ភាគ៤៨

360 30 0
                                    

«កុំគិតរឿងឆ្កួតៗឲ្យសោះ» ថេយ៉ុង ព្រមតាម តែក៏និយាយគំរាមទុកស្រេច«ចង់កុំឲ្យយ៉ុនហ្គីចាប់បាន ទាល់តែអូនថើបមាត់បង»«ឆ្កួត

Ups! Tento obrázek porušuje naše pokyny k obsahu. Před publikováním ho, prosím, buď odstraň, nebo nahraď jiným.

«កុំគិតរឿងឆ្កួតៗឲ្យសោះ» ថេយ៉ុង ព្រមតាម តែក៏និយាយគំរាមទុកស្រេច
«ចង់កុំឲ្យយ៉ុនហ្គីចាប់បាន ទាល់តែអូនថើបមាត់បង»
«ឆ្កួត...»
«សាកទៅ...គេកំពុងដើរមកហើយ...»
«មែនហ៎?»នាយតូច សួរខ្សឹបៗ
«អឺម...ថើបបងមក...ឲ្យលឿនឡើង»គេដាស់តឿនដដែលជាដដែល ថេយ៉ុង ធ្មេចភ្នែកសម្រួលអារម្មណ៍ដែលណែនថប់ទាំងដង្ហើម មិនគួរណាមកជួបរឿងផ្ទួនបែបនេះសោះ។ ចុះបើយ៉ុនហ្គីឃើញតើគិតយ៉ាងម៉េច តែបើតាមគេបានសម្រេច ហើយអាចលាក់កំបាំងភ្នែកគេពិតមែនក៏ល្អដែរ...នាយតូច គិតអស់ពីរបីដង្ហើម តែចុងក្រោយនៅតែមិនព្រមធ្វើតាមជុងហ្គុក ថែមទាំងក្លាហានងើបចេញពីគេ ភ្លាមៗក៏ងាកមើលជុំវិញខ្លួន ក៏ក្រឡេកឃើញ យ៉ុនហ្គី ដើរចេញទៅបាត់ មិនខ្ចីចាប់អារម្មណ៍អ្វីទាំងអស់។
«គាត់ទៅវិញហើយ...»ថេយ៉ុង លើកដៃរឺតទ្រូង បន្ធូរការតានតឹងក្នុងចិត្ត មិនបានប៉ុន្មានផង ដៃម្ខាងត្រូវអ្នកម្ខាងទៀតស្ទុះមកក្តាប់កាន់យ៉ាងណែន
«ទៅជាមួយបង»ជុងហ្គុក និយាយតែប៉ុន្មានម៉ាត់ មិនសួរយោបល់អីបន្តិចសោះឡើយ ស្របពេលចាប់អូសដៃនាយតូចចេញពីទីនោះយ៉ាងលឿន តាមដែលអាចធ្វើបាន ពិតមែនហើយ មានរឿងអីដែលគេធ្វើមិនបាននោះ?
___
ទីនេះ មិនមែនជាភូមិគ្រឹះធំ តែជាផ្ទះរបស់គេមួយទៀត ទុកសម្រាប់លំហែចិត្តពេលគេស្មុគស្មាញ ហត់នឿយនឹងការងារម្តងៗ តែការមកលើកនេះ ប្រហែលជាសប្បាយជាងរាល់ដងទៅទៀត តាមមើល...
«លែងខ្ញុំ ខ្ញុំទៅផ្ទះវិញ»ថេយ៉ុង ស្រែកផង តន្ត្រំជើងផង ខណៈរាងក្រាស់គិតតែ បង្ខំទាញកាយតូចចូលខាងក្នុង ដំបូងឡើយក្នុងផ្ទះគ្មានមនុស្សម្នាក់ ស្ងាត់ជ្រាប ឥឡូវឮតែសំឡេងកាចឆ្នាសប្រកែកតវ៉ាកាត់ភាពស្ងាត់ជ្រងំអស់។
«បងមិនចង់បង្ខំទេ តែអូនចូលចិត្តធ្វើឫកពារឲ្យបងបង្ខំ»ជុងហ្គុក ចាប់ឱបរាងកាយ នាយតូច មកដាក់ឲ្យអង្គុយលើសាឡុុង គេក៏ហត់ចិត្តដែរ ដែលខំតាមត្រុកៗ តែនាយតូចមិនអើពើ ទាំងដេញ ទាំងដៀល គ្រប់សព្វ ប៉ុន្តែគេនៅតែព្យាយាមមិនព្រមចុះចាញ់។
«បងគួរឲ្យធុញណាស់ឬ?»ពេល មាឌល្អិត អង្គុយស្ងៀមលែងកម្រើក គេក៏លែងប៉ះពាល់ដូចគ្នា ឯអ្នកត្រូវសួរ សម្លឹងមុខគេភ្លឹះៗ ចម្លែកចិត្ត ដែលសុខៗគេមកសួរសំណួរបែបនេះ នាយតូច ងាកសម្លឹងក្នុងបរិវេណផ្ទះ រួចក៏ដកដង្ហើមធំ មុននឹងឆ្លើយតប៖
«ចុះបើជាលោកវិញ លោកធុញដែរទេនៅពេលដែលមានមនុស្សតោងតាមចាំសង្កេតគ្រប់ពេលវេលា ទាំងដែលម្នាក់នោះជាមនុស្សដែលលោកមិនចង់ឃើញមុខ មិនចង់ឮសំឡេង មិនចង់ឃើញសូម្បីស្រមោលគេ?»ថេយ៉ុង តបតាមអារម្មណ៍មួយឆាវ ប៉ុន្តែប៉ុន្មាននេះ ដូចយកចុងកាំបិតមុតស្រួចមកចាក់ចំដើមទ្រូងគេរាប់រយដង
«ម្នាក់នោះប្រៀបនឹងបងមែនទេ?»
«ស្តាប់ហើយពិចារណាខ្លួនឯង»នាយតូច ព្យាយាមមិនខ្វល់ ធ្វើចិត្តធំ ក្រោកចេញពីការសន្ទនាដ៏គួរឲ្យទ្រាន់ចិត្តមួយនេះ តែជុងហ្គុកមិនអនុញ្ញាតជាដាច់ខាត
«អូនចិត្តអាក្រក់ដាក់បងយ៉ាងហ្នឹង?»ជុងហ្គុក ស្ទុះឱបមាឌល្អិតពីក្រោយយ៉ាងស្អិត ថេយ៉ុង នៅតែចាប់របេះដៃគេចេញយ៉ាងកំណាញ់ខ្លួន កាយវិកាមើលទៅដូចជាធម្មតា ព្រោះថេយ៉ុងតែងតែបែបនេះយូរហើយ យូររហូតគេឆ្ងល់ជាខ្លាំងថា នាយតូច ផ្លាស់ប្តូរចិត្តហើយមែនទេ? សំណួរនេះគេមិនហ៊ានសួរឡើយ ហើយគ្រាន់និយាយពាក្យប៉ុន្មានម៉ាត់ចេញពីចិត្ត និងចង់ដឹងថា ថេយ៉ុង តបវិញយ៉ាងម៉េច?
«បើបងបាត់ពីពិភពលោកនេះ អូននឹងសប្បាយចិត្តហ្អែស៎?»
«ចាស៎»ចម្លើយខ្លី បែបមិនខ្វល់ខ្វាយពីទឹកចិត្ត ខណៈអ្នករងចាំចម្លើយស្ទើរបែកទ្រូង គេមិនរំពឹងចម្លើយមួយម៉ាត់ណាឡើយ គេដឹងថាកន្លងមក ថេយ៉ុង នៅគុំគួនរឿងក្នុងចិត្ត ដោយសារតែសូហ្វៀ ហើយគេផ្ទាល់ក៏ទទួលស្គាល់កំហុស គេចង់លុបលាងកំហុសទាំងអស់នោះ ដោយការត្រឡប់មកមើលថែ ថេយ៉ុង ដូចពីមុន តែពេលនេះ នាយតូច មិនមែនជាថេយ៉ុងពីមុនឡើយ...និយាយអ្វីក៏មិនស្តាប់ មានតែពាក្យដេញ ធុញទ្រាន់ មើកទៅនាយតូច ដូចជាហត់នឿយខ្លាំង ពេលជួបគេម្តងៗ គេពិតជាគ្មានជម្រើសណាល្អជាងនេះទៀតទេ គេពិតជាមិនដឹងថាគួរបែបណាទើបល្អ ធ្វើបែបណាឲ្យ ថេយ៉ុង ដ៏គួរឲ្យស្រឡាញ់ ត្រឡប់មកគេងកើយទ្រូងគេដូចពីមុនវិញឡើយ។
បន្ទាប់ពីទទួលបានចម្លើយ ជុងហ្គុក ក៏លែងហាម និងបណ្តោយឲ្យ ថេយ៉ុង ជិះតាក់ស៊ីទៅវិញម្នាក់ឯង ព្រោះក្មេងឆ្នាសហ្នឹង គេប៉ះមិនបានទេ រឹតតែតាម រឹតតែហួងហែងខ្លួនខ្លាំងជាងស្អីទៅទៀត តែដែលបណ្តោយនោះ គឺគេបើកឡានតាមពីក្រោយតាក់ស៊ីរហូត ព្រោះខ្លាច នាយតូច មិនមានសុវត្ថិភាព។
___
«ទើបមកពីណា?»យ៉ុនហ្គី សួរបង្អាក់ដំណើរមាឌល្អិតដែលខំត្បាញ់ជើងឡើងកាំជណ្តើរយ៉ាងស្លេស្លន់ តែនាយតូចក៏ងាកមកសួរត្បកវិញ៖
«អេ៎ហ?ចុះដេតឌីទើបមកពីណាដែរហ្នឹង?» ថេយ៉ុង លើកចិញ្ចើមសួរយ៉ាងខ្មឺត ចេះឆ្ងល់គេមកពីណា? ចុះខ្លួនឯង? ទើបមកពីបោកស្រីដែរសោះ!
«សម្តីឡូយណាស់ហ្ន៎»សំណួរទាំងពីរ គ្មានការឆ្លើយតបទាំងអស់ យ៉ុនហ្គី បានតែជ្រឹមភ្នែកញញឹមឌឺដាក់វិញ នឹងលួចគិតក្នុងចិត្ត ក្មេងនេះច្បាស់ជាមានអ្វីលាក់បាំងនឹងគេមិនខានទេ។
«ចាស៎...»ថេយ៉ុង ឆ្លើយចាស៎ ដាក់ យ៉ុនហ្គី គួរឲ្យក្នក់ក្នាញ់ ឲ្យអ្នកអង្គុយនៅតុខាងក្រោម ញញឹមពេបមាត់ តាមសម្លឹងក្មេងក្បាលខូលរត់ចូលបន្ទប់ ទាំងលួចគ្រវីក្បាលហួសចិត្ត។
...
ចូលមកដល់ក្នុងបន្ទប់មិនបានប៉ុន្មាននាទីផង ទូរស័ព្ទក៏រោទ៍ឡើង រំពេចនោះ ចិញ្ចើមស្អាតចងចូលគ្នាពេលសម្លឹងក្នុងអេក្រង់ឃើញលេខជុងហ្គុក ខលមក នាយតូច គិតក្នុងចិត្តថា ប្រហែលជាគេ ព្យាយាមតេរមកនិយាយរករឿងអីទៀតហើយ ក៏សម្រេចចិត្តមិនទទួល តែពេលដាក់ទូរស័ព្ទចុះ ក៏មានលេខមួយទៀតតេរមក ម្តងនេះក៏ទទួលព្រោះជាលេខប្លែក។
«ហេឡូ?»
«សួរស្តីខ្ញុំខលចេញពីមន្ទីរពេទ្យ#%^* លោកជាសាច់ញាតិអ្នកគ្រោះថ្នាក់នេះមែនទេ?»
«គ្រោះ...គ្រោះថ្នាក់?អ្នកគ្រូពេទ្យចង់និយាយពីអ្នកជួយបញ្ជាក់ឲ្យច្បាស់ផងបានទេ?» ថេយ៉ុង ស្ទួនពាក្យតាមសម្តីដែលពេទ្យនិយាយ ខណៈបេះដូងចាប់ផ្តើមលោតបុកទ្រូងប៊ឹប...ៗៗៗ
«ប្រុសសង្ហាម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ ឥឡូវនេះសន្លប់បាត់បង់ស្មារតីហើយ ឃើញថាលេខនេះជាលេខចុងក្រោយដែលគាត់បានតេរទៅ គិតថាអ្នកប្រុសជាសាច់ញាតិ...»គ្រូពេទ្យបានបន្តរៀបរាប់ជាហូរហែ ស្របពេលដែលអ្នកកំពុងស្តាប់បែរជាលែងចង់ស្តាប់ ខួរក្បាលចាប់ផ្តើមច្របូកច្របល់គិតអ្វីជាអ្វីមិនចង់ចេញ ចិត្តមួយគិតថាជុងហ្គុកកំពុងតែកុហក លេងល្បិចចង់ឲ្យទៅជួបគេ នេះគេកុហកទៀតហើយមែនទេ? អត់ទេ! ប៉ុន្តែ...អារម្មណ៍មួយទៀតបែរជាមិនសូវស្រួលទាល់តែសោះ ឬក៏គេកើតអីមែន?
__
«ទៅណាទៀតហើយទាំងយប់ហ្នឹង?»យ៉ុនហ្គី គ្រហឹមសួរពីចម្ងាយ ពេលឃើញមាឌល្អិតចុះតាមកាំជណ្តើរលាន់ឮកុបៗពេញផ្ទះ ជើងបោះជំហ៊ានញាប់ស្មេរ មើលតាមទឹកមុខស្លន់ស្លោសឹងតែផ្លោះកាំជណ្តើរហក់ចុះមកក្រោមទៅហើយ។
«អូន-អូនទៅទិញកាហ្វេមួយភ្លែត»
«ត្រូវដេតឌីជូនទៅទេ?»
«...»ថេយ៉ុង គ្រាន់តែគ្រវីក្បាលញាប់ៗ ហើយស្ទុះវឹងចេញទៅយ៉ាងលឿន ទុកឲ្យនាយកំលោះជ្រឹមភ្នែកតាមសម្លឹងឫកពាចម្លែកៗមួយនេះដោយមន្ទិលក្នុងចិត្ត។





To be continued💜💚

ភរិយារាត្រីKde žijí příběhy. Začni objevovat