ភាគ៤៣

432 25 0
                                    

#ភរិយារាត្រី ភាគ៤៣
«អាយ៎...យកខ្ញុំទៅណា ដាក់ខ្ញុំចុះភ្លាម ថាឲ្យដាក់ចុះ»សំឡេងស្រែកឡែតៗចង់បែកត្រចៀក ស្រាប់តែស្ងាត់ជ្រាប ហាក់ដូចត្រូវសណ្តំ ពេលជុងហ្គុក និយាយខ្សឹបៗ
«ស៊ូត៎!កុំស្រែក បងកំពុងនាំអូនទៅថើបក្នុងឡាន កុំឲ្យអ្នកណាឃើញ»ប្រុស កំលោៈបីនាំកាយតូចសំដៅទៅរកឡានរបស់គេយ៉ាងលឿន និងញាត់មាឌល្អិតឲ្យអង្គុយទាល់តែបាន ទោះនាយតូចខំប្រឹងរើបម្រះឬបដិសេដក៏ដោយ ហើយគេក៏ចូលមកអង្គុយជិតភ្លាមៗ។
ជុងហ្គុក មិនទាន់និយាយអ្វីទាំងអស់ ខណៈបែសម្លឹងទៅរក ថេយ៉ុង ដែលគិតតែអង្គុយឱបទ្រូង ខាំបបូរមាត់ខ្លួនឯងដោយការគ្រឺតខឹង ឯកែវភ្នែករលីងរលោង ចង់ស្រែកចង់យំតម្លង់គេឱ្យថ្លង់ ហើយរំពេចនោះ ដៃរឹងមាំស៊កក្រសោបឱបចង្កេះតូចមួយក្តាប់ យ៉ាងកំហូច ថេយ៉ុង ភ្ញាក់ព្រើត វាយដៃគេមួយដៃដោយកំហឹង ថែមទាំងសម្លក់គេសឹងជ្រុះគ្រាប់ភ្នែកដល់ដី
«លោកគ្មានសិទ្ធិប៉ះពាល់ខ្ញុំទេ»មាឌល្អិត ស្រែកគំហកទាំងញ័រមាត់តតាត់ តែគិតឬថាគេខ្វល់ គឺអត់ទេ អត់បន្តិចសោះ ព្រោះគេគុំជួបយូរហើយ ឥឡូវបានជួបដូចចិត្ត ថែមទាំងចាប់ជាប់ទៀត ចង់គេចទៅណាក៏មិនរួចដែរម្តងនេះ។
«គ្មានសិទ្ធិ?»អ្នកកំលោះលើកចិញ្ចើមសួរបែបផ្ចាញ់ផ្ចាល នាយតូច កាន់តែហួងហែងខ្លួនប្រាណ គេកាន់តែបំពានលើសហ្នឹងទៀត
«កុំសម្លឹងមកខ្ញុំក្នុងក្រែសែភ្នែកបែបហ្នឹង»ថេយ៉ុង នៅតែរក្សាទឹកមុខមាំមិននិយាយលេងសើចដដែល ស្អប់ណាស់ ស្អប់ខ្សែភ្នែកដែលសម្លឹងមកលើរាងកាយដូចមនុស្សល្មោភកាមស្រេកឃ្លាន ទាំងព្រាន ទាំងខិល ឃើញម្តងៗចង់តែដាល់ឲ្យបែកភ្នែកហ្នឹងលែងបានសម្លឹងទៀត។
«ខំប្រឹងឌឺដាក់បងទៅ បន្តិចទៀតដឹងគ្នាហើយ»
«...» ដំបូងកែវភ្នែកគួរឲ្យស្អប់ ឥឡូវសម្តីឡូយទៀត ថេយ៉ុង ឮហើយបានត្រឹមញ័រទ្រូង ក្តាប់ដៃណែនចង់បាកម្រាម ស្របពេលដៃកំហូចដែលហាមឃាត់លែងឈ្នះ លូកអង្អែលចង្កេះថ្នមៗ ស្ទាបផងអង្អែលផង អ្នកខឹងនៅតែបន្តខឹងចង់ឆ្កួតមនុស្សទៅហើយ។
ក្រោយពីតតាំងពាក្យសម្តីគ្នាបានមួយភ្លែត ជុងហ្គុក ក៏រហ័បត់ឡានចេញពីទីនោះ ហើយបរយ៉ាងលឿនស្លូរ គេបើកលឿនណាស់ រហូត នាយតូច អង្អុយទប់ខ្លួនលែងនឹង ហើយក៏ងាកមកគំហកដាក់គេ៖
«បើកឡានបន្ទាន់ទៅស្លាប់ឬយ៉ាងម៉េច?»
«អូនអង្គុយឲ្យតែស្ងៀមៗទៅ»សម្តីគ្រោតគ្រាត ពិបាកស្តាប់ប៉ុណ្ណា ក៏ជុងហ្គុកនៅតែសម្តីផ្អែមតបវិញ ផ្អែមដូចដើមមិនប្រែ ប្រែតែចរិក ខិលខូចជាងមុន ហើយនិយាយមិនចេះស្តាប់ និយាយមួយរយម៉ាត់ គេតបតែពីរបីម៉ាត់ទេ។
...
«ដល់ហើយ»រអ៊ូផង ជេរផង មិនបានប៉ុន្មានក៏មកដល់គោលដៅដែលគេចង់មកល្មម ប៉ុន្តែកន្លែងដែល ជុងហ្គុក កំពុងនាំមកនេះ គ្រាន់តែចតឡានភ្លាម ថេយ៉ុង សឹងតែស្ទុះហក់ចុះចេញពីឡានឲ្យបានលឿន តែមិនបានដូចចិត្តសោះ។
«កុំអន្ទះសារពេក បងជូនអូនមកផ្ទះតើ»ជុងហ្គុក ក្រឡេកឫកពារនាយតូច ដូចជាឆ្លេឆ្លាដូចមាន់រកពង ព្រោះឡានចតចំមុខភូមិគ្រឹះលោកម្ចាស់ល្មម មិននឹកស្មានថា គេដឹងថានាយតូចនៅទីនេះទាល់តែសោះ។
«ចុះតាមសម្រួល ឬបងបីអូនចុះ?»
ថ្នម...ថ្នមពេកហើយ ដល់ថ្នាក់ អ្នកម្ខាងទៀតឮហើយចង់ចេញក្អួត ស្តាប់សម្តីចុះ តាមគេមកត្រុកៗ ខំយកចិត្ត ខំសម្តីផ្អែម គិតថា ថេយ៉ុង ព្រមទៅវិញដោយងាយៗឬ? ហើយពេលឮ ជុងហ្គុក សួរដូច្នោះភ្លាម ថេយ៉ុង ស្ទុះរុញបើកទ្វារឡានចុះចេញខ្លួនឯងជាប្រញាប់ ដោយគិតថានឹងរត់ទៅរក លោកម្ចាស់ តែភ្លេចទៅថា ថ្ងៃនេះ ទាំងលោកម្ចាស់ ទាំងDaddy មិនបាននៅទេ ទើបពេលចូលដល់ក្នុងផ្ទះភ្លាម ជើងតូចៗចាប់ផ្តើមញ័រ ទឹកមុខប្រែជាស្លេកមួយរំពេច...
«បងដឹងថាក្មេងក្បាលខូចដូចអូន ច្បាស់ជាឆ្លៀតឱកាសលួចចេញក្រៅ ពេលដែល លោកម្ចាស់ និង អាម្នាក់នោះមិននៅ»ជុងហ្គុក បផះជំហ៊ានចូលមកតាមក្រោយ ជាមួយនិងស្នាមញញឹមមានប្រៀប ថ្ងៃនេះគ្រាន់តែចៃដន្យ អារម្មណ៍ហាក់ជម្រុញឲ្យគេមកទីដោយមិនមានការស្ទាក់ស្ទើរអ្វីទាំងអស់
«កុំចេះដឹងរឿងរបស់ខ្ញុំ» ថេយ៉ុង ឈានជើងថយក្រោយពីរបីជំហ៊ាន ហើយក្តាប់ដៃស្រែកដាក់គេ ឯកូនចៅ និងអ្នកយាមកាម មិនហ៊ានលូកដៃឡើយ ព្រោះពួកគេគោរពជុងហ្គុក ស្មើនឹងលោកម្ចាស់ដូចគ្នា ទើបអវត្តមានរបស់គាត់ពេលនេះត្រូវជំនួសដោយទាយាទតូចដែលកំពុងឈរជ្រែកហោប៉ៅខោធ្វើឫកហំខ្លាំងដាក់ នាយតូច គេធ្វើជាងាកមើលឆ្វេងស្តាំ រួចបោះសម្តីឡើង៖
«គ្មានអ្នកណានៅទេ តោះលេងហ្គេម»ស្នាមញញឹមឌឺៗ ជាមួយនឹងទឹកមុខព្រានកំហូច ធ្វើឲ្យអ្នកម្ខាងទៀត សឹងតែរំលាយខ្លួនជ្រែកចូលក្នុងជញ្ជាំងបាត់ កុំឲ្យឃើញ ថាហើយ ជើងមាំចាប់ផ្តើមរំកិលចូលទៅរក ម្តងមួយជំហ៊ានៗ ខណៈជើងតូចៗ រំកិលថយៗ ថយរហូតអស់ផ្លូវ ទើបខ្នងត្រូវផ្អឹបទៅនឹងជញ្ជាំង ជាឱកាស រាងក្រាស់ស្ទុះចូលទៅចាប់បីមាឌល្អិតភ្លាមៗ រួចនាំទៅបន្ទប់ ចាក់គន្លឹះជិតឈឹង ម្តងនេះរត់ទៅណារួច?
«កុំ...កុំចូលមកណា៎...»ពេលដល់ក្នុងបន្ទប់ ថេយ៉ុង ត្រូវគេដាក់ចុះ ហើយមាឌល្អិតក៏ស្ទុះឆ្លេឆ្លាទៅស្រវារករបស់មកការពារខ្លួន ព្រោះប្រញាប់ និងភ័យខ្លាំងពេក ក៏កញ្ឆក់បានកូនតុក្កតាផេនដាមួយពីលើពូកយកមកគំរាមគេ ជុងហ្គុក ហួសចិត្ត ឈរច្រត់ចង្កេះសើច...
«រកអាផ្សេងដែលគួរឲ្យខ្លាចជាងហ្នឹងបានអត់?»គេសួរបញ្ជោះ ឲ្យថេយ៉ុងមួម៉ៅក្តៅក្រហាយ ឯបេះដូងលោតបុកទ្រូងស្ទើរធ្លាយចេញក្រៅហើយ តែនៅខំធ្វើក្លាហាន តមាត់ប៉បាច់៖
«ចេញទៅ! ខ្ញុំមិនចង់ជួប មិនចង់ឃើញ»
«បងតាមអូនចង់ឆ្កួតហើយ ទម្រាំជួប ចង់ឲ្យបងទៅណា?»
«អ្នកណាប្រើឲ្យមកតាម?»
«ទាល់តែបងឆ្កួតបានសម្រេច ទើបអូនព្រមត្រឡប់មករកបងវិញមែនទេ?»
«លោកគិតស្អីហ្នឹង? គ្មានអ្នកណាបកទៅរកមនុស្សឆ្កួតទេ»
«???»ជុងហ្គុក បែជាស្ងាត់ តែភាពស្ងាត់របស់គេ ប្តូរជាបង្ហាញកាយវិកាជម្រុញឲ្យ ថេយ៉ុង កាន់តែចង់លោតចុះតាមបង្អួច ពេលដៃមាំចាប់ផ្តើមប្រឡេះឡេវអាវសឺមីរបស់គេ ម្តងមួយគ្រាប់ៗ នាយតូច ញ័រខ្លួនពេលធ្វើអ្វីគេមិនបាន រហូតដល់គ្រាប់ទីបីដែលត្រូវប្រឡេះបន្ត ក្មេងឆ្នាសក៏ស្រែកគំហកទាំងសំឡេងញ័រតតាត់៖
«ឆ្កួតស្អី មកប្រឡេះឡេវអាវក្នុងបន្ទប់ខ្ញុំ?»
«ក្តៅ»ជុងហ្គុក តបហាក់ដូចគ្មានអារម្មណ៍ឈឺក្បាលអីបន្តិច តែគេក្តៅមែន សឹងតែទ្រាំលែងបានហើយ
«ឆ្កួត...»គេកាន់តែចូលមកជិត ថេយ៉ុង បានត្រឹមញ័រជើង ដៃលើកតុក្កតាដ៏គួរឲ្យស្រឡាញ់នោះមកធ្វើជាអង្គរក្សការពារ ឯហ្គេមរបស់ ជុងហ្គុក ក៏ចាប់ផ្តើមដោយសំណួរ ដែលនាយតូចឮហើយចង់តែខាំអណ្តាតខ្លួនឯងឲ្យស្លាប់៖
«បងឲ្យជម្រើស...គ្រែ សាឡុង អាងទឹក...ឬក៏ មុខកញ្ចក់?»

ភរិយារាត្រីTahanan ng mga kuwento. Tumuklas ngayon