ភាគ១

931 73 2
                                    

ក្មេងនោះធ្វើភ្នែកព្រិចៗដូចមិនដឹងខ្យល់អី គេក៏ទាញស្មារតីមកសួរវិញ៖«ឯងឈ្មោះអី ហើយមកពីណា?»«ខ្ញុំឈ្មោះ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ក្មេងនោះធ្វើភ្នែកព្រិចៗដូចមិនដឹងខ្យល់អី គេក៏ទាញស្មារតីមកសួរវិញ៖
«ឯងឈ្មោះអី ហើយមកពីណា?»
«ខ្ញុំឈ្មោះ...ឈ្មោះ...»ឈ្មោះអីអញ្ចេះ ក៏ពិបាកឆ្លើយម្ល៉េះ?
ជុងហ្គុក ចងចិញ្ចើមមុខងាប់ យកដៃច្របាច់ថ្ពាល់ទន់ៗនោះលេង ហើយស្រដីឡើង៖
«យើងគួរដាក់ទោសឯងដោយរបៀបណាទៅ?»
«ខ្ញុំបានសុំទោសនាងហើយ ខ្ញុំគ្មានចេតនាទេ» នាយតូច ខំប្រកែកតវ៉ាកាត់មុន ពីរឿងដែលកើតឡើងមុននេះ ទាំងការពិត ជុងហ្គុក មិនមែនសំដៅលើរឿងនោះទេ ហើយថែមទាំងលើកដៃវាសដៃគេចេញ ពេលឃើញគេសម្លក់មុខក៏ឈ្ងោកមុខចុះម្តងទៀតដោយការភិតភ័យ។
«យើងមិនបានបន្ទោសឯងពីរឿងហ្នឹងទេ»
«ចឹងតើលោកមានបំណងដាក់ទោសដោយសាអ្វី សូមមេត្តាខ្ញុំផង ព្រោះខ្ញុំទើបតែមកថ្មី...»
«គ្រាន់តែឆ្លើយមកថាឯងឈ្មោះអី?»
«ថេយ៍...ថេយ៉ុង...»នាយតូច តបដោយសំឡេងញាក់ញ័រ
«មើលមកយើងជាមនុស្សចិត្តអាក្រក់ មិនមានហេតុផលដល់ថ្នាក់ដាក់ទោសឯងចឹងឬ?»ជុងហ្គុក សួរទាំងតាមមើលមុខក្មេងច្រម៉ក់ រហូតម្ចាស់គេមានអារម្មណ៍មិនស្ងប់ ណែនថប់ មិនហ៊ានមើលគេចំ។
«អត់...អត់ទេ...» នាយតូច ក្រវីក្បាលញាប់ស្មេរ រួចនិយាយទាំងរដឹករដុប៖
«បើមិនមានអ្វីទេ ខ្ញុំ...ខ្ញុំសុំទៅវិញហើយ»ចប់សម្តីកាយតូចគេចទៅម្ខាងរកច្រកចេញ តែនៅតែមិនទាន់ជំហ៊ានគេឃាត់ គេស្ទុះពាំងផ្លូវហើយនិយាយមុខកាច៖
«នៅទីនេះ ក្រៅពីយើង គ្មានអ្នកណាលើកលែងទោសឲ្យឯងទេ បើឯងត្រឡប់ទៅម្តងទៀត ឯងនឹងចប់ក្នុងដៃ អ៉ីហ្វិន»
«...» សម្តី ជុងហ្គុក ធ្វើឲ្យអ្នកដែលបម្រុងដើរទៅ បន្ទច់ដំណើរឈរទ្រឹង កែវភ្នែករលីងរលោង ទឹកមុខគួរឲ្យអាណិត ពេលនឹកដល់របស់ស្រីស្អាតនោះដែលទើបតែជះសម្តីដាក់ខ្លួនមុននេះ មើលតាមឫកពានាង គឺមិនងាយអត់ទោសឲ្យនរណាឡើយ គឺដូចអ្វីដែល ជុងហ្គុក ថាពិតមែន ហ៊ានចេញទៅ នឹងមានរឿងមិនខាន។
ថេយ៉ុង ឈរគិតពីរបីដង្ហើម ទម្រាំដាច់ចិត្តនិយាយ៖
«នៅទីនេះតឹងរ៉ឹងណាស់ឬ?»
«យើងជាម្ចាស់នៅទីនេះ ធ្វើអ្វីក៏ដោយ ត្រូវឆ្លងកាត់យើងសិន»ជុងហ្គុក និយាយធម្មតាទេ ប៉ុន្តែអ្នកស្តាប់ហាក់ជ្រួលច្បាល់ពេញខ្លួន ពេលឮថាគេជាម្ចាស់នៅទីនេះ ពុទ្ធោអឺយ! គេនេះហើយដែលល្បីថា ជាទាយាទដំបូងរបស់ អាល់ប៊ែត ដែលមិនងាយបង្ហាញមុខឲ្យនរណាឃើញ មនុស្សដែលមានអំណាច គេខ្លបខ្លាចពេញមួយវិមាន សូម្បីខ្យល់ក៏មិនហ៊ានហោះកាត់នោះ? តែក្មេងច្រម៉ក់ម្នាក់នេះវិញ បែរជាមានឱកាសបានជួប នៅក្បែរគេដូចគ្មានរឿងអី តែពេលឮគេប្រាប់ហើយ កាន់តែបុកពោះភ័យលើសដើម។
«ម្ចាស់...ម្ចាស់តូច...» ទោះជាយ៉ាងណាក៏នាយតូចមិនភ្លេចឱនគំនាបគោរពម្ចាស់ដែលមានឋានៈខ្ពស់ជាង ជុងហ្គុក មិនបានប្រកាន់ទោសអ្វីឡើយ គ្រាន់តែពេលនេះ គេមើលឃើញថា កំលោះតូចម្នាក់នេះ មានចរិតស្លូតបូតហើយឆាប់ភ័យខ្លាច បើមុននេះគេនិយាយកុហកពីអ្វីមួយ ប្រហែលនាយតូចជឿស្លុងមិនខាន។
«មកតាមយើង នេះជាបញ្ជា» សុខៗ រាងក្រាស់ ស្រាប់តែបបួលដោយបង្វែរខ្លួនបោះជំហ៊ានសំដៅទៅកន្លែងណាមួយក៏មិនដឹង ឯថេយ៉ុងគ្រាន់តែឮថាបញ្ជា ក៏ស្ទុះដើរតាមពីក្រោយគេទាំងមិនបានគិតអ្វីច្រើន ព្រោះចាំពាក្យដែលនិយាយថា គេជាម្ចាស់ ធ្វើអ្វីត្រូវឆ្លងកាត់គេមុន ចឹងហើយបើមិនប្រញាប់ទៅតាម ខ្លាចនាំរឿងដាក់ខ្លួនថែមទៀត។

ភរិយារាត្រីWhere stories live. Discover now