ភាគ៥៨

313 15 0
                                    

យំបណ្តើរ ខឹងទឹកភ្នែកបណ្តើរ ឯដៃតប់ទ្រូងជុងហ្គុកបណ្តើរ ហើយគេក៏សម្ងំឲ្យតប់តាមអំពើចិត្ត តែមាត់ក៏រអ៊ូតិចៗទាំងក្នក់ក្នាញ់ នាយតូច ពេញទ្រូង៖«អូនឯងយ៉ាប់ណាស់ អត់យំមុខគេ ធ្វើខ្លាំងដាក់គេ តែមកទឹកភ្នែកទឹកសំបោរ រំអួយដាក់ប្តី»«បើមិនរំអួយដាក់ប្តី ឲ្យរំអួយដាក់អ្នក...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

យំបណ្តើរ ខឹងទឹកភ្នែកបណ្តើរ ឯដៃតប់ទ្រូងជុងហ្គុកបណ្តើរ ហើយគេក៏សម្ងំឲ្យតប់តាមអំពើចិត្ត តែមាត់ក៏រអ៊ូតិចៗទាំងក្នក់ក្នាញ់ នាយតូច ពេញទ្រូង៖
«អូនឯងយ៉ាប់ណាស់ អត់យំមុខគេ ធ្វើខ្លាំងដាក់គេ តែមកទឹកភ្នែកទឹកសំបោរ រំអួយដាក់ប្តី»
«បើមិនរំអួយដាក់ប្តី ឲ្យរំអួយដាក់អ្នកណា៎?ម៉េច? បងចង់ឲ្យអូនទៅហាច់ដាក់គ្រប់គ្នា ដូចស្រីរបស់បងហ្នឹងហ្អែស៎?»ឈប់យំសិន រួចក៏ងើយមុខស្តីឲ្យគេយ៉ាងឆ្នាស់ឆ្នើម គ្រាន់តែរំអួយដាក់សោះក៏យកមកញ៉ោះដែរ តិចខឹងលែងមកទៀតឥឡូវហ្នឹង។
«ស្រីណាទៀត? បើបងដេកពេទ្យ ឃើញមុខពេទ្យឡើងធុញហើយ ឲ្យបងទៅមានស្រីតាមប្រលោះណា?»ជុងហ្គុក យកដៃអង្អែលថ្ពាល់ប៉ោងៗរបស់ នាយតូច រហូតបានចិត្តឱបខ្លួនប្រាណគេឡើងស្អិតរមួត
«មនុស្សខូច ទោះបីដាច់ជើងមួយចំហៀងក៏អាចឆ្លៀតមានស្រីបានដែរ»ថេយ៉ុង ឈ្មុលមុខរអ៊ូរង៉ូវៗក្នុងទ្រូង មិនបានទេ ឆ្នាសក៏ឆ្នាស រំអួយក៏រំអួយ កុំធ្វើអីឲ្យឃ្នើសចិត្តឲ្យសោះ ប្រយ័ត្នឆេះពេទ្យទាំងកណ្តាលយប់។
«បងឈប់ខូចហើយ»
«បងនិយាយថាម៉េច?»គ្រាន់តែឮថា បងឈប់ខូច នាយតូច ងើបក្បាលក្រលើម សម្លឹងមុខគេភ្លឹះៗ ជុងហ្គុក ក៏ញញឹមញញែម ចាប់ក្រសោបឱបកាយតូចយ៉ាងណែន
«គ្មានអីទេ វាគ្មានអ្វីពិសេស សំខាន់បងស្រឡាញ់អូន...ជុប៎»សម្តីផ្អែមហើយឆ្លៀតថើបថ្ពាល់មួយខ្សឺតទៀត ធ្វើឲ្យ ថេយ៉ុង ភ្លេចឆ្ងល់អស់ព្រោះតែស្នាមថើប តាមពិតដែលសួរនោះ គ្រាន់តែចង់បញ្ជាក់ប៉ុណ្ណោះ ឯជុងហ្គុក ជ្រើសឱបថើបជំនួសចម្លើយវិញ។
«ពេទ្យប្រាប់ថា ថ្ងៃស្អែកបងត្រូវពិនិត្យឆ្អឹងម្តងទៀត»
«អូនបានឆ្លៀយសួរហើយ ជើងរបស់បងនឹងជាឆាប់ៗ តែបងត្រូវអង្គុយលើរទេះរុញមួយរយៈសិន»ថេយ៉ុង បានដឹងមុនគេទៅទៀត អំពីលទ្ធផលនៃការតាមដានពីគ្រូពេទ្យ ខណៈនោះ ជុងហ្គុក ស្រាប់តែដកដង្ហើមធំ ក្រោមទឹកមុខកង្វល់ពេញទ្រូង ធ្វើឲ្យ មាឌល្អិត ត្រូវចងចិញ្ចើមឆ្ងល់ភ្លាម៖
«បងខ្វល់ចិត្តរឿងអី?ជើងជិតជាហើយតើ គ្រាន់តែត្រូវប្រើពេលបន្តិច...»
«បងត្រូងអង្គុយលើរទេះរុញមែនទេ?»
«អ្អឺម»នាយតូច ងក់ក្បាលបញ្ជាក់ថាគឺអីចឹងមែន
«...»បន្ទាប់ពីជ្រាបហើយ ជុងហ្គុក បែរជាស្ងាត់ អារម្មណ៍មិនសូវល្អប៉ុន្មានឡើយ ទើបសម្យុងមុខចុះ រំពេចនោះ ថេយ៉ុង ក៏រហ័សក្រសោបមុខសង្ហារឲ្យងើបឡើងវិញ រួចស្រដីលួងលោមដោយការយល់ចិត្តថ្លើមគេជាងនរណាទាំងអស់៖
«អូនដឹងថាបងពិបាកសម្របខ្លួន ប៉ុន្តែបើបងឆ្លងកាត់ដំណាក់កាលនេះផុត អ្វីៗនឹងប្រសើរឡើងវិញ»កែវភ្នែកមូលក្លំ សម្លឹងចំកែវភ្នែកលាក់អារម្មណ៍របស់អ្នកម្ខាងទៀត
«បងមិនចង់គេងពេទ្យទៀតទេ»ជុងហ្គុក ប្រាប់ដោយសម្លេងហត់នឿយ ស្របពេលប្រអប់ដៃស្រឡូនតូច អង្អែលផែនថ្ពាល់គេថើរៗហើយព្យាយាមសម្រាលទឹកចិត្តគេជានិច្ច៖
«ពួកយើងជិតបានត្រឡប់ទៅផ្ទះវិញហើយ ពេលពេទ្យពិនិត្យរួច បងអាចចេញពីពេទ្យបានហើយណា៎»
ពួកយើង! ពីរម៉ាត់នេះបានន័យថាម៉េច? ជុងហ្គុក គ្រាន់តែឮភ្លាម តាមសម្លឹងមុខនាយតូចឥតទម្លាក់ ពួកយើងជិតបានត្រឡប់ទៅវិញ ចឹងបានន័យថា នាយតូច ព្រមត្រឡប់ទៅផ្ទះជាមួយគេវិញហើយមែនទេ?
«តែអូនឆ្លៀតទៅមើលបងបានតែពេលយប់ប៉ុណ្ណោះ បើបងធុញ បងអផ្សុក អាចតេរទៅរកអូនបាន»ថេយ៉ុង និយាយចង់បានន័យថា ទៅផ្ទះជុងហ្គុក មែន តែមិនមែនដូចមុនទេ គ្រាន់តែទៅកំដរ ដូចពេលនេះអីចឹង ព្រលឹមឡើងក៏ទៅវិញ យប់ឡើងក៏អើតក្រលើមនៅមាត់ទ្វារ។
«អូនខ្លាចយ៉ុនហ្គីដឹងមែនទេ?»
«...» ថេយ៉ុង ស្ងៀមស្ងាត់ តែក្នុងចិត្តកំពុងគិត ស្រាប់តែគេបោះសម្តីឡើង
«ពេលបងអាចអង្គុយលើរទេះរុញបាន បងនឹងទៅនៅជាមួយអូន»
«ជុងហ្គុក?»
«អូនខ្លាចអី?ទៅឲ្យដឹងតែម្តងទៅ តើគេចង់ធ្វើអីដាក់បង?»ជុងហ្គុក ស្បថឡើងដោយគ្មានការរារែក ឬញញើតញញើមអីបន្តិចសោះ សម្តីគេមួយម៉ាត់ៗ ថេយ៉ុង ហារមាត់ប្រកែកមិនកើត បានត្រឹមបុកពោះភ័យផឺតម្នាក់ឯង។
___
ថ្ងៃថ្មី
ក្រោយពី ជុងហ្គុក ទើបទទួលបានដំណឹងល្អ បន្ទាប់ពីពេទ្យបានពិនិត្យឆ្អឹងជើងរួច គឺគេអាចឡើងអង្គុយលើរទេះបាន ឯចលនាជើងក៏ប្រសើរជាងមុន អាចកម្រើកបានវិញ គ្រាន់តែនៅហើមនិងឈឺតិចតួច។ ហើយគេក៏មិនបានភ្លេចពាក្យសម្តីដែលគេបាននិយាយជាមួយ ថេយ៉ុង នៅយប់នោះដែរ...
___
ភូមិគ្រឹះអាល់ប៊ែត
ទាំងព្រឹកព្រលឹម គ្រប់គ្នាហាក់មមាញឹកជាមួយនិងការងារ អ្នកបម្រើដុតដៃដុតជើង ចែកតួនាទីគ្នា ខ្លះធ្វើម្ហូប បោសជូតផ្ទះ ខ្លះទៅថែរសួន ខ្លះចេញទៅលាងឡានឲ្យម្ចាស់...ចម្លែកតែស្រីស្អាតដែលមកថ្មី អង្គុយពាក់មុខយក្សនៅលើសាឡុង លើកជើងគងអន្ទាក់ខ្លា ចំខែងឫកដូចម្ចាស់ស្រីក្នុងផ្ទះនេះ ត្បិតនៅលើខ្លួននាងស្លៀកត្រឹមឈុតអៀមចុងភៅក៏ដោយ នាងស៊ូមុខក្រាស់បន្តនៅបម្រើ ថេយ៉ុង ទាំងចិត្តខឹងស្អប់ ច្រណែនឈ្នានីសសព្វគ្រប់ ហេតុតែចង់ឈ្នះ ចង់ហក់តោងភ្នំដែលនៅខ្ពស់ នាងនៅតែមិនបោះចោលមហិច្ឆតារបស់នាង ហើយនៅតែមានសង្ឃឹមយ៉ាងមុតមាំថា ថ្ងៃណាមួយ យ៉ុនហ្គី នឹងបន្ទាបខ្លួនដែលខ្ពស់ហួសឆ្ងាយនោះមកសម្លឹងមើលនាងវិញ។
ង៉ឺត! ឡានសេរីទំនើបចុងក្រោយ បានឈប់សំចតនៅទល់មុខភូមិគ្រឹះ ជួនពេល ថេយ៉ុង ចុះមកដល់ជាន់ផ្ទាល់ដីល្មម ពេលបម្រុងដើរចេញទៅមើលព្រោះទម្លាប់ យ៉ុនហ្គី មកផ្ទះព្រឹកៗ ស្រាប់តែ សូហ្វៀ ស្ទុះវឹងចង់បាក់ក ហាច់ចេញទៅយ៉ាងត្រហេបត្រហប ប៉ុន្តែវត្តមានរបស់មនុស្សម្នាក់ដែលកំពុងតែមកដល់ បានបញ្ឈប់ដំណើរស្រីតូចឲ្យឈប់ត្រឹងនឹងមួយកន្លែង ទាំងចំហរមាត់ បើកភ្នែកធំៗប៉ុនពងមាន់៖
«ជុងហ្គុក?»នាងភ្លឹកភ្លាំងស្ទើរភ្លេចដងដង្ហើម ហើយស្រាប់តែ ថេយ៉ុង ដើរតាមមកពីក្រោយ នាយតូច គ្រាន់តែក្រឡេកឃើញ ប្រុសកំលោះដែលត្រូវបានដាក់ឲ្យអង្គុយនៅលើរទេះរុញ ក៏ត្បាញ់ជើងរត់ទៅទទួល ទាំងអារម្មណ៍ភ្ញាក់ផ្អើលមិនតិច...នេះជុងហ្គុកមកនៅជាមួយពិតមែន?
«បងមកទីនេះធ្វើអី?»ថេយ៉ុង ពេលនេះ ស្លន់ផង ភ័យផង រកប្រាប់មិនត្រូវទេ ពេលសុខៗមកដល់មុខផ្ទះក្រលើមបែបនេះ ខ្លាចតែនៅមិនបានយូរ ព្រោះគេនិងយ៉ុនហ្គី ប្រៀបដូចសាំងនិងភ្លើងទៅហើយ តែពេលក្រឡេកទៅអ្នកនៅលើរទេះរុញវិញ ញញឹមក្បួច រួចក៏តបទាំងមិនខ្វល់ពីអ្វីទាំងអស់៖
«បងមកនៅជាមួយអូន ក្រែងអូននិយាយថា ពួកយើងនឹងត្រប់មកផ្ទះជាមួយគ្នា?»អ្នកណាហាមឃាត់គេបានទៅ? គេនិយាយថានឹងមក ឥឡូវមកពិតមែន ថេយ៉ុង មិនមែនចង់លាក់បាំងរហូតទេ គ្រាន់តែមិនចង់ឃើញ យ៉ុនហ្គី និង ជុងហ្គុក តំឡើងសសៃកដាក់គ្នាដូចមុនទៀត ទើបចេះតែខំលាក់ ដើម្បីរកពេលវេលាណាសមគួរ ចាំបកស្រាយប្រាប់ តែនេះមិនបាច់ប្រាប់ទេ មកឯងតែម្តង។


To be continued💜💚

ភរិយារាត្រីWhere stories live. Discover now