ភាគ១០

934 70 1
                                    

«ស្រាអញ្ជើញ មិនចង់ផឹក ឬចង់ផឹកស្រាពិន័យ?»«ពិ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«ស្រាអញ្ជើញ មិនចង់ផឹក ឬចង់ផឹកស្រាពិន័យ?»
«ពិ...ពិន័យមក ប៉ុន្មានកែវក៏បាន ខ្ញុំសុខចិត្តផឹក» ថេយ៉ុង តបទាំងភ្លេចគិតថាគេនិយាយក្នុងន័យផ្សេង ឯជុងហ្គុក កំពុងតែក្តៅមួម៉ៅពេញទ្រូងគ្មានអារម្មណ៍លេងសើច ក៏ស្រដីឡើង៖
«ក្មេងនេះ ទាល់តែចាប់អុកឲ្យលិបចូលពូកបាត់ ទើបដឹងប្រឹង»និយាយបណ្តើរ នាយកំលោះកាច់ម្រាមដៃបណ្តើរ ឮសូរក្រិក្រក់ៗ ចំណែក នាយតូច ភ័យញ័រជើង ព្យាយាមរំកិលចូលជិត បំណងចង់សុំទោសគេ ឲ្យគេបានស្រាលចិត្តជាងនេះបន្តិច ប៉ុន្តែ គ្រាន់តែមាឌល្អិតបានចូលជិតភ្លាម ជុងហ្គុក ស្ទុះចាប់ក្តោបចង្កេះតូចជាប់ និងទាញម្ចាស់រាងកាយមកឲ្យអង្គុយពីលើភ្លៅម្ខាងដែលពេញណែនដោយសាច់ដុំរបស់គេ។
«កុំធ្វើឲ្យយើងស្រងាកចិត្តម្តងទៀត ឮទេ?» ជុងហ្គុក ស្រដីឡើងស្របពេលយកដៃច្បិចចង្កាតូចឲ្យងើយមុខឡើង ដើម្បីឲ្យបានឃើញមុខក្មេងកំហូចកាន់តែច្បាស់ ចេះខ្លាចគេខឹងដែរ ទើបសុខចិត្តដើរចូលមកលបៗទាំងកណ្តាលយប់បែបនេះ។
«...»ថេយ៉ុង ពេលនេះមិនអាចធ្វើអ្វីបាន ក្រៅពីងក់ក្បាលស្របតាមសម្តីគេ ធ្វើឬមិនធ្វើក៏ត្រូវ ឆ្លើយយករួចខ្លួនសិនហើយ។
«ពេលនៅជិត ឆ្លាត ចេះស្តាប់បង្គាប់ តែពីក្រោយខ្នង យើងដឹងថាឯងជាក្មេងរឹងរូស ឌឺ ថែមទាំងឈ្លើយទៀត»រាងក្រាស់ បញ្ជោះនាយតូចថាជាក្មេងឌឺ និងឈ្លើយ រឹងរូស ស្តាប់បង្គាប់តែពេលគេគំរាមប៉ុណ្ណោះ ធ្វើឲ្យនាយតូច ចាប់ផ្តើមរលីងរលោងពេបមាត់រកយំ គេក៏ចងចិញ្ចើមឃ្នើស៖
«គ្រាន់តែប៉ុនហ្នឹង យំដែរ?» ជុងហ្គុក សួរទាំងយកម្រាមដៃអង្អែលថ្ពាល់នាយតូចតិចៗ។
ថេយ៉ុង ខំទប់អារម្មណ៍មិនបានធ្វើរំអួយអីទេ ដែលរលីងរលោងនោះព្រោះខ្លាចទឹកមុខគេ ខ្លាចសំឡេងកាចៗរបស់គេ បូករួមទាំងពាក្យគំរាម ឲ្យតែជួបដឹងតែមានរឿងត្រូវធ្វើរហូត។
«លោកតែងតែគំរាមខ្ញុំគ្រប់ពេល...»ទម្រាំដាច់ចិត្តនិយាយ ក្នុងទ្រូងសែនវេទនា ហត់នឹងឆ្លើយបដិសេដរាល់ការបញ្ជារបស់គេ បញ្ជាឡើងសុទ្ធតែឲ្យមកជួបក្នុងបន្ទប់រាល់យប់ នាយតូច ក៏ដឹងហើយថាមកដើម្បីអី ហើយគេធ្វើអ្វីខ្លះនោះ។
«យើងមិនបានគំរាមឯណា និយាយស្រួលបួលតើ តែក៏អាស្រ័យលើឯង ថាធ្វើតាមសម្តីចៅហ្វាយឬអត់?» ហារឡើងតែកូនចៅចៅហ្វាយនាយ នាយតូច ឯណេះខំធ្វើតាមហើយ នៅមិនចិត្តគេទៀត ខឹងម្តងៗ មុខឡើងក្រហមដូចភ្លើងទៅហើយ។
«បម្រើអ្នកប្រុស បម្រើតែលើហ្នឹងឬ?»ថេយ៉ុង ទ្រាំស្តាប់មិនបានក៏បោះសម្តីទាំងគ្រឺត តែគេក៏កាត់សម្តីភ្លាមៗ៖
«ហ្នឹង! ចាប់ពីពេលនេះទៅឯងមិនបាច់ធ្វើអ្វីទាំងអស់ ទុកតែដង្ហើមដកក្រោមទ្រូងយើងទៅបានហើយ»រាងសង្ហា ស្រដីដោយស្នាមញញឹម តែស្នាមញញឹមអីគួរឲ្យស្អប់ម្ល៉េះ ចង់តែតប់ឲ្យបែកមាត់តើ កុំតែយល់មុខម្ចាស់ទេ។
«មនុស្សប្រុសសុទ្ធតែចឹងទាំងអស់មែនទេ?»ថេយ៉ុង គិតថានេះជាសំណួរដ៏សាកសមបំផុតសម្រាប់ប្រុសខិលខូចដូចជា ជុងហ្គុក តែគិតឬថា ជុងហ្គុក គេយកទៅគិតឲ្យឈឺក្បាលហាលថ្ងៃជាមួយ កាន់តែសួរបញ្ជោះ គេកាន់តែឌឺដង៖
«ខូចចិត្តឬ ដែលត្រូវយើងប៉ះពាល់ខ្លួនប្រាណ?»
«...» ម្តងនេះ មាឌល្អិត ប្រែស្ងាត់ស្ងៀម ទុកតែកែវភ្នែកមួយគូរសម្លឹងទៅគេយ៉ាងស្រងូតស្រងាត់។ គេសួរថាខូចចិត្តទេ? ចម្លើយគឺ មែនហើយ គេខូចចិត្ត ថែមទាំងអាណិត គូរដណ្តឹងស្រី ដែលមិនបានដឹងពីទង្វើរបស់គេយ៉ាងណាខ្លះនោះ គេអះអាងថា នាងគ្រាន់តែជាគូដណ្តឹង មិនទាន់រៀបការ ទើបមិនខ្វល់ ចុះទម្រាំក្មេងតូចតាចដូចជាខ្លួន តើគេមើលឃើញតម្លៃទេ?
«ដឹងដែរទេ? ប៉ុន្មានថ្ងៃមកនេះ យើងចេះតែនៅមិនសុខ បើមិនឃើញមុខឯង...ពេលបានជួប កាន់តែមិនស្ងប់បើមិនបានថ្នាក់ថ្នមបែបនេះ» សម្តីគេថ្នម ឯកាយវិកាក៏ថ្នមរាងតូចដែលស្ថិតក្នុងរង្វង់ដៃ និយាយបណ្តើរ អង្អែលថ្ពាល់ទន់រលោងនោះបណ្តើរ ថាចប់ក៏ឱនឆ្មក់ថើបបបូរមាត់តូចច្រមិចបន្តិច ធ្វើឲ្យម្ចាស់បបូរមាត់ក្នាញ់ក្នុងចិត្ត ប្រុសអីពូកែសម្តីផ្អែមលួងលោម តែចរិកខិលខូច លួចឆ្មក់ថើបគេរហូត។
«យើងមិនចង់កាចទេ ដូច្នេះ គ្រប់ពេលដែលយើងប្រាប់ឲ្យធ្វើអ្វីមួយ ត្រូវធ្វើឲ្យដល់ចិត្ត ធ្វើឲ្យយើងពេញចិត្ត មិនថាក្នុងលក្ខខណ្ឌណាក៏ដោយ» ស្តាប់សម្តីគេ ថេយ៉ុង កាន់តែភ្លាំងភ្លឹក បាត់មាត់ជ្រាប ឆ្ងល់ណាស់ តើគេមានមន្តអ្វីទៅ? កាយវិកាខាងក្រៅទាំងកាច ទាំងហិង្សា ចិត្តក្តៅ ទំនើង តែសម្តីវិញ ផ្អែមជាងទឹកឃ្មុំទៅទៀត។
«កុំបាច់មកសម្ងំលាក់ពិស»ជុងហ្គុក ស្រាប់តែឌឺដងដោយលើកចិញ្ចើមនិយាយញ៉ោះ ក្មេងហ្នឹងកុំស្មានថាគេមិនដឹងចរិក ឃើញស្ងៀមៗស្ងាត់ៗទេ តែបើបាននិយាយវិញ សម្តីចាក់ទឹកមិនលិច។
«ខ្ញុំមិន...អ៊ុប៎»បបូរមាត់ដែលបម្រុងនឹងប្រកែកតវា ត្រូវគេឱនសង្គ្រប់ថើបបំបិទ នាយតូចត្រូវលេបពាក្យទុកវិញ ខណៈអណ្តាតក្តៅគគុកជំនះលូនចូលទៅប្រលែងលេងក្នុងមាត់នាយតូច គេជញ្ជក់ខាំយ៉ាងគ្រឺតក្នាញ់ ក្នាញ់ស្ទើរតែលេបមាឌល្អិតចូលក្នុងពោះបាត់ រីឯអ្នកត្រូវគេបឺតមាត់ ខំយកដៃទះទ្រូងគេ តែមិនហ៊ានទះខ្លាំង គ្រាន់តែឲ្យសញ្ញាឲ្យគេឈប់ តែពេលកាន់តែទះទ្រូង ជុងហ្គុកកាន់តែស្រូបបឺត ក្រេបជញ្ជក់ រហូតនាយតូចដង្ហក់ដង្ហើមចង់ដាច់ខ្យល់ស្លាប់ ទើបគេព្រមឈប់ ហើយពេលគេផ្តាច់មាត់ចេញភ្លាម ថេយ៉ុង ក៏ក្តាប់មាត់សម្លក់រួចស្រដីឡើងយ៉ាងឆ្នាស់ឆ្នើម៖
«ឱបថើបខ្ញុំលើកក្រោយ ខ្ញុំគិតលុយហើយ» ខឹងគេចាប់ថើបញយៗពេក មិនដឹងថាគួរហាមបែបណាក៏និយាយអ៊ីចឹងទៅ តែនាយតូចនិយាយដាក់ខុសមនុស្សហើយ។
«យកធ្វើប្រពន្ធតែម្តង អស់ប៉ុន្មាន? ថែមកូន៤ទៀត គិតលុយលឿនៗមក ប្រញាប់យកទៅUnboxing»ស្នាមញញឹមខិល ជាមួយសម្តីឌឺរបស់គេ គ្មាននរណាអាចទ្រាំទ្របានឡើយ សូម្បីតែនាយតូច ក៏ខឹងញ័រមាត់ ខឹងណាស់ ចង់តែលោតចុះចេញពីភ្លៅគេ ហើយហក់ច្របាច់កឲ្យឈប់និយាយពាក្យអស់ហ្នឹងទៀត មួយម៉ាត់ប្រពន្ធ ពីម៉ាត់ប្រពន្ធ ស្តាប់ឡើងទ្រលាន់ហើយហារឡើងសុទ្ធតែប្រញាប់Unboxing គេហ្នឹងស្អី? ទំនិញឬយ៉ាងម៉េចនៀក៎? ហេតុតែចង់ឈ្នះក៏តបវិញទាំងភ្លេចថាចង្កេះនៅក្នុងដៃគេនៅឡើយ៖
«ចង់បានគេធ្វើប្រពន្ធឡើងញ័រខ្លួន តែចាប់បង្ខំគេរហូត»
«តែអ្នកខ្លះក៏លបលួចស្កាត់មករកទាំងកណ្តាលយប់ជ្រៅ នេះបើមនុស្សកំពុងគេង មិនដឹងត្រូវគេលូកលាន់យ៉ាងម៉េចខ្លះទេ»


To be continued💕

ភរិយារាត្រីWhere stories live. Discover now