ភាគទី13:ហេតុអ្វីក៏ទេវតាលេងសើចនឹងខ្ញុំម្លេះ?

610 41 0
                                    

«ហ្ហឹម!!តើពួកយើងត្រូវលាក់រឿងនេះដល់ពេលណា?»បន្ទាប់ពីបិទទ្វារហើយអេសាក៏ដើរមកនិយាយជាមួយឆីងលីងវិញ។រឿងដែលពួកគេជាបិសាចតើត្រូវលាក់នឹងថេយ៉ុងដល់ពេលណា?ឬត្រូវលាក់ដល់ថ្ងៃស្លាប់មែនទេ?
«កុំទាន់គិតពីរឿងនឹងអីពេលនេះជួយបណ្តេញជាតិពិសចេញពីខ្លួនលោកម្ចាស់សិនទៅ»បញ្ហារនៅចំពោះមុខគួរតែដោះស្រាយវាសិនរឿងនោះនៅមានពេលគិតច្រើនទៀតណាស់ជីវិតជុងហ្គុកនៅពេលនេះសំខាន់ជាងគួរតែឆាប់បណ្តេញពិសចេញអោយលឿនបំផុត។
«ហ្ហឹម!!!»អេសាក្រហ្ហឹមតបបន្តិចសឹមរហ័សប្រើក្បួនបណ្តេញពិសដែលបានរៀនពីលោកតារបស់គេជួយបណ្តេញជាតិពិសអោយចេញពីក្នុងខ្លួនរបស់ជុងហ្គុក។ក្រោយបណ្តេញពិសចេញពីក្នុងខ្លួនអស់ពួកគេក៏ទុកអោយជុងហ្គុកនៅសម្រាកហើយពួកគេក៏មិនបានទៅណាឆ្ងាយពីជុងហ្គុកដែលគឺនៅអង្គុយរង់ចាំអោយគេដឹងខ្លួនសិន។
មួយស្របក់ក្រោយជុងហ្គុកក៏ដឹងខ្លួនពួកអ្នកជាកូនចៅគ្រាន់តែក្រឡែកឃើញលោកម្ចាស់ដឹងខ្លួនក៏ស្ទុះវឹងប៊ីសបាក់.កទៅមើលយ៉ាងលឿន។
«លោកម្ចាស់យ៉ាងមិចហើយ?បានធូរស្រាលខ្លះទេ?»លើកលោកម្ចាស់អោយអង្គុយបនស្រួលហើយក៏ចោទសួរ។
«យើងមិនអីទេតែនៅឈឺក្បាលបន្តិច»
«ល្អហើយនេះសំណាងដែលពួកខ្ញុំចូលមកទាន់ហើយក៏បានជួយបណ្តេញពិសបិសាចចេញពីរាងកាយរបស់លោកម្ចាស់កុំអីលោកម្ចាស់ក្លាយទៅជាតាចាស់សក់.សបាត់ទៅហើយ»ឆីងលីងនិយាយទាំងពើងទ្រូងអួតសំញែងពីគុណស្រ័យរបស់ខ្លួនអោយជុងហ្គុកបានដឹង។
«ហ្ហឹម!!!អូរថេយ៉ុង!គេរង់ចាំយើងនៅខាងក្រោមនេះមិនដឹងខឹងយើងយ៉ាងណាទេ»នាយស្រាប់តែនឹកឃើញថាថេយ៍បានអង្គុយរង់ចាំគេនៅខាងក្រោមហើយគេសន្យាថាជូនថេយ៉ុងទៅទិញរបស់តែមើលចុះនាយបែជាមកសំងំក្នុងបន្ទប់ទុកអោយគេអង្គុយចាំទៅវិញ។
«លោកម្ចាស់សម្រាកសិនទៅ»អេសាឃើញថាជុងហ្គុកបម្រុងនឹងចុះពីលើគ្រែក៏ប្រញប់ឃាត់ព្រោះមិនចង់អោយនាយងើបដើរទៅណាផ្តេសផ្តាសទាំងមិនទាន់ជាអញ្ចឹងទេ។
«អត់ទេយើងសន្យាថាជូនថេយ៍ទៅដើរលេងទៅទិញរបស់នៅផ្សារយើងមិនចង់ខកខានជាមួយគេទេ»យូរៗនាយមានពេលទំនេរម្តងនាយមិនអាចខកខាននឹងរឿងទាំងនេះទេព្រោះគេខ្លាចថាថេយ៍មិនសប្បាយខ្លាចថេយ៍ខឹងនឹងគេដែលនិយាយបែជាមិនព្រមជូនទៅថែមទាំងបណ្តោយអោយរាងតូចនៅអង្គុយចាំទៀត។
«តែសុខភាពរបស់លោកម្ចាស់មិនអំណោយផលទេមើលសភាពខ្លួនឯងទៅ»ឆីងលីងស្តីបន្ទោសខ្លាំងទៅកាន់ជុងហ្គុក។រាងកាយខ្សោះកម្លាំងដើរយោងអាត្មាខ្លួនឯងមិនចង់រួចផងគិតចង់បើកឡានជូនថេយ៉ុងដើរលេង។
«យើងមិនអីទេពួកគេកុំខ្វល់ច្រើនពេក»នាយនៅតែរឹងទទឹងទោះបីកូនចៅទាំងពីរឃាត់ឃាំងយ៉ាងណាក៏គ្មានប្រយោជន៍គេនៅតែប្រឹងចុះពីលើគ្រែដើម្បីទៅរកថេយ៍ដដែល។
«គិតយ៉ាងមិច?»
«បណ្តោយទៅ»ហាមមិនស្តាប់មានតែបណ្តោយដឹងច្បាស់ថាទោះឃាត់ក៏គ្មានប្រយោជន៍ដដែលអ្វីដែលចនជុងហ្គុកចង់ធ្វើហើយគ្មានអ្នកណាអាចរារាំងបានទេ។
«ហ្ហើយ!!!»ធុញថប់អើយសែនធុញមានលោកម្ចាស់មួយក្បាលរឹងដូចដែកថែបហាមមិនដែលស្តាប់និយាយមិនដែលតាមទើបអេសាដកដង្ហើមចោលមួយខ្សាកអោយបាត់ស្មុគបន្តិច។
.......
ងាកមកមើលថេយ៉ុងវិញអង្គុយចាំជុងហ្គុកពេកឡើងគេងលក់ទៅហើយក៏មិនដឹងថាគេងតាំងពីពេលណាដែលបបួលអោយជុងហ្គុកដែលទើបនឹងដើរមកដល់នោះឈរញឹមលួចសម្លឹងមើលមុខកូនក្មេងដ៏គួរអោយស្រលាញ់នេះឡើងភ្លឹក។មនុស្សស្អីសូម្បីតែពេលគេងក៏គួរអោយស្រលាញ់ដែរពិតជាគួរអោយខ្នាញ់ណាស់ចង់តែលេបចូលក្នុងពោះទុកអោយបាត់ទេ។
«អុះ!!លោកប្តីនេះបងមកតាំងពីពេលណានឹងហេតុអីក៏មិនដាស់ខ្ញុំ?»ថេយ៉ុងបើកភ្នែកព្រឹមលើកដៃញីភ្នែកបែបគេងមិនឆ្អែតហារស្តីសួរទៅរាក្រាសដែលកំពុងឈរញញឹមផ្អែមម្លឹងមើលមកខ្លួន។
«ឃើញអូនគេងបែបនេះមិនចង់រំខានទើបបងមិនហា៊នដាស»ឃើញក្មេងខ្លះល្មោភគេងទើបមិនចង់ដាស់នៅចង់ឈរមើលមុខប៉ោងៗខ្យូតៗរបស់គេវិញសប្បាយចិត្តជាង។
«កើតអីមែនទេហេតុអីក៏មុខស្រពោនម្លេះ?លោកប្តីមានរឿងអីក្នុងចិត្តមែនទេ?»ថេយ៉ុងប្រាសខ្លួនក្រោកអង្គុយឆ្ងក់លើកដៃតូចស្រឡូនក្រសោបមុខជុងហ្គុកសួរនាំដោយក្តីបារម្ភ ញញឹមសុខៗបែជាស្រពោនវិញមិនអោយគេបារម្ភមិចនឹងបាន?
«គ្មានអីទេបងគ្រាន់តែអស់កម្លាំងព្រោះការងារច្រើនពេកប៉ុណ្ណោះ»ស្រដីប្រាប់រួចជុងហ្គុកក៏ដាក់បង្គុយក្បែរថេយ៉ុងចាប់ដៃតូចៗមកក្តោបចូលគ្នាដាក់លើដើមភ្លៅមាំរបស់ខ្លួនសឹមអង្អែកវាលេងថ្នមៗតាមទម្លាប់។
«មើលទៅបងដូចជាស្លេកស្លាំងណាស់»មិនចង់សួរនាំច្រើនតែហាមចិត្តមិនបានព្រោះមួយរយៈមកនេះគេសង្កេតឃើញជុងហ្គុកប្លែកទឹកមុខស្លេកៗដូចជាមនុស្សក្រោកពីឈឺ។
«មានឯណាបងធម្មតាតើ»ដៃមាំលើងមកស្ទាបមុខខ្លួនឯងរួចក៏ងាកទៅនិយាយបញ្ជាក់ជាមួយថេហ្យុងថាគេមិនអីទេគេធម្មតាដូចតែរាល់ដងហ្នឹង។
«អឹម!!ប្រហែលអូនបារម្ភពីបងពេក»ថេហ្យុងញញឹមតិចៗគិតថាខ្លួនឯងរវើរវាយបារម្ភពីនាយពេកទើបមើលឃើញសភាពរបស់នាយទៅជាអ៊ីចឹង។
«មែនហើយមុននេះអូនចង់ឲ្យបងជូនអូនទៅណាមែនទេបើចឹងតោះឆាប់ៗទៅ»ជុងហ្គុកបង្វែរឿងនិយាយភ្លាមៗមិនចង់អោយថេយ៉ុងគិតច្រើនពីរឿងខ្លួនពេកទេ។
«តែនេះល្ងាចហើយនឹងអូនគិតមិនបាច់ទៅនោះទេចាំពេលទំនេរក៏បានណា»
«ហ្ហឹម!!មិនអីទេបងបើកឡានជូនទៅបានតើ»
«អត់ទេលែងចង់ទៅហើយអូននាំបងទៅសម្រាកវិញល្អជាងបងក្តៅខ្លួនខ្លាំងណាស់»មុននេះគិតថាខ្លួនរវើរវាយមើលឃើញជុងហ្គុកដូចមនុស្សឈឺតែពេលបានដឹងដល់កម្តៅខ្លួនរបស់ជុងហ្គុកទើបដឹងថាគេមិនបានគិតផ្តេសផ្តាសឬរវើរវាយអីទេជុងហ្គុកពិតជាឈឺនឹងស្លេកស្លាំងមែន។
«បងប្រាប់ហើយតើថាបងមិនអីទេ»ជុងហ្គុកនៅតែប្រកែកមិនបាត់មួយម៉ាត់។
«ស្ងាត់មាត់ទៅបើមិនស្ងាត់ទេអូនវៃហើយណា មើលទៅរូបរាងខ្លួនឯងទៅស្លេកៗខ្លួនក្តៅដូចភ្លើងនៅមកប្រកែកថាមិនអីទៀត»ថេយ៉ុងខាំមាត់សម្លក់នាយក្រាស់ក្តីអោយលែងដឹងប្តីគ្រឺតណាស់ឈឺហើយនៅមិនទទួលស្គាល់ទៀត។
«បាទលោកប្រពន្ធប្តីឈប់ប្រកែកហើយ»ជុងហ្គុកច្បិចថ្ពាល់របស់ថេហ្យុងដោយភាពគ្រឺតខ្នាញ់។ពេលខឹងចឹងគួរអោយស្រលាញ់ម្លេះបើដឹងអ៊ីចឹងញោះអោយខឹងរាល់ថ្ងៃតែម្តង។
«អួយ~ទាញៗធ្វើមើលតែមុខរបស់អូនជាកៅស៊ូយឺតចឹងឈឺសឹងស្លាប់»រាងតូចពេបមាត់រកយំព្រោះដៃជុងហ្គុកធ្ងន់មិនមែនស្រាលទេច្បិចម្តងៗចង់រយៈមុខជាពីរទៅហើយ។តែសួរថាខឹងអត់?មុខជាអត់ហើយបន់អោយតែគេច្បិចបែបនឹងរហូត..ហិ..ហិ.។
«មេឃចាប់ផ្តើមធ្លាក់សន្សើមហើយឆាប់ចូលក្នុងទៅ»
«បាទមោះចាំអូនជួយគ្រា»និយាយរួចពួកគេទាំងពីរនាំគ្នាដើរចូលទៅក្នុងផ្ទះបាត់ដោយមានថេយ៉ុងជាអ្នកជួយគ្រាហ៍រាងក្រាស់។
«ឃើញលោកម្ចាស់មានក្តីសុខបែបនេះក្នុងចិត្តរបស់ខ្ញុំធូស្បើយបានខ្លះហើយ»ឆីងលីងបានលួចមើលពីសកម្មភាពរបស់ពួកគេទាំងពីរក្នុងចិត្តសប្បាយអរពេលដែលឃើញស្នាមញញឹមរបស់ជុងហ្គុកម្តងទៀតតែគេក៏ខ្លាចខ្លាចថាថ្ងៃនោះមកដល់គ្រប់យ៉ាងត្រូវរលាយទៅទាំងស្រុង។
«បើអ្នកប្រុសតូចដឹងថាលោកម្ចាស់កុហកគាត់អ្វីគ្រប់យ៉ាងនិងចប់ក្តីសុខរបស់លោកម្ចាស់ក៏រលាយសាបសូន្យទៅម្តងទៀតយើងមិនចង់ឲ្យមានថ្ងៃនោះទេថ្ងៃដែលលោកម្ចាស់ត្រូវរស់នៅម្នាក់ឯងថ្ងៃដែលលោកម្ចាស់បាត់ពីពិភពលោកមួយនេះបើអាចយើងចង់បូជាជីវិតយើងជូនគាត់តែគ្រប់យ៉ាងវាជាការគិតផ្តេសផ្តាសប៉ុណ្ណោះ»អេសាអោនមុខចុះដោយក្តីអស់សង្ឃឹមគេដឹងថាថេយ៉ុងក៏ធ្លាប់ជាបិសាចនៅកាលពីអតីតជាតិតែពេលនេះគេជាមនុស្សៗមិចនឹងអាចរស់នៅជាមួយនិងពួកបិសាចដូចជាពួកគេបាន?ព្រោះពួកគេគង់តែមានថ្ងៃដែលត្រូវរលាយបាត់ដូចគ្នា។
....មួយខែកន្លងផុតទៅ......
មួយខែហើយដែលថេយ៍ប្រើជីវិតរស់នៅជាមួយនិងជុងហ្គុកមួយខែមកនេះថេយ៉ុងសឹងតែភ្លេចគ្រប់យ៉ាងដែលគេធ្លាប់រស់នៅពិភពខាងក្រៅដែលគេធ្លាប់មានទៅហើយគេនៅតែក្នុងវិមាននៅជាមួយជុងហ្គុករាល់ថ្ងៃប៉ុន្តែគេមិនធុញទ្រាន់ឡើយអោយតែមានជុងហ្គុកនៅក្បែរអាចថាគេងប់ងល់ជាមួយនឹងនាយដល់ថ្នាក់បាត់មុខមិនបានក៏បានដែរ។
«ថេយ៍អូនកំពុងធ្វើអីនឹង?»រាងក្រាសបោះជំហ៊ានចូលទៅក្នុងសួនច្បាស្រែកសួរទៅមនុស្សខ្លួនល្អិតអង្គុយកាន់ជក់គូគំនូរបង្វិលចុះឡើងផ្អៀងផ្អងខ្លួនទៅលិចទៅកើតហាក់កំពុងផ្ចង់សញ្ចឹងគិតមើលពីក្រដាសមួយផ្ទាំងធំដែលនៅចំពោះមុខរបស់គេ។
«លោកប្តីបងមកចំពេលល្អណាស់ឆាប់មកនេះមកអូនមានអ្វីឲ្យបងមើល»ថេយ៍ក្រោកឡើងដើរទៅទាញដៃជុងហ្គុកអោយមកអង្គុយជិតព្រោះគេមានអីអោយនាយមើលហើយសង្ឃឹមថានាយនឹងពេញចិត្ត។
«អ្វីនឹង?»នាយជ្រឹមភ្នែកចូលគ្នាចងចិញ្ចើមខ្នក់ចិត្តឆ្ងល់នៅពេលឃើញក្រណាត់សមួយផ្ទាំងគ្របលើបន្ទះក្តាបួនជ្រុងជិតឈឹងមិនអោយនាយមើលដឹងបានថាវាជាអ្វី។
«ស្អាតដែលទេ»រាងតូចបើកក្រណាត់ដែលក្របផ្ទាំងគំនូរចេញបង្ហាញរូបភាពយ៉ាងស្រស់ស្អាតមួយដល់ជុងហ្គុកអោយបានឃើញនឹងឈប់មានមន្ទិលសង្ស័យទៀត។
«.......»ឃើញគំនូរនេះហើយគេចាប់ផ្តើមស្ងៀម
ថ្មឹងទឹកមុចឆ្ងល់អម្បាញ់មិញក៏ប្រែជាគ្រៀមក្រំវិញភ្លាមស្របពេលបានឃើញគំនូរមួយផ្ទាំងនេះ។រូបភាពមួយផ្ទាំងនោះគឺជារូបរបស់គេអង្គុយលើបល្ល័ង្គមួយដោយមានគ្រងម្កុដដូចជាស្តេចវាគឺដូចទៅនឹងរូបភាពពិតកាលពី1000ឆ្នាំមុននៅពេលដែលគេឡើងធ្វើជាស្តេចបិសាច។នាយសប្បាយចិត្តព្រោះនៅពេលនោះថេយ៍ក៏ជាអ្នកគូរហើយពេលនេះថេយ៍ក៏គូរវាម្តងទៀតតែនាយក៏មិនសប្បាយចិត្តដ្បិតខ្លាចថាការចងចាំដែលនាយបានបិទវាកំពុងតែត្រឡប់មកវិញឬក៏យ៉ាងណាអោយប្រាកដទើបបានជាថេយ៍អាចគូរូបមួយផ្ទាំងនេះបានយ៉ាងល្អឥតខ្ចោះដូចជាកាលពីជាតិមុនយ៉ាងនេះ?
«យ៉ាងមិចនឹងវាមិនស្អាតមែនទេបានជាលោកប្តីធ្វើ
មុខចឹង?មិនអីទេបើមិនស្អាតចាំអូនគូរវាម្តងទៀត»
«ស្អាតៗខ្លាំងណាស់មុននេះបងរវល់ភ្លឹកទើបទឹកមុខបងស្ងួតបែបនេះ» ឃើញថា រាងតូចបម្រុងនិងហែកគំនូរនោះចោលទៅហើយតែជុងហ្គុកស្រែកឃាត់ទាន់កុំអីខ្ទិចគ្មានសល់ទេ។
«អ៎...ហិហិ..អូនស្មានថាអូនគូមិនស្អាតធ្វើឲ្យលោកប្តីមិនពេញចិត្តតើ»
«ហ្ហឹម!!ប្រពន្ធបងពូកែយ៉ាងនេះមិចនឹងអាចថាគូមិនស្អាតនោះ»
«ចឹងអូនគូរូបមួយទៀតបងចាំមើលណា»ថេយ៍ក៏ចាប់ផ្តើមគូគំនូរមួយទៀតដែលជារូបទេសភាពគេសំងំគូយ៉ាងយកចិត្តទុកដាក់ចំណែកជុងហ្គុកវិញក៏ផ្ចង់ចិត្តមើលថេហ្យុងគូរយ៉ាងស្ងៀមស្ងាត់នឹងលួចគិតក្នុងចិត្តតែម្នាក់ឯង÷
(តើអូនគូរវាបានដោយរបៀបណាឬក៏រូបមួយនោះដក់ជាប់ក្នុងការចងចាំរបស់អូន?ទេមិនអាចទេបងលុបការចងចាំរបស់អូនហើយតើ)ឆ្ងល់មែនណាមិនមែនឆ្ងល់លេងៗទេ។ការចងចាំដែលលុបហើយមិនអាចអោយនឹកឃើញឬស្រមើលម៉ៃរូបភាពពីអតីតជាតិបានទេប៉ុន្តែថេហ្យុងវិញបែជាគូរូបចេញមកដូចគេព្រីនទុកគ្មានខុស។
(ឬមកពីកម្លាំងខ្ញុំចុះខ្សោយហើយវេតមន្តខ្ញុំក៏សាបរលាប?បើបែបនឹងមែនថ្ងៃណាមួយថេយ៍នឹងកាពិតហើយគេនឹងចាកចេញពីខ្ញុំម្តងទៀតតើមែនទេ?)នាយសម្លឹងមុខតូចច្រមិចដែលកំពុងញញឹមផ្ចង់អារម្មណ៍គូគំនូរក្នុងចិត្តផ្តើមរង្គោះរង្គើខ្លាចការពិតគ្រប់យ៉ាងត្រូវលាតត្រដាងហើយមនុស្សដែលនៅចំពោះមុខគេពេលនេះនឹងត្រូវចាកចេញពីគេម្តងទៀតមិនខានតើគេគួរធ្វើបែបណាទៅដើម្បីកុំអោយរាងតូចចាកចេញទៅម្តងទៀត?
«ថេយ៍ហ្ហា៎...!!!»បបូរមាត់មានមន្តស្នេហ៍វាចាហៅសព្វនាមមនុស្សជាទីស្រលាញ់យ៉ាងល្អែមដូចទឹកឃ្មុំ។
«.....»រាងតូចមិនមាត់តែក៏ងាកមើលមុខគេភ្លឹះៗ។ហៅមានការអី?ឬហៅចង់ថើប?
«បងសុំសួរបន្តិចតើបានទេ?»
«ប្រាកដជាបាន»ទទួលបានចម្លើយហើយជុងហ្គុកក៏មិនរង់ចាំយូររហ័សសួរភ្លែត÷
«បើសិនបងជាបិសាចជញ្ជក់ឈាមហើយបងកុហកអូនថាបងជាមនុស្សតើអូនស្អប់បងដែលទេ?»គេញញឹមស្ងួតលើកសំនួរដ៏ស្មុគស្មាញមួយដាក់អោយថេយ៍ឆ្លើយ។
«ហេតុអីក៏បងសួរបែបនិង?»ថេយ៉ុងរាងប្លែងក្នុងចិត្តព្រោះថ្ងៃនេះជុងហ្គុកដូចចម្លែកតាំងពីព្រឹកមកម្លេះ។
«បងគ្រាន់តែឧទាហរណ៍ប៉ុណ្ណោះអូនឆ្លើយមក»
«បើបងជាបិសាចពិតមែន នោះអូននិងចាកចេញពីបងជារាងរហូតព្រោះអូនមិនចូលចិត្តអ្នកដែលកុហកអូនឡើយជាពិសេសមនុស្សដែលអូនដាក់ចិត្តស្រលាញ់»....

The continue vote pg na jj 💙💙

🦇ម្ចាស់ចិត្ត Vampires 🦇 The End ✅Wo Geschichten leben. Entdecke jetzt