ភាគ៣១

469 30 0
                                    

«កុំមកឌឺអូនណា៎»ថេយ៉ុង ងាកសម្លក់ទាំងក្នាញ់ក្នុងចិត្ត ឯជុងហ្គុក នឹកអស់សំណើចក៏លួចឈ្ងោកមុខសើចតិចៗ ឱ្យនាយតូចរឹតតែខ្ញាល់ថែម៖«សើចទៅ សើចលើគំនរទុក្ខអូនទៅ ហើយមិនបាច់ប្រឹងច្របាច់ជើងច្របាច់ដៃអីទេ យប់នេះដេកឱបជណ្តើរផ្ទះទៅ»នាយតូច លើកដៃទាំងគូរមកឱបទ្រូងដោយការមួម៉ៅ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«កុំមកឌឺអូនណា៎»ថេយ៉ុង ងាកសម្លក់ទាំងក្នាញ់ក្នុងចិត្ត ឯជុងហ្គុក នឹកអស់សំណើចក៏លួចឈ្ងោកមុខសើចតិចៗ ឱ្យនាយតូចរឹតតែខ្ញាល់ថែម៖
«សើចទៅ សើចលើគំនរទុក្ខអូនទៅ ហើយមិនបាច់ប្រឹងច្របាច់ជើងច្របាច់ដៃអីទេ យប់នេះដេកឱបជណ្តើរផ្ទះទៅ»នាយតូច លើកដៃទាំងគូរមកឱបទ្រូងដោយការមួម៉ៅ ខណៈអ្នកម្ខាងទៀតខំប្រឹងច្របាច់ជើងយកចិត្តយកថ្លើមសម្បើមណាស់ ច្របាច់ទាល់តែម្ចាស់ជើងងើបចេញបាត់ទៅ។
___
ផឹប!!! សម្លេងកម្លាំងមនុស្សអុកខ្លួនអង្គុយស្ទើរតែប្រេះសាឡុងឡាន...
«ថាម៉េចបងប្រុស នេះសូហ្វៀនៅតែទៅតាមជុងហ្គុកទៀតហ្អែស៎?»បបូរមាត់ក្រហមឆ្អិនឆ្អៅ ឆ្លុះបង្ហាញពីភាពកាចឆ្នាសរបស់ស្រីក្រមុំតូច អ៉ីហ្វិន ស្រដីទៅកាន់បងប្រុសរបស់នាង
«មិនមែនតាមទេ គឺអាជុងជាអ្នកនាំនាងទៅ តែឯងកុំបាម្ភអី បងនឹងយកនាងចេញពីវាឲ្យបាន» គ្រីស និយាយដោយទឹកមុខមាំ ក្រោមក្រសែភ្នែកត្រជាក់ស្រេបដែលលាក់ក្រោមកញ្ចក់វ៉ែនតាពណ៌ខ្មៅរបស់គេ។ ពិតណាស់ គឺស្តាប់មិនច្រឡំទេ គ្រីស ជាបងប្រុសបង្កើតរបស់ អ៉ីហ្វិន គេស្រឡាញ់និងការពារប្អូនណាស់ មិនដែលធ្វើឲ្យនាងខកចិត្តម្តងណាឡើយ ហើយម្តងនេះ គេក៏មានតួនាទីជាអ្នកជ្រៀតជ្រែករឿងមិត្តភក្តិរបស់គេ។
«បងកំពុងតែគិតថាខ្ញុំនៅតែចង់រៀបការជាមួយគេទៀតទេ?»
«ហេតុអីក៏សួរបែបហ្នឹង?»
«ពីមុនខ្ញុំគ្រាន់តែធ្វើតាមការសម្រេចចិត្តរបស់ប៉ាប៉ុណ្ណោះ ពេលនេះខ្ញុំលែងពាក់ព័ន្ធនឹងគេទៀតហើយ»
«ចុះឯងកំពុងគិតអី?»
«គ្រាន់តែលើកនេះ ខ្ញុំដូចជាចាប់អារម្មណ៍ដែលជុងហ្គុកហាក់ដូចជាការពារសូហ្វៀខ្លាំង»
«បើដឹងដល់ លោកម្ចាស់ សូហ្វៀនៅផ្ទះនោះ នឹងគ្មានសុវត្ថិភាពទេ»គ្រីស បានដឹង ព្រោះមុននឹងប្អូនរបស់គេភ្ជាប់ពាក្យ សូហ្វៀ ត្រូវកូនចៅលោកម្ចាស់ចាប់យកទៅ ហើយគេជាអ្នកជួយនាងឲ្យរួចផុត បន្ទាប់ពីនោះមក សូហ្វៀ តែងតែគិតថា គ្រីស ចាប់បង្ខំ ឃាត់ឃាំងនាងមិនឲ្យចេញទៅណា បំបិទសិទ្ធសេរីភាពរបស់នាង ផ្ទុយទៅវិញ គ្រីស គ្រាន់តែចង់ជួយនាងឲ្យរួចផុតពីក្រញ៊ាំគ្រួសារ អាល់ប៊ែតតែប៉ុណ្ណោះ គេគ្មានបំណងអាក្រក់អ្វីទេ។
«បងនៅតែចង់ជួយនាងទៀត?បើនាងខ្លួនឯងជាអ្នករត់ទៅរកជុងហ្គុកមុន?»
«...?» ដល់ត្រឹមនេះ គ្រីស ប្រែជាស្ងាត់ ហើយដកដង្ហើមធំ រួចក៏កាច់សោឡានបញ្ជាចេញទៅ ទុកឲ្យ អ៉ីហ្វិន តាមសម្លឹងឫកពាររបស់បងប្រុស ដោយទឹកមុខមានមន្ទិល នាងដឹងថា គ្រីស មិនត្រឹមតែចង់ជួយ គឺចង់បាន សូហ្វៀ តែម្តង គ្រាន់តែគេមិននិយាយឲ្យប្អូនដឹង ព្រោះមនុស្សដូចគេ ចូលចិត្តធ្វើអ្វីស្ងាត់ៗ។
__
ព្រឹកព្រលឹមស្រាងៗ ពុំទាន់ឃើញព្រអាទិត្យច្បាស់ កំលោះរាងស្តើង ដៃជើងល្វត់ល្វន់ មានទឹកមុខភ្លឺថ្លា កំពុងតែឈរហាន់បន្លែជាមួយនឹងស្នាមញញឹម ខំសង្វាតភ្ញាក់ពីព្រលឹម ចូលផ្ទះបាយ ធ្វើអាហារពេលព្រឹកសម្រាប់មនុស្សជាទីស្រឡាញ់។
«ហ្ហឹម៎ ឈ្ងុយណាស់»សំឡេងលាន់សរសើរ បន្លឺមកពីមាត់ទ្វារ ស្របពេលស្រីស្អាត ដើរកាច់រាងចូលមកជិត ហើយឈរឱបដៃញញឹមញញែម ថេយ៉ុង ហាក់មិនខ្វល់ ហើយនៅតែបន្តធ្វើម្ហូបរបស់គេទាំងខូចអារម្មណ៍។
«មើលទៅឯងពូកែគ្រប់យ៉ាង ចឹងតើបានជាជុងហ្គុកយកមកនៅជាមួយ មិនចាំបាច់ប្រើអ្នកបម្រើនាំខាតកម្លាំង» ពាក្យសម្តីលែងជាការសរសើរ តែស្តាប់ទៅដូចជាកំពុងប្រៀបនាយតូចជាអ្នកបម្រើដាច់ថ្លៃនៅក្នុងផ្ទះនេះ ហើយពេលថេយ៉ុង ឮភ្លាម ងាកសម្លក់នាងតែម្តង៖
«ចេញទៅ» នាយតូច ស្រែកគំហកដេញខ្លាំងៗដោយការខឹងស្អប់មិនពេញចិត្ត មានអារម្មណ៍ថាចង់ហក់ទៅហែកមាត់នាងជាខ្លាំង សូហ្វៀឃើញសភាពញ័រទ្រូងរបស់ នាយតូច នាងកាន់តែញញឹមយ៉ាងមុខក្រាស់ មិនខ្ចីខ្វល់ពាក្យដេញរបស់គេអីបន្តិច៖
«ឯងហ្នឹងស្អី?ហ៊ានមកស្រែកដាក់ខ្ញុំ?»
«ប្រពន្ធជុងហ្គុក ចុះនាង?» នាយតូច សម្លក់នាងសឹងជ្រុះគ្រាប់ភ្នែក កាន់តែស្អប់ឫកពារនាងលើសដើម ហើយខណៈនោះ សូហ្វៀ ក៏សើចបែបមើលងាយ ថែមទាំងស្រដីឡើងទាំងមិនខ្វល់អាម្មណ៍គេសោះ៖
«ប្រពន្ធ?ប្រពន្ធតែពេលយប់ហ្នឹងហ្អែស៎? ប្រាប់ចុះ ខ្ញុំមិនដែលឃើញ ជុងហ្គុក ធ្វើសោះអង្គើយដាក់អ្នកណា ដូចធ្វើដាក់ឯងទេ...ហ៊ិស៎ គួរឲ្យអស់សំណើចណាស់ ហ៊ានតំកើងខ្លួនជាប្រពន្ធគេ ឬលិចលង់ក្នុងការស្រមើស្រម៉ៃរបស់ខ្លួនឯងច្រើនពេកទេដឹង»
កាន់តែបណ្តោយយូរៗ មាត់របស់នាងជះតែសម្តីមើលងាយគេ មិនដឹងថានាងនិយាយក្នុងគោលបំណងអី តែថេយ៉ុង មិនឈរទ្រាំឲ្យនាងប្រមាថឡើយ៖
«នាងច្រណែន?»ថេយ៉ុង សួរឌឺមិនខុសទេ ព្រោះនាងច្រណែន ទើបនាងនិយាយសម្តីអស់ហ្នឹងចេញមកបាន
«មានអីទៅត្រូវច្រណែននឹងឯង គ្រាន់តែសង្កេតមើលរាល់ថ្ងៃទៅ ថាតើជុងហ្គុកខ្វល់បារម្ភអ្នកណាជាង?»ចប់ប្រយោគ ស្រីស្អាត យកដៃស្រឡូនស្អាតរបស់នាង ស្ទាបទៅលើតុអាហារ ខណៈកែវភ្នែកសម្លឹងទៅកាន់ នាយតូចជាស្នាមញញឹមឌឺដង នាងដើរចេញផុត ខួរក្បាលនាយតូច នឹកឃើញតែមនុស្សម្នាក់ គឺជុងហ្គុក មិនមែនចង់យកពសក្យសម្តីនាងមកទុកក្នុងចិត្តទេ ដែលសំខាន់ជាក់ស្តែង គ្រប់ពេល នាយតូច មានបញ្ហាជាមួយ នាងម្តងៗ ជុងហ្គុក ហាក់ដូចជាមានការរារែកចិត្ត ស្តាប់ទៅអាត្មានិយមណាស់។
ថេយ៉ុង បញ្ឈប់ការគិតមិនឈ្នះ ក៏ឈប់ធ្វើម្ហូបត្រឹមពាក់កណ្តាលទី ហើយរត់ទៅលាងស្អាតដៃស្អាតបាត បន្ទាប់ក៏ដើរតាំងៗ ឡើងទៅដល់បន្ទប់ធំទូលាយ...
«ជុងហ្គុក...»ដៃរុញទ្វារបន្ទប់និងដើរចូលទៅបណ្តើរ នាយតូច ពោលហៅគេដោយសំឡេងងរង៉ក់បណ្តើរ ងរទៀតហើយ លេងទាំងព្រឹកព្រលឹមតែម្តង ខណៈអ្នកក្នុងបន្ទប់ កំពុងតែឈរជូតសក់នៅមុខកញ្ចក់ លើខ្លួនមានត្រឹមកន្សែងជាប់ចង្កេះពន្លែងល្វែងលើទាំងអស់ បង្ហាញសាច់ដុំយ៉ាងស៊ិចស៊ី ទំនងទើបចេញពីងូតទឹក ហើយពេលឮសំឡេងភ្លាម ក៏រហ័សងាកបង្វែរមកមើលសឹងបាក់ក...
«ហ្ហឹម៎? អូនកើតអី Baby?»ជុងហ្គុក សួរដោយទឹកមុខព្រួយបារម្ភ គេដាក់កន្សែងពាក់លើស្មា ហើយប្រញាប់ដើរទៅទទួលសំណព្វចិត្តរបស់គេយ៉ាងទាន់ចិត្ត បានដល់ជិតភ្លាម មាឌល្អិតក៏ស្ទុះឱបរាងកាយគេភ្លែត ឱបយ៉ាងណែនៗ ដូចខ្លាចមានគេដណ្តើមយកទៅបាត់។
«ប្តី...អ្ហឹក៎ៗ...»ថេយ៉ុង កាន់តែបានចិត្ត ពេលឱបប្តីភ្លាម ប្តីឱបតបវិញ ផ្តល់ភាពកក់ក្តៅមួយកម្រិតទៀត តែក្នុងចិត្តនេះក៏កំពុងតែក្តៅដែរ
«អូនកើតអីទាំងព្រឹកហ្នឹង ប្រាប់បងមើល៌»ឃើញទឹកមុខមិនល្អ គេក៏ឱនថើបសក់បន្តិច ហើយយកដៃអង្អែលថ្នមៗ កាយវិកាផ្ទុយស្រឡះតែម្តង បើប្រៀបទៅនឹងសម្តីដែល សូហ្វៀ និយាយ! ឯណាថាគេមិនថ្នម? ឯណាថាគេមិនយល់ចិត្ត គេមិនបារម្ភ?ឬនាងមិនបានជួបផ្ទាល់ទើបមិនដឹង?
ឥឡូវបានគេថ្នាក់ថ្នមឲ្យដល់ចិត្តហើយ ក៏សមល្មមនឹងដល់ពេលត្រូវទូលពិត...
«អូនខំក្រោកពីព្រឹកទៅធ្វើម្ហូបសម្រាប់ប្តី ស្រាប់តែនាងចូលមករករឿងអូន...នាងនិយាយថាអូនហ្នឹង គ្រាន់តែជាប្រពន្ធពេលយប់របស់បង ហើយក្រៅពីនោះ បងមិនដែលខ្វល់បារម្ភពី...អូនអន់ចិត្ត»ថេយ៉ុង ត្អូញត្អែរ ទាំងយកថ្ពាល់ទៅត្រដុសលើដើមទ្រូងហាប់ណែនរបស់គេ ហើយងររំអួយ រៀបរាប់សព្វគ្រប់ ធ្វើឲ្យ រាងក្រាស់ ឮហើយហួសចិត្តជាខ្លាំង និងលួចសើចតិចៗមិនឲ្យដឹង
«នាងថាចឹងពិតមែនមែនហ្អ៎?»ជុងហ្គុក នៅឆ្លៀតសួរបញ្ជាក់ទៀត ធ្វើឲ្យអ្នកខ្លះកាន់តែខ្ញាល់ នៅមិនសុខ
«ម៉េច?ចង់ថាអូនកុហកទៀតហ្អែស៎?» ថេយ៉ុង ងើបមុខសម្លក់ ដៃតូចស្រាប់តែចាប់មួលខ្ញាំទ្រូងរបស់គេ តែសាច់ដុំគេណែន ធ្វើឲ្យពិបាកក្តិចទៅវិញទេ
«ក្មេងទូលពិតច្រើន ហើយក្បាលខូចដូចអូន ទោះបងមិនជឿក៏ត្រូវតែជឿដែរ»ស្របសម្តី ដៃមាំទាំងគូ ស៊កឱបចង្កេះតូចយ៉ាងស្និតស្នាល គ្រាន់តែសម្តីគេថាដូច្នោះ មាឌល្អិតស្រាប់តែ លើកដៃក្រសោបផ្ទៃមុខដែលចៀសមិនផុតពីភាពសង្ហា និងប្រើម្រាមដៃអង្អែលថ្ពាល់គេថ្នមៗនិងស្រដីឡើង៖
«អូនចេះខូចព្រោះតែបងហ្នឹង កុំមករអ៊ូរទាំពេក អូននៅស្ងៀមៗមិនកើតទេ អូនខ្លាចស្រីនោះហក់ឡើងគ្រែជិះបង អូនខូចបន្តិចមែន តែអូនមិនល្ងង់ទេ បងយល់ដែរទេ លោកប្តី...?»ផ្អែមក៏ចេះ រំអួយក៏ចេះ បើលេងល្បិចវិញ បោកកុហកលេងទឹកមុខឲ្យមួយឆ្ងាញ់ ស្រីណាហ៊ានមកជិតដណ្តើមមនុស្សរបស់គេ ស្រីនោះនឹងត្រូវអាម៉ាស់ ចាំតែមើលទៅ។



To be continued💕

ភរិយារាត្រីWhere stories live. Discover now