ភាគ៤៥

606 37 0
                                    

«ឲ្យទូរស័ព្ទមកវិញ»នាយតូច លាតដៃទារទូស័ព្ទ តែត្រូវជុងហ្គុកយកស៊កក្នុងហោប៉ៅខោគេបាត់ លោក្មេងលើកនេះសប្បាយសើចណាស់«រឿងប៉ុនអាចមន៍ចៃក៏ភ័យដែរ យ៉ាងម៉េច? ខ្លាចអីនឹងប្តឹង ថាបងមកទីនេះ?ប្តឹងទៅ»«បិទមាត់»«យកមាត់អូនបិទ?»ជុងហ្គុក សួរផ្គើនភ្លាមៗមិនដាក់មាត់បន្តិចសោះ ឯថ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«ឲ្យទូរស័ព្ទមកវិញ»នាយតូច លាតដៃទារទូស័ព្ទ តែត្រូវជុងហ្គុកយកស៊កក្នុងហោប៉ៅខោគេបាត់ លោក្មេងលើកនេះសប្បាយសើចណាស់
«រឿងប៉ុនអាចមន៍ចៃក៏ភ័យដែរ យ៉ាងម៉េច? ខ្លាចអីនឹងប្តឹង ថាបងមកទីនេះ?ប្តឹងទៅ»
«បិទមាត់»
«យកមាត់អូនបិទ?»ជុងហ្គុក សួរផ្គើនភ្លាមៗមិនដាក់មាត់បន្តិចសោះ ឯថេយ៉ុង កំពុងតែភ័យ មិនដឹងថាគួររកវិធីអ្វីដើម្បីបណ្តេញគេបាន បើគេ ទាំងមុខក្រាស់ ទាំងឌឺ និយាយមិនចូលគ្នា ប្រាប់ឆ្វេង ចេញស្តាំ ម្យ៉ាងទៀត បើសិនជា យ៉ុនហ្គី មកទាន់ពិតមែនោះ ច្បាស់ជាស៊យធំមិនខានទេ ម៨នសឹងហេតុអី សុខៗស្រាប់តែភ័យព្រោះរឿងហ្នឹងទៅកើត!
បកមកមើល យ៉ុនហ្គី គ្រាន់តែថតឡានមុខភូមិគ្រឹះភ្លាម ក៏ប្រទះឃើញឡានមួយទៀតសំចតនៅទីនោះដែរ ជម្រុញឲ្យចិត្តគេប្រាកដមួយរយភាគរយថាជាឡានរបស់អ្នកណា។ មិនបង្អង់យូរ គេស្ទុះវឹងបោះជំហ៊ានវែងៗចូលទៅខាងក្នុងផ្ទះ សំដៅត្រង់ បន្ទប់របស់ ថេយ៉ុង។
តុកៗៗ! សំឡេងគោះទ្វារលាន់រំពងខ្លាំងឡើង បញ្ជាក់ពីភាពអន្ទះរបស់ យ៉ុនហ្គី ដែលជាអ្នកត្រូវមកឈរមុខបន្ទប់ដែលបិទទ្វារចាក់សោជិតឈឹងបែបនេះ។
«មកដល់ល្មម»ជុងហ្គុក លាន់មាត់ឡើងជាមួយនិងញញឹម ខណៈ នាយតូច ចាប់ផ្តើមបុកពោះផឹបៗ ព្រោះបើបើកទ្វារទាំងសភាពបែបនេះ យ៉ុនហ្គី នឹងគិតអ្វីផ្តេសផ្តាស ព្រោះនាយតូចបានសន្យាថានឹងមិនពាក់ព័ន្ធទេ តែនេះ ជុងហ្គុក មកដល់ក្នុងបន្ទប់តែម្តង។
«មកនេះ!» ថេយ៉ុង ខាំធ្មេះសង្រ្គឺត ស្របពេលស្ទុះស្ទារទៅកញ្ឆក់ដៃអូស រាងក្រាស់ទៅក្បែរគន្លាតទូរសម្លៀកបំពាក់ ជុងហ្គុក សឹងមិនហើបបាតជើង ធ្វើដូចជាមិនចង់ទៅតាម នាំឲ្យនាយតូចរឹតតែខ្ញាល់ថែម ភ្លាមនោះក៏រុញខ្លួនគេឲ្យចូលក្នុងប្រលោះតូចមួយនោះ ដើម្បីលាក់ ព្រមទាំងលើកម្រាមចង្អុលដៃ ចង្អុលមុខ ទាំងធ្វើមុខមាំដាក់គេ៖
«នៅឲ្យស្ងៀមហាមកម្រើក ហើយបិទមាត់កុំនិយាយទាំងអស់ ប្រយ័ត្នលែងបានឃើញពន្លឺថ្ងៃ»ថេយ៉ុង គំរាមខ្សឹបៗ ដោយឫកពាកាចឆ្នាស ហ៊ានតែគេមិនស្តាប់តាម ដឹងតែមានរឿងហើយ ចាំមើលចុះ។
«...»ជុងហ្គុក ពេលនេះហាក់ដូចកូនឆ្កែតូចមួយ ដែលស្តាប់តាមម្ចាស់ គេងក់ក្បាល ព្រមទាំងញញឹមញាក់មុខយ៉ាងច្រលើម
«កុំញញឹម»នាយតូចចងចិញ្ចើមសម្លក់មុខ ពេលនិយាយរួចប្រុងដើរចេញ ស្រាប់តែត្រូវគេកញ្ឆក់កដៃទាញកាយតូចឲ្យបែរមកវិញភ្លាមរួចប្រាប់៖
«ឈប់! ថើបមួយសិន»
«ជុ៎ កុំប៉ះ!»នាយតូច ជញ្ជក់មាត់ក្នាញ់ ចង់តែចាប់ទះឲ្យបែកមាត់ទេ នៅមានអារម្មណ៍លេងសើចទៀត តែគេមិនភ័យស្រាប់ហើយ ប្លែកអីតែអ្នកភ័យទេ ដែលស្លេស្លន់ដូចមាន់រកសំបុកពងមិនឃើញ។
តុកៗៗ!
«បើកទ្វារ» មនុស្សកំពុងស្អប់ការរងចាំ បានគោះទ្វារបន្ទប់ជាលើកទីពីរ ម្តងនេះក៏ឮសំឡេងមួលគន្លឹះទ្វារបើក ក្រាក...
«Daddyមកវិញហើយហ្អែស៎?»ថេយ៉ុង សួរទាំងបង្ខំលើកស្នាមញញឹមហៀរថ្ពាល់ ឯបេះដូងលោតបុកស្ទើរធ្លាយចេញក្រៅទ្រូង តាំងចិត្តនឹងថាមិនអីទេ តែឃើញមុខគេភ្លាម វាអីបានទៅហើយ។
«ជុងហ្គុក នៅឯណា?»យ៉ុនហ្គី ឈរជ្រឹមភ្នែកសម្លឹងឫកពារ នាយតូច យ៉ាងចម្លែកចិត្ត ឯនាយល្អិត ក៏រហ័សតបវិញកុំឲ្យខ្ញាល់ទាន់
«គ្មាន...គ្មានទេ ជុងហ្គុក ឯណាមកទីនេះនោះ?»នាយតូច ព្យាយាមឆ្លើយដោយទឹកមុខប្រាកដប្រជា និងព័ទ្ធដៃទាំងគូរទៅក្រោយខ្នងហើយធ្វើសញ្ញាកុហក ដែលក្នេងៗចូលចិត្តធ្វើដូចច្នោះនៅពេញដែលគេមិនចង់និយាយការពិតប្រាប់នរណាម្នាក់។
«ថេហ៍!? ចុះឡានអ្នកណានៅមុខផ្ទះ?»យ៉ុនហ្គី នៅតែតាមដេញដោល ថែមទាំងសម្រុកដើរចូលទៅក្នុងបន្ទប់ តែត្រូវនាយតូចចាប់ឱបដៃឃាត់ទាន់
«ឡាន?ឡានអ្នកណា?មកតាំងពីពេលណាម៉េចក៏អូនមិនដឹង? ម្យ៉ាងទៀតអូនគេងក្នុងបន្ទប់មួយថ្ងៃហើយ មិនបានចេញទៅក្រៅទេ»
«អូនកំពុងកុហកមែនទេ?»នាយកំលោះ សួរចំៗមិនបញ្ឆៀង ព្រោះពេលក្មេងក្បាលខូចនិយាយឡើងទាំងមិនបានមើលមុខគេចំៗទេ ហើយភ្លាមៗនោះ ទូរស័ព្ទក្នុងហោប៉ៅខោគេស្រាប់តែរោទ៍ឡើង ដូចជាជាការងារចាំបាច់ ទើបគេសុខចិត្តដើរទៅនិយាយសិន ពេលយ៉ុនហ្គី ចេញទៅផុត ជាឱកាសហុចឲ្យ ថេយ៉ុង ស្ទុះវឹងចង់បាក់ក ទៅរក ជុងហ្គុក ដែលខ្លួនបានយកទៅលាក់នៅគន្លាតទូរនោះ។
«ឆាប់ចេញទៅ» នាយតូច ចាប់អូសដៃគេឲ្យចេញ ខណៈអ្នកត្រូវអូសដៃ ហាក់នៅអាឡោះអាល័យមិនចង់ទៅសោះ គេធ្វើមុខជូរៗ ហើយសម្លឹងមើលរហូតទាល់តែ ថេយ៉ុង អូសទៅដល់មាត់ទ្វារ ទើបនាយតូចពន្លែងដៃលែងគេឲ្យចេញ វិនាទីនោះ ប្រុសកំហូចស្រាប់តែ ស្ទុះទៅឆ្មក់ថើបថ្ពាល់ទន់ៗ មួយខ្សឺតធំ រួចក៏ចាកចេញទៅ នៅឡើយ នាយតូច ឈរយកដៃទប់ថ្ពាល់ទាំងមុខក្រហម ប៉ិនឆ្លៀតឱកាសណាស់ ទោះក្នុងកាលៈទេសៈណាក៏គេអាចធ្វើបាន។
...
ពេលយ៉ុនហ្គី ត្រឡប់មកវិញ ក៏ក្រឡេកឃើញ ថេយ៉ុង អង្គុយ មើលទូរស័ព្ទដូចគ្មានរឿងអី គេក៏សម្រេចចិត្តដើរចូលទៅក្នុងបន្ទប់ម្តងទៀត ម្តងនេះ ថេយ៉ុង នៅស្ងៀម មិនហាមឃាត់អ្វីទាំងអស់ ព្រោះជុងហ្គុក បានចេញទៅផុតហើយ គ្មានអ្វីត្រូវបារម្ភ អ្វីដែលបារម្ភនោះគឺត្រូវរកនឹកចម្លើយបែបណាមកដោះសារជាមួយ យ៉ុនហ្គី។
«ប្រាប់ហើយ ថាគ្មានអ្នកណាមកទេ»នាយតូច រហ័សក្រោកដើរទៅឱបដៃយកចិត្ត អ្នកដែលឈរសម្លឹងក្នុងបន្ទប់ដោយប្រើក្រសែភ្នែកមុតដូចអ្នកអង្កេតការ ពេលឃើញ ថេយ៉ុង ទទូចចិត្តខ្លាំងពេក គេក៏បង្ខំជឿ ជាដឹងច្បាស់ថា ជុងហ្គុក ពិតជាបានមកទីនេះមែន។ ក្រោយពីសម្អាតរឿងរ៉ាវចប់សព្វគ្រប់ យ៉ុនហ្គី ក៏ទៅសម្រាកនៅបន្ទប់របស់គេ ឯនាយតូច ក៏ទៅងូតទឹកឲ្យត្រជាក់ចិត្ត ព្រោះក្តៅមួម៉ៅច្រើនរឿងណាស់ទៅហើយ ដោយសារតែប្រុសម្នាក់នោះ។
ពេលចេញពីបន្ទប់ទឹកវិញ ក៏ឃើញទូរស័ព្ទរោទ៍ នាយតូច ស្ទុះទៅមើលចង់បាក់ក ភ្ញាក់ព្រើត ឃើញលេខម្នាក់នោះខលមកតាប៉ែស្អីទៀតក៏មិនដឹង ទើបបានតែលើកចាំស្តាប់៖
(អូន...)
«...?» ថេយ៉ុង ជ្រួញចិញ្ចើម
(មុនហ្នឹងបងភ្លេចរបស់នៅក្នុងបន្ទប់!)
គ្រាន់តែឮថាគេភ្លេច នាយតូចខំងាកមើលជំវិញខ្លួនយ៉ាងលឿន តែគ្មានឃើញអ្វីប្លែកផង ក៏ដាច់ចិត្តតបយ៉ាងគំហក៖
«ភ្លេចអី?»
(ភ្លេចយកអូនមកជាមួយ)

ភាគបន្ត នៅក្នុងផេក 👇🏻👇🏻👇🏻

ភាគបន្ត នៅក្នុងផេក 👇🏻👇🏻👇🏻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ភរិយារាត្រីWhere stories live. Discover now