ភាគ១៦

403 44 0
                                    

«

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«...»ជុងហ្គុក មិនតប តែក៏អង្អែលសក់ទន់របស់ នាយតូច មុននឹងឱនថើបសក់នោះថើរៗ ភាពស្ងាត់របស់គេ ឲ្យនាយតូចកាន់តែទ្រាំស្ងៀមមិនបាន៖
«ឮខ្ញុំសួរទេ?»
«តើយ៉ាងម៉េច?ឬមិនចង់ឲ្យបងធ្វើចឹង?»
«ហេតុអីលោកសម្រេចចិត្តបែបហ្នឹង?»ថេយ៉ុង ហាក់មិនអស់ចិត្ត ដែលមិននឹកស្មានថាគេស្រាប់តែធ្វើបែបហ្នឹង តើហេតុផលអីទៅ ទើបប្រែទៅជាបែបនេះ?
«បងចង់បានអូន»គេតបដោយសម្តីស្មើ ទឹកមុខម៉ឺងម៉ាត់ មិនលេងសើច និងធ្វើឲ្យកាន់តែប្រាកដថា គេនឹងជ្រើសរើសផ្លូវមួយនេះដោយមិនមានការស្ទាក់ស្ទើរសូម្បីតែបន្តិច។
«លោក...?» ថេយ៉ុង មានអារម្មណ៍មិនស្រណុកក្នុងចិត្តទាល់តែសោះ គ្រាន់តែឮគេនិយាយថាផ្តាច់ពាក្យជាមួយគូដណ្តឹង ដោយហេតុផល ចង់បានខ្លួន ធ្វើឲ្យនាយតូចអត់មិនបាននឹងគិតថា ខ្លួនឯងកំពុងតែក្លាយជាអ្នកជ្រៀតជ្រែកក្នុងជីវិតគេហើយ។
«មិនថ្វីទេ អូនមិនជឿសម្តីបងក៏បាន...» ចប់សម្តី ប្រុសកំលោះ ចាប់ប្រអប់ដៃតូចៗស្រឡូនស្អាត មកអង្អែលតិចៗ មុននឹងឱនផ្ទៃមុខសង្ហា ថើបដៃនោះថើរៗយ៉ាងត្រជាក់ចិត្យបំផុត។ ទាំងទង្វើរ ទាំងសម្តី បញ្ជាក់មកច្បាស់ៗថាគេមិនបានលោលេងអ្វីឡើយ ប៉ុន្តែ នាយតូចនៅតែមានកូនចិត្តមួយ តាមដាស់អារម្មណ៍ ដែលកូនចិត្តមួយនោះពិបាកនឹងបរិយាយណាស់។
«ខ្ញុំម៉េចនឹងអាចជឿបានទៅ ហើយក៏រឹតតែមិនទទួលយកអ្វីដែលលោកព្យាយាមធ្វើ...ព្រោះលោកកំពុងតែបំពានគ្រួសារ បំពានលើការសម្រេចចិត្តរបស់លោកម្ចាស់»
ឮនាយតូចនិយាយដល់ត្រឹមហ្នឹង គេក៏ដាក់ភ្នែកចោទសម្លឹងចំកែវភ្នែកតូចៗមួយគូ ដែលសម្លឹងមកគេដូចគ្នា...
«បងមិនខ្វល់អ្វីទាំងអស់»ជុងហ្គុក ជ្រឹមភ្នែកបន្តិច និងពោលឡើងយ៉ាងមុតមាំ ជម្រៅកែវភ្នែករបស់គេ បានបន្លាចអារម្មណ៍ ថេយ៉ុង ព្រោះកាន់តែសម្លឹងយូរ កាន់តែយល់ច្បាស់ថា គេជាមនុស្សចិត្តធំ។
«លោកមិនខ្វល់ តែអ្នកដទៃខ្វល់ពីលោក»
«អ្នកណា? តើអ្នកណាមកខ្វល់ជាមួយបង»ជុងហ្គុក សួរត្បកក្រោមទឹកមុខស្មើ សួរបញ្ជោះចិត្តខ្លួនឯង ដូចសំណួរដែលចោទឡើងអីចឹង គឺគ្មានអ្នកណាមកខ្វល់ពីគេទេ គ្រប់គ្នាគិតតែរឿងទ្រព្យសម្បត្តិកិត្តិយស រហូតក្លាយជាមនុស្សគ្មានមនោសញ្ចេតនាអីបន្តិចសោះ។
«ខ្ញុំខ្វល់...»ថេយ៉ុង តបវិញដោយសំឡេងស្មើៗ ទន់ភ្លន់ តែកែវភ្នែករឹងមាំ តែមួយម៉ាត់ថាខ្វល់ ដែលនាយតូចបានបន្លឺមុននេះ បានជ្រាបចូលទៅក្នុងបេះដូងអ្នកម្ខាងទៀត បណ្តាលចិត្តឲ្យរំភើប ដែលគេពុំធ្លាប់ទទួលបានអារម្មណ៍បែបនេះពីមុនមក។
«យ៉ាងហោចណាស់ក៏នៅសល់ខ្ញុំម្នាក់ដែលខ្វល់ពីលោក»
«ខ្វល់រឿងអី បើពេលនេះបងបានបញ្ចប់រឿងហ្នឹងអស់ហើយ ចឹងគ្មានអ្វីត្រូវខ្វល់ទៀតទេ»រាងក្រាស់ អះអាងថាគ្មានអ្វីត្រូវខ្វល់ ប៉ុន្តែ នាយតូច នៅតែចងចាំសម្តីដែលអ៉ីហ្វិនបានផ្តាំមុននេះ ទើបអន្លើកឲ្យគេស្តាប់ម្តងទៀត៖
«មង្គលការរបស់លោកនិងអ្នកនាងអ៉ីហ្វិនកៀកមកដល់ហើយ...»
«តែបងក៏បញ្ចប់រួចហើយ»
«ចុះលោកបានឮនាងនិយាយថាព្រមហើយឬនៅ?» ថេយ៉ុង ចង់បញ្ជាក់ថា វាបញ្ចប់ពិតមែន តែនោះគ្រាន់តែពាក្យសម្តីប៉ុណ្ណោះ ហើយជាក់ស្តែង គឺអ៉ីហ្វិន មិនបាននិយាយអ្វីទាំងអស់ នាងបានចាកចេញទាំងបន្សល់ពាក្យមួយឃ្លាថា ឲ្យគេប្រយ័ត្នខ្លួន នោះហើយជាអ្វីដែល នាយតូច ខ្វល់ខ្វាយ ព្រោះនាយតូចដឹងខ្លួនថា ក្នុងរឿងនេះខ្លួនក៏មានចំណែក បើជុងហ្គុកជួបរឿងអ្វីនោះ នាយតូច ក៏មានចំណែកខុសដែរ ខុសដោយអចេតនា។
«ហេតុអីក៏នៅតែសួរដេញដោល?»
«ព្រោះវាមិនទាន់ច្បាស់លាស់»
«ស្តាប់បង! ដរាបណាបងបដិេសដ មង្គលការនោះវាមិនអាចកើតឡើងទេ»ជុងហ្គុក បញ្ជាក់ម្តងទៀត ដើម្បីឲ្យនាយតូចបានដឹងពីជម្រៅចិត្តគេ តែយ៉ាងណា ក៏មិនអាចបញ្ជៀសអារម្មណ៍ដែលរំខានចិត្តនាយតូចបានដែរ។ ហើយពេលនិយាយចប់ រាងក្រាស់ក៏ចូលទៅក្រសោបឱបកាយតូចដោយភាពថ្នាក់ថ្នម ស្របពេលអ្នកត្រូវគេឱប ឈរស្ងៀមៗមិនកម្រើក ធ្មឹងៗ ហាក់គ្មានព្រលឹងក្នុងខ្លួនបន្តិចសោះ។
___
យប់កាន់តែស្ងាត់ អាកាសធាតុកាន់តែត្រជាក់ ស្ថិតនៅបន្ទប់មួយបិទជិតឈឹង ឃើញមានពន្លឺពណ៌ទឹកក្រូចស្រាល ភ្លឺស្ទង់ៗពីក្បាលដំណេក ពន្លឺជះបាចសាចទៅលើមនុស្សពីរនាក់ដែលស្ថិតនៅលើគ្រែតែមួយ។
ខណៈនោះ ជុងហ្គុក បានចំណាយពេលប្រើពាក្យសម្តីលួងលោមបន្ទន់ចិត្ត ថេយ៉ុង ទាល់តែស្ងប់ស្ងៀម និងស្តាប់បង្គាប់គេយ៉ាងល្អ ទាល់តែនាយតូច ពេញចិត្ត និងព្រមធ្វើតាមសម្តីគេ។ រាល់ពាក្យសម្តីនិងទង្វើរថ្នាក់ថ្នម គឺគេថ្នមមិនឲ្យថ្នឹកចិត្តបន្តិចឡើយ មើលតាមសភាពពេលនេះ គឺមាឌល្អិត កំពុងតែគេងកើយដើមទ្រូងប្រុសកំលោះ ស្តាប់ស្នូរចង្វាក់បេះដូងដែលកំពុងលោតដំណាលនិងដង្ហើមគេ។
ថេយ៉ុង តាំងចិត្តថានិងបំភ្លេចរឿងពីថ្ងៃមិញ និងជំនួសវិញដោយការទទួលយកអារម្មណ៍កក់ក្តៅដែលគេកំពុងតែផ្តល់ឲ្យ ហើយក៏សង្ឃឹមថា អ្វីៗនឹងល្អប្រសើរដូចអ្វីដែល ជុងហ្គុក បានអះអាង។
«ខ្ញុំសួរមួយសំណួរបានទេ?» សុខៗ នាយតូច ស្រាប់តែនឹកចង់សួរគេពីរឿងមួយដែលឆ្ងល់មកមិនបាត់សោះ
«សួរមក បងទទួលឆ្លើយគ្រប់សំណួរ»
«តើលោកស្រឡាញ់គូដណ្តឹងរបស់លោកដែរទេ?»ចម្ងល់ក្នុងចិត្ត នៅតែចៀសមិនផុតពីរឿង គេនិងគូដណ្តឹង ចង់ដឹងណាស់ ព្រោះឃើញ ជុងហ្គុក ធ្វើព្រងើយៗ មិនដែលណាត់ជួប ឬសួរនាំពី អ៉ីហ្វិនឡើយ ផ្ទុយទៅវិញ អ៉ីហ្វិនដែលតែងតែមករកគេ ដំបូងគិតថាមិនគួរសួរទេ ឥឡូវក៏ដាច់ចិត្តសួរតែម្តង។ រីឯអ្នកត្រូវសួរ ឈ្ងោកមើលមុខនាងតូច ទាំងចងចិញ្ចើម គេស្ងាត់មួយដង្ហើមរួចក៏តបទាំងគ្រវីក្បាលតិចៗ៖
«អត់ទេ» ចម្លើយតែពីរម៉ាត់គត់ តែនាយតូច មិនស្ងប់ស្កល់ចិត្ត
«សូម្បីតែកូនចិត្តបន្តិចក៏អត់ដែរ?»
«...» ម្តងនេះគេងក់ក្បាល បញ្ជាក់ថាអត់ពិតមែន មិនដឹងថា ថេយ៉ុង ជឿឬក៏អត់ទេ បើពូកែសួរដេញដោលចឹង។
«កុហក?»
«...»ជុងហ្គុក គ្រវីក្បាល! គេលេងឆ្លើយហើយ គឺកាយវិកាជំនួសវិញម្តង ហើយក្មេងច្រម៉ក់ចេះតែសួរបន្ត
«ចុះស្រឡាញ់អ្នកណា?»សំណួរចាក់ចំកណ្តាលដើមទ្រូង តែក្រឡេកមើលទឹកមុខ នាយតូច ធ្វើស្មឿកៗ បែបមិនដឹងអី ឬគ្រាន់តែសួរលេងសើច? ទើបជុងហ្គុក យកចង្អុលដៃចុចលើចុងច្រមុះស្រួចរបស់ក្មេងច្រម៉ក់ តែក្មេងនៅតែសួរដេញដោល៖
«ឆ្លើយមក...ហើយធ្លាប់ចាប់អារម្មណ៍លើអ្នកណាពីមុនមកទេ?»នាយតូចជម្រិតសួរ សួរៗមិនដកមាត់ ជុងហ្គុកមិនបានធុញ ប៉ុន្តែគ្រឺតចរិកទៅវិញទេ ទើបអត់មិនបានក៏តប៖
«សួរច្រើន ចង់បើចង់ដឹងយកកាំបិតមកពុះហែកទ្រូងមើលទៅ»
«គ្រាន់តែសួរចង់ដឹង ក៏មិនបាន?តិចខ្ញុំយកមកចាក់មែនទៅ» ថេយ៉ុង ក្តាប់មាត់សម្លក់ភ្នែកថ្មែរដាក់
«ដាច់ចិត្តចាក់ប្រុសស្អាតដែរ»
«ជឿជាក់ពេកហើយ ឆឹស»
«ឌឺណាស់ មាត់ហ្នឹងខាំដាច់ឥឡូវហើយ»
«ខាំ ខាំវិញ»នាយតូច តមាត់ប៉ប៉ាច់ ឲ្យគេគ្រឺតអត់មិនបានក៏ក្រសោបរង្វង់មុខតូចជាប់ បម្រុងឲ្យខាំ តែត្រូវ នាយតូច យកដៃខ្ទប់មាត់ខ្លួនឯងជិត
«ដកដៃ»ជុងហ្គុក គំរាមមុខឌឺ តែមាឌល្អិតក្រវីក្បាលតតាត់
«បើមិនដកដៃ បងខាំកន្លែងផ្សេង ហាមស្រែក»

To be continued💕

ភរិយារាត្រីWhere stories live. Discover now