ភាគ៣០

388 34 1
                                    

«ហ្ហឹកៗ

Ups! Tento obrázek porušuje naše pokyny k obsahu. Před publikováním ho, prosím, buď odstraň, nebo nahraď jiným.

«ហ្ហឹកៗ...»សូហ្វៀ ខ្ទប់ថ្ពាល់ទួញសោកមួយរំពេច ថេយ៉ុង មើលទឹកមុខនាងធ្លុះដល់សន្តាន និងដឹងមុនថា នាងមុខជារំអួយខុសរឿង ធ្វើឱ្យនាយតូចរហ័សស្ទុះទៅឱបដៃជុងហ្គុក ហើយពោលត្អូញត្អែរ ដង្ហក់ៗ ទឹកមុខដូចចង់យំ តែយំល្បិច៖
«នាងមករករឿងអូនមុន នាងទះកំផ្លៀងអូន ទះមួយទំហឹងខ្លាំងៗ»ដំបូងគ្រាន់តែចង់យំ តែពេលឃើញ សូហ្វៀ សម្លក់ភ្នែកថ្មែរមករក នាយតូច ក៏លេងមួយឈុតធំ សម្រក់ទឹកភ្នែកម៉ាត់ៗ បើជ្រុលជាសម្តែងហើយ សម្តែងឱ្យដូចពិតៗតែម្តងទៅ ចាំមើលប្រុសកំហូចមានប្រតិកម្មអ្វី?
ជុងហ្គុក ឱនមើលមុខ ថេយ៉ុងដែលកំពុងយំត្អូញត្អែរ ទឹកភ្នែកម៉ាត់ៗដូចជាឈឺខ្លាំង ក៏ងាកទៅគំហកដាក់ ស្រីតូច ដែលឈរក្តាប់ដៃនៅត្រង់នោះ៖
«សូហ្វៀ?!»ទឹកមុខនិងកែវភ្នែកដែល នាយកំលោះមើលទៅកាន់នាង ជាកែវភ្នែកចោទប្រកាន់ តែនាងមិនអាចឈរធ្មឹងឱ្យ នាយល្អិត រករឿងតាមអំពើចិត្តឡើយ ក៏និយាយកាត់សម្តីគេមុន៖
«ម៉េចក៏មកសម្លុតអូន បងចោទអូនទាំងមិនបានឃើញផ្ទាល់ៗ បងមិនដឹងទេថាក្មេងហ្នឹងលេងល្បិចដាក់អូនយ៉ាងម៉េចខ្លះ?»សូហ្វៀ តវាដោយទឹកមុខកាច មុតមាំ ពន្ញាក់ស្មារតីអ្នកស្តាប់ឱ្យរសាយចិត្តបន្តិច គេសម្លឹងមុខនាងមួយដង្ហើម ឆ្លាស់គ្នានឹងឱនមើលមុខនាយតូច ដែលកំពុងឱដៃគេយ៉ាងស្អិត។
«មុននេះអូនទៅធ្វើអីដាក់នាងមុនឬ?»ជុងហ្គុក សួរទៅកាន់នាយតូច ដែលឈរញីភ្នែកទាំងមុខងរង៉ក់ ហើយគ្រាន់តែឮសំណួរនេះភ្លាម ស្រាប់តែដកដៃចេញឈប់ប៉ះពាល់គេ ថែមទាំងចោទភ្នែកសម្លក់សម្លឹង សូហ្វៀ សឹងដាច់សាច់នាងទាំងដុំៗ ភ្លាមនោះ សូហ្វៀ ក៏បន្ត៖
«ក្មេងពិសពល់» នាងធ្វើមុខកាន់តែមាំ នាយតូច កាន់តែធ្វើងរង៉ក់ដាក់ ជុងហ្គុក រំពេចក៏កញ្ឆក់ខ្លួនដើរចេញ ហើយឡើងទៅបន្ទប់បាត់ទៅ ខណៈនោះ ជុងហ្គុក ក៏សួរដេញដោលដើម្បីបញ្ជាក់ការពិត៖
«មុននេះមានរឿងអី?» ជុងហ្គុក សួរដោយសម្លេងរាបស្មើ ធ្វើឱ្យ សូហ្វៀ ទន់ភ្នែករលីងរលោងដាក់គេភ្លាម៖
«អូនគ្រាន់តែសួរនាំថាហេតុអីបានជាយកផ្កាទៅចោល អូនមានអារម្មណ៍ថាស្តាយក៏និយាយលេងជាមួយ តែក្មេងហ្នឹងបាច់បេះបោចផ្ការលួយមកគប់ដាក់ខ្លួនអូន បងមើលទៅ...»នាងរៀបរាប់ទាំងអារម្មណ៍ជ្រួលច្រាល់ ព្រោះទើបតែជួបទេ មកឡែតៗដាក់ហើយថែមទាំងប្រើដៃប្រើជើងដាក់គេមុន បែរមករំអួយចេញតួកំសត់ភ្លាម ឯជុងហ្គុក ស្តាប់ សូហ្វៀ ប្រាប់បណ្តើរ ងាកសម្លឹងមើលជុំវិញនាងបណ្តើរ ឃើញសុទ្ធតែកម្ទេចស្រទាប់ផ្ការាយប៉ាយពេលកម្រាលឥដ្ឋ ហើយក្រឡេកទៅមើលខ្លួននាងប្រឡាក់ពណ៌ផ្ការលួយនោះពិតមែន ក៏ដកដង្ហើមធំ ហើយស្រដីឡើង៖
«បងសុំទោសជំនួសគេផង ធ្វើឱ្យអូនពិបាកហើយ» ជុងហ្គុក យកដៃទៅចាប់ស្មានាងថ្នមៗ សូហ្វៀ ស្ងាត់មាត់ជ្រាប ព្រោះ ជុងហ្គុក មិនបានចាប់កំហុសនាងដែរ។ ក្រោយពីនោះ នាងក៏ចូលបន្ទប់វិញដើម្បីងូតទឹកាម្អាតខ្លួន ទាំងក្នុងក្តៅស្ទើរឆេះ បើកុំមានវត្តមាន ជុងហ្គុក ម្ល៉េះនាងចាត់ការក្មេងក្បាើខូចនោះមិនខាន តែនាងមានកូនចិត្តមួយគិតថា ជុងហ្គុក តែងតែការពារ នាយតូច ជានិច្ច ដូច្នេះហើយមុននឹងធ្វើអ្វីក៏ត្រូវមើលកាលៈទេសៈសិនដែរ។
___
ម្ចាស់រាងកាយតូចច្រឡឹង បែរមកអង្គុយសម្ងំក្នុងបន្ទប់ម្នាក់ឯង ខណៈលួចជេរគេនៅក្នុងចិត្ត តាមពិតមនុស្សនេះក្បាលខូចមានល្បិចដល់គេជាន់កែងទាន់ បែរជាកាន់តែខឹងគេលើសដើម ហើយដើរចេញមុននេះ មិនមែនព្រមចុះចាញ់ទេ គឺចេញទាំងមិនសុខចិត្ត ហើយក៏មានរឿងមួយដែលគួរឱ្យខឹងនោះគឺ ជុងហ្គុក បញ្ចេញឫកពារលំអៀង ដូចជាចង់កាន់ជើងខាងនាង សូហ្វៀ កន្ទុយប្រាំបួននោះ ហើយសុខៗ ស្រាប់តែឮសំឡេងគោះទ្វារឮៗ តុកៗៗ
«ថេយ៍ បងចូលទៅបានអត់?» សំឡេងនាយកំលោះបន្លឺចូលក្នុងត្រចៀកភ្លាម នាយតូច កាន់តែក្តៅឆេះ ព្រោះសំឡេងមិនពិរោះគួរឱ្យចង់ស្តាប់ យ៉ាងម៉េច? មកហ្នឹងប្រុងមកបន្ទោសមែនទេ?
មិនគិតយូរ ថេយ៉ុង ងើបប្រុយដើរខ្មឺតទៅទាញទ្វារបើក ហើយបង្វែរខ្លួនបែរខ្នងចូលបន្ទប់វិញយ៉ាងលឿន ថែមទាំងដឹងទំនងថាសូហ្វៀមុខជានិយាយអ្វីផ្លុំត្រចៀកគេរួចហើយ។
«ថេយ៍ លើកក្រោយអូនកុំធ្វើចឹងទៀត» ជុងហ្គុក ទើបតែចាប់ផ្តើមនិយាយប៉ុន្មានម៉ាត់ហ្នឹង មាឌល្អិត ក៏យកដៃទាំងពីរមកខ្ទប់ត្រចៀកសងខាង មិនចង់ស្តាប់ ព្រោះដឹងថាគេមកនេះគឺមកបន្ទោសតែម្តង។
«បងកំពុងនិយាយម៉េចក៏អូនយកដៃខ្ទប់ត្រចៀក?»ជុងហ្គុក សម្លឹងឫកពារ នាយតូច ទាំងលួចខាំមាត់គ្រឺត ខូចនោះខូច ថែមទាំងឌឺហើយឆ្នាសទៀតឥឡូវ និយាយអីតិចតួចមិនបានទេ ងរឱ្យខ្ទឺតដូចមេខ្ទួយ។
«សូហ្វៀប្រាប់បង ថាអូនយកផ្ការលួយទៅគប់លើខ្លួននាង»ជាឱកាសពេល នាយតូច ដកដៃចេញពីត្រចៀកក៏និយាយយ៉ាងលឿន តែក្មេងកំហូចស្រាប់តែគំហកដេញគេ
«មួយម៉ាត់សូហ្វៀ ពីម៉ាត់សូហ្វៀ! យ៉ាងម៉េច? នាងសំខាន់ណាស់ហ្អែស? ចឹងក៏វេចខោអាវទៅដេកក្នុងបន្ទប់ជាមួុយនាងតែម្តងទៅ»ថេយ៉ុង ស្រែកដេញឡែតៗទាំងក្នុងទ្រូងឆេះឆួល ដេញផ្គើនឱ្យគេទៅ ទាំងខ្លួនឯងហួងហែងគេ អត់គេមិនបានទេ សាកគេហ៊ានចេញទៅតាមពាក្យដេញសាកមើល បានឆេះបន្ទប់ឥឡូវហ្នឹង។
«អូនកុំឆ្នាសពេកមើល៍»ជុងហ្គុក ហាក់មិនញញើតញញើមជាមួយនឹងពាក្យសម្តីនាយតូចបន្តិចសោះឡើយ ហើយថែមទាំងចាប់ក្រសោបឱបកាយតូចយ៉ាងជាប់ ដឹងថាពាក្យហ្នឹងជាពាក្យខឹង ដឹងថាក្មេងក្បាលខូចហ្នឹងធ្វើខុសដែលបំពានរាងកាយសូហ្វៀ មិនត្រឹមតែប៉ុណ្ណឹង ថែមមកកុហក ថានាងបានទះកំផ្លៀង ហើយខ្លាំងៗទៀត មុននេះគេស្លុតចិត្តមិនស្ទើរទេ អ្នកណាទៅដឹងថាក្មេងច្រម៉ក់នេះចេះបោកចេះសម្តែងទឹកមុខ?
«លែងអូន ហ្ហឹកៗ ទៅឱ្យឆ្ងាយ» ថេយ៉ុង រើបម្រះខ្លួនយ៉ាងរមួលរមេញ ដៃបេះបោចគេឱ្យចេញ ទាល់តែបានសម្រេច រួចក៏ស្រដីទាំងសំឡេងខ្សឺតខ្សក៖
«អីបន្តិចចោទអូន អីបន្តិចអូនអ្នកខុស ខុសៗៗ ខុសរហូត បងឯងឈប់ស្រឡាញ់អូនហើយមែន?»និយាយចប់ មាឌល្អិត ក្តាប់មាត់សម្លក់សម្លឹងគេទាំងខឹងងរង៉ក់ ទើបជុងហ្គុក ប្រញាប់អូសដៃត្រឹកៗ ទៅជិតសាឡុង ចង់ឱ្យអង្គុយ តែនាយតូចឈរឱដៃរឹងធ្មឹងនឹងមួយកន្លែង មុខពិបាកមើលពេក ចិត្តមិនដាច់ក៏និយាយលួងវិញ៖
«អូនអត់ខុសទេ អូនបោចផ្កាទៅគប់គេ ក៏អូននៅតែត្រូវ តែលើកក្រោយអូនឈប់ធ្វើចឹងទៀត ឮអត់?»និយាយបណ្តើរ ទាញដៃស្រឡូនៗមកកាន់អង្អែលថើៗ
«អត់»ថេយ៉ុង តបមួយម៉ាត់កំបុត ឱ្យជុងហ្គុកគាំងស្ពឹកខួរអស់ពាក្យត្រូវនិយាយ
«ឥឡូវអូនអង្គុយសិនមកបងច្របាច់ជើងឱ្យ...» ដល់កពេលទៅ ក៏លួងឱ្យអង្គុយ នាយតូច ព្រមអង្គុយទាំងមុខក្រញ៉ូវ រាងក្រាស់ ក៏សម្រូតខ្លួនអង្គុយផ្ទាល់លើឥដ្ឋ ច្របាច់ជើងឱ្យថ្នមៗ ច្របាច់បណ្តើរ និយាយបណ្តើរ៖
«បើឈឺប្រាប់បងណា៎ បងបន្ធូរដៃ»ពេលនេះ ជុងហ្គុក ទាំងលួង ទាំងផ្គាប់ចិត្តគ្រប់យ៉ាង តែនាយតូចនៅតែមិនសុខចិត្តដដែល
«ហើយមិញប្រាប់ ថាគេទះអូន គេទះត្រង់ណា បងមើលតិចមើល៍»គ្រាន់តែសួរយកគួរទេ
«កុំមកឌឺអូនណា៎»ថេយ៉ុង ងាកសម្លក់ទាំងក្នាញ់ក្នុងចិត្ត ឯជុងហ្គុក នឹកអស់សំណើចក៏លួចឈ្ងោកមុខសើចតិចៗ ឱ្យនាយតូចរឹតតែខ្ញាល់ថែម៖
«សើចទៅ សើចលើគំនរទុក្ខអូនទៅ ហើយមិនបាច់ប្រឹងច្របាច់ជើងច្របាច់ដៃអីទេ យប់នេះដេកឱបជណ្តើរផ្ទះទៅ»



To be continued💕

ភរិយារាត្រីKde žijí příběhy. Začni objevovat