ភាគទី16 :ស្រលាញ់គឺលះបង់

848 39 2
                                    

+ភូមិគ្រឹះចន
«បងទើបតែមកពីណាយប់ស្មើនេះហើយទើបតែមកវិញ?»សម្លេងតូចស្រួយផ្អែមបន្លឺឡើងខណៈកាយមាំបោះជំហ៊ានចូលមកដល់ក្នុងភូមិគ្រឹះ។
«អូននៅមិនទាន់ចូលគេងទៀតមែនទេ?»នាយមិនបានឆ្លើយបែជាសួរបកទៅវិញទើបថេហ្យុងខាំមាត់សម្លក់ដោយក្រសែភ្នែកាចៗមិនធ្លាប់មានពីមុនមក÷
«អូនសួរបងហេតុអីមិនឆ្លើយ!?»
«គឺនៅក្រុមហ៊ុនមានការងារច្រើនទើបថ្ងៃនេះបងមកយឺត»
«ប្រាកដទេ?»ថេហ្យុងពោលសួរទាំងមានមន្ទិលសង្ស័យ។
«បាទ...!!»ជុងហ្គុកឆ្លើយតែមួយម៉ាត់ហើយក៏ស្ងាត់មាត់ទៅវិញប៉ុន្តែការស្ងាត់របស់គេមិនធម្មតាឡើយគឺស្ងាត់មកពីកំពុងឆ្ងល់នឹងចរឹកថេហ្យុងទៅវិញទេ។
«បងឡើងទៅមុនទៅចាំអូនឡើងទៅតាមក្រោយ»ក្រោយពីសួរនាំគ្នាដឹងរឿងហើយថេហ្យុងក៏ប្រាប់អោយជុងហ្គុកទៅសម្រាកមុន។
«ហេតុអីមិនឡើងទៅជាមួយគ្នា?»នាយចញ្ចើមឆ្ងល់ដាក់រាងតូច។ហេតុអីចាំបាច់មានមុនក្រោយមិនព្រមទៅសម្រាកជុំគ្នា?
«បងកុំសាំញាំពេកបានទេប្រាប់ថាឲ្យទៅមុនក៏ទៅៗ»
«.......»ណ្ហើយដោយមិនចង់មានជម្លោះទាស់ទែងគ្នាដោយសាររឿងប៉ុណ្ណឹងជុងហ្គុកក៏ដើរទៅបន្ទប់ទាំងមិននិយាយអីមួយម៉ាត់។មិនអន់ចិត្តឬខឹងតែមិនចង់ឈ្លោះប្រកែកគ្នាម្យ៉ាងគេមកពីហត់អស់កម្លាំងចង់សម្រាកស្រាប់ផងដែលទេ។
+បន្ទប់
«ថេយ៉ុងកើតអីហេតុអីក៏ចម្លែកម្លេះ»ចិត្តប្រាប់ថាកុំគិតតែខួរក្បាលមិនសហការសោះនៅតែគិតឆ្ងល់មិនបាត់។ដងហើយថាទោះបីឆ្ងល់ដល់ស្អែកក៏មិនទទួលបានចម្លយដែរ។
*ក្រាក...!!សម្លេងទ្វារបើកបន្លឺឡើងបង្ហាញអោយឃើញមនុស្សមាធតូចកំពុងដើរចូលមកនាយទាំងទឹកមុខស្ងួតខ្សោះដូចមនុស្សឈឺច្រើនថ្ងៃមើលមិនជា។
«លោកប្តី....!»ថេយ៉ុងឧទានហៅលោកប្តីដែលអង្គុយលើពូកបើកភ្នែកភ្លឹះសម្លឹងមើលមកខ្លួនស្រាលៗមុននឹងដើរចូលទៅអង្គុយលើភ្លៅមាំរបស់រាងក្រាស។
«អូនកើតអ្វី?មិនស្រួលខ្លួនមែនទេ?»នាយដាក់ដៃស្ទាប់ថ្ងាសរាងតូចបន្តិចបបូរមាត់ក៏ពោលសួរមិនដាច់សម្តីដោយហេតុថាបារម្ភពេកខ្លាចប្រពន្ធឈឺថ្កាត់មិនប្រាប់គេអោយដឹង។
«អត់ទេ!!!»គេប្រកែក។
«ចុះអូនកើតអីមិចក៏មុខស្រពោនម្លេះ?»
«គ្មានអីទេអូនគ្រាន់តែនឹកបងចង់អោបបង»តបសម្តីចប់គេផ្តេកក្បាលកើយទ្រូងមាំសង្ហារស៊កដៃអោបចង្កេះរាងក្រាសជាប់មិនលែង។
«ជុងហ្គុកអូនចង់អោបបងឲ្យណែនៗបែបនេះជារាងរាល់ថ្ងៃអូនខ្លាចណាស់ខ្លាចបងទៅណាចោលអូនម្តងទៀត»បានលឺថេយ៉ុងនិយាយបែបនេះនាយក៏អោបតបទៅវិញទាំងលួចញញឹមមានក្តីសុខ។ជុងហ្គុកអោនថើបសក់ក្បាលខ្មៅរលើបរលោងមួយខ្សឺតមុននឹងក្រសោបកាយតូចចេញពីការអោបព្រោះចង់សម្លឹងមើលមុខរាងតូចតែភ្លាមនោះថេយ៉ុងស្រាប់តែ÷
ច្រឹប!!...កូនកាំបិទតូចមួយមានឆ្លាក់អក្សរយ័ន្តបានដោតជាប់នឹងដើមទ្រូងខាងស្តាំរបស់ជុងហ្គុកដោយស្នាដៃថេយ៍ផ្ទាល់បបួលអោយជុងហ្គុកគាំងទ្រឹងសភ្នែកក្បុរតែម្តង។
«ហ្ហាសៗ....ហ្ហាសៗ..ចនជុងហ្គុកឯងល្ងង់នេះខ្លាំងណាស់អាល្ងង់»កាយតូចសូសៀលខ្លួនក្រោកចេញពីភ្លៅមាំសើចខ្លាំងៗចំអកអោយរាងក្រាស។
«ឯងមិនមែនជាថេហ្យុងទេឯងជា..ហ្វឹងអានអាចង្រៃឯង...ខិះៗ»គិតបានន្តិចទើបដឹងច្បាស់ថាម្នាក់នេះគឺជាហ្វឹងអានមិនមែនជាថេយ៉ុងចំជាឆ្កួតពិតមែនហេតុអ្វីក៏មិនសង្ស័យតាំងពីដំបូងម្តេចក៏បណ្តោយអោយភ្លាត់ស្នៀតទៅកើតពិតជាល្ងង់ដូចគេចំអកអោយមិនខុសមែន។
«ពូកែមែនហ្ហឹសតែទម្រាំតែឯងដឹងវាហួសពេលហើយជុងហ្គុកឯងដឹងទេទម្រាំតែយើងចូលមកដល់ទីនេះបានយើងលំបាកយ៉ាងណា?តែសំណាងណាស់ដែលប្រពន្ធរបស់ឯងវាល្ងង់ដើរចូលអន្ទាក់របស់យើងទើបយើងអាចខ្ចីសម្បកកាយរបស់វាប្រើប្រាស់ចូលមកសម្លាប់ឯងបាន...ហ្ហាសៗ...ហ្ហាសៗ»ហ្វឹងអានបានប្រើមន្តវិជ្ជាសន្តំចិត្តអោយថេហ្យុងសន្លប់ហើយគេក៏បានចូលសន្ថិតក្នុងរាងកាយថេហ្យុងដើមុបីមកសម្លាប់ជុងហ្គុក។
«ឯង....អាថោកទាបឯងនៅតែជាឆ្កែលបខាំដដែល»ជុងហ្គុកមិនអាចធ្វើអីបាននោះទេគេបានត្រឹមឈរជេប្រទិចហ្វឹងអានប៉ុណ្ណោះព្រោះបើគេហ៊ានធ្វើអីផ្តេសថេហ្យុងច្បាស់ជាមានគ្រោះថ្នាក់។
«ហ្ហឹម~ពេលឯងជិតស្លាប់ឯងនឹងប្រែរូបរាងទៅជាមនុស្សចាស់យើងចង់ដឹងណាស់បើពេលនេះឯងមានសក់ស្កូវមុខមាត់អាក្រក់មានចង្កូមវែងៗខ្លួនប្រាណអប្បលៈតើប្រពន្ធឯងនៅស្រលាញ់ឯងទៀតដែលទេ?»ហ្វឹងអាននិយាយចប់គេក៏បានចេញពីរាងកាយរបស់ថេហ្យុងវិញដោយបង្ហាញរូបពិតដែលមានតែដុំភ្លើងពណ៍ក្រហមមួយដុំរបស់ខ្លួនឲ្យជុងហ្គុកបានឃើញគេគ្មានរូបច្បាស់លាស់ទេមានតែដំភ្លើងមួយដុំប៉ុណ្ណោះហើយដុំភ្លើងនោះគឺជាវិញ្ញាណរបស់គេបើចង់សម្លាប់គេបានត្រូវតែបំបែកដុំភ្លើងមួយនោះ។
«អា៎....ឯងកុំពុងចង់ធ្វើស្អីហ្វឹងអាន»ជុងហ្គុកទន់អស់ដៃជើងដោយសារកម្លាំងកាំបិតរបស់ហ្វឹងអានចាក់មកលើខ្លួនមុននេះវាធ្វើឲ្យគេប្រែរូបរាងទៅជាចាស់សក់សស្បែកជ្រាវជ្រួញពិបាកមើលខ្លាំងណាស់ថែមទាំងមានការឈឺចាប់ទៀតផង។
«សំណាងល្អណាសម្លាញ់យើងរង់ចាំមើលថាពេលដែលអាល្អិតនេះដឹងខ្លួនមកវិញគេនឹងមានអារម្មណ៍បែបណាទៅបើគេដឹងថាខ្លួនរស់នៅជាមួយបិសាច!!»ហ្វឹងអានបញ្ចប់ប្រយោគហើយក៏ចាកចេញទៅបាត់ដោយទុកឲ្យជុងហ្គុកនៅវេតនាតែម្នាក់ឯងចំណែកថេហ្យុងវិញសន្លប់បាត់មាត់ឈឹង។
«អា៎...ហ្វឹងអាន..ហ្ហឹក..ឯងកុំឲ្យយើងរួចខ្លួនបានឲ្យសោះមិនចឹងទេយើងនិងសម្លាប់ឯងជាមិនខាន»ជុងហ្គុកនិយាយទាំងពិបាករូបរាងកាយរបស់គេបានប្តូរម្តងបន្តិចៗមុខដែលសរលោងស្អាតប្រែជាជ្រួញស្បែកដៃក៏ជ្រួញក្រចកដៃដោះវែងៗមានពណ៍ខ្មៅកែវភ្នែកប្រែជាក្រហមដូចឈាមនេះបើថេហ្យុងភ្ញាក់ដឹងមកបានឃើញច្បាស់ជាភ័យស្លាប់មិនខានទេ។
«អួយ...មិចក៏ឈឺក្បាលខ្លាំងម្លេះ»បន្តិចក្រោយមកថេយ៉ុងបានដឹងខ្លួនឡើងទាំងមានអារម្មណ៍ឈឺក្បាលខ្ទូកៗដូចត្រូវគេវាយជាច្រើនដំបង។
«ជុងហ្គុកបងកំពុងធ្វើអីនឹង?»ក្រោយពីបានធូរស្បើយខ្លះហើយគេក៏រហ័សសម្លឹងរកមើលជុងហ្គុកក៏ឃើញគេកំពុងតែវាកើបៗទៅគៀនគ្រែម្ខាងទៀតដែលឆ្ងាយផុតពីភ្នែករបស់គេគួរសម។
«បងមិនបានធ្វើអីទេកុំចូលមកជិតបងអូនចង់ទៅណាក៏ទៅចុះ»ជុងហ្គុកហេតុតែមិនចង់ឲ្យរាងតូចឃើញរូបរាងរបស់គេពេលនេះគេសុខចិត្តហាមាត់ដេញថេហ្យុងចេញទាំងមិនចង់ព្រោះក្នុងចិត្តក៏បារម្ភពីប្រពន្ធចង់សួរចង់អោបឲ្យបាត់នឹកតែមិនអាចនោះទេ។
«ជុងហ្គុកមិចក៏បងដេញអូន?បងខឹងអូនមែនទេ?អូនបានធ្វើអីខុសទៅជុងហ្គុក?ឬបងឈប់ស្រលាញ់អូនហើយ?»ថេយ៍ចាប់ផ្តើមរលីងរលោងទឹកភ្នែកហើយកាន់តែខិតចូលទៅរកជុងហ្គុកខ្លាំងជាងមុនទ្វេដងទោះបីជាជុងហ្គុកស្រែកឃាត់យ៉ាងណាក៏គេមិនព្រមស្តាប់ដែរ។
«បងសុំអង្វរអូនណាថេយ៍..ចេញទៅ..ហ្ហឹកៗ..អូនមិនគួរឃើញសភាពរបស់បងពេលនេះទេ»
«អ្ហឹកៗ..ជុងហ្គុក..អូន»ថេយ៉ុងកាន់តែឈឺលើសដើមបន្តាប់ពីត្រូវម្ចាស់ចិត្តបន្លឺសម្លេងដេញមិនឈប់។យ៉ាងមិចស្អប់គេហើយមែនទេទើបបានជាខំប្រឹងដេញគេយ៉ាងនេះ?
...ភឹប..
កុងតាក់ភ្លើងបានបើកឡើងដោយដៃរបស់រាងតូចបន្ទាប់ពីបើកភ្លើងរួចគេក៏រហ័សនាំរាងកាយតូចស្តើងគ្មានកម្លាំងដើរតម្រង់ទៅរកជុងហ្គុកដែលសំងំអង្គុយជ្រប់មុខចុះនៅគៀនកន្លៀតគ្រែម្ខាងទៀត។
«ជុងហ្គុក???»រាងតូចលើកដៃខ្ទប់មាត់ទាំងញ័រញាក់ខ្លួនប្រាណបន្ទាប់ពីបានឃើញរាងកាយមនុស្សចាស់សក់សវែងអន្លាយដល់ត្រឹមចង្កេះមានស្បែកមុខដៃជើងជ្រៀវជ្រួញអស់ថែមទាំងមានចង្កូមទៀតផង។
«ថេយ៍..ហ្ហឹក..បងប្រាប់ហើយថាកុំចូលមកម្តេចមិនស្តាប់បង?»ជុងហ្គុកអួលដើមកនិយាយលេងចង់ចេញខណៈទឹកភ្នែកក៏ហូរមកមិនឈប់។ហាមហើយហាមទៀតកុំចូលមកម្តេចមិនស្តាប់?ហេតុអ្វីក៏ក្បាលឌឺដូច្នេះ?ពេលនេះបានឃើញពីសភាពរបស់គេហើយតើសមចិត្តដែលទេ?វាគួរអោយស្អប់ខ្ពើមនឹងគួរអោយខ្លាចណាស់មែនទេ?
«បងជាបិសាច??»រាងតូចនិយាយទាំងត្រឌិតអ្វីដែលគេបានឃើញគេស្ទើតែមិនជឿនឹងភ្នែក។គេរស់នៅជាមួយបិសាច?គេស្រលាញ់គ្នាជាមួយបិសាចអ៊ីចឹងមែនទេ?
«មែនហើយ!!»
«ហេតុអ្វីទៅជាបែបនេះ?បងកុហកខ្ញុំមករហូតថាបងជាមនុស្សមែនទេជុងហ្គុក?»
«សុំទោសបងសុំទោសពិតមែន»ឃើញថេយ៉ុងឈរសម្រក់ទឹកភ្នែកម៉ាត់ៗជុងហ្គុកខ្លួនស្រោចដោយលោហិតក្រហមឆ្អិតឆ្អៅប្រឹងក្រោកឡើងទាំងត្រដាបត្រដួសដើរសម្តៅចូលមករាងតូចប៉ុន្តែក៏ត្រូវបានមនុស្សម្ខាងទៀតដែលខ្លួនចង់ចូលទៅរកនោះស្រែកឃាត់÷
«ចេញទៅ!!កុំចូលមកជិតខ្ញុំ»គេក្រវីក្បាលតិចៗហារមាត់ហាមឃាត់ជុងហ្គុកកុំអោយចូលមកជិតគេ។គេខ្លាចៗនាយនៅពេលនេះខ្លាំងដឹងទេគេចង់គាំងបេះដូងស្លាប់ទៅហើយ។
«សុំទោសថេយ៍បងសុំទោសពិតមែនបងគ្មានចេតនាកុហកអូនទេតែបើបងមិនធ្វើបែបនោះអូនច្បាស់ជាស្អប់ខ្ពើបបងមិនព្រមនៅជាមួយបងនោះទេ»បើនាយមិនកុហកស្មានថាគេអាចបានរស់នៅជាមួយថេយ៉ុងមែនទេ?គេសុំទោសគេក៏មិនចង់កុហកដែរប៉ុន្តែចិត្តស្រលាញ់ខ្លាំងទើបហ៊ានកុហកទាំងដឹងថាលិទ្ធិផលចេញមកបែបណា។
«ហ្ហឹស~បងខ្លាចខ្ញុំស្អប់បងតែបងមិនខ្លាចខ្ញុំឈឺ នៅពេលដែលដឹងការពិតគ្រប់យ៉ាងដឹងថាខ្លួនឯងរស់នៅជាមនុស្សមិនចំមនុស្សបិសាចមិនចំបិសាចបងមិនខ្លាចថាខ្ញុំឆ្កួតព្រោះតែបងទេឬយ៉ាងមិច?»រាងតូចសើចផងយំផងគេមិនយល់ពីជុងហ្គុកនោះទេនិយាយថាខ្លាចគេស្អប់តែទង្វើដែលគេធ្វើនេះវារឹតតែធ្វើឲ្យរគេស្អប់នាយលើសដើម។
«.......»ជុងហ្គុកឈ្ងោងមុខចុះគេគ្មានអ្វីដែលត្រូវតបតនិងថេហ្យុងវិញនោះឡើយគេដឹងខ្លួនថាខុសតែរឿងនេះវាកើតឡើងទៅហើយគេក៏ធ្លាប់បានប្រាប់ថេហ្យុងដែរតែគេមិនជឿដោយខ្លួនឯងពេលនេះដឹងការពិតអ្នកដែលខុសហេតុអីក៏ជាគេតែម្នាក់ទៅវិញ?
«អូនចង់ទៅណា?»ជុងហ្គុកស្ទុះវឹងរត់មកបិទទ្វារឃាំងឃាត់ដំណើរមនុស្សមាឌល្អិតដែលបំបោលចង់ចាកចេញពីគេនៅពេលនេះ។
«ទៅណាមែនទេ?គឺចេញពីទីនេះចេញពីកន្លែងដែលពាសពេញទៅដោយការកុហកខ្ញុំមិនចង់នៅទីនេះទៀតទេឲ្យខ្ញុំចេញទៅដោះលែងខ្ញុំទៅខ្ញុំសុំអង្វរ...
...ហ្ហឹកៗ...ខ្ញុំខ្លាចហើយដោះលេងខ្ញុំទៅ»រាងល្អិតយំលើកដៃសំពះជុងហ្គុកគេពិតជាមិនអាចបន្តនៅទីនេះពិតមែនគេមិនចង់រស់នៅជាមួយមនុស្សចម្លែកដូចជាជុងហ្គុកទេ។
«បងមិនឲ្យអូនទៅណាទាំងអស់អូនត្រូវតែនៅទីនេះជាមួយបងឬអូនភ្លេចហើយកាលពីម្សិលមិញអូននិយាយថាស្រលាញ់បងទោះបងជាអ្វីក៏អូននៅតែស្រលាញ់នៅក្បែរបងជាកម្លាំងចិត្តបងតែហេតុអីពេលនេះអូនក្រឡាស់សម្តីចង់ទៅចោលបងបែបនេះ?អូនឆ្លើយមកហេតុអីក៏អូនបំភ្លេចសន្យាខ្លួនឯងបែបនេះ?»
«សុំទោស...ហ្ហឹកៗ...សុំទោសពិតមែនជុងហ្គុកអូនមិនអាចបន្តរស់នៅជាមួយនិងមនុស្សមិនចំមនុស្សបិសាចមិនចំបិសាចដូចជាបងទេអូនរឹតតែមិនអាចបន្តសន្យាជាមួយនឹងបងដោះលែងអូនទៅអូនខ្លាចហើយខ្លាចហើយ...ហុឺៗ....»ក្រោយដឹងការពិតគ្រប់យ៉ាងថេយ៉ុងក៏លែងមានសតិគេយំរវើរវាយដូចមនុស្សមិនសូវគ្រប់យំសំពះបាទជើងរាងក្រាសទតូចអង្វរឲ្យគេដោះលែងខ្លួន។
«ហ្ហឹស~ទៀតហើយ??អូនក្បត់សន្យាជាមួយបងម្តងទៀតហើយថេយ៍ឯណាទៅពាក្យថាស្រលាញ់បង?ទោះជាបងក្លាយទៅអ្វីក៏អូននៅតែស្រលាញ់នោះពាក្យដែលអូនទើបតែនិយាយសោះហេតុអីក៏អូនឆាប់បំភ្លេចវាលឿនម្លេះ?ហេតុអីទៅ?ហេតុអីក៏អូនមិនព្រមទទួលស្គាល់បងជាបងផង?អូនលេងសើចនិងបងពេកហើយឬអូនគិតថាបិសាចវាគ្មានបេះដូងវាគ្មានសាច់ឈាមសម្រាប់ឈឺមែនទេ?»ខកចិត្តម្តងហើយម្តងទៀតតើគេត្រូវខកចិត្តប៉ុន្មានដងទៀតទើបស្នេហានេះអាចសមតាមបំណងប្រាថ្នាដែលគេចង់បាន?គេរង់ចាំថេហ្យុងគ្រប់ៗជាតិពេលបានជួបក៏បែកគ្នាវិញគ្រប់ជាតិដែលបានជួបជាតិនេះជាជាតិចុងក្រោយហើយម្តេចមិនអោយគេបានរស់នៅជាមួយគ្នាព្រហ្មលិខិតអោយតាមបំបែកពួកខ្ញុំដល់ពេលណា?
«ហុឺៗ....ដោះលេងខ្ញុំទៅទុកថាជាតិនេះពួកយើងគ្មាននិស្ស័យទៅចុះក្តីស្រលាញ់ដែលខ្ញុំមានឲ្យបងវានៅតែដដែលតែខ្ញុំមិនអាចរស់នៅជាមួយបងនោះទេថ្ងៃនេះបងល្អដាក់ខ្ញុំតែថ្ងៃទៅមានរឿងអ្វីកើតឡើងនោះគ្មានអ្នកណាអាចដឹងមុនឡើងសញ្ជាតិជាបិសាចទោះស្រលាញ់យ៉ាងណាក៏អាចសម្លាប់បានដែរ»
«ហ្ហឹស~ល្អបើអូននិយាយបែបនេះហើយបងក៏គ្មានអ្វីត្រូវឃាត់អូនដែរវាក៏ជារឿងដែលល្អបើអូនចេញទៅនៅពេលនេះដើម្បីកុំឲ្យអូនឈឺខ្លាំងជាងនេះបន្ទាប់ពីគ្មានបងនៅជូនពរអូនសំណាងល្អប្រពន្ធសម្លាញ់បងដោះលែងអូនហើយ»ទឹកភ្នែកចាប់ផ្តើមហូរមកដូចបាក់ទំនប់បើជ្រុលជាថេហ្យុងមិនទុកចិត្តទៅហើយទោះបីគេចង់ឃាត់បែបណាក៏ថេហ្យុងនៅតែអង្វរសុំចេញដដែលបែបនេះមានតែដោះលែងគេវាប្រសើជាជាងឲ្យគេទ្រាំរស់នៅជាមួយយើងទាំងគ្មានក្តីសុខ។
«........»ថេយ៉ុងមិនបានគិតច្រើនគ្រាន់តែទ្វារបើកភ្លាមគេក៏រត់ចេញពីវិមានចនទាំងមិនងាកបែក្រោយស្តាយស្រណោះសូម្បីបន្តិច។
«ចាកចេញពីបងហើយបងសង្ឃឹមថាអូននឹងអាចរកមនុស្សដែលល្អមនុស្សដែលអូនគិតថាសាកសមនិងអូនបងជូនពរអូនឲ្យឆាប់បំភ្លេចមនុស្សដូចជាបងហើយកុំចងចាំបងទៀតអី»គ្មានអ្វីក្រៅពីពាក្យជូនពរអោយបានសុខបន្ទាប់ពីចេញទៅសង្ឃឹមថាអាចរកក្តីសុខអោយខ្លួនឯងបនទៅចុះហើយក៏ជូនពរអោយឆាប់បំភ្លេចមនុស្សអាក្រក់ដូចជានាយសូមកុំចងចាំទុកក្នុងចិត្តអី។
«ការរង់ចាំរបស់បងរយៈពេលជាយូរង់ចាំថានិងអាចបានរស់នៅជាមួយអូនពេញមួយជីវិតតែពេលនេះវាត្រឹមតែជាការស្រមើលស្រមៃដែលបងគិតតែផ្តាសម្នាក់ឯងប៉ុណ្ណោះតែមិនអីនោះទេបងនៅតែស្រលាញ់នៅតែចាំការពារអូនពីក្រោយបងសុខចិត្តធ្វើជាស្រមោលដែលតាមអូនទៅគ្រប់កន្លែងដើម្បីក្តីសុខរបស់អូនបងលះបង់បានគ្រប់យ៉ាង»ស្នាមញញឹមបង្កប់ដោយក្តីឈឺចាប់របស់ជុងហ្គុកបង្ហាញយ៉ាងច្បាស់បន្ទាប់ពីថេយ៉ុងចាកចេញទៅគេលះបង់អស់ហើយដោះលេងហើយគឺដើម្បីក្តីសុខមនុស្សដែលគេស្រលាញ់តែគេវិញប្រៀបដូចជាខ្យល់ដែលរស់នៅក្នុងនរកស្នេហ៍រង់ចាំគេមួយជីវិតបានរស់នៅជាមួយគេត្រឹមរយៈពេលខ្លីពេលនេះក៏បែកគ្នាម្តងទៀតមិនគិតថាវាជាការលេងសើចពេកទេដឹង?
ងាកទៅមើលថេយ៉ុងវិញគេប្រឹងរត់ទៅមុខកាត់ខ្យល់កាត់ភ្លៀងមេឃក៏ចាប់ផ្តើមផ្គររន្ទះគ្រឹមៗលាន់ឮប្រណាំងជាមួយនិងសម្លេងស្រែកយំរបស់គេមិនឈប់ហាក់បីដូចជាកំពុងតែជួយកើតទុក្ខជាមួយគេ។
«ហ្ហាយ.....ហ្ហឹកៗ..ហេតុអីទៅហេតុអីក៏ជីវិតមួយនេះមានតែបញ្ហាហេតុអីក៏មិនអាចរកក្តីសុខសម្រាបខ្លួនឯងខ្លះ...ឬក៏ខ្ញុំកើតមកសម្រាប់តែជួបនិងបញ្ហាជួបតែរឿងចម្លែងនៅក្នុងជីវិតមែនទេ..ទេវតាអឺយលោកឆ្លើយនឹងខ្ញុំមកតើខ្ញុំខុសអីទៅខ្ញុំខុសអ្វីទៅ..ហ្ហឹកៗ»រត់អស់កម្លាំងថេយ៉ុងក៏ទន់ខ្លួនដួលទៅកណ្តាលផ្លូវគេស្រែកយំសួរមេឃសួរដីតើខ្លួនគេខុសអ្វីទៅហេតុអីក៏គេមានតែទុក្ខបែបនេះតើក្តីសុខសម្រាប់គេមានដែលទេ?
«ខ្ញុំហត់ហើយខ្ញុំពិតជាហត់និងជីវិតមួយនេះខ្លាំងណាស់តើពេលណាទើបខ្ញុំបានសម្រាកទៅឬខ្ញុំត្រូវជួបទុក្ខលំបាកច្រើនជាងនេះទៀតមែនទេទើបខ្ញុំអាចសម្រាកអាចរកក្តីសុខបានខ្លះសម្រាប់ខ្លួនឯងនោះ?»ថេយ៉ុងផ្តួលខ្លួនដេកលើដីសម្រក់ទឹកភ្នែកទាំងឈឺចាប់ដំណក់ទឹកភ្លៀងបង្អូសគ្រាប់ចុះមកខ្លាំងមិនប្រណីដល់មនុស្សកំពុងយំញ័រខ្លួនទទ្រើងកណ្តាលផ្លូវស្ងាត់ជ្រងំតែម្នាក់ឯងនេះសោះ។


The continue vote pg na jj 💙💙

Admin ផុស បាន តែ ប៉ុណ្ណឹងទេណា 🫶🥺 សង្ឈឹមថា គ្រប់គ្នា ហ្នឹងជួយ spp មីន ផងណា

Admin ផុស បាន តែ ប៉ុណ្ណឹងទេណា 🫶🥺 សង្ឈឹមថា គ្រប់គ្នា ហ្នឹងជួយ spp មីន ផងណា

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

នេះជា អាខោន ផ្ទាល់មីនៗ 🫶🙏🏻

នេះជា អាខោន ផ្ទាល់មីនៗ 🫶🙏🏻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
🦇ម្ចាស់ចិត្ត Vampires 🦇 The End ✅Where stories live. Discover now