ភាគ៣៧

430 24 0
                                    

#ភរិយារាត្រី ភាគ៣៧:
«ជុ៎! ចុះអា៎ចង្រៃណាមកបង្ខំមនុស្សថតរឿងសិចក្នុងបន្ទប់ទឹកហ្នឹង?ថ្លង់ណាស់វើយ ឥតប្រយោជន៍មែន!ពួកអា៎ខួរអន់»ចិញ្ចើមក្រាស់ចងចូលគ្នា ទាំងខាំថ្គាមគ្រឺតក្រាញ គិតថានឹងដើរមកឈឺនោម តែបែរមកឮសំឡេងមនុស្សយំទៅវិញ ដាច់នោមអស់រលីង។
«បន្ទប់នេះទំនេរ លោកបង»កូនចៅគេចង្អុលបង្ហាញទៅបន្ទប់ទឹកក្បែរនោះដែលចំហរចោល លោកបងម៉ាហ្វៀឫកធំក៏ជះសម្តីឡើង៖
«មិនបាច់! ឥឡូវពួកឯងទម្លុះទ្វារហ្នឹងសាកមើល»មីន យ៉ុនហ្គី ម្ចាស់សំឡេង លូកដៃជ្រែកហោប៉ៅខោ ជ្រឹមភ្នែកសម្លឹងទ្វារបន្ទប់ទឹកនោះដោយមន្ទិល មិនដឹងជាមានរឿងហេតុអ្វីទេ តែអារម្មណ៍គេពិតជាចង់ឃើញមុខម្ចាស់សំឡេងដែលកំពុងយំនោះ ចំណែកឯកូនចៅគេទាំងអស់ គ្រាន់តែឮលោកបងធំរបស់ពួកវាបញ្ជាភ្លាម ក៏ប្រញាប់ប្រមូលកម្លាំង ប្រុងប្រៀបហក់ធាក់ទម្លុះទ្វារ រំពេចនោះ ស្រាប់តែឮសំឡងមួលគន្លឹះ វិនាទីបន្ទាប់ទ្វាក៏បើកបង្ហាញឲ្យឃើញម្ចាស់រាងកាយតូចល្អិត ឈរដង្ហក់ខ្សឺតខ្សក ដង្ហក់ឡើងញ័រអស់ខ្លួនប្រាណ ហើយពេលក្រឡេកឃើញមានមនុស្សនៅឈរជ្រោងសម្លឹងមកកាន់គេច្រើនពេក នាយតូច ក៏រហ័សយកដៃខ្ទប់មុខយំខ្លាំងៗជាមុន ធ្វើឲ្យយ៉ុនហ្គី ភ្ញាក់ផ្អើលនិងចម្លែកចិត្តជាខ្លាំង អ្វីដែលកាន់តែភ្ញាក់ផ្អើលខ្លាំងជាងនេះទៀត គឺថេយ៉ុង ស្ទុះទៅសសុលខ្លួនឱបរាងកាយប្រុសកំលោះមាឌមាំភ្លាមៗ ឯកូនចៅដែលឈរអម ប្រុងចូលទៅចាប់ទាញនាយតូចចេញដោយភាពហួងហែង ប៉ុន្តែត្រូវបង្អាក់វិញ ដោយយ៉ុនហ្គី លើកដៃម្ខាងជាសញ្ញាហាមឃាត់ និងបណ្តោយខ្លួនឲ្យ នាយតូច យំឱបខ្លួនគេយ៉ាងសស្រាក់។
«ហ្ហឹក៎ៗៗ...ខ្ញុំស្អប់គេខ្លាំងណាស់ កុំឲ្យខ្ញុំឃើញមុខគេទៀតអី» ថេយ៉ុង ពោលយ៉ាងអណ្តឺតអណ្តកក្នុងដើមទ្រូងអ្នកកំលោះ ឯគេឮហើយ តែមិនយល់ន័យថា នាយតូច សំដៅលើអ្នកណា ហើយគេបានត្រឹមស្ងាត់ និងឈរស្តាប់បន្ត
«ហេតុអីគេធ្វើបែបហ្នឹងដាក់ខ្ញុំ អ្ហឹក៎ៗ...ហេតុអី...ហេតុអីទៅ?» ឌឹបៗៗ... ថេយ៉ុង ក្តាប់ដៃគក់ទ្រូងគេពេញទំហឹង គក់ជាច្រើនដៃ ទាំងមិនគិតថាខ្លួនឯងធ្វើរឿងផ្តេសផ្តាស ហ៊ានស្រវាឱបមនុស្សមិនធ្លាប់ស្គាល់ ថែមទាំងធ្វើបាបរាងកាយគេមួយតង់ទៀត សំណាងហើយបានជួបមនុស្សឈាមត្រជាក់ បើធ្វើឲ្យគេឆេវឆាវវិញ មុខជាខ្ទប់ជញ្ជាំងដោយស្នាដៃ មីន យ៉ុនហ្គី មិនខាន។
«តើអ្នកណាធ្វើបាបមែនទេ?ហ្ហឹម៎?ប្រាប់មក...»សម្តីផ្អែមពិរោះ ចាក់ជ្រាបពេញទ្រូងអ្នកដែលកំពុងឈឺចិត្តស្ទើរក្អួតឈាម មិនត្រឹមតែសួរនាំ ថែមទាំង យកលើកដៃអង្អែលខ្នង នាយតូច ថ្នមៗជាការលួងលោម តែយ៉ុនហ្គីក៏ភ្លេចទៅថាមនុស្សកំពុងតែយំតូចចិត្តតូចថ្លើម គេថែមសំណួរអស់ហ្នឹងទៀត អ្នកយំនឹងកាន់តែរំអួយតូចចិត្តលើសដើមទៀត
«មនុស្សចិត្តព្រៃ ដាច់ចិត្តទុកក្មេងគួរឲ្យថ្នាក់ថ្នម មកសម្ងំយំម្នាក់ឯងទៅកើត» ត្បិតគេមិនបានដឹងពីសើមហេតុកើតឡើងចំពោះក្មេងល្អិតម្នាក់នេះ គេនៅតែព្យាយាមលួង លួងចេញពីចិត្ត ព្រោះឃើញហើយគួរសង្វេគណាស់ សំឡេងយំដែលគេបានឮ ជាសំឡេងដែលឈឺចាប់ខូចចិត្តខ្លាំង។
«ជួយនាំខ្ញុំចេញពីទីនេះផង»សំឡេងញ័រញាក់ទទូចអង្វរគេ ខណៈដៃតូចខំប្រឹងស្រវេស្រវាឱប ហាក់ខ្លាចបាត់គេ ធ្វើឲ្យ យ៉ុនហ្គី លួចគ្រវីក្បាលតិចៗទាំងសើចបែបហួសចិត្តខ្លាំង មិនធ្លាប់ជួបក្មេងអីង៉ក់ងរគួរឲ្យក្នាញ់យ៉ាងហ្នឹង។
«ឈប់យំ ចាំបងចិញ្ចឹម...»សម្តីព្រានបន្តិច តែស្តាប់ទៅគួរឲ្យចាប់អារម្មណ៍ រហូតនាយតូច បាត់សំឡេងយំ រួចងើយសម្លឹងមុខគេទាំងទឹកភ្នែកដាបថ្ពាល់នៅឡើយ
«និ...និយាយថាម៉េច?» មាឌល្អិត សួរទាំងដង្ហក់ខ្សឺតខ្សក នាំឲ្យកំលោះមុខមាំ តបដោយបញ្ជូនកែវភ្នែកប្រាកដប្រជាលើនាយតូច៖
«ចិញ្ចឹមអូន បងនឹងថ្នមអូនឲ្យដូចទារក»
___
នៅច្រកចេញនៃសណ្ឋាគា ដែលជាចំនតឡានដ៏ធំទូលាយ មានមនុស្សម្នាក់កំពុងឆ្លេឆ្លាដើររកមនុស្សដែលបាត់ស្រមោលទៅ ខណៈដែលបេះដូងគេលោតញាប់ ដង្ហើមដកសឹងមិនដល់គ្នា ព្រោះខំព្យាយាមដើររកតាំងពីខាងក្នុងធ្លាយដល់ខាងក្រៅនៅតែរកមិនឃើញ ធ្វើឲ្យគេចាប់ផ្តើមមានអារម្មណ៍ថាស្រាលខ្លួន គឺជាអារម្មណ៍ដែលបាត់បង់អ្វីមួយដ៏មានតម្លៃ។
ជុងហ្គុក នៅមិនអស់ចិត្ត ក៏ដើរចូលទៅខាងក្នុងដើម្បីរកម្តងទៀត ព្រោះវាលឿនពេកហើយ ដែល នាយតូច គ្រាន់តែរត់ចេញ ក៏បាត់ឈឹងបែបនេះ។
«ចៀសផ្លូវ!»សំឡេងគំហកយ៉ាងក្អេងក្អាង នៅចំកណ្តាលហ្វូងមនុស្សដែលកំពុងផឹកស៊ីរាំរែក ខណៈក្រុមម៉ាហ្វៀ ដើរបញ្ចៀសមនុស្សឲ្យវែកផ្លូវ ដើម្បីលោកបងធំរបស់គេដើរកាត់ រំពេចក៏លេចវត្តមានមនុស្សកោងកាច ដើរបណ្តើរមាឌល្អិតចេញមក។
«ថេយ៍...»ជុងហ្គុក ក្រឡេកឃើញពីចម្ងាយ អរស្ទើរហោះ តែក៏ភ្ញាក់ផ្អើលដែល នាយតូច បែរជាទៅនៅជិតមនុស្សប្លែកមុខម្នាក់នោះ។
«មកជាមួយបង»ជុងហ្គុក បោះជំហ៊ានវែងៗចូលទៅកញ្ឆក់ នាយតូច ចេញពីពួកគេ ធ្វើឲ្យ យ៉ុនហ្គី មានការចាប់អារម្មណ៍ជាខ្លាំង។
«ច្រឡំមនុស្សទេដឹង?»យ៉ុនហ្គី លើកចិញ្ចើមសួរឆ្លាស់គ្នានឹងាម្លឹងទៅនាយតូចដែលព្យាយាមរមួលកដៃចេញពីដៃជុងហ្គុកដែលខំប្រឹងចាប់យ៉ាងជាប់ស្អិត។
«លែងដៃខ្ញុំ...»ថេយ៉ុង ស្រែកខ្លាំងៗដោយការហួងហែង ហាក់ដូចមានមនុស្សមកព្យាយាមចាប់ជំរិត ធ្វើឲ្យគ្រប់គ្នានៅជិតនោះងាកមករកព្រមគ្នា
«លោកជាអ្នកណា?ត្រូវជាស្អី?បានជាហ៊ានមកប៉ះពាល់គេ?»ជុងហ្គុក ហាក់មិនញញើតញញើម ត្បិតឃើញថា អ្នកនៅចំពោះមុខជាមនុស្សមានអំណាច មានកូនចៅឈរអមក៏ដោយ ទើបខណៈនោះ ថេយ៉ុង ប្រមូលកម្លាំងរលាស់ដៃចេញយ៉ាងខ្លាំង ទាល់តែបានសម្រេច ហើយរត់ទៅរក យ៉ុនហ្គី វិញថែមទាំងឱបដើមដៃគេយ៉ាងស្និទ្ធស្នាល នៅចំពោះមុខ ហើយបបួលដោយសំឡេងង៉រងក់៖
«តោះយើងប្រញាប់ចេញទៅ»ពាក្យបបួលរបស់នាយតូច ធ្វើឲ្យ យ៉ុនហ្គី ញញឹមចុងមាត់ពេលឃើញថា នាយតូច ឆ្លាតយល់សភាពការ ស្របពេលនឹងគេដឹងថា ម្នាក់ដែលមកដណ្តើម នាយតូច យកទៅមុននេះ ជាដើមហេតុដែលធ្វើឲ្យទារកតូចរបស់គេយំ ចំណែកឯជុងហ្គុក គិតតែឈរមួម៉ៅ ដែលគ្មានអ្នកឆ្លើយនឹងសំណួររបស់គេ ទើបភ្លាមនោះ យ៉ុងហ្គី ក៏តបវិញឲ្យសមឫក៖
«យើងត្រូវឆ្លើយនឹងសំណួររបស់ឯងដែរទេ អា៎កំហូច? ឆាប់ចៀសផ្លូវ! យើងត្រូវទៅរកកន្លែងជូតទឹកភ្នែកឲ្យទារកតូចរបស់យើង ព្រោះអាមនុស្សព្រៃខ្លះ វាធ្វើឲ្យបេះដូងតូចឈឺចាប់»និយាយចប់ យ៉ុនហ្គី ចាប់អូសដៃ នាយតូច ដើរកាត់ហ្វូងមនុស្សជាច្រើន ខណៈជុងហ្គុក ព្យាយាមចូលទៅក្បែរទាំងអន្ទះសារ តែត្រូវកូនចៅ យ៉ុនហ្គី ប្រមូលគ្នាឈរពាំងជុំជិត មិនឲ្យចូលទៅបាន ហើយគេនៅតែដើរតាមរហូត យ៉ុនហ្គី នាំ ថេយ៉ុង ឡើងឡានចេញទៅបាត់ ទើបពួកវាព្រមបើកផ្លូវឲ្យ វិនាទីនោះជុងហ្គុកក៏យកជើងធាក់កង់ឡានមួយទំហឹងដោយការមួម៉ៅ ខឹងចិត្ត និងឈរញីសក់ខ្លួនឯងដូចមនុស្សឆ្កួត។
__
សមឫក😔🫶🏻

ភរិយារាត្រីWhere stories live. Discover now