ផ្តើមរឿង

1.9K 113 2
                                    

«សូមអបអរម្ចាស់តូច ក្លាយជាទាយាទនៃត្រកូលអាល់ប៊ែតស្វីតុនហើយ»កំលោះសង្ហា បានយកកែវស្រាក្រហមរបស់ខ្លួនទៅ ជល់នឹងកែវមួយទៀតដែលស្ថិតក្នុងដៃមនុស្សម្នាក់ទៀត ដែលត្រូវបានគេហៅថា ម្ចាស់តូច ជាទាយាទដំបូងរបស់ អាល់ប៊ែតស្វីតុន។
«ចាក់ថែមមក»ជុងហ្គុក អាល់ប៊ែស្វីតន លើកកែវស្រានោះផឹកដល់អស់ រួចងាកបញ្ជាអ្នកចាក់ស្រាឲ្យចាក់បន្ថែម មុននឹងងាកមកមើលមុខមិត្តសម្លាញ់របស់គេ ស្នាមញញឹមមួយក៏ផុសឡើង សួរថាគេរីករាយមែនទេ? គេរំភើប? គឺគ្មានទេ ព្រោះរាល់ថ្ងៃ គេដេកលើកគំនរទ្រព្យស្រាប់ទៅហើយ ព្រោះទាយាទដំបូងបង្អស់នៃត្រកូលអាល់ប៊ែតស្វីតន់ ជាសំណព្វចិត្តតែមួយរបស់ លោកម្ចាស់ ដែលត្រូវជាជីតា របស់គេ លោកម្ចាស់អាល់ប៊ែត បានទើបតែប្រគល់ទ្រព្យសម្បតិ្តគ្រប់យ៉ាងឲ្យគេ ថែមទាំងប្រារព្ធពីធីជប់លៀងដ៏វិសេសមួយនៅក្នុងវិមាន។
«ទឹកមុខដូចជាមិនពេញចិត្តនឹងការអបអររបស់យើងសោះហើយ មានរឿងអី?»នេស៍ ទម្លាក់ទឹកមុខបន្តិច បន្ទាប់ពីសម្តីអបអររបស់គេ មិនទទួលបានការចាប់អារម្មណ៍ពីមិត្ត។
«ឯងសួរបែបនេះ បានន័យថាឯងមិនមែនមិត្តយើងទេ»
«ឬព្រោះតែ អ៉ីហ្វិន?» នេស៍ អន្លើកឈ្មោះនេះឡើង ធ្វើឲ្យ អ្នកម្ខាងទៀតអត់មិនបាននឹងតបត
«កុំឮកឈ្មោះនាង យើងធុញថប់ណាស់»មាត់និយាយថាធុញ ហើយកាយវិកាកាន់តែបញ្ជាក់យ៉ាងច្បាស់ថា គេពិតជាមិនពេញចិត្តនិងឲ្យនរណាមករំឮកពីឈ្មោះនាងឲ្យគេបានឮ គេបានដើរចេញពីកន្លែងនោះ ហើយដើរចូលទៅក្នុងហ្វូងមនុស្សជាច្រើនដែលកំពុងតែសប្បារីករាយក្នុងចង្វាក់ភ្លេងដ៏ពិរោះរន្តំចិត្ត ភ្ញៀវដែលក្នុងពិធី សុទ្ធសឹងតែសាច់សាលោហិតខ្សែស្រឡាយអាល់ប៊ែតទាំងអស់ ហើយអ្នកទាំងនោះសុទ្ធតែជាអ្នកមានអំណាចសក្តិយសមិនធម្មតាឡើយ។ ចុះ អ៉ីហ្វិន ជាអ្នកណា?

«អ្នកនាង នេះគឺបង្អែមដែលអ្នកនាងត្រូវការ»អ្នកបម្រើតុម្នាក់ បានដាក់បង្អែមពីរចាននៅក្នុងថាសរួចលើកមឲ្យមនុស្សស្រីដ៏ស្រស់ស្អាតឆើតឆាយ និងលេចធ្លោជាងគេពេញមួយកម្មវិធី ហើយនាងគឺអ៉ីហ្វិន។
«អរគុណ»នាងតបមុខស្មើ គ្មានស្នាមញញឹម ដែលបញ្ជាក់ថាគ្មាននរណាហ៊ានមកនិយាយលេងជាមួយឡើយ ព្រោះនាងជាកូនស្រីរបស់លោករដ្ឋមន្រ្តីដែលមានមុខមាត់នៅក្នុងសង្គម។
ស្រីស្អាតកាន់ថាសបង្អែមដោយដៃដ៏សខ្ចីស្រឡូនស្អាតរបស់នាង ដើរសំដៅទៅរកបុរសក្នុងដួងចិត្តតែមួយរបស់នាង ដែលកំពុងតែឈរនិយាយជាមួយភ្ញៀវ។
ខណៈដែលបោះជំហ៊ានយ៉ាងជឿជាក់ ហៀបនឹងទៅដល់ ស្រាប់តែមានអ្នកបម្រើតុម្នាក់ កំពុងតែកាន់ថាសស្រាដែលមានកែវតម្រៀបជាន់គលើគ្នាដល់ទៅបីជាន់ មើលទៅហាក់មានជំនាញណាស់ តែវាជារឿងអចេនា ដែលវិនាទីនោះ អ្នកទាំងពីរក៏បានដើរទង្គិចគ្នា...
ប្រាវ!!! កែវស្រាធ្លាក់បែកខ្ចាយ ស្របពេល អ៉ីហ្វីនត្រូវបានដួលខ្ពោកទៅលើកម្រាលឥដ្ឋ
«អាយ៎...»អ៉ីហ្វីន ស្រែកអស់ទំហឹង បណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់មនុស្សពេញមួយកម្មវិធី ងាកមករកប្រភពសំឡេងគ្រប់ៗគ្នា។
«រ៉ូបខ្ញុំ រ៉ូបខ្ញុំប្រឡាក់ខ្ទេចអស់ហើយ» ស្រីស្អាត យកដៃបបោសដំណក់ស្រានៅលើដងខ្លួន ហាក់ដូចខ្ពើមរអើមខ្លាំង នាងខឹងញ័រមាត់ ថែមទាំងស្ទុះស្រែកគំហកឲ្យអ្នកបម្រើកំលោះម្នាក់នោះយ៉ាងគ្រោតគ្រាត
«ឯងដឹងថារ៉ូបនេះថ្លៃប៉ុណ្ណាទេ?»នាងគំហកដាក់គេ សម្លឹងភ្នែកមុតកាចដាក់ ហាក់ដូចនាយតូច គ្មានតម្លៃស្មើនឹងសសៃអំបោះលើឈុតរបស់នាង។
«សុំទោសអ្នកនាង ខ្ញុំគ្មានចេនាទេ ខ្ញុំសុំទោសពិតមែន» កំលោះតូច គិតតែឈ្ងោកមុខសុំទោស ហើយប្រញាប់យកក្រណាត់បោសសម្អាតអំបែងកែវនោះយ៉ាងប្រញាប់ប្រញាល់ ឯអ៉ីហ្វិន ឈរក្តាប់ដៃសម្លក់មិនចេញទៅណា ឃើញឫកពាញាក់ញ័ររបស់នាយតូចម្នាក់នេះ នាងកាន់តែមួម៉ៅ នាងខឹង នាងស្អប់និងចាត់ទុកថាថ្ងៃនេះជាថ្ងៃដ៏សែនចង្រៃបំផុត។
«អ្នកនាងយ៉ាងម៉េចទៅហើយ មានត្រូវរបួសត្រង់កន្លែងណាទេ?»ខណៈនេះ គ្រប់គ្នារវល់តែភាំងភ្លឹង តែក៏មានអ្នកមានស្មារី បានរត់ចូលមក ដោយពិតមើលរាងកាយនាងមួយតួខ្លួនសព្វគ្រប់ តែអ៉ីហ្វិន ហាក់មិនខ្វល់ នាងស្ទុះទៅកញ្ឆក់ក្បួចកអាវរបស់ អ្នកបម្រើនោះ ហើយលើកដៃចង្អុលមុខ រួចស្រដីឡើង៖
«មើលទៅឯងជាអ្នកបម្រើថ្មីនៅទីនេះ ប្រហែលជាឯងមិនទាន់ស្គាល់យើងទេ? ស្តាប់ឲ្យច្បាស់ យើងជាកូនស្រីលោករដ្ឋមន្រ្តី ជាគូដណ្តឹងរបស់ ជុងហ្គុក អាល់ប៊ែតស្វីតន់»អ៉ីហ្វិន និយាយម៉ាត់ៗខំបញ្ជាក់ច្បាស់ៗឲ្យឮពេញត្រចៀក ត្បិតនរណាៗក៏បានដឹង តែនាងហាក់មានភាពក្តៅក្រហាយជាមួយកំលោះតូចម្នាក់នេះយ៉ាងខ្លាំង ហើយខណៈនោះក៏មានសម្តីមួយចូលមកសម្លុតបង្អាក់៖
«ឆាប់ដោះលែងគេទៅ» មិនត្រឹមតែសម្លុត ជុងហ្គុក បានដើរចូលទៅចាប់របេះដៃស្រីស្អាតចេញពីការចាប់ក្បួចអាវ តែកអាវនោះប្តូរមកជា ជុងហ្គុក ជាអ្នកក្បួចម្តង ធ្វើឲ្យអ្នកបម្រើនោះកាន់តែភ័យស្លេកមុខ ពេលត្រូវគេចាប់អូសកអាវចេញពីហ្វូងមនុស្សនោះទៅ ឃើញបែបនេះ អ៉ីហ្វិន ឈរញញឹមញញែមសមចិត្ត គិតថា ជុងហ្គុក កំពុងតែរកយុត្តិធម៌ឲ្យ។

ជុងហ្គុក អូសក្មេងបម្រើនោះយ៉ាងច្រងាប់ច្រងិល ទៅកន្លែងមួយដែលស្ងាត់គ្មានមនុស្សនៅ ទៅដល់ភ្លាមក៏ចាប់ផ្តើមសួរ
«មុខកើតស្អីមែនទេ បានជាគេច?»
«...»កំលោះតូច ឈ្ងោកក្បាលសឹងដល់ចង្កេះគេ ព្រោះខ្លាច ទើបមិនហ៊ានប្រឈម ភ្លាមនោះជុងហ្គុកក៏ចាប់ផ្ងើយចង្កា វិនាទីនោះ ក៏បង្ហាញឲ្យឃើញពេញភ្នែក នូវផ្ទៃមុខដ៏ស្រស់ស្អាត ហាក់ដូចមនុស្សស្រី គេមិនដែលឃើញមនុស្សប្រុសអី ស្អាតបែបនេះ កែវភ្នែករាងក្រាស់បានភ្លាំងភ្លឹកពេលសម្លឹងទៅកាន់រង្វង់មុខតូចច្រមិច ច្រមុះស្រួចៗ ភ្នែកមូលក្រឡង់ ចិញ្ចើមក្រាស់ ស្អែកស ម៉ត់រលោង ទន់ដូចជាកូនង៉ែត គេសឹងតែមិនចង់ដកដៃ   ហើយក្មេងនោះធ្វើភ្នែកព្រិចៗដូចមិនដឹងខ្យល់អី គេក៏ទាញស្មារតីមកសួរវិញ៖
«ឯងឈ្មោះអី ហើយមកពីណា?»
«ខ្ញុំឈ្មោះ...ឈ្មោះ...»ឈ្មោះអីអញ្ចេះ ក៏ពិបាកឆ្លើយម្ល៉េះ?
ជុងហ្គុក ចងចិញ្ចើមមុខងាប់ យកដៃច្របាច់ថ្ពាល់ទន់ៗនោះលេង ហើយស្រដីឡើង៖
«យើងគួរដាក់ទោសឯងដោយរបៀបណាទៅ?»

To be continued💕

ភរិយារាត្រីWhere stories live. Discover now