ភាគ៤៩

334 16 0
                                    

«ត្រូវការដេតឌីជូនទៅទេ?»«

Hoppla! Dieses Bild entspricht nicht unseren inhaltlichen Richtlinien. Um mit dem Veröffentlichen fortfahren zu können, entferne es bitte oder lade ein anderes Bild hoch.

«ត្រូវការដេតឌីជូនទៅទេ?»
«...»ថេយ៉ុង គ្រាន់តែគ្រវីក្បាលញាប់ៗ ហើយស្ទុះវឹងចេញទៅយ៉ាងលឿន ទុកឲ្យនាយកំលោះជ្រឹមភ្នែកតាមសម្លឹងឫកពាចម្លែកៗមួយនេះដោយមន្ទិលក្នុងចិត្ត។
នាយតូច បើកឡានលឿនដូចហោះ សំដៅទៅមន្ទីរនោះ ដៃក្តាប់ចង្កូតឡានទាំងញ័រទទ្រើកទទ្រាក់ ខំប្រមូលស្មារតីឲ្យនឹង ត្បិតពេលនេះកំពុងតែចាប់ផ្តើមភ័យ ខ្លាចគេកើតរឿងអីៈិតមែន ឬក៏គេកំពុងតែកុហក? ថេយ៉ុង នៅតែមិនទាន់ដាច់ស្រឡះចិត្តពីការសង្ស័យទាល់តែសោះ តែម្តងនេះ បើសិនជាជុងហ្គុកលេងល្បិចកុហកមែននោះ កុំសង្ឃឹមឲ្យសោះថានឹងបានជួបមុខគ្នាទៀត។

មន្ទីរពេទ្យ
មាឌល្អិតដើរផងរត់ផង សំដៅទៅខាងក្នុង ស្របពេល មានគ្រូពេទ្យមួយក្រុមកំពុងតែរុញរទេះមួយ ហាក់ប្រញាប់ប្រញាល់ខ្លាំង ថេយ៉ុង ស្ទុះទៅតាម ដោយគិតថា ជាជុងហ្គុកដែលកំពុងនៅលើរទេះនោះ ពេលទៅកាន់តែជិត បេះដូងកាន់តែលោតញាប់ពេលខ្លះវាគាំងស្ទើរតែលែងដំណើរការ ខណៈកែវភ្នែកសម្លឹងទៅអ្នកលើរទេះនោះច្បាស់ៗ គេគឺជុងហ្គុក ជុងហ្គុក ពិតមែន។
«ជុងហ្គុក?...គេ? ហ្ហឹក...»រាងតូច បានត្រឹមឈរគាំងនៅនឹងមួយកន្លែង យកដៃខ្ទប់មាត់ខ្លួនឯង ពេលរាងកាយដែលសន្លប់ស្តូកស្តឹងត្រូវពេទ្យរុញចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដែលរាងកាយគេស្ថិតក្នុងសភាព ឈាមដាបពេញអាវស៉ឺម៏ពណ៌សនោះ។
«ធ្វើយ៉ាងម៉េច? គួរធ្វើយ៉ាងម៉េចទៅ?»ថេយ៉ុង ព្យាយាមរលាស់ដៃកម្ចាត់អារម្មណ៍ភ័យតក់ស្លុត តែវាសម្រួលទាល់តែសោះ ទើបដើរទៅសាកសួរគ្រូពេទ្យម្នាក់ដែលដើរចេញពីបន្ទប់នោះ។
«គេយ៉ាងម៉េចហើយ?តើត្រូវរបួសធ្ងន់ធ្ងរខ្លាំងទេ?»ថេយ៉ុង សួរទាំងញ័រមាត់តតាត់
«អ្នករងគ្រោះ របួសត្រង់ក្បាល និងភ្លៅខាងឆ្វេង»គ្រូពេទ្យតបរួច ក៏បន្តទៅធ្វើការរបស់គាត់ នៅឡើយ ថេយ៉ុង ឆ្លេឆ្លានៅមុខបន្ទប់ មិនហ៊ានដើរចេញទៅណា។
កន្លះម៉ោងក្រោយ
សម្លេងទូរស័ព្ទមួយកំពុងរោទ៍ឡើងជាច្រើនដង តែបែរជាម្ចាស់ទូរស័ព្ទមិនអើពើ...ឬមិនមែនទេ? មិនហ៊ានទទួលច្រើនជាង ព្រោះម្ចាស់ទូរស័ព្ទគិតតែសម្លឹងអេក្រង់ទូរស័ព្ទដូចសត្រូវទៅហើយ តែយ៉ាងណា ទោះមិនចង់ ក៏ត្រូវតែទទួល...
(កាហ្វេ ឆ្លងប្រហ្អែស៎ បានជាជិតមួយម៉ោងហើយមិនទាន់ឃើញមកផ្ទះ?) សំណួរបែបឌឺ ធ្វើឲ្យ នាយតូច បានតែរលីងរលោង ចង់ប្រាប់ការពិតបន្តិច អត់បន្តិច
«ប្រហែលជា១ម៉ោងទៀត អូនទៅវិញហើយ ព្រោះ...ព្រោះនៅកំដរមិត្តភក្តិបន្តិច»ថេយ៉ុង នៅតែបន្តកុហក ព្រោះអារម្មណ៍ប្រាប់ថា បើនិយាយការពិត ច្បាស់ជាលែងបានចេញពីផ្ទះដូចជាពេលនេះឡើយ
(បើ១ម៉ោងទៀតមិនមកដល់ផ្ទះ មានរឿងត្រូវនិយាយគ្នាហើយ) ប្រយោគចុងក្រោយមុននឹងគេបិទការសន្ទនាគ្នា ធ្វើឲ្យ នាយតូច ស្ញូចមុខ ដូចជាក្មេងម្នាក់ដែលត្រូវស្ថិតក្រោមបង្គាប់បង្គាប់ប៉ា ប៉ាថាយ៉ាងម៉េច គឺអ៊ីចឹងហើយ។
បន្ទាប់ពីស្តាប់សម្តី យ៉ុនហ្គី រួច ថេយ៉ុង ដើរទៅអង្គុយនៅលើកៅអីពេទ្យជិតបន្ទប់នោះ ក្រោមទឹកមុខស្ងួត ឡេងឡង់ៗគួរឲ្យអាណិត ហើយសុខៗ ប្រយោគដែលគេបាននិយាយរួចនោះស្រាប់តែផ្លុំពេញត្រចៀក៖
(បើបងបាត់ពីពិភពលោកនេះ អូននឹងសប្បាយចិត្តហ្អែស៎?)
(ចាស៎) ចម្លើយដែលឮ វាអញ្ចឹងមែន! តែអ្នកខ្លះ ដល់ពេលជួបជាក់ស្តែង ទើបដឹងថាសម្តីក្បត់បេះដូងច្រើនជាង។ គ្រាន់តែឮថាគេចូលពេទ្យភ្លាម បើកឡានវ៉ឹងមកដល់ភ្លាម នេះជាទង្វើរអ្វី? បារម្ភ ឬមិនមែនទេ? ឬ ស្រឡាញ់? តែដូចជាឮរអ៊ូរទាំថាស្អប់ខ្លាំងណាស់ ស្អប់មិនចង់ជួបមុខ មិនចង់ឮសំឡេង ឥឡូវប្រុសសម្អប់ចូលពេទ្យ ឆ្លេឆ្លាដូចមាន់រកសម្បុកពង។
...
ប្រហែលជាមួយស្របបក់ធំ ក្រុមគ្រូពេទ្យធ្វើការពិនិត្យចប់សព្វគ្រប់ ជុងហ្គុក ក៏ត្រូវបញ្ជូនទៅបន្ទប់ធម្មតាវិញ បញ្ជាក់ថាគេផុតគ្រោះថ្នាក់ដ៏ធំ គេលែងអីហើយ នៅឡើយរបួសនៅលើខ្លួន ចំណែកអ្នកដែលរត់តាមត្រុកឯណេះទេទើបអី ចង់ឃើញ ចង់ឮសុខទុក្ខគេចង់ស្ទះអារម្មណ៍។
«គាត់ត្រូវរបួលត្រង់ក្បាល តែសំណាងល្អដែលមិនប៉ះពាល់ដល់ខួរក្បាល ចំណែកជើងខាងឆ្វេងគឺស្រាំឆ្អឹងភ្លៅ ត្រូវសម្រាកព្យាបាលនិងតាមដានមួយរយៈសិន»
«...»ថេយ៉ុង បានត្រឹមស្ងាត់ព្រោះគ្មានត្រូវនិយាយបន្តទៀត ក្រោយមកគ្រូពេទ្យក៏សុំអនុញ្ញាតឲ្យចេញទៅបំពេញពត៌មានខ្លះៗសម្រាប់ការចំណាយការព្យាបាល។
មាឌល្អិត ត្រឡប់មកវិញទាំងដកដង្ហើមធំ ខណៈបោះជំហ៊ានសំដៅទៅគ្រែពេទ្យ ដែលមាន រាងកាយមនុស្សធំ សន្លប់លែងដឹងខ្លួន ក្បាលរុំបង់ពណ៌សជុំវិញ ដុកទ័រប្រាប់ថា បន្តិចទៀតគេដឹងខ្លួនវិញហើយ ទើប ថេយ៉ុង ដាក់ខ្លួនអង្គុយលើសាឡុង ផ្គួបជង្គង់ ដាក់ដៃទ្រចង្ការ សម្លឹងទៅអ្នកគេងលើគ្រែ ទាំងរលីងរលោង សុខៗក៏ធ្លោយប្រយោគឡើង៖
«ឆាប់ដឹងខ្លួនវិញមកប្រុសចម្កួត»តាមស្តាប់សម្តី ដូចជាមិនសុខក្នុងចិត្តទាល់តែសោះ អន្ទះសារចាំមើលគេដឹងខ្លួនមកវិញ។ ស្អប់ណាស់ ស្អប់មនុស្សចូលចិត្តធ្វើឲ្យគេពិបាកចិត្ត គ្រាន់តែស្អប់គេ ត្រូវមកអង្គុយវេទនាយ៉ាងហ្នឹងឬ? អារម្មណ៍ស្អប់ហ្នឹងវាទៅណាអស់ហើយ?
នាយតូច បន្តរងចាំមិនហ៊ានក្រោកចេញទៅណាទាំងអស់ ហើយបន្តិចក្រោយមក នាយតូច ក៏ចាប់អារម្មណ៍លើការប្រែប្រួល...ថេយ៉ុង ស្ទុះទៅជិតគ្រែ ពេលឃើញដៃមាំដែលជាប់សេរ៉ូម កម្រើកតិចៗ ស្របពេលត្របកភ្នែកធ្ងន់កណ្តុកសន្សឹមបើកយឺតៗ វិនាទីដែលភ្នែកបើកឡើងពេញលេញ ទឹកភ្នែកមួយដំណក់ធំ រមៀលកាត់ថ្ពាល់ហូរចូលត្រចៀក ហាក់រំភើបនូវវត្តមានអ្នកដែលនៅចំពោះមុខ ចំណែកអ្នកដែលឈរមើល លែងមាត់កអ្វីទាំងអស់ ក្រៅពីណ្តេញភាពភ័យព្រួយចេញ ហើយសម្ងំព្រួសដង្ហើមបន្ធូរចិត្ត សម្លឹងកែវភ្នែកគេរលីងរលោងចង់យំ តែមិនហ៊ាន ហើយព្យាយាមទប់ នៅពេលអ្នកដេកលើគ្រែពេទ្យ ខំប្រឹងបង្ហើបបបូរមាត់ដែលស្ងួតក្រៀមក្រោះ បន្លឺពាក្យប៉ុន្មានម៉ាត់ទាំងអួលដើម.ក៖
«ហ្ហឹក៎...បងស្មានថា...បងលែង...បានឃើញមុខអូន...ទៀតហើយ...»




To be continued💚💜

ភរិយារាត្រីWo Geschichten leben. Entdecke jetzt