ភាគ៥

643 45 0
                                    

«ខ្ញុំមិនដឹងអ្វីក្រៅពីនេះទេ តែថ្ងៃខ្លះគាត់មិនមកតែម្នាក់ឯងទេ គឺមានមនុស្សរបស់ លោកម្ចាស់ តាមមកពីក្រោយគាត់រហូត» «ហេតុអីទៅ?»«តាមដែលខ្ញុំដឹង គឺពួកគេតាមប្រម៉ាញ់មនុស្សដែលអ្នកប្រុសមានទំនាក់ទំនងជាមួយលើសពីធម្មតា

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«ខ្ញុំមិនដឹងអ្វីក្រៅពីនេះទេ តែថ្ងៃខ្លះគាត់មិនមកតែម្នាក់ឯងទេ គឺមានមនុស្សរបស់ លោកម្ចាស់ តាមមកពីក្រោយគាត់រហូត»
«ហេតុអីទៅ?»
«តាមដែលខ្ញុំដឹង គឺពួកគេតាមប្រម៉ាញ់មនុស្សដែលអ្នកប្រុសមានទំនាក់ទំនងជាមួយលើសពីធម្មតា...»
«ដល់ថ្នាក់ហ្នឹងឬ?»ថេយ៉ុង សួរទាំងចងចិញ្ចើមស្តាប់ទៅតាមអ្វីដែលនាងបានរៀបរាប់មក ជុងហ្គុក គឺជាមនុស្សសំខាន់របស់លោកម្ចាស់ មិនចម្លែកទេដែលគេក្លាយជាទាយាទស្នងពីលោកម្ចាស់។
«លោកភ្ញាក់ផ្អើលមែនទេ?»
«...»នាយតូច ងក់ក្បាលផ្ងក់ៗ ទទួលស្គាល់ហើយថាពិតជាចម្លែកមែន ហើយបន្ទាប់មក នាងក៏នាំ ថេយ៉ុង និយាយគ្នាពីនេះពីនោះបន្តទៀត។

លុះឈានដល់ល្ងាចបន្តិច...
ឡានសេរីទំនើបមួយគ្រឿង បរលឿនស្លូ ចូលមកចតនៅទល់មុខភូមិគ្រឹះ។ មិនយូរប៉ុន្មាន ក៏បង្ហាញនូវវត្តមាន កំលោះរូបរាងសង្ហាសាច់ដុំហាប់ណែន ចុះចេញពីឡាន ក្រោមទឹកមុខស្មើតាមទម្លាប់។ គេជ្រែកហោប៉ៅខោដើរចូលទៅ ស្រាប់តែ មានក្មេងស្រីរត់ចេញមកទទួលរាក់ទាក់៖
«ថ្ងៃនេះអ្នកប្រុសមកលឿនជាងរាល់ដង»
«ហ្អឹម»គេគ្រហឹមបញ្ជាក់ថាបានឮសម្តីនាង តែគេមិនបានតបអ្វី ហើយក៏ដើរតម្រង់ទៅមនុស្សម្នាក់ដែលកំពុងតុបតែគ្រឿងសង្ហារឹមក្បែរមាត់ជណ្តើរ។
«ទុកនៅត្រង់ហ្នឹងហើយ ទុកឲ្យលីហ្វ័រជាអ្នកធ្វើចុះ» ជុងហ្គុក ដាក់បញ្ជា តែស្តាប់ទៅដូចមិនមែនជាការបញ្ជាទេ គឺមិនចង់ឲ្យធ្វើច្រើនជាង ចំណែកអ្នកម្ខាងទៀតដែលឈរបែរខ្នង ប្រញាប់ងាកមកមើលទាំងភ្ញាក់ក្រញាង តែមិនមានបញ្ចេញឲ្យដឹងចិត្ត។
«មិនឮខ្ញុំនិយាយទេ?» រាងក្រាស់ តំឡើងសម្លេងខ្លាំងបន្តិច ពេលក្រឡេកឃើញ ថេយ៉ុង នៅតែបន្តធ្វើការរបស់គេ ធ្វើមិនដឹង មិនឮ ទុកគេជាខ្យល់ឬយ៉ាងម៉េចនៀក៎? ក្តៅមួម៉ៅណាស់អ៊ីចឹងអី។
«កុំរំខានខ្ញុំបានទេ?» នាយតូច ស្រាប់តែងាកមកនិយាយទាំងមុខក្រញ៉ូវ ហាក់មិនរីករាយបន្តិចសោះហើយ គេដឹងថាគេជាអ្នកបម្រើ ចឹងការងារទាំងនេះជាការងារដែលត្រូវធ្វើ មិនយល់សុខៗបែរមិនឲ្យធ្វើទៅវិញ ទើបធ្វើការថ្ងៃដំបូងផង។
«មកនេះ»សម្តីខ្មឺតៗ ឆ្នាស់ៗបែបនេះ ធ្វើឲ្យ ជុងហ្គុក ខាំមាត់គ្រឺត អត់មិនបាននឹងស្ទុះទៅកញ្ឆក់កដៃ អូសកាយតូចមកឈរក្បែរគេ ផ្អឹបជាប់ទ្រូងគេតែម្តង ចាំមើលតើខ្មឺតទៀតឬអត់?
«ក្រែងលោកនាំខ្ញុំឲ្យមកបម្រើនៅទីនេះ មិនឲ្យខ្ញុំធ្វើការ តើឲ្យធ្វើអី?»ឆ្ងល់! ឆ្ងល់ណាស់ គេចូលចិត្តធ្វើឬកពារប្លែកៗឲ្យឆ្ងល់រហូត។
«អ្នកណាប្រាប់ឲ្យឯងធ្វើ?យើងបាននិយាយទេ?»ជុងហ្គុក លើកចិញ្ចើមសួរបែបផ្ចាញ់ផ្ចាល ក្មេងឆ្នាស់ ដែលពូកែតែលែតៗដាក់គេ ទាំងជាក់ស្តែង គេទាញមកផ្អឹបទ្រូងតែបន្តិច ក៏បង្ហាញទឹកមុខស្លេកស្លាំងបាត់ទៅហើយ។
«...»នាយតូច គាំងសម្តី រកអ្វីតបមិនឃើញ ព្រោះជុងហ្គុក ពិតជាមិនបានប្រាប់មែន ហើយមុននេះគឺគេចង់ធ្វើដោយខ្លួនឯងទេ។
«ទៅងូតទឹកចេញ ស្លៀកពាក់ឲ្យស្អាត ចេញក្រៅជាមួយយើង» ចប់សម្តី រាងក្រាស់ ក៏ដោះលែង កាយតូចឲ្យមានសេរីភាពវិញ ឯគេក៏ឡើងទៅបន្ទប់បាត់ ទុកឲ្យនាយតូចឈរតាមសម្លឹងផែនខ្នងគេ ទាំងមានអារម្មណ៍ថាគ្មានសេរីភាព បន្ទាប់ពីឮពាក្យគេប្រាប់មុននេះ។ ចេញក្រៅ? ហើយចាំបាច់នាំគេទៅដែរ? ហ្ហឹម...គេធ្វើឲ្យឆ្ងល់ទៀតហើយ។
___
ស្អប់គេ មិនចូលចិត្តឲ្យគេមកក្បែរ តែនោះមិនមែនជម្រើសទេ ព្រោះតែការបញ្ជា ទើបថេយ៉ុងប្រញាប់ទៅងូតទឹកស្លៀកពាក់ចាំគេ ដោយមកអង្គុយនៅសាឡុងជាន់ផ្ទាល់ដីមុន អង្គុយទាំងចិត្តស្រឡះទាល់តែសោះ។
ងឺត!!! សំឡេងជាន់ហ្រ្វាំងឡានបង្អូស ឮពីខាងក្រៅ ទាក់ក្រសែនាយតូចឲ្យឆាប់រេរសំឡឹងរក ភ្នែកស្រាប់តែបើកធំប៉ុនពងមាន់ ពេលឃើញឡានពណ៌ខ្មៅមួយគ្រឿងនោះចត ហើយមានមនុស្សបួននាក់ ស្លៀកឈុតខ្មៅ មាឌធំៗដូចកីឡាកាស បានដើរចេញមកទាំងក្រុម សំដៅមកក្នុងផ្ទះ ធ្វើឲ្យនាយតូច ដែលបានឃើញ ស្ទុះក្រោកឆ្លេឆ្លារកកន្លែងពួនទាំងភ័យញ័រសាច់។
«ពួកគេមកធ្វើអី?» ថេយ៉ុង សម្ងំពួននៅក្បែរជញ្ជាំងដែលមានថូផ្កាធំមួយបាំងរាងតូចពីភ្នែកពួកគេ។ ពួនបណ្តើរ នឹកឆ្ងល់ក្នុងចិត្តបណ្តើរ ឬក៏ពួកគេជាមនុស្សដែលលីហ្វ័របានប្រាប់កាលពីព្រឹកមិញ? គ្រាន់តែឃើញពួកគេ ថេយ៉ុង មានអារម្មណ៍ខ្លាចភ្លាមៗ ពុទ្ធោអឺយ គ្រាន់តែក្លាយជាអ្នកបម្រើក្នុងផ្ទះរបស់ ជុងហ្គុក ហេតុអីក៏វេទនាយ៉ាងនេះ?
ថេយ៉ុង លបសម្លឹងមើលក្រុមដែលស្លៀកឈុតខ្មៅទាំងនោះបានឡើងទៅដល់បន្ទប់ ជុងហ្គុក ហើយម្ចាស់បន្ទប់ក៏ចេញមកនិយាយ មិនបានប៉ុន្មាននាទី ពួកគេក៏ចុះមកវិញព្រមគ្នា តាមមើលទឹកមុខម្នាក់ៗ កាចៗណាស់ មាឌឌាំង សាច់ដុំវិញណែនតាន់ ស្រមៃដល់ ពួកគេក្តាប់ដៃដាល់មនុស្ស មួយដៃសន្លប់ឈរមិនខានទេ។
នាយតូច ចំហរមាត់ធ្លុង ពេលតាមមើលពួកវាដើរទៅឡាន ហើយពេលឮសន្ធឹកឡានចេញទៅ ទើបនាយតូច ជម្លៀសខ្លួនពីការពួន មកឈរមុខជណ្តើរ ទាំងបេះដូងលោតញាប់មិនទាន់បាត់៖
«ហ្ហឺម ស្មានតែបានស៉ីគ្រាប់សំណហើយតើ» សុខៗ នាយតូច ស្រាប់តែយកដៃមករឺតទ្រូងធូរចិត្ត ដែលមុននេះចេះតែមានអារម្មណ៍ថាជិតស្លាប់ ភ្លាមនោះស្រាប់តែមានអ្នកបន្លឺពីក្រោយខ្នង ឲ្យនាយតូចភ័យក្រញ៉ាងម្តងទៀត៖
«ឯងមានទំនាក់ទំនងអ្វីជាមួយម្ចាស់ផ្ទះនេះមែនទេ បានជារត់ពួន?»
«...»ថេយ៉ុង ខំយកដៃខ្ទប់មាត់ គិតថាគ្នាវាមុននេះទៅមិនទាន់អស់ តែពេលងាកមកខ្វាច់...
«មនុស្សមានខ្លួន តែងតែភ័យ ទោះគេមិនបានធ្វើអ្វីសោះក៏ដោយ»
«មកពីលោក...អុ៎ប»តបមិនទាន់អស់ផង បបូរមាត់តូចច្រមិចត្រូវគេចាប់ថើបបំបិទ ថែមទាំងបឺតជញ្ជក់យកភ្លាមៗយ៉ាងឆ្ងាញ់ ឆ្ងាញ់មិនចង់ដកមាត់ចេញសោះ តែក៏ត្រូវដៃតូចច្រានមុខគេចេញភ្លាមៗ ហើយសួរទាំងគ្រឺតខឹង៖
«ចូលចិត្តចាប់ខ្ញុំបឺតមាត់ មិនខ្ពើមទេ?» កែវភ្នែកតូចៗ ខំបើកសម្លក់គេទាំងញ័រសាច់ទទ្រើក ឯគេបែជាឈរកួចមាត់ញញែមមុននឹងតបសម្តីយ៉ាងព្រាន៖
«មិនខ្ពើម មិនទ្រលាន់ មិនធុញទ្រាន់ តែផ្អែមជាប់ចិត្ត ចង់បឺតម្តងទៀត»មាត់និយាយ ដៃដល់ថ្ពាល់ រួចក៏ឱនទៅជ្រុបថើបម្តងទៀត បញ្ឆេះនាយតូចឲ្យកាន់តែក្តៅទ្រូងថែម ខឹងគេថើបច្រើនដង និយាយមិនឈ្នះគេ ចង់តែស្រែកយំឲ្យណាណី ឯដៃទះតប់គេឡើងឈឺខ្លួនឯង មនុស្សស្អីឌឺយ៉ាងនេះគួរឲ្យស្អប់ណាស់។
«មាត់នេះល្មមឈប់តខ្លះទៅ»គេងើបមុខសម្លឹងបបូរមាត់ដែលកំពុងញ័រខឹង ទើបយកដៃទៅអង្អែលថើរៗ ថេយ៉ុង ក៏គ្រវាសដៃគេចេញ ស្រាប់តែរំពេចនោះ កាយតូច ក៏ត្រូវគេចាប់លើកបី នាំចេញទៅខាងក្រៅ គេដាក់ឲ្យឈរក្បែរឡានបានមួយដង្ហើម ក៏ត្រូវគេចាប់ញាត់ឡានទៀត ធ្វើចឹងសួរថាអ្នកណាមិនមួម៉ៅ?
«ហ្ហឹក៎ៗៗ...» ចូលដល់ក្នុងឡានភ្លាម ថេយ៉ុង យំខ្ទប់មាត់ អណ្តឺតអណ្តក តូចចិត្តដែលត្រូវគេចាប់បឺតមាត់ យំតែយំមិនមានទឹកភ្នែក ឯជុងហ្គុកដែលទើបតែចូលមកអង្គុយ ក្រឡេកឃើញភ្លាមក៏សួរ៖
«យំអី?»
«...» ថេយ៉ុង មិនតប ហើយខំយំរំងាស់ឮៗថែម
«ឌឺៗ រំអួយបែបនេះ លើកក្រោយថើបឲ្យយូរបន្តិច កុំឲ្យក្មេងធ្លាប់»



To be continued💕

ភរិយារាត្រីWhere stories live. Discover now