ភាគទី5:រឿងនេះឯងជាអ្នកស្វែងរកចម្លើយដោយខ្លួនឯងចុះ

879 63 3
                                    

ភាគទី5:រឿងនេះឯងជាអ្នកស្វែងរកចម្លើយដោយខ្លួនឯងចុះ

«ហេតុអី ក៏មិនឃើញមិញនេះខ្ញុំឃើញគេដើរមកត្រង់នេះច្បាស់ណាស់»តាមពិតថេយ៉ុងមកបន្ទប់ទឹកព្រោះតែចង់តាមបុរសពាក់ឈុតខ្មៅម្នាក់ដែលគេបានឃើញមុននេះប៉ុណ្ណោះ។
«ហ្ហឹម~ហេតុអីថ្ងៃនេះខ្ញុំចេះតែមានអារម្មណ៍ថាកំពុងមានមនុស្សមើលមកខ្ញុំរហូតបែបនេះ អារម្មណ៍ខ្ញុំដូចជាមិននៅក្នុងខ្លួនសោះហើយ»ថេយ៉ុងលាងដៃបណ្តើរនិយាយជាមួយខ្លួនឯងបណ្តើរ កំពុងតែលាងដៃសុខៗទ្វាបន្ទប់មួយបានបើកចុះបើកឡើងថែមទាំងមានសម្លេងធ្លាក់បែករបស់របរទៀត
...ក្រឹបក្រាកៗ.....ប្រាវៗ.....
«ស្អីចេះ.....មិនឃើញមានអីផង តែហេតុអីក៏កញ្ចក់បែក!»ថេយ៉ុងក៏ដើរទៅមើលតែមិនឃើញអ្វីនោះទេក្រៅពីកញ្ចក់ដែលកំពុងប្រេះបែកនោះ
«ចូលទៅមើលទើបដឹងច្បាស់!!»ថេយ៉ុងដើរចូលយឺតៗចូលទៅក្នុងបន្ទប់ទឹកនោះទាំងមានអារម្មណ៍ភ័យខ្លាចតិចៗ
«ហេតុអីក៏មានអារម្មណ៍ថាត្រជាក់ខុសពីធម្មតាម្លេះ នេះមានរឿងអីទៅ»ថេយ៉ុងចូលមកដល់ក្នុងភាពស្រាប់តែត្រជាក់ឡើងញ័រខ្លួនអស់ទៅហើយ។ ពេលនោះទ្វាបន្ទប់ទឹកក៏បានបិទដោយខ្លួនឯង
...គ្រាំង.....
«អ្នកណាបិទទ្វាបន្ទប់ទឹក ផាំងៗ ឆាប់បើកទ្វាភ្លាម ផាំង»គ្រាន់ទទួលដឹងថាទ្វានោះបានបិទភ្លាមរាងតូចក៏ប្រញាប់រត់ទៅបើកទ្វាថែមទាំងគោះវាខ្លាំងទៀតតែហាក់ដូចជាគ្មាននណាម្នាក់បានលឺសោះឡើយ
«ជួយផង អ្នកណាក៏បានដែលជួយផង បើកទ្វាទៅ មានអ្នកណានៅខាងក្រៅទេ ផាំងៗ~ខ្ញុំជាប់នៅក្នុងនេះជួយខ្ញុំផង»ថេយ៉ុងទះទ្វាផងស្រែកសុំជំនួយផង ខ្លួនរបស់គេប្រែជាបែកញើសយ៉ាងសស្រាក់សស្រាំ អារម្មណ៍ក៏ភ័យបុកពោះជាពន់ពេក
«ហ្ហាសៗ....ហ្ហាសៗ....ក្មេងតូចមិនបាច់ស្រែករកអ្នកជួយទេ ទោះឯងខំប្រឹងស្រែកយ៉ាងណាក៏ដោយ ក៏អ្នកខាងក្រៅមិនលឺសម្លេងរបស់ឯងដែរ»សម្លេងអាថ៌កំបាំងក៏បន្លឺឡើងមកជុំវិញខ្លួនរបស់ដេយ៉ុង តែគ្មានរូបរាងម្ចាស់សម្លេងនោះឡើយ
«សម្លេងអ្នកណា? ឆាប់ចេញមោឯងជាអ្នកណាកុំបង្ហាញតែសម្លេងបែបនេះអី»ថេយ៉ុងស្រែកសួរទៅវិញដោយភាពក្លាហាន ទោះបីជាចិត្តកំពុងខ្លាច ក៏ដោយ
«ហ្ហឹម កុំទាន់ចង់ស្គាល់យើងអី ព្រោះមិនយូរមិនឆាប់ទេឯងច្បាស់ជាបានស្គាល់យើងហើយ យើងមកនេះគ្រាន់តែចង់ឲ្យឯងចេះថែរក្សាខ្លួនឲ្យបានល្អព្រោះពេលនេះសត្រូវរបស់ឯងកំពុងតែចូលមករកឯងហើយ»
«លោកនិយាយនេះមានន័យយ៉ាងមិច តើលោកជាអ្នកណាឲ្យប្រាកដទៅ»
«យើងជាអ្នកណាមិនសំខាន់ទេ តែយើងគឺជាអ្នកថែរក្សាឯងដែលលោកម្ចាស់បញ្ជូនមក ហើយយើងនិងនៅក្បែរខ្លួនឯងគ្រប់ពេល គីម ថេយ៉ុង ហ្វាង គ្រប់ពេលដែលឯងមានបញ្ហាចូលឯងនឹកដល់ឈ្មោះរបស់យើងចុះ»
«នឹកដល់ឈ្មោះរបស់លោកមែនទេ? ឆ្កួតមែនបើលោកមិនប្រាប់ខ្ញុំផងថាលោកជាអ្នកណាហើយឲ្យខ្ញុំនឹកដល់ឈ្មោះលោកតាមប្រលោះណាទៅ»រាងតូចហួសចិត្តតែម្តង នេះគេស៊យឬសំណាងទៅដែលត្រូវមកជួបជាមួយនិងពពួកអមនុស្សដែលពិបាកនិយាយគ្នាបែបនេះ
«យើង អេសា ជាបរិវារបស់លោកម្ចាស់នៃវិមាន បិសាច ទ្រង់ជាស្តេចនៃ ពពួកVampireទាំងពួង»
អេសា ក៏លេចរូបរាងចេញមក តាមពិតគេមិនមែនជាខ្មោចព្រាយបិសាចស្អីទេ គេគឺជា Vampire ដែលអុីបូសូនចេញពីដីឡើងមកដើម្បីបញ្ជូនឲ្យគេមកតាមការពារ ថេយ៉ុងព្រោះគេដឹងថាម្ចាស់ស្រីគីមលីនច្បាស់ជាកំពុងតាមស្វែងរកថេយ៉ុងដូចគ្នា
«Vampire ហ្ហា៎នេះឬ Vampireហេតុអីក៏ដូចជាមនុស្សលោកខ្លាំងម្លេះ? នេះខ្ញុំធ្លាប់តែសរសេរនៅក្នុងប្រលោមលោកមិននឹកស្មានថាបានឃើញផ្ទាល់សោះ»ថេយ៉ុងគេមិនបានភ្ញាក់ផ្អើលឬភ័យខ្លាចអេសា នោះទេ តែបែរជាដើរទៅស្ទាបរាងកាយហាប់ណែនរបស់អេដានីទៅវិញ
«នែ៎ អាល្អិតឯងគិតចង់រំលោភយើងឬយ៉ាងមិចនឹង»អេសាចាប់ដៃថេយ៉ុងជាប់រួចសួរ
«ឆ្កួត ខ្ញុំគ្រាន់តែចង់ពិសោធន៍ប៉ុណ្ណោះ អ៎ហើយរឿងដែលថាស្អីមានសត្រូវអីនោះវាយ៉ាងមិច ហើយវាមានស្អីទាក់ទងនិងខ្ញុំទៅ នៅមានលោកម្ចាស់ស្អីរបស់លោកឯងទៀតតើគេជាប់សាច់ឈាមស្អីជាមួយខ្ញុំបានជាបញ្ជូនលោកឯងមកជួយខ្ញុំ?»ថេយ៍ក្រោយពីដកដៃចេញហើយក៏ចាប់ផ្តើមសួរទៅអេសាយកតែម្តង
«រឿងនោះគឺទុកឲ្យឯងស្វែងរកចម្លើយដោយខ្លួនឯងហើយ យើងប្រាប់មិនបានទេ Bay Bay មិត្តរបស់ឯងកំពុងតែមករកឯងហើយ»អេសានិយាយចប់ក៏បាត់ស្រមោលឈឹងលឿនដូចរន្ទះ
«អា៎ ទៅណាបាត់ហើយ នេះបាត់ទៅណាលឿនម្លេះ?"ថេយ៍ឆ្ងល់ ព្រោះតែរកសួរអ្វីក៏មិនទាន់ មកក៏ភ្លាមៗទៅវិញក៏បាត់ស្រមោលសូន្យឈឹងឃាត់មិនបាន
«ហ្ហឺយ~»គេដកដង្ហើមធំបន្តិចមុននិងបើកទ្វាចេញពីបន្ទប់ទឹក
«ជីមីននេះឯងទៅណាហេតុអីក៏ ត្រហេបត្រហប ម្ល៉េះ?»បើកទ្វាមកក៏គម្បជួនជាមួយជីមីនដែលកំពុងដើររកគេល្មម
«ហ្វូ គឺយើងតាមរកឯងនឹងហើយ មកបន្ទប់ទឹករាប់ម៉ោងដឹងទេគេផ្អើលដើររកឯងមួយក្រុមហ៊ុន»ជីមីននិយាយទាំងដកដង្ហើមមិនដល់គ្នា ក្នុងចិត្តភ័យអើយសែនភ័យ ខ្លាចតែមិត្តមានបញ្ហា
«នេះដល់ថ្នាក់មួយក្រុមហ៊ុនមែនទេ?»ថេយ៉ុងបើកភ្នែកធំៗព្រោះភ្ញាក់ផ្អើល
«អឺ! ហើយឯងរវល់ធ្វើស្អីនៅក្នុងបន្ទប់ទឹកនឹង មិចក៏យូម្លេះនេះឡើងជិតមួយម៉ោងហើយយើងស្មានថាឯងនេះត្រូវពួកអាមនុស្សរោគចិត្តចាប់ទៅខ្វះក្រលៀនសុីហើយតើ»ជីមីន សូរទាំងក្នាញ់មិត្តជាពន់ពេក
«អាឆ្កួត មោះបានហើយឈប់និយាយទៅ ប្រញាប់ទៅវិញល្អជាងកុំឲ្យគេតាមរកយូជាងនេះទៀត»ថេយ៉ុងក៏អូសដៃជីមីនទៅក្រុមហ៊ុនវិញ

🦇ម្ចាស់ចិត្ត Vampires 🦇 The End ✅Where stories live. Discover now