ភាគទី15:មានជួបតែងតែមានបែកវាជារឿងធម្មជាតិដែលបានកំណត់រួចទៅហើយ!!

594 40 0
                                    

«ជុងហ្គុក..ហ្ហឹកៗ...អូនខ្លាគេធ្វើបាបអូនបងដេញគេចេញទៅ..ដេញគេចេញទៅ»ថេយ៉ុងខ្ទប់មុខយំនឹងដើមទ្រូងណែនស្រែកកោកៗសុំឲ្យជុងហ្គុកដេញជីមីនចេញពេលនេះគេពិតជាខ្លាចណាស់ខ្លាចថាជីមីនចូលមកធ្វើបាបខ្លួនម្តងទៀត។
«......»ជុងហ្គុកមិនមាត់តែក៏សម្លឹងមុខយ៉ុនហ្គីប្រើក្រសែភ្នែកនិយាយគ្នាជំនួសវិញ។យ៉ុនហ្គីដឹងពីគោលបំណងដែលជុងហ្គុកចង់បានទើបរហ័សបបួលជីមីនត្រឡប់ទៅវិញ÷
«ជីមីន..បងថាពួកយើងត្រឡប់ទៅវិញសិនទៅចាំថ្ងៃក្រោយមកម្តងទៀតមោះក្រោកឡើងមក»យ៉ុនហ្គីក្រសោបស្មារាងតូចតិចៗអូសទាញគេអោយមកតាមខ្លួនតែមើលទៅជីមីនដូចជាមិនចង់ទៅទាល់តែសោះទាំងរើសបម្រាសទាំងកម្រោលចូលខំប្រឹងស្រែកញែ៉តខ្លាំងអោយយ៉ុនហ្គីដកដៃចេញពីស្មារបស់គេ÷
«អត់ទេលែងអូនទៅយ៉ុនអូនចង់និយាយជាមួយថេហ្យុងឲ្យដឹងរឿងសិនលែងអូនទៅ..លែង»
«ឌឹប....»គ្មានជម្រើសច្រើនយ៉ុនហ្គីក៏សម្រចចិត្តវាយជីមីនឲ្យសន្លប់បើមិនចឹងទេរឿងរញេរញៃលើសដើមហើយគេនឹងមិនព្រមទៅវិញដែរ។
«ស្អែកជួបគ្នានៅសមុទ្រខ្ញុំនិងបកស្រាយគ្រប់យ៉ាងអោយឯងបានដឹង!!»រៀបនិងដើរចេញទៅហើយជុងហ្គុកក៏និយាយកាត់បណ្តាលអោយយ៉ុនហ្គីទប់ដំណើរហើយងាកបែរមករកនាយវិញទាំងទឹកមុខពិបាកមើល÷
«លោកខ្វះកន្លែងណាត់ជួបណាស់មែនទេ?ដឹងហើយថាខ្ញុំប៉ះទឹកប្រៃមិនកើតមិចក៏ណាត់នៅសមុទ្រ?»ដឹងហើយថាគេមិនអាចប៉ះទឹកសមុទ្របានម្តេចក៏ជុងហ្គុកណាត់ជួបតែកន្លែកណាលំបាកៗចឹងខ្វះកន្លែងណាស់ទៅមែនទេ?ពិតជាគួរអោយស្អប់ខ្លាំងណាស់។
«គ្រាន់តែណាត់ទៅនិយាយគ្នាមិនបានណាត់ទៅលេងទឹកទេកុំខ្លាចខុសទំនងពេកបើឯងប៉ះទឹកហើយក្លាយជាត្រីចាំយើងចាប់ឯងមកស្ងោជ្រក់ក៏បានដែរវាមិនថ្វីទេ»
«ចង្រៃយ៍~លោកកំពុងនិយាយប្រមាថខ្ញុំហើយណាជុងហ្គុកអាបិសាចមុឺនឆ្នាំ»
«ហ្ហឹស~បានហើយសម្រេចថាស្អែកនេះម៉ោង1ថ្ងៃត្រង់ជួបគ្នានៅសមុទ្រ»និយាយចប់រាងក្រាសក៏លើកបីមនុស្សក្នុងរង្វង់ដៃដែលយំឡើងសន្លប់ដាក់អោយសម្រាកលើគ្រែ។
«ហ្ហឹស~ព្រះហើយសមុទ្រមែនទេ?គ្រាន់តែនឹកឈ្មោះក៏ព្រឺសម្បុរដែរកម្មក្រាសណាស់ខ្ញុំ»យ៉ុនហ្គីនិយាយទាំងក្រញែកខ្លួនបែបខ្លាចៗឲ្យតែនឹកដល់សមុទ្រម្តងៗតឹងទ្រូងចង់បែកហើយ។
អ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយមែនទេហេតុអីបានជាជុងហ្គុកនិយាយថាយ៉ុនហ្គីមិនមែនជាមនុស្ស?ហើយហេតុអីទើបយ៉ុនហ្គីប៉ះទឹកសមុទ្រមិនបាន? តោះមកដឹងការពិតទាំងអស់គ្នា÷
តាមពិតយ៉ុនហ្គីក៏មិនខុសពីជុងហ្គុកដែលតែគេគ្រាន់តែជាស្តេចត្រី(ត្រីមច្ឆា)ដែលមានអាយុរាប់ពាន់ឆ្នាំរស់នៅក្នុងទឹកសមុទ្រ។ពេលមួយសង្រ្គាមរវាងបិសាចនឹងពួកបិសាចបានកើតឡើងមនុស្សរបស់គេរួមទាំងបងប្អូនបិតាមាតារបស់គេត្រូវស្លាប់ទាំងអស់ដោយសារតែសង្រ្គាមមានតែគេម្នាក់ប៉ុណ្ណោះដែលអាចរួចជីវិតមកបាន។ហើយចាត់តាំងពីថ្ងៃកើតសង្រ្គាមនោះមកគេក៏សន្យានឹងខ្លួនឯងលែងវិលត្រឡប់ទៅរស់នៅក្នុងទឹកដូចពីមុនគេនឹងប្រើជីវិតជាមនុស្សធម្មតាលាក់ពីប្រវត្តរបស់ខ្លួនឯងរស់នៅជាមួយជីវិតសាមញ្ញជាមនុស្សមករហូត។ប៉ុន្មានឆ្នាំក្រោយមកគេក៏បានជួបគ្នាជាមួយថេយ៉ុងនឹងជីមីននៅកន្លែងធ្វើការពេលដំបូងៗពួកគេមិនទាន់ត្រូវគ្នាអីណាស់ណាទេតែយូរៗទៅគេក៏បានបាក់ចិត្តលង់ស្រលាញ់ជីមីន។ហើយទំនាក់ទំនងពួកគេក៏កាន់តែស្និតស្នាលជាមួយគ្នាកាន់តែខ្លាំងឡើងៗមកដល់សព្វថ្ងៃនេះ។រឿងនេះគេក៏មិនបានលាក់ជីមីនគេបាននិយាយប្រាប់គ្រប់យ៉ាងអោយជីមីនដឹងហើយជីមីនក៏ធ្លាប់បានឃើញរូបរាងយ៉ុនហ្គីជាមនុស្សពាក់កណ្តាលត្រីពាក់កណ្តាលផងដែរតែជីមីនមិនស្អប់ខ្ពើមគេទេព្រមទទួលយកអ្វីដែលយ៉ុនហ្គីមានទាំងអស់មិនថាគេជាបិសាចជាមនុស្សចម្លែកក៏គេមិនខ្វល់សំខាន់ជីមីនស្រលាញ់នាយជានាយ។ប៉ុន្តែចំពោះថេយ៉ុងវិញគេមិនបានដឹងរឿងរបស់យ៉ុនហ្គីនោះទេព្រោះគិតថាគេមិនគួរដឹងទើបយ៉ុនហ្គីនឹងជីមីននាំគ្នាលាក់រឿងនេះពីគេ។
........
កន្លងផុតទៅជាច្រើនម៉ោងថេយ៉ុងក៏បានភ្ញាក់ដឹងខ្លួនពីសន្លប់វិញ។ប៉ុន្តែគេនៅមិនទាន់បាត់ភ័យនៅឡើយទេទើបជុងហ្គុកចេះតែបារម្ភតាមសួរនាំមិនឈប់÷
«អូនយ៉ាងមិចហើយខ្លាចទៀតមែនទេ?»ជុងហ្គុកក្រសោបកាយតូចលើកដាក់អោយអង្គុយលើដើមភ្លៅអោនមុខទៅជិតមនុស្សកំពូលស្នេហ៍សួរតិចៗទាំងលើកដៃអង្អែលសក់ទន់រលោងលេងថ្នមៗ។
«គេជាអ្នកទៅហេតុគេធ្វើបាបអូនៗបានទៅធ្វើអីគេទៅជុងហ្គុក..ហ្ហឹកៗ...អូនខ្លាចបងដឹងទេមុននេះអូនខ្លាចស្ទើតែដាច់ខ្យល់ស្លាប់ទៅហើយ»ថេយ៉ុងរៀបរាប់ទាំងទឹកភ្នែកជោគថ្ពាល់។ដឹងអត់បើពេលនោះនាយចូលមកមិនទាន់គេច្បាស់ជាស្ទះខ្យល់ស្លាប់ដោយស្នាដៃជីមីនមិនខាន។
«មិនអីទេលែងអីហើយពេលនេះពួកគេទៅវិញហើយអូនកុំខ្លាចអីពួកគេជាមនុស្សល្អគេជាមិត្តរបស់អូនទេ?»
«មិត្ត?ជាមិត្តមកធ្វើបាបគ្នាចឹងឬបងក៏ឃើញថាគេចង់សម្លាប់អូនណាជុងហ្គុក»
«ថេយ៍...ស្តាប់បងគេមិនបានចង់សម្លាប់អូនទេបងសួរអូនបើសុខៗបងស្រាប់តែនិយាយថាមិនស្គាល់អូនទាំងដែលពួកយើងជាប្តីប្រពន្ធនិងគ្នាតើពេលនោះអូនមានអារម្មណ៍បែបណា?»នាយសួរទាំងលួចខ្នាញ់ក្នុងចិត្តក្មេងនេះឆ្លាតពូកែគ្រប់រឿងតែមកល្ងង់នឹងរឿងបន្តិចបន្តួចទៅវិញនេះបើគេជាជីមីនក៏គេខឹងដែរសុខៗមកនិយាយថាមិនស្គាល់សួរថាអ្នកណាធ្វើចិត្តបាន?
«អូនច្បាស់ជាខឹងនិងអន់ចិត្តហើយក៏ចង់ចូលទៅសួរឲ្យច្បាស់ថាមកពីអ្វីទើបបងហ៊ាននិយាយថាមិនស្គាល់អូន»រាងតូចបូញមាត់ស្រួចៗតបទាំងទឹកមុខកំសត់បបួលអោយជុងហ្គុកឃើញហើយកាន់តែខ្នាញ់លើសដើមចង់តែចាប់ក្រញិចអោយបែកអាចម៍ទេបើខ្ជូតអីខ្ជូតយ៉ាងនេះ។
«បើចឹងអូនប្រហែលជាយល់ហើយមែនទេថាហេតុគេស្ទុះមកសម្លុតអូនស្រែកកំហគដាក់អូន...ហ្ហឹម?.បងប្រាប់ចុះអារម្មណ៍របស់គេក៏មិនខុសពីអូនដែរមិត្តភក្តិរាប់ឆ្នាំរាប់ដូចបងប្អូនបង្កើតសុខៗមកនិយាយថាមិនដែលស្គាល់គ្នាបែបនេះគេច្បាស់ខឹងនឹងអន់ចិត្តហើយ»
«........»ក្រោយស្តាប់ការបកស្រាយរបស់ជុងហ្គុករួចរាងតូចក៏អង្គុយគិតឡើងវិញម្តងទៀតពេលនេះទើបគេយល់ពីអ្វីដែលជីមីនធ្វើមកលើគេមុននេះតាមពិតជាអារម្មណ៍ដែលខឹងឆេវឆាវពិបាកធ្វើចិត្តបានសោះ។
«អូនយល់ហើយ...ហ្ហឹក..អគុណលោកប្តីដែលជួយពន្យល់អូន...តែថាហេតុអីក៏អូនមិនចាំថាអូនមានមិត្ត?»
«ប្រហែលជាអូនឈឺច្រើនពេកទើបមានការចងចាំមិនល្អអូនឆាប់សម្រាកទៅជួនកាលអូនសម្រាកហើយស្អែកឡើងអាចចងចាំវិញក៏ថាបានដែរ»ជុងហ្គុកនិយាយក្នុងន័យលេងសើចប៉ុន្តែវាអាចក្លាយទៅជាការពិតក៏ថាបាន។
«អូនមិនមែនក្មេងទេកុំមកបោកបើគេងហើយដឹងខ្លួនវិញចងចាំបានគ្រប់យ៉ាងទាំងអស់ជាអភិនិហាពេកហើយ»គេខាំមាត់និយាយទាំងសម្លក់នាយថ្លែ។គេធំហើយគេមិនមែនក្មេងទេកុំចង់មកបោកគេអីមិនងាយដូចគិតទេបាទសូមប្រាប់។
«បងមិនបានបោកទេ»គេមិនបានបោកទេតែគេនឹងដាសការចងចាំខ្លះៗរបស់ថេហ្យុងទាក់ទងជាមួយយ៉ុនហ្គីនឹងជីមីនពិតមែននៅពេលដែលថេហ្យុងគេងលក់។
«ឆឹស!!!»បានត្រឹមតែពេបមាត់ជ្រេញហើយស្ទុះក្រោកចុះពីលើភ្លៅជុងហ្គុកប្រាសខ្លួនដេកបែខ្នងដាក់ងាយធ្វើមិនដឹង។
«.....»ជុងហ្គុកលួចអស់សំណើចជាមួយចរឹកក្មេងមិនចេះធំរបស់ថេហ្យុង។នាយអង្អែកក្បាលរាងតូចថ្នមៗរហូតគេគេងលង់លក់បាត់មាត់ឈឹងទើបនាយឈប់អង្អែល។
«សឺត~»អោយថើបថ្ងាសរលោងស្រិលមួយខ្សឺតយ៉ាងវែងរួចនាយក៏បានលាបាតដៃឡើងពីលើក្បាលរបស់ថេហ្យុងភ្លាមនោះក៏មានផ្សែងពណ៍ក្រហមស្រាលអមជាមួយនឹងពន្លឺផ្លេកៗផុសឡើងមកជុងហ្គុកមិនចាំយូរក៏ប្រញាប់ដាក់ដៃសង្កត់លើថ្ងាសថេហ្យុងថ្នមៗរួចគេបិទភ្នែកប្រហែលជាបីវិនាទីហើយបើកមកវិញចំណែកពន្លឺទាំងអស់នោះក៏រលាយទៅបាត់អស់ត្រឹមមួយពព្រិចភ្នែក។ហើយនេះគឺជារបៀបដាស់ការចងចាំឡើងវិញ។នាយបានដាសការចងចាំថេហ្យុងមួយចំនួនតូចដោយអោយគេចាំតែទំនាក់ទំនងមិត្តភាពរវាងគេនឹងជីមីនហើយយ៉ុនហ្គីប៉ុណ្ណោះក្រៅពីនោះការចងចាំផ្សេងទៀតនៅតែបិទដដែល។
«សុំទោសដែលបងធ្វើបែបនេះដាក់អូនតែបងគ្មានជម្រើសពិតមែន»នាយនិយាយទាំងដឹងកំហុស។ដឹងថាការធ្វើបែបនេះមិនមែនជារឿងល្អប៉ុន្តែគ្មានជម្រើសអាចរ់សបានទេបើមិនបិទការចងចាំថេហ្យុងទេគេច្បាស់ជានៅវិលវល់ជាមួយរឿងអតីតជាតិដែលឌិតដាមជាប់ក្នុងខួរក្បាលរបស់គេមិនឈប់ម្យ៉ាងទៀតធ្វើបែបនេះទើបនាយអាចមានឱកាសបាននៅក្បែរថេហ្យុងផង។
........
ស្អែកឡើងការណាត់ជួបរវាងជុងហ្គុកនឹងយ៉ុនហ្គីក៏មកដល់។រាងក្រាសទាំងពីរឈរទល់មុខគ្នាដោយមិននិយាយស្តីអ្វីទាំងអស់ពោលគឺស្ងៀមស្ងាត់រាងខ្លួន។
«ចង់ដឹងអ្វីក៏សួរមក»ឃើញថាបើបន្តនៅតែស្ងាត់បែបនេះច្បាស់ជាមិនបានត្រឡប់ទៅវិញទេដូច្នេះជុងហ្គុកក៏បោះពាកកយសម្តីនិយាយមុនទៅចុះណាមួយគ្រាន់តែនិយាយសោះមិនធ្វើអោយស្លាប់ទេ។
«ហេតុអ្វីក៏លោកមិនប្រាប់ថេហ្យុងថាលោកជាVampire?ហេតុអ្វីក៏លោកត្រូវបិទការចងចាំរបស់គេ?»យ៉ុនហ្គីសួរនូវអ្វីដែលចង់ដឹងបើថ្ងៃនេះគេត្រូវតែអោយជុងហ្គុកបកស្រាយអោយអស់ដើម្បីកុំអោយមានការសង្ស័យច្រើនជាងនេះទៀត។
«ខ្ញុំមិនប្រាប់គេព្រោះខ្លាចគេមិនហ៊ានទទួលយកខ្ញុំជាខ្ញុំចំណែករឿងបិទការចងចាំខ្ញុំចាំបាច់ត្រូវតែធ្វើព្រោះដើម្បីកុំអោយការចងចាំពីអតីតជាតិមកលងបន្លាចគេទៀត»គ្រប់យ៉ាងទាំងអស់ដែលគេធ្វើសុទ្ធតែមានហេតុផលច្បាស់លាស់ត្រឹមត្រូវមិនមែនធ្វើទៅដើម្បីតែប្រយោជន៍អ្វីផ្សេងទេ។
«មុននឹងក្រោយគេគង់តែដឹងការពិតបើប្រាប់អោយដឹងវាក៏ប្រសើជាងលាក់បាំង»អាថ៍កំបាំងគ្មានទេលើលោកនេះទោះបីខំលាក់វាក៏គង់តែលាតត្រដាងដដែលដូច្នេះចាំបាច់លាក់បាំងធ្វើអ្វី?ហេតុអីក៏មិនប្រថុយសាកប្រាប់គេទៅបើគេទទួលយកបានក៏សប្បាយចិត្តប៉ុន្តែបើគេទទួលយកមិនបានក៏ដោះលេងគេទៅយ៉ាងណាមនុស្សនឹងបិសាចក៏មិនអាចរស់នៅជាមួយគ្នាបាន។
«មែនហើយតែទម្រាំគេដឹងការពិតខ្ញុំប្រហែលលែងបាននៅលើលោកនេះទៀតហើយ»មានហេតុតែងតែមានផលគេមិនដឹងថាផ្លូវជីវិតជាស្តេចបិសាចជញ្ជក់ឈាមដូចជាគេនេះត្រូវរស់នៅបានយូរប៉ុណ្ណាទេដូច្នេះទើបគេចង់ប្រើពេលដែលមាននៅសល់ស្តួចស្តើងរស់នៅជាមួយមនុស្សដែលគេស្រលាញ់អោយហើយទោះជាបានត្រឹមរយៈពេលខ្លីក៏អស់ចិត្ត។
«ហ្ហឹម!!!»យ៉ុនហ្គីបានត្រឹមតែដកដង្ហើមខ្សាកៗចោលទៅតាមខ្យល់កំពុងរសាត់ទៅទីឆ្ងាយមិនដឹងគោលដៅវាប្រៀបដូចជាជីវិតជុងហ្គុកដូចគ្នា។ថ្ងៃនេះនៅឈរត្រង់នេះថ្ងៃស្អែកនឹងថ្ងៃខាងមុខមិនប្រាកដថាគេអាចមកឈរនៅទីនេះឬទីកន្លែងផ្សេងទៀតក៏ថាបាន។
កើតមកមានជួបមានបែកជារឿងធម្មជាតិបានកំណត់មិនថាមនុស្សឬបិសាចសុទ្ធតែមានពេលវេលាដែលត្រូវចាកចេញគ្រាន់តែរយៈពេលខុសគ្នាប៉ុណ្ណោះ!!!
+ភូមិគ្រឹះចម្លែក
«ជិតដល់ពេលហើយមែនទេពេលដែលសង្រ្គាមរវាងបិសាចVampireនិងអម្បូរបិសាចប្រចៀវត្រូវងើបឡើងម្តងទៀត?»
បុរសម្នាក់បានពោលឡើងទាំងកែវភ្នែករំពៃមើលទៅកាន់ផ្ទៃវេហាស៍មានពពកខ្មៅហោះរសាត់មីដេសដាសគ្របដណ្តប់ព្រះអាទិត្យអោយអ័ព្ទពន្លឺរស្មីអស់សល់តែភាពខ្មៅងងឹតមើលអ្វីមិនចង់ឃើញ។
«ត្រូវហើយវាមិនយូក៏មិនឆាប់ដូចគ្នាសង្រ្គាមសុីសាច់ហុតឈាមរវាងគុលសម្ព័ន្ធបិសាចទាំងពីរនិងចាប់ផ្តើមម្តងទៀតចំណែកពួកយើងគឺរង់ចាំមើលអ្នកណាឈ្នះអ្នកនោះគឺជាស្តេចនៃពពួកបិសាចជាអ្នកគ្រប់គ្រងលើពួកយើង»បាជាកាពិតដែលពួកបិសាចតូចទាបដូចជាពួកគេបានត្រឹមតែរង់ចាំមើលថាអ្នកណាជាស្តេចបិសាចថ្ងៃរបស់ពួកគេ។ពួកគេមិនបានខ្វល់ឬស្មោះត្រង់នឹងនរណាទេសំខាន់អ្នកណាឈ្នះអ្នកនោះគឺជាម្ចាស់នឹងជាអ្នកគ្រប់គ្រងពួកគេ។
«ហ្ហឹម~ចុះបើលោកម្ចាស់ចាញ់នោះពួកយើងត្រូវអោនក្បាលគោរពហ្វឹងអានចឹងមែនទេ?»ណានជឺជាបិសាចនៃព្រៃនរកពួកគេត្រូវបានជុងហ្គុកសង្រ្គោះដោយជួយជីវិតឲ្យរួចពីសេចក្តីស្លាប់កាលពីកើតមានសង្រ្គាមពីប៉ុន្មានពាន់ឆ្នាំមុន។គេស្រលាញ់នឹងគោរពដឹងគុណដល់ជុងហ្គុកខ្លាំងណាស់ទើបបានជាស្ម័គ្រតាមបម្រើជុងហ្គុកមកទល់សព្វថ្ងៃ។
«ពួកយើងគ្មានជម្រើសទេអ្នកណាឈ្នះអ្នកនោះជាម្ចាស់របស់ពួកយើង»វ៉ានីងនាងជាស្រ្តីចំណាស់ម្នាក់រស់នៅក្រោមការគ្រប់របស់ជុងហ្គុកតែនាងជាបិសាចមិនដឹងល្អអាក្រក់លោភលន់មិនស្គាល់ពាក្យគុណស្រ័យអ្វីទាំងអស់អោយតែអ្នកណាឈ្នះមានអំណាចជាងគឺនាងអោនក្បាលគោរពអ្នកនោះហើយ។
«តែយើងមិនគិតដូចនាងឡើយលោកម្ចាស់ជាអ្នកមានគុណធំបំផុតបើថ្ងៃនោះលោកម្ចាស់មិនលះបង់ជីវិតអមតៈរបស់ទ្រង់ដើម្បីជួយជីវិតពួកយើងពីព្រៃនរកនោះទេស្មើនេះពួកយើងក្លាយទៅជាប្រែតខ្មោចរស់នៅតែលតោលមិនបានចាប់ជាតិបាត់ទៅហើយកោតតែនាងចេះហាមាត់និយាយបែបនិងទៅកើត»ណាជឺមានសេចក្តីខ្នាស់ចិត្តជាមួយនឹងវ៉ាងនីងជាខ្លាំងកោតតែនាងចេះហារមាត់និយាយចេញមកកើតដែរទាំងដែលជុងហ្គុកមានគុណធំធេងជាមួយនាងលើសលប់មិនអាចសងរួចទោះប៉ុន្មនរយជាតិក៏ដោយ។
«យើងប្រាប់ហើយយើងមិនខ្វល់ទេបើលោកម្ចាស់ចាញ់ក៏ត្រូវស្លាប់ហើយពេលនោះឯងនឹងយើងរួមទាំងបិសាចទាំងអស់នឹងបានមានសេរីភាពនោះអីឯងចាំបាច់កើតទុក្ខសម្បើមម្លេះ?»
«ស្រីពស់វែកមានចិត្តកាចសាហាវឃោឃៅដូចជានាងនេះពិតជាអាក្រក់ជូជាតិណាស់យើងសោកស្តាយជំនួសលោកម្ចាស់ដែលខំជួយនាងតែនាងបែជាមានចិត្តចង់ឲ្យទ្រង់ស្លាប់ទៅវិញ»គេមិនមែនជាជុងហ្គុកផងក៏កើតចិត្តក្តៅក្រហាយបាត់ទៅហើយចុះទម្រាំតែជាជុងហ្គុកផ្ទាល់តើនឹងមានសេចក្តីសោកស្តាយយ៉ាងណាដែលជួយមនុស្សខុសបែបនឹង។
«ហ្ហាសៗ...បន្ទោសទ្រង់ដែលល្ងង់ដោយខ្លួនឯងទេ.../នាងគិតថាយើងល្ងង់តែយើងគិតថានាងល្ងង់ជាងយើងឆ្ងាយណាស់វ៉ានីង»នាងនិយាយមិនទាន់ចប់ស្រួលបួលផងសម្លេងរបស់ជុងហ្គុកក៏បន្លឺឡើងធ្វើឲ្យនាងរហ័សងាកឆ្វេងស្តាំតាមរកប្រភពសម្លេង។
«លោកម្ចាស់»ណានជឺអោនក្បាលគោរពជុងហ្គុកខណៈពេលនោះវ៉ាងនីងក៏អោនក្បាលចុះដូចគ្នា
«លោកម្ចាស់!!»
«ក្រោកឡើងមោ»ជុងហ្គុកហោះឡើងសម្តៅទៅកាន់បល្ល័ង្គរបស់ខ្លួនរួចស្រែកបញ្ជាពួកគេទាំងពីរឲ្យក្រោកឡើង។
«អគុណលោកម្ចាស់»ពួកគេនិយាយឡើងព្រមគ្នា។
«ណានជឺគាស់ហៅពួកបិសាចតូចធំទាំងអស់មកទីនេះឲ្យឆាប់បំផុត ចំណែកនាងវ៉ានីង.....»ជុងហ្គុកដាក់បញ្ជាទៅកាន់ណានជឺចំណែកវ៉ានីងនាងត្រូវបាននាយសម្លឹងមើលមុខដោយក្រសែភ្នែកដ៏គួឲ្យខ្លាចបំផុតមិនដឹងថាគេកំពុងគិតអ្វីក្នុងចិត្តឡើយ។
«លោកម្ចាស់មានអីឲ្យខ្ញុំធ្វើមែនទេ?»
«ជ្រើសទៅយើងសម្លាប់នាងដោយផ្ទាល់ដៃឬក៏ឆីងលីងជាអ្នកសម្លាប់នាងជំនួស»ជុងហ្គុកសួរដោយលាបាតដៃឡើងបង្ហាញឲ្យឃើញមានកូនដែកគោលហោះអណ្តែតឡើងមកដោយសិល្ប៍ មន្តអាគមន៍របស់គេវាមានច្រើនរាប់រយដែកគោលដែលកំពុងតម្រង់ជួរគ្នាសម្តៅទៅរកវ៉ានីង។មិនបាច់ឆ្ងល់ទេហេតុអ្វីក៏នាយធ្វើបែបនេះព្រោះតែវ៉ាងនីងជាមនុស្សមិនគួរអោយទុកចិត្តបើមិនសម្លាប់ចោលថ្ងៃនេះខ្លាចតែថ្ងៃស្អែកនាងបង្កគ្រោះធំមុនកើតសង្រ្គាមទេ។
«លោកម្ចាស់..ហ្ហឹកៗ..សូមលោកម្ចាស់ទុកជីវិតផងខ្ញុំមិនទាន់ចង់ស្លាប់ទេ»នាងយំសស្រាក់សស្រាំលន់តួអង្វររាងក្រាសអោយទុកជីវិតនាងនៅមិនទាន់ចង់ស្លាប់ទេនាងចង់សន្សំបុណ្យដើម្បីបានក្លាយទៅជាមនុស្សបើជុងហ្គុកសម្លាប់នាងពេលនេះនាងនឹងត្រូវរងទុក្ខវេទនានៅក្នុងនរកជាមិនខាន។
«មនុស្សរមិលគុណដូចជានាងសមនឹងអោយយើងទុកជីវិតទេ?»ជួយឆ្លើយផងតើសមទេ?មនុស្សបែបនេះសមនឹងទទួលបានការដោះលែងពីនាយឬអត់?
«សុំទោស..ថ្ងៃក្រោយខ្ញុំលែងហ៊ានហើយសូមលោកម្ចាស់ទុកជីវិត..ហ្ហឹកៗ..សុំអង្វរលោកម្ចាស់លើកលែងទោសដល់ខ្ញុំម្តងចុះ»វ៉ាងនីងយំសំពះក្រាបក្បាលដល់ដីអង្វរច្រើនលើកច្រើនសារសង្ឃឹមជុងហ្គុកមានចិត្តសន្តោសដល់រូបនាង។
«ចេញទៅ....!!»ជុងហ្គុករំងាប់អារម្មណ៍បន្តិចរួចក៏ដេញនាងចេញព្រោះយោគយល់គិតថានេះជាកំហុសលើកទីមួយមិនគួរសម្លាប់នាងចោលភ្លាមៗទេតែបើនាងនៅតែមានគំនិតដូច្នេះទៀតគេច្បាស់ជាសម្លាប់ហើយមិនអាចអត់ទោសអោយទៀតទេ។
«អគុណលោកម្ចាស់!!!»នាងប្រញាប់ប្រញាល់ចេញទៅយ៉ាងលឿនដោយមិនងាកក្រោយអីបន្តិច។
«លោកម្ចាស់ពួកបិសាចទាំងអស់មកជុំគ្នាហើយ»ខណៈពេលនាងចេញទៅហានជឺនឹងពួកបិសាចជាច្រើនក៏បានចូលមកដល់ដូចគ្នា។
«ហ្ហឹម~»នាយក្រហ្ហឹមតបបន្តិចរួចសំងំបិទភ្នែកយកកម្លាំងសិនចាំផ្តើមនិយាយពីគោលបំណងដែលមកដល់ទីនេះភ្លាមមិនប្រាប់ដំណឹងមុន។
«លោកម្ចាស់ហៅពួកខ្ញុំមកមានរឿងអ្វីមែនទេ?»បិសាចនាគខ្មៅជាអ្នកគ្រប់គ្រងនៅសមុទ្របន្ទាប់ពីអំបូទេពមច្ឆាបានផុតពូជទៅ។
«សង្រ្គាមរវាង Vampireនឹងអំបូបិសាចប្រចៀវជិតមកដល់ហើយថ្ងៃនេះយើងមកគ្រាន់តែឲ្យពួកឯងត្រៀមខ្លួនទុកព្រោះពួកវាអាចនិងវាយលុកពួកយើងមុនក៏ថាបាន»ជុងហ្គុកនិយាយទាំងលើកដៃមកញីស្នៀតផ្កាព្រោះអីគេតានតឹងក្នុងចិត្តសម្បើមណាស់រឿងសង្រ្គាមផងរឿងថេហ្យុងផងមិនដឹងគួរដោះស្រាយមួយណាទុកមួយណាមុនទេ។
«ក្រែងធ្លាប់និយាយហើយមែនទេថានិងគ្មានសង្គ្រាមម្តងទៀតចុះនេះវាយ៉ាងមិចវិញ?»
«មែនហើយៗ...ហេតុអីក៏ក្រឡាស់សម្តីចឹង?»
ពួកបិសាចនាំគ្នានិយាយខ្សឹបខ្សៀវគ្នាអ្នកខ្លះមិនពេញចិត្តខ្លះទៀតក៏ឈរស្ងៀមដើម្បីស្តាប់បន្ត។
«គ្មានអ្នកណាចង់ឲ្យមានសង្រ្គាមកើតឡើងម្តងទៀតនោះទេតែហ្វឹងអានវាមិនងាយបញ្ចប់ដរាបណាដំណែងស្តេចបិសាចនៅតែជារបស់យើងៗនិយាយនេះពួកឯងប្រហែលជាយល់ហើយ»គេមិនបានក្រឡាស់សម្តីទេតែពេលវេលាបញ្ចប់សង្រ្គាមមិនទាន់មកដល់សមតាមបំណងទើបទាមទារអោយវាកើតឡើងម្តងទៀតព្រោះបិសាចអាក្រក់ដូចជាហ្វឹងវាមិនព្រមឈប់វានៅតែតាមយាយីដណ្តើមដំណែងស្តេចបិសាចដដែល។
«យល់ហើយក៏ប៉ុន្តែបើសិនជាពួកយើងបង្កើតសង្រ្គាមបិសាចឡើងម្តងទៀតចុះពួកមនុស្សវិញគេអាចរងទុក្ខដែលទេព្រោះពេលនេះពួកយើងទាំងអស់សុទ្ធតែបង្កប់ខ្លួនរស់នៅពឹងលើលោកមនុស្សទាំងអស់គ្នា»បិសាចម្នាក់ទៀតនិយាយឡើង។គេមិនបានខ្វល់ពីជីវិតរបស់គេទេតែគេខ្វល់ពីសុខទុក្ខមនុសកសលោកបើសង្រ្គាមកើតមានឡើងម្តងទៀតលោកមនុស្សនឹងចលាចលមិនខាន។
«នឹងគ្មានការប៉ះពាល់ដល់លោកមនុស្សទេយើងមិនមែនល្ងង់ដល់ថ្នាក់យកជីវិតមនុស្សរាប់លានមករងទុក្ខជាមួយឡើយតែពួកឯងត្រៀមខ្លួនឲ្យហើយទៅព្រោះពួកវាអាចនឹងវាយឆ្មក់ពួកយើងពេលណាក៏បាន»ជុងហ្គុកផ្តែផ្តាំចប់គេក៏បាត់ខ្លួនមួយរំពេចនៅសល់តែពួកបិសាចដែលកំពុងឈរគិតពីសម្តីរបស់នាយ។អ្នកយល់ស្រមចង់ជួយក្នុងការធ្វើសង្រ្គាមអ្នកខ្លះក៏មិនយល់ស្រមគិតចង់ចាកចេញទៅអោយឆ្ងាយមិនចង់ពាល់ជាមួយលោកបិសាចទៀតទេ។
+ភូមិគ្រឹះចន
«បងទើបតែមកពីណាយប់ស្មើនេះហើយទើបតែមកវិញ?»

The continue vote pg na jj 💙💙

🦇ម្ចាស់ចិត្ត Vampires 🦇 The End ✅Where stories live. Discover now