លួនឯងខ្លះទេឬយ៉ាងមិច?»យ៉ុនហ្គីអង្គុយសម្លឹងមើលជុងហ្គុកពីក្បាលដល់ជុងជើងទាំងទឹកមុខឆ្ងល់ៗព្រោះរាងកាយជុងហ្គុកស្គមស្គាំងសស្លេងមើលសឹងតែមិនស្គាល់ទៅហើយមិនដឹងថារាល់ថ្ងៃបានញ៊ាំបាយឬផឹកឈាមជំនួយកម្លាំងអោយខ្លួនឯងឬអត់ទេ។
«លោកម្ចាស់មិនផឹកឈាមយូរមកហើយព្រោះតែដើម្បីសន្សំបុណ្យក្លាយជាមនុស្ស»ឆីងលីងឆ្លើយជំនួស។
«ចឹងទេហ្ហ៎!!»យ៉ុនហ្គីងក់ក្បាលតិចៗបញ្ជាក់ថាយល់ពីន័យរបស់ឆីងលីង។
«តែបើលោកនៅតែបន្តសន្សំបុណ្យចឹងទៀតខ្ញុំគិតថាលោករស់មិនដល់ថ្ងៃស្អែកនេះទេមើលចុះស្គមក៏ស្គមកម្លាំងថាមពលបាត់ជាងពាក់កណ្តាលទៅហើយតើមានអីទ្រទ្រង់រាងកាយរបស់លោកទៅនេះបើថេយ៉ុងដឹងថាលោកធ្វើបាបខ្លួនឯងចឹងគេច្បាស់ជាគ្រាំចិត្តស្លាប់ហើយ»យ៉ុនហ្គីខាំមាត់និយាយក្រងួរៗទាំងមិនច្បាស់តែក៏អាចអោយសម្តីរបស់នាយហើរទៅកាត់ត្រចៀកជុងហ្គុកអោយស្តាប់បាននឹងរហ័សតបវិញដូចគ្នា÷
«ហ្ហឹស...គេស្អប់យើងយ៉ាងនេះគេមិចនិងអាចខ្វល់ពីយើងទៅ?គេដើរចេញពីយើងដោយមិនងាកក្រោយសូម្បីបន្តិចយើងទៅជាបែបនេះគេប្រហែលជាសប្បាយចិត្តទៅវិញទេ»ជុងហ្គុកហាក់អស់សំណើចនិងសម្តីយ៉ុនហ្គីណាស់។គេចាំមិនភ្លេចទេថ្ងៃដែលថេយ៉ុងចេញទៅចេញៗមិនស្រណោះគេសូម្បីបន្តិចគេគិតថាគេទៅជាបែបនេះមានតែជាក្តីសុខរបស់ថេយ៉ុងទៅវិញទេ។
«ថេយ៍យំនឹកលោករាល់ថ្ងៃគ្រាន់តែគេចង់ឈ្នេះខ្លួនឯងគេឃុំខ្លួនឯងនៅតែក្នុងបន្ទប់យូៗទើបចេញមកម្តងលោកគិតថាគេមានក្តីសុខណាស់មែនទេ?គេជាមនុស្សខុសពីលោកជាបិសាចដែលអាចទ្ររទ្រង់រស់បានតែបើថេយ៉ុងវិញគឺត្រូវបង្ខំឲ្យញាំបាយព្រឹកល្ងាចជួនកាលធ្វើបាបខ្លួនឯងដល់ថ្នាក់ប៊ីសសម្លាប់ខ្លួនទៀតលោកគិតថាគេមានពេលមកសើចសប្បាយលើគំនរទុក្ខរបស់លោកហ្ហ៎?»
«ឯងនិយាយមានន័យយ៉ាងមិច?»
«លឺមិចថាចឹងហើយ»
«ហេតុអីក៏គេធ្វើបាបខ្លួនឯងដល់ថ្នាក់នេះ?»ជុងហ្គុកឈ្ងោងមុខចុះសួរសំណួរដែលគ្មានចម្លើយមកកាន់ខ្លួនឯង។មិនយល់ចាំបាច់ធ្វើបាបខ្លួនឯងធ្វើអីបើផ្លូវមួយនេះថេយ៉ុងជាអ្នករើសបើដឹងថាដើរចេញហើយធ្វើបាបខ្លួនឯងចឹងដើរចេញធ្វើអី?
«មែនហើយហ្វឹងអានបានផ្ញើសារតាមសត្វបក្សីមក សង្រ្គាមរវាងបិសាចប្រចៀវនិងបិសាចជញ្ជក់ឈាមនិងកើតឡើងម្តងទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះហើយលោកអាចទប់ទល់ឈ្នះទេ»យ៉ុនហ្គីគេប៊ិសតែភ្លេចរឿងសំខាន់ទៅហើយតាមពិតគេមកថ្ងៃនេះគឺដើម្បីយកដំណឹងនេះមកប្រាប់ជុងហ្គុកប៉ុណ្ណោះតែក៏រវល់ជក់មាត់និយាយហូហែច្រើនពេកទើបតែនឹកឃើញមិចនឹងក៏យកមកនិយាយប្រាប់។
«គិតតែខ្លួនឯងឲ្យល្អទៅយើងដឹងពីខ្លួនយើងហើយថារួចមិនរួច»
«ឆឹស~សម្រាប់ខ្ញុំត្រៀមរួចហើយគ្រាន់តែខ្ញុំគ្មានកងទ័ពបិសាចនោះទេព្រោះពួកគេបានផុតពូជអស់ទៅហើយបែបនេះគឺពឹងលើកងទ័ពបិសាចរបស់លោកទាំងស្រុងតែកម្លាំងការពារនិងវាយឆ្មក់ខ្ញុំបានត្រៀមហើយ»
«ឯងយកអ្វីមកការពារ?»ជុងហ្គុកលើកចិញ្ចើមសួរ។
«ស្រការបស់ខ្ញុំ»
«កុំប្រាប់ថាឯងចង់ដកស្រការបស់ឯងយកមកធ្វើអាវុធណាយ៉ុនហ្គី?»
«ត្រូវហើយ...»មួយម៉ាត់ច្បាស់ៗខ្លីៗមិនបាកគិតច្រើន។គេជាមច្ឆាជាសត្វអំបូត្រីរស់នៅក្នុងទឹកកាលពីមុនមានលំពែងមុខបីជាអាវុធការពារខ្លួនតែក្រោយពីកើតសង្រ្គាមលើកនោះមកលំពែងមុខបីក៏ក្លាយទៅជាលំពែងរយកំណាត់ព្រោះវាបែកបាក់អស់ហើយដូច្នេះមានតែប្រើស្រការបស់ខ្លួនឯងមកធ្វើជាអាវុធដើម្បីប្រយុទ្ធ។
«ឯងឆ្កួតឬយ៉ាងមិចបើឯងដកស្រកាឯងអាចស្លាប់ណាយ៉ុនហ្គី»
«មិនស្លាប់ទេគ្រាន់តែខ្ញុំក្លាយជាមនុស្សធម្មតាគ្មានថាមពលលែងក្លាយជាត្រីមច្ឆានៅពេលប៉ះទឹកសមុទ្រប៉ុណ្ណោះមិនដូចលោកទេលឺថាបើប្រើកម្លាំងដែលជាកម្លាំងចុងក្រោយនិងស្លាប់មែនទេ?»ដំណឹងនេះលិចឮជាបន្តបន្ទាប់តើវាជាការពិតអត់នាយឆ្ងល់ហើយក៏ចង់ដឹងទើបមកសួរម្ចាស់សមីខ្លួនអោយបានច្បាស់។
«រឿងរបស់ខ្ញុំឯងកុំខ្វល់»ស្លាប់ឬរស់ជារឿងផ្ទាល់ខ្លួនរបស់គេទេចាំបាច់ចង់ដឹងធ្វើអី?សួរនឹងចង់ស្លាប់ជំនួសមែន?
«ខ្ញុំមិនបានខ្វល់ទេគ្រាន់តែមិនចង់ឃើញមនុស្សជាទីស្រលាញ់របស់លោកត្រូវមកអង្គុយយំតួញសោកបោកខ្លួនប៉ុណ្ណោះ»ពេបមាត់និយាយតិចៗតែវាក៏ពិតមែនថេហ្យុងអោយតែនឹកដល់ជុងហ្គុកពេលណាគឺយំបោកខ្លួនរំអួយដាក់នាយនឹងជីមីនរាល់តែលើក។
«.....»សម្លក់!!
«អា៎ៗ...ឈប់និយាយហើយខ្ញុំទៅវិញល្អជាងមើលថែសុខភាពខ្លួនឯងខ្ញុំយល់ថាលោកមើលទៅអាក្រក់មើលណាស់»មុននិងចេញទៅយ៉ុនហ្គីឆ្លៀតងាកមកនិយាយឌឺទៅកាន់ជុងហ្គុកទៀត។
បន្ទាប់ពីយ៉ុនហ្គីចេញផុតទៅបានមួយសន្ទុះជុងហ្គុកក៏គិតថាចង់ចេញទៅដើរលេងនៅខាងក្រៅខ្លះទើបក្រោកឡើងរៀបរឹកពារៀបរយហើយក៏បម្រុងនឹងចេញទៅហើយស្រាប់តែកូនចៅរបស់គេមកឃាត់÷
«លោកម្ចាស់គិតចង់ទៅណា?»ឆីងលីងដើរមកបាំងផ្លូវនិងសួរពេលដែលជុងហ្គុករៀបនិងសម្តៅដើរទៅចេញទៅក្រៅ។
«យើងចង់ទៅក្រៅសម្រួលអារម្មណ៍តានតឹងចេញខ្លះ យ៉ាងមិចឯងខ្លាចយើងទៅហើយមិនមកវិញមែនទេ?»
«លោកម្ចាស់និយាយបែបនេះទៀតហើយលោកម្ចាស់ក៏ដឹងសុខភាពលោកម្ចាស់ពេលនេះមិននឹងនរដូចមុនទេអ្នកណាហ៊ានបណ្តោយឲ្យចេញទៅនោះ»ឆីងលីងនិយាយទាំងរកយំគេស្រលាញ់ជុងហ្គុកណាស់គេមិនចង់អោយចេញទៅណាផ្តសផ្តាសទេព្រោះសុខភាពរបស់គេល្អជាដូចពីមុនទេចាត់តាំងពីថ្ងៃត្រូវហ្បឹងអានលបលួចធ្វើបាបម្លេះ។
(ហេតុអីមនុស្សដែលខ្ញុំចង់ឲ្យគេខ្វល់ចង់ឲ្យគេបារម្ភគ្មានវត្តមាននៅទីនេះទៅវិញ)ជុងហ្គុកហារស្តីទាំងទឹកមុខស្រពោនមនុស្សដែលគេចង់អោយខ្វល់ខ្វាយបារម្ភពីនាយគេបែជាគ្មានវត្តមាននៅទីនេះទៅវិញ។
«យើងមិនទៅណាឆ្ងាយទេឯងកុំភ័យពេកណាមួយយើងក៏មានយ័ន្តបញ្ជូនសម្លេងដែរបើកើតអីចាំយើងហៅឯង»ក្រោយឈរភ្លឹកគិតក្នុងចិត្តបានមួយសន្ទុះទើបនាយទាញស្មារតីមកវិញហើយនិយាយប្រាប់ទៅកូនចៅ។
«តែខ្ញុំនៅតែមិនទុកចិត្តលោកម្ចាស់កុំទៅអី»គេនៅតែឈរលើកដៃជំទាំងបាំងផ្លូវមិនឲ្យទៅដដែល។គេធ្វើបែបនេះព្រោះចង់ការពារសុវត្ថិភាពចៅហ្វាយប៉ុណ្ណោះ។
«ឲ្យលោកម្ចាស់ទៅៗឯងគិតតែពីហាមឃាត់បែបនេះអារម្មណ៍តានតឹងរបស់លោកម្ចាស់មិចនិងអាចរំសាយបានខ្លះទៅ»អេសាមិនដឹងចេញមកពីកន្លៀតណាទេមកដល់ក៏និយាយកាត់ចង្វាក់ឆីងលីង។
«ឯងកុំចេះយ៉ាងណាក៏មិនឲ្យទ្រង់ចេញទៅដែរ»
«ហ្ហឹស~បានហើយយើងមិនទៅក៏បានឯងនេះសូយសាយច្រើនមែនហើយ»ចុងក្រោយក៏មិនបានចេញទៅណាព្រោះតែកំពូលកូនចៅរបស់គេតាមហាមតាមឃាត់មិនអោយបាត់មុខមួយវិនាទីគួរអោយធុញណាស់លោកអើយ។
«ជុងហ្គុក.....!!»រាងក្រាសបង្អាក់ដំណើរងាកមករកប្រភពសម្លេង ដែលបានហៅខ្លួនអម្បាញ់មិញដោយមិនបានស្រដីតបតឬឆ្លើយតបឡើយព្រោះមិនទាន់ច្បាស់ក្នុងចិត្តថាជានរណាដែលជាអ្នកហៅ។
«អ្នកប្រុសតូច!!»ទាំងអេសានិងឆីងលីងបើកភ្នែកធំៗភ្ញាក់ផ្អើលនិងវត្តមានរបស់ថេយ៉ុងដែលកំពុងឈរនៅចំពោះមុខពួកគេ។
«ថេយ៍...!អូន...»ជុងហ្គុកស្រឡាំងកាំងឈរថ្មឹងសូម្បីតែនិយាយក៏និយាយមិនចង់ចេញមិនដឹងថាគេគួរតែសប្បាយចិត្តឬក៏កើតទុក្ខនោះទេនៅពេលឃើញមនុស្សជាទីស្រឡាញ់មករកខ្លួនដល់ភូមិគ្រឹះបែបនេះ។
«គេចង់ជួបលោកទើបខ្ញុំនាំគេមោ»ជីមីនញញឹមស្រាលប្រាប់ទៅជុងហ្គុករាងក្រាសក៏ងក់ក្បាលតិចៗស្របនឹងក្រសែភ្នែកត្របាញ់រកថេយ៉ុងមិនព្រមដាក់។
«ខ្ញុំសុំនិយាយជាមួយលោកបន្តិចបានទេ!?»ថេយ៉ុងខាំបបូរមាត់ចូលគ្នានិយាយទាំងឈ្ងោងមុខចុះមានអារម្មណ៍ថាខ្មាស់ណាស់ខ្លួនឯងជាអ្នកដើរចេញហើយសុខៗក៏ចូលមករកគេវិញអ៊ីចឹង។
«ពួកឯងចេញទៅក្រៅសិនទៅ»ជុងហ្គុកបង្ហើបសម្លេងដេញកូនចៅទាំងពីរអោយចេញទៅខាងក្រៅ។
«បាទ»ពួកគេអោនក្បាលគោរពបន្តិចសឹមនាំគ្នាចាកចេញទៅតាមការបង្គាមរបស់លោកម្ចាស់ពួកគេ។
«អ្នកប្រុសតូចលោកម្ចាស់ប៉ុន្មានថ្ងៃដែលអ្នកប្រុសចេញទៅសុខភាពរបស់គាត់មិនល្អនោះទេអ្នកប្រុសតូចជួយមើលថែគាត់ផង»មុននិងចេញទៅឆីងលីងក៏មិនភ្លេចអោនមកខ្សឹបដាក់ត្រចៀករបស់ថេយ៉ុងងអោយគេជួយមើលថែលោកម្ចាស់របស់គេដែរ។
«បាទ»ថេយ៍ងក់ក្បាលផ្ងក់ៗ។
«ឯងនៅនិយាយជាមួយគេចុះយើងចេញទៅក្រៅហើយ»ក្រោយមកជីមីនក៏ចេញទៅម្នាក់ទៀតពេលនេះនៅសល់តែថេយ៉ុងនិងជុងហ្គុកប៉ុណ្ណោះ។
«អូនមានរឿងអីត្រូវនិយាយមែនទេ?និយាយមកចុះបងចាំស្តាប់អូន»
«ខ្ញុំ...ខ្ញុំ...គ្រាន់តែមានអារម្មណ៍ថាខុសហើយក៏ចង់មកសុំទោស»ថេយ៉ុងរអាក់រអួលក្នុងការនិយាយដូចជាមិនសូវស្និតមាត់សោះព្រោះមិនធ្លាប់សុំទោសអ្នកណាម្នាក់ដោយគ្មានក្បាលកន្ទុយចឹងពីមុន។
«សុំទោស?ហេតុអីត្រូវសុំទោសក្រែងបងជាអ្នកខុសមិនចឹងហេ៎?»នាយអស់សំណើចបន្តិចមុននឹងនិយាយឡើងហេតុអ្វីត្រូវសុំទោសក្រែងកំហុសទាំងអស់គឺនាយជាសាងហើយនាយជាអ្នកខុសមិនអ៊ីចឹងឬ?គេទេដែលគួរប្រើពាក្យសុំទោស។
«មិនដឹងទេដឹងត្រឹមថាចង់សុំទោស»
«មានតែប៉ុណ្ណឹងទេមែនទេ?»
«នៅមានទៀត..តែ..តែនិយាយមិនចេញទេ..ហ្ហឹកៗ»ពាក្យចង់និយាយមានច្រើនណាស់តែសំខាន់រឹងអណ្តាតនិយាយមិនចេញៗតែទឹកភ្នែក។
«ហេតុអីក៏អូនយំចឹងបងមានបានបំភ័យអូនឯណានេះអូននៅតែខ្លាចបងទៀតមែនទេ?»ជុងហ្គុកចង់សើចបន្តិចចង់អាណិតបន្តិចពេលឃើញថេហ្យុងយំញ័រជើងទទ្រើងគេមិនទាន់បានធ្វើអីទេម្តេចក៏យំ?សម្លុតក៏មិនមានដែរចំមែនហើយក្មេងនេះ.
«ហ្ហឹក~មិនដឹងទេតែលោកគួរឲ្យខ្លាចណាស់ពេលមុខងាប់បែបនេះ»អ៊ីចឹងសោះ!!
«....»នាយជ្រួញចញ្ចលមឆ្ងង់ដាក់ថេយ៉ុង។មុខងាប់?ហីយ៉ាគេដូចជាមានទឹកមុខធម្មតាតើមិចក៏ថេហ៍ថាគេមុខងាប់?
«ហ្ហឹកៗ...មែនហើយខ្ញុំគឺនៅមានរបស់មួយឲ្យលោក»ថេយ៉ុងក៏បានរាវរករបស់ម្យា៉ងនៅក្នុងហោប៉ាវខោរបស់គេដើម្បីប្រគល់វាអោយទៅម្ចាស់ដើមវិញ។
«នេះ..ខ្ញុំសងលោកវិញថ្ងៃនោះខ្ញុំភ្លេចដោះវាទុកឲ្យលោក»រាងតូចលើកចិញ្ចៀនឡើងហុចឲ្យទៅជុងហ្គុកទាំងដៃញ័តតាត់ទឹកភ្នែកទឹកសំបោហូរមករហាមដូចកូនក្មេង។
«អូនទុកទៅបងមិនយកវិញទេ»គេក្រវីក្បាលមិនទទួលយកសំណងមួយនេះឡើយ។ចិញ្ចៀននេះគេអោយទៅថេហ្យុងទុកជារបស់បញ្ចាំចិត្តទោះជាយកមកអោយគេវិញក៏វានៅតែជារបស់ថេយ៉ុងគ្មានថ្ងៃប្រួលប្រែដដែល។
«ហេតុអីក៏ឲ្យខ្ញុំទុកវាជារបស់លោកណា?»ក្មេងល្ងង់មិនយល់ការអ្វីទាល់តែសោះនៅខំប្រឹងរំងូចសួររកចម្លើយទាំងដឹងច្បាស់ក្នុងចិត្តយ៉ាងប្រាកដថាវាជារបស់ខ្លួនតាំងពីថ្ងៃដែលជុងហ្គុកពាក់អោយម្លេះ។
«វាជារបស់អូនមិនមែនរបស់បងទេ»នាយប្រកែក។
«.....»ថេយ៉ុងបូញមាត់ទម្លាក់ដៃកាន់ចិញ្ចៀនចុះវិញក្នុងចិត្តក៏លួចសប្បាយរំភើបពេកក្រៃលែងព្រោះបានដឹងថាជុងហ្គុកនៅតែស្រលាញ់មិនបានខឹងស្អប់ខ្លួន។
«បងគិតថាអូនគួរតែត្រឡប់ទៅវិញបានហើយមេឃជិតយប់ហើយតាមផ្លូវក៏ស្ងាត់ជីមីនក៏ពោះមានពង់បើកឡានតាមផ្លូវអាចប្រឈមនិងគ្រោះថ្នាក់ច្រើនគួរតែឆាប់ទៅទាន់មេឃនៅភ្លឺ»ជុងហ្គុកឈរក្រពាត់ដៃមកក្រោយសរេក្រសែភ្នែកសម្លឹងមើលទៅកាន់ផ្ទៃមេឃដែលរៀបនឹងអស់ពន្លឺឃើញដូច្នេះក៏ប្រញាប់ប្រាប់អោយថេយ៉ុងត្រឡប់ទៅវិញព្រោះបារម្ភខ្លាចធ្វើដំណើរយប់ប្រឡប់មានរឿងមិនល្អកើតឡើង។
«លោកដេញខ្ញុំមែនទេ?»ក្មេងល្អិតដែលសប្បាយអរក្នុងមុននេះស្រាប់ខឹងច្រឡោតឡើងស្រែកសួរទៅកាន់រាងក្រាសទាំងមុខក្រហមគិតយល់ច្រឡំថាជុងហ្គុកមានបំណងដេញគេអោយចេញពីទីនេះ។
«អត់ទេមិនបានដេញតែពួកយើងគឺលែងមានអ្វីពាក់ព័ន្ធនិងគ្នាទៀតហើយពួកយើងគួរតែនៅឆ្ងាយពីគ្នាទើបល្អដើម្បីកាត់ចិត្តពីគ្នាបានឆាប់ហើយចាប់ពីថ្ងៃនេះទៅសង្ឃឹមថាពួកយើងជួបគ្នាជាលើកចុងក្រោយចុះ»ពាក្យសម្តីទាំងនេះនិយាយចេញមកទាំងបង្ខំខំប្រឹងសម្តែងធ្វើរឹកឡូយធ្វើមិនឈឺតែការពិតចិត្តនៅខាងក្នុងកំពុងតែប្រេះស្រាំចង់អស់ហើយ។
«លើកចុងក្រោយមែនទេ? ហ្ហឹស~ត្រូវហើយមើលទៅលោកប្រហែលជាចង់បំភ្លេចខ្ញុំណាស់ហើយព្រោះខ្ញុំតែងតែធ្វើឲ្យលោកឈឺចាប់មករហូតមិនថាជាតិនេះឬជាតិមុនឡើយ តែខ្ញុំចង់ប្រាប់ថាខ្ញុំក៏ឈឺមិនខុសពីលោកដែរចនជុងហ្គុក»

The continue vote pg na.

🦇ម្ចាស់ចិត្ត Vampires 🦇 The End ✅Where stories live. Discover now