ភាគទី8:មិនមែនដូចអូនគិតទេថេយ៉ុង

820 47 1
                                    

«នាងថ្លើមធំណាស់ គីមលីនដែលហ៊ានមកប៉ះពាល់មនុស្សរបស់យើងម្តងហើយម្តងទៀតបែបនេះ!!»ជុងហ្គុកនិយាយទៅកាន់គីមលីនទាំងកំណាច កែវភ្នែកក្រហមច្រាលលិចឡើងមកដោយកំហឹងឆេះឆួលយ៉ាងខ្លាំង
«លោកម្ចាស់..ខិះ...ហ្ហឹស..មិនស្មានថាលោកម្ចាស់អាចមកទាន់ពេលល្អបែបនេះសោះ..ហ្ហាសៗ បើចឹងថ្ងៃនេះខ្ញុំនិងសម្លាប់វាឲ្យលោកម្ចាស់មើលតែម្តងចុះ»គីមលីននាងមិនខ្លាចរអានិងសម្តីជុងហ្គុកតែបែរជាជ្រើសរើសឌឺទៅកាន់ ស្តេចបិសាចវិញទៀត
«ដរាបណាយើងនៅទីនេះនាងកុំសង្ឃឹមថានិងប៉ះ មនុស្សរបស់យើងបានឲ្យសោះ វឹប ផូសៗ..ឌឹប»មិននិយាយច្រើនជុងហ្គុកក៏បានចូលទៅវាយប្រហារគីមលីនមិនឲ្យនាងតដៃទាន់នោះទេ រូបរាងកាយរបស់គីមលីនពេលនេះមានសុទ្ធតែស្នាមរបួសស្នាមក្រចករបស់ជុងហ្គុកខ្វាចទៅលើនាងសុះសាច់គ្មានចន្លោះ
«អ្ហឹក..ហ្ហា៎ស...»សម្រែកស្រែកលាន់លឺឡើងដោយការស្រេកឃ្លានសេចក្តីស្លាប់របស់គីមលីន(សម្លេងខ្មោចជញ្ជក់ឈាមហ៎ អេដមីនចេះដាក់ទេដឹងគេស្រែកមិចផង)
«ពួកគេមិនមែនជាមនុស្ស អត់ទេមិនពិតទេពួកគេ ហឹកៗ ពួកគេចង់សម្លាប់ខ្ញុំ អាយ៎»ថេយ៉ុងអង្គុយសម្លឹងមើលពួកគេប្រយុទ្ធគ្នាទៅវិញទៅមកអារម្មណ៍ភ័យខ្លាចរបស់គេក៏កើតឡើងមក គេស្រែកមួយអស់សម្លេងព្រោះតែមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន
«ថេយ៍....ឌឹប...ឆ្វាច់»ដោយជុងហ្គុករវល់តែបារម្ភពីថេយ៍ព្រោះឲ្យគីមលីននាងបានលួចវាយឆ្មក់គេភ្លាមៗ ហើយក៏រត់គេចបាត់ព្រោះមិនអាចតទល់និង ស្តេចបិសាចបាននោះទេ។
«ចង្រៃយ៍ គីមលីននាងកុំឲ្យយើងជួបនាងម្តងទៀតឲ្យសោះមិនចឹងទេយើងនិងសម្លាប់នាងមិនឲ្យសល់សូម្បីតែប្រលឹង»ជុងហ្គុកនិយាយចប់ក៏ប្រញាប់ងាកមកមើលថេយ៉ុងដែលកំពុងសម្លឹងមកគេដោយក្រសែភ្នែកភ័យខ្លាច
«ថេយ៍ អូនយ៉ាងមិចហើយ អូនមានឈឺត្រង់ណាទេ? សុំទោសដែលឲ្យគេធ្វើបាបអូន»ជុងហ្គុកស្ទុះរត់មកឱបថេយ៍ដែលឈរគាំងថ្មឹងនោះ គេអោបថេយ៍យ៉ាងណែនដោយការបារម្ភ
«ចេញទៅ ហ្ហឹកៗ កុំចូលមកជិតខ្ញុំលោកមិនមែនជាមនុស្សទេលោកជាបិសាចកុំមកប៉ះខ្ញុំ ខ្ញុំខ្លាចហើយឈប់តាមខ្ញុំទៀតទៅ ហុឺៗលោកគឺលោកតាមពិតជាលោកដែលនៅក្នុងយល់សប្តិរបស់ខ្ញុំ លោកសម្លាប់ខ្ញុំពេលនេះលោកមកសម្លាប់ខ្ញុំមែនទេ?»ថេយ៉ុងរុញជុងហ្គុកចេញពីខ្លួនមួយទំហឹងដៃលើកឡើងចង្អុលទៅជុងហ្គុកទាំងទឹកភ្នែក គេខ្លាចគេខ្លាចថាជុងហ្គុកហ្នឹងចាក់សម្លាប់គេដូចក្នុងការយល់សប្តិនោះ
«អត់ទេថេយ៍អូនគិតខុសហើយបងមិនបានចង់សម្លាប់អូនទេ អូនស្តាប់បងសិនទៅ»ជុងហ្គុកព្យាយាមចូលទៅជិតថេយ៍តែ រាងតូចចេះតែរំកិលខ្លួនទៅក្រោយរហូត
«កុំចូលមកជិតខ្ញុំចេញទៅអាបិសាចចង្រៃចេញទៅ»ថេយ៉ុងដើរថយក្រោយគេមិនបានដឹងថាបើគេហ៊ានឈានជើងថយក្រោយតែមួយជំហ៊ានទៀតគេនិងធ្លាក់ចុះទៅខាងក្រោមជាមិនខាន
«បានបងមិនចូលទៅជិតអូនទេ តែអូនកុំឈានជើងទៅក្រោយជំហ៊ានទៀតអីអូនដើរមកមុខវិញមកថេយ៍»ដោយឃើញសភាពការមិនស្រួលទើបជុងហ្គុកប្រញាប់បឈ្ឈប់ដំណើរខ្លួនឯងនិងឲ្យថេយ៉ុងដើរទៅមកមុខវិញ
«អត់ទេ លោកច្បាស់ជាសម្លាប់ខ្ញុំបើខ្ញុំដើរទៅរកលោក លោក...អាយ...»និយាយមិនទាន់ចប់ផងរាងតូចក៏បានផ្ងារក្រោយធ្លាក់ចុះទៅក្រោមព្រោះតែគេបានទាក់ជើងខ្លួនឯង
«ថេយ៍.....»ជុងហ្គុកស្លឺភ្នែកសក្បុរគេស្ទុះហក់ចុះទៅតាម ថេយ៉ុងនឹងស្រវាលក្រសោបចង្កេះមួយក្តាប់នោះមកអោបផ្អឹបនិងខ្លួនរហូតដល់ដី។
«ថេយ៉ុង អូនដឹងខ្លួនឡើង ផាច់ៗ»ជុងហ្គុកអង្គុយដាក់ក្បាលថេយ៉ុងដេកផ្អែកនិងស្មារបស់ខ្លួន គេយកដៃទះមុខរាងតូចតិចៗដើម្បីឲ្យគេដឹងខ្លួនឡើងវិញ
«បងនិងព្យាបាលអូនចាំបន្តិចទៅបងនាំអូនទៅភូមិគ្រឹះរបស់យើងវិញ»និយាយចប់ជុងហ្គុកក៏បិទភ្នែករួចបំបាំងកាយបាត់ខ្លួនមួយរំពេច
+វិមានវា៉ង(Blood of love)
«លោកម្ចាស់ នេះអ្នកប្រុសតូច/កុំសួរច្រើនពេកឆាប់ដាស់វិញ្ញាណ អេសាដែលនៅក្នុងខ្លួនរបស់ចាន់ឡើងមកគេមិនអាចទ្រទ្រង់កម្លាំងរបស់គីមលីនបានទេ»ឈីងសួរជុងហ្គុកនៅមិនទាន់ចប់ស្រួលបួលផងនាយក៏បញ្ជាទៅគេឲ្យឆាប់ដាស់វិញ្ញាណរបស់អេសា ដែលនៅក្នុងខ្លួន ថេយ៍ព្រោះមិនចឹង នាយមិនអាចព្យាបាលថេយ៍ដោយ មន្តអាគមន៍របស់គេបានទេព្រោះតែវាប្រឆាំងគ្នាជាមួយថាមពលរបស់អេសាដែលស្រូបយក មន្តអាគមន៍ខ្មៅរបស់គីមលីនមុននេះ
«បាទ លោកម្ចាស់»ឈីងលីងក៏ សូត្រដាស់វិញ្ញាណរបស់អេសាឡើងមក ប្រហែល១៥នាទីក្រោយប្រឡឹងអេសាក៏បានផុសចេញមកពីក្នុងខ្លួនថេយ៉ុងតែសភាពគេគឺពិបាកមើលខ្លាំងណាស់ព្រោះតែទទួលរង់នៅការធ្វើបាបពីគីមលីនមុននេះ(បញ្ជាក់:ថេយ៉ុងនិងមិនមានរបួសឬគ្រោះថ្នាក់ឡើយព្រោះអ្នកដែលរងគ្រោះជួសនោះគឺជាអេសា)
«ព្យាបាលនិងមើលថែគេឲ្យល្អយើងប្រគល់កិច្ចការនេះឲ្យឯងហើយ»
«តែអាល្អិតនេះស្រូបយកជាតិបិសាចងងឹតច្រើនពេកហើយ ពិបាកព្យាបាលណាស់លោកម្ចាស់»
«បើចឹងទុកឲ្យគេស្លាប់ទៅ ហើយបង្កើតវិញ្ញាណមួយទៀតឲ្យតាមការពារចាន់»
«លោកម្ចាស់ នេះមិនចាត់ទុកថាអាត្មានិយមពេកទេដឹង?»ឈីងលីងគាំងទ្រឹងហាមាត់និយាយមិនចង់ចេញនេះគេមិននឹងស្មានថា ម្ចាស់ខ្លួនហ៊ាននិយាយចឹងទេនេះអេសាបង្កើតឡើងពីដីមានអាយុរាប់រយឆ្នាំនិងឈាមរបស់គេផ្ទាល់គេបែជានិយាយថាទុកឲ្យស្លាប់ទៅវិញ
«មិនមែនយើងអាត្មានិយមទេ តែឯងទេជាអ្នកអត្មានិយម គេបង្កើតដោយឈាមរបស់យើងតែមិនមែនជាយើងទេដែលត្រូវមើលថែគេនោះ ព្រោះចិត្តនិងវិញ្ញាណរបស់គេគឺជាបេះដូងរបស់ឯង»ជុងហ្គុកនិយាយចប់ក៏បីថេយ៉ុងឡើងទៅបន្ទប់បាត់ដោយមិនខ្វល់ពីឈីងលីងដែលឈរឆ្ងល់និងសម្តីរបស់គេឡើយ

🦇ម្ចាស់ចិត្ត Vampires 🦇 The End ✅Where stories live. Discover now