ភាគ២៣

236 15 0
                                    

«គាត់ល្អនឹងខ្ញុំស្រាប់ហើយ» សូហ្វៀនិយាយទាំងមិនបានងាកមើលមុខ ទើបរំពេចនោះនាយតូចក៏បោះសម្តីប៉ុន្មានឃ្លា ឲ្យស្រីស្អាតបែរមកសម្លឹងមុខបែបទ្រាន់ចិត្ត ក្នុងទ្រូងជ្រួលច្រាល់ រហូតរកពាក្យតបមិនឃើញ៖«ខ្ញុំក៏ចង់បានបែបហ្នឹងដែរ ចង់ស្គាល់អារម្មណ៍ពេលគេថ្នមវាយ៉ាងម៉េចខ្លះ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«គាត់ល្អនឹងខ្ញុំស្រាប់ហើយ» សូហ្វៀនិយាយទាំងមិនបានងាកមើលមុខ ទើបរំពេចនោះនាយតូចក៏បោះសម្តីប៉ុន្មានឃ្លា ឲ្យស្រីស្អាតបែរមកសម្លឹងមុខបែបទ្រាន់ចិត្ត ក្នុងទ្រូងជ្រួលច្រាល់ រហូតរកពាក្យតបមិនឃើញ៖
«ខ្ញុំក៏ចង់បានបែបហ្នឹងដែរ ចង់ស្គាល់អារម្មណ៍ពេលគេថ្នមវាយ៉ាងម៉េចខ្លះទៅ កញ្ជ្រោងតូច»និយាយធ្វើពើ ទាំងដែលរាល់ថ្ងៃលើសពីថ្នមនោះទៅទៀត ដែលនិយាយគ្រាន់តែចង់ស្គាល់ធាតុពិតរបស់មនុស្សខ្លះប៉ុណ្ណោះ។
ពេលនិយាយចប់ នាយតូច ក៏ចាកចេញពីបន្ទប់យ៉ាងស្ងៀមស្ងាត់ ឯសូហ្វៀក៏ស្ងាត់ដូចគ្នា ប៉ុន្តែក្នុងចិត្តនាងមិនស្ងប់ស្ងាត់ឡើយ គ្រាន់តែឮអ្វីដែលថេយ៉ុងបាននិយាយ ធ្វើឲ្យមានកូនចិត្តច្រណែនកើតឡើងភ្លាម។
  នាយតូច ប្រញាប់ចុះមកខាងក្រោមដើម្បីរៀបចំអាហារពេលព្រឹកសម្រាប់ ជុងហ្គុក ដែរ។
«អូនបានរៀបចំអាហារសម្រាប់នាងរួចរាល់ហើយ»ថេយ៉ុង និយាយប្រាប់ដោយស្នាមញញឹមទៅកាន់មនុស្សជាទីស្រឡាញ់ ជុងហ្គុក ក៏បង្ហាញទឹកមុខដូចជាភ្ញាក់ផ្អើលបន្តិច ភ្លាមនោះ រាងតូចក៏ខិតចូលមកជិត ហើយទាញដៃមាំឲ្យដាក់ខ្លួនអង្គុយនឹងតុ
«កាលពីយប់មិញអូនឃើញនាងដូចជាខ្សោយៗ ក៏តាំងថានឹងចម្អិនអាហារពេលព្រឹកសម្រាប់នាង»ពាក្យសម្តីល្អៗ ថែមទាំងពិរោះ មិនបានធ្វើឲ្យជុងហ្គុកចាប់អារម្មណ៍ថាមុននេះមានរឿងអ្វីកើតឡើងឡើយ
«អូហ៎ អញ្ចឹងហ៎?»ស្របសម្តី គេស៊កដៃឱបចង្កេះតូច មុននឹងទាញម្ចាស់រាងកាយឲ្យអង្គុយលើភ្លៅសាច់ដុំរបស់គេ ឃើញភាពក្រម៉ិចក្រម៉ើមរបស់ មាឌល្អិត គេក៏ឆ្មក់ថើបថ្ពាល់មួយខ្សឺតយ៉ាងខ្លាំង ប៉ុន្តែខណៈនោះ អ្នកដែលត្រូវថើប បែអង្គុយស្ងៀមៗទៅវិញ។
«ប្រពន្ធអ្នកណាគេគួរឲ្យស្រឡាញ់យ៉ាងនេះ»ស្របសម្តី គេយកដៃអង្អែលថ្ពាល់ទន់រលោងថ្នមៗ នាយតូចសង្កេតឃើញគេហាក់សប្បាយចិត្តចម្លែកទាំងព្រឹក ក៏ងើបមុខនិយាយ៖
«អូនគួរឲ្យស្រឡាញ់មែនហ៎?»
«បាទ» រាងក្រាស់ តបយ៉ាងគាប់ចិត្ត តែមិនបានធ្វើឲ្យ ថេយ៉ុង រំភើបចិត្តឡើយ ព្រោះកំពុងតែមានអារម្មណ៍មិនល្អ
«អូននិងនាង នរណាគួរឲ្យស្រឡាញ់ជាង?»
«...???» ដំបូងរាងភ្ញាក់ព្រើត ព្រោះមិនធ្លាប់ឮក្មេងច្រម៉ក់មកសួរសំណួរគេបែបនេះ គេមិនទាន់ឆ្លើយ ព្រោះជាសំណួរប្រៀបធៀបដែលមិនដឹងថានាយតូចចង់ធៀបជាមួយនឹងអ្នកណា ទើបរហ័សឱនក្រសោបរង្វង់មុខតូចៗ និងស្រដីឡើង៖
«ប្រាកដជាអូនហើយ»សំណួរនេះមិនពិបាកឆ្លើយ តែស្តាប់ហើយមានអារម្មណ៍ថាថេយ៉ុងជាមនុស្សពិសេសក្នុងចិត្តគេជានិច្ច សំឡេងពួកគេសារសងគ្នា នៅតែគេចមិនផុតពីត្រច្រៀកស្រីស្អាតសូហ្វៀ ដែលកំពុងតែឈរនៅមាត់ទ្វារ ពុំទាន់ចូលមក រំពេចដែលក្រឡេកឃើញនាងភ្លាម មាឌល្អិតស្រាប់តែស្ទុះស្រវាឱបក ជុងហ្គុក យ៉ាងស្អិតដូចតុកកែ និងនិយាយខ្សឹបដាក់ត្រចៀក...
«អូនវិលមុខ នាំអូនទៅបន្ទប់បន្តិចមក»ថេយ៉ុង ពោលរំអួយដាក់ត្រចៀក ស្របកែវភ្នែកទាំងគូរសម្លឹងទៅ សូហ្វៀ ដែលឈរនៅមាត់បន្ទប់នៅឡើយ ឯរាងសង្ហា គ្រាន់តែឮនាយតូចប្រាប់ថាវិលមុខ ក៏ប្រញាប់ត្រកងបីកាយតូចភ្លាមៗ សូហ្វៀដឹងថានឹងគេដើរកាត់មាត់ទ្វារ ក៏ចៀសខ្លួនទៅផ្អែកជញ្ជាំង ភ្នែកតាមសម្លឹងឫកពារ នាយតូច ពីចម្ងាយ ហើយ ថេយ៉ុង កាន់តែឱបកគេថែម កាលបើដឹងថានាងតាមមើលដូច្នោះ។

ភរិយារាត្រីWhere stories live. Discover now