ភាគ១២-១៣

583 55 2
                                    

«មិនឲ្យស្រែកទាន់ទេ»ចប់សម្តី ប្រុសកំលោះទម្លាក់បបូរមាត់មានមន្តស្នេហ៍ ថើបបំបិតមាត់តូចភ្លាមៗ បានមួយដង្ហើម ក៏ងើបមុខឡើងជាមួយស្នាមញញឹមខិល៖«ផ្អែមណាស់»«រោគចិត្ត»«ចាំបងនាំអូនរោគចិត្តជាមួយ»រាងក្រាស់ វាចាដោយសំឡេងស្រទន់ តែទឹកមុខនៅតែខូចខិល ដៃអង្អែលបបូរមាត់ នាយត...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«មិនឲ្យស្រែកទាន់ទេ»ចប់សម្តី ប្រុសកំលោះទម្លាក់បបូរមាត់មានមន្តស្នេហ៍ ថើបបំបិតមាត់តូចភ្លាមៗ បានមួយដង្ហើម ក៏ងើបមុខឡើងជាមួយស្នាមញញឹមខិល៖
«ផ្អែមណាស់»
«រោគចិត្ត»
«ចាំបងនាំអូនរោគចិត្តជាមួយ»រាងក្រាស់ វាចាដោយសំឡេងស្រទន់ តែទឹកមុខនៅតែខូចខិល ដៃអង្អែលបបូរមាត់ នាយតូច ទាំងខាំថ្គាមដោយការគ្រឺតក្នាញ់ ក្នាញ់ចង់តែលេបចូលក្នុងពោះ មនុស្សស្អីគួរឲ្យស្រឡាញ់យ៉ាងនេះ។
«សម្រេចថាឲ្យខ្ញុំទៅទេ?» ហត់ទាំងកាយហត់ទាំងចិត្ត កាយត្រូវគេលូកលាន់ឱបរឹត ថើបឡើងទក់ទីហើយ គ្រាន់តែបង្ហើបមាត់សុំគេទៅវិញក៏ត្រូវពិន័យភ្លាម មើលទៅប្រុសកំហូចនេះមិនចេះស្កប់ស្កល់សោះហើយ។ ហើយពេលឮ ថេយ៉ុង សួរឡើងភ្លាម ជុងហ្គុក មិនតប តែក៏ចាប់លើកបីកាយតូចភ្លាមៗ នាំឲ្យម្ចាស់កាយ ជ្រួលច្រាល់ពេញរង្វង់ដៃគេ ម្តងនេះសង្ស័យតែជាប់អន្ទាក់ប្រុសព្រានទៀតហើយ។
ជុងហ្គុក បានបីនាំ នាយតូច ទៅរកគ្រែគេង គេដាក់មាឌល្អិតថ្នមៗទៅលើពូ និងរហ័សឡើងគ្រប់គ្រងពីលើមិនឲ្យ ថេយ៉ុង ប្រកែកទាន់ឡើយ ហើយខណៈនោះ អ្នកទាំងពីរក៏ចាប់ផ្តើមបង្កាត់ភ្លើងស្នេហ៍នៅលើគ្រែ យ៉ាងក្តៅរោលរាលលាយឡំដោយភាពផ្អែមល្ហែមពេញមួយរាត្រី។

ស្អែកឡើង
រាងកាយស្រឡូន ដែលទទេស្អាតគ្មានសម្លៀកបំពាក់ ត្រូវលាក់នៅក្រោមភួយ ក្រោយពីបានក្រេបរសស្នេហ៍ជាមួយនិងម្ចាស់តូចកាលពីយប់មិញ។
ថេយ៉ុង ពត់ខ្លួនអែនអន ននៀលពេញពូក ត្របកភ្នែកដែលធ្ងន់ក៏ចាប់ផ្តើមកម្រើកឡើងតិចៗ។ ពេលភ្ញាក់ដឹងខ្លួនឡើងភ្លាម នាយតូច ងាកក្រឡេកមើលឆ្វេងស្តាំ គ្រប់យ៉ាងគឺស្ងាត់ជ្រងំ បណ្តាយឲ្យម្ចាស់កាយគិតក្នុងចិត្ត៖
«តើគេទៅហើយឬ?» ថេយ៉ុង ស្ទុះក្រោកទាំងភ្នែកមមីនៅឡើយ ក្រោយមកទឹកមុខជូរៗក៏បង្ហាញឡើងភ្លាម ស្របពេលដៃតូចចាប់ក្រសោបភួយមករុំខ្លួន មុននឹងសម្រូតចុះចេញពីពូក ទៅរកខោអាវដែលត្រូវបានគេចាប់សម្រាតចោលកាយពីយប់មិញ ពេលរើសបណ្តើរ មាត់រអ៊ូបណ្តើរ៖
«អា៎អ្នកប្រុសសម្អុយ ពេលទៅក៏មិនបានមួយម៉ាត់» នាយតូច ចាប់ប្រមែប្រមូលខោអាវទាំងមុខក្រញ៉ូវមើលមិនបាន ពេលនឹកដល់ពេលរាត្រីដែល រាងក្រាស់ ស្រដីលួងលោមថ្នមចិត្តថ្នមកាយ ប៉ុន្តែពេលចាកចេញគ្មានប្រាប់មួយម៉ាត់ បាត់ស្រមោលឈឹង មនុស្សអីអត់ចិត្តម្ល៉េះ ផ្អែមបានតែពេលចង់បានខ្លួនប្រាណគេអីចឹងហ្អែស៎?

ភរិយារាត្រីWhere stories live. Discover now