ភាគ៥៤

334 17 0
                                    

«បងថាត្រូវមែនទេ ទើបខំបំបិទមាត់បង?»ជុងហ្គុក បេះបួយដោយការយកឈ្នះ រហូតនាយតូចទ្រាំទ្រនឹងសម្តីគេលែងបានក៏ស្រែកគំរាមយ៉ាងកាចឆ្នាស៖«ប្រាប់ថាឲ្យឈប់និយាយ អូនខាំអណ្តាតដាច់ឥឡូវហ្នឹង»សម្តីខ្មឺតយ៉ាងនេះ ធ្វើឲ្យជុងហ្គុក ខំទប់ចិត្តទប់អារម្មណ៍ ទ្រាំខាំមាត់គុំក្នុងចិត...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«បងថាត្រូវមែនទេ ទើបខំបំបិទមាត់បង?»ជុងហ្គុក បេះបួយដោយការយកឈ្នះ រហូតនាយតូចទ្រាំទ្រនឹងសម្តីគេលែងបានក៏ស្រែកគំរាមយ៉ាងកាចឆ្នាស៖
«ប្រាប់ថាឲ្យឈប់និយាយ អូនខាំអណ្តាតដាច់ឥឡូវហ្នឹង»សម្តីខ្មឺតយ៉ាងនេះ ធ្វើឲ្យជុងហ្គុក ខំទប់ចិត្តទប់អារម្មណ៍ ទ្រាំខាំមាត់គុំក្នុងចិត្ត រងចាំជើងជាពេលណា នឹងសងសឹកក្មេងមាត់រឹងនេះឲ្យបាន។
«និយាយអត់ឈ្នះ ចង់ខាំអណ្តាតគេចោល! ប្រុសសម្លាប់ប្តីដោយវិធីហ្នឹងហ៎?»រាងក្រាស់ រអ៊ូរទាំ ពេលនាយតូច អង្គុយបែរខ្នងលែងមើលមុខគេ ឯអ្នកម្ខាងទៀតខឹងផងអៀនផងមុខឡើងក្រហមអស់ ពេលគេជូតសក់ស្ងួតរួចហើយ ក៏លបៗស៊កដៃឱបចង្កេះមួយក្តាប់ និងបបួលដោយសំឡេងខ្សិប៖
«តោះគេង បងងងុយហើយ»ជុងហ្គុក ដាក់ចង្ការពឹងលើស្មាម្ខាង ធ្វើឲ្យខ្យល់ដង្ហើមក្តៅគគុក ផាត់ចំថ្ពាល់រលោងស្អាត ឲ្យម្ចាស់ថ្ពាល់ព្រឺសម្បុរខ្ញាក ក៏មិនយល់ដែរហេតុអីគ្រាន់ប៉ះដង្ហើមគេសោះ ទៅជាបែបនេះ?
«គេងមុនអូនទៅ»នាយតូច តបដោយសំឡេងស្រាលនិងឮតិចៗ ហាក់សម្រាលចិត្តរផងខ្លួន លែងប្រកែកឈ្នះចាញ់ដូចមុននេះទៀតហើយ ដៃតូចៗស្រវាចាប់ប្រអប់ដៃមាំ ដើម្បីទាញចេញពីចង្កេះ ជុងហ្គុក ក៏ចាប់ផ្តើមទម្រេតខ្លួនគេងលើពូកទន់ៗ ចំណែកនាយតូចក៏អង្គុយចាំមើលត្រង់នោះមិនទាន់ទៅណា។
«ពេលបងគេងលក់ កុំលួចរត់ទៅផ្ទះចោលបងទៀត ឮអត់?»ប្រុសកំលោះ មិនទាន់សម្រេចចិត្តធ្មេចភ្នែក ព្រោះខ្លាចធ្មេចហើយពេលភ្ញាក់មកមិនបានឃើញវត្តមាន ថេយ៉ុង ទៀត ទើបប្រាប់ជាមុន ឯអ្នកអង្គុយក្បែរខ្លួន ក៏ងក់ក្បាល ទាំងធ្វើមុខស្មើៗ ព្រោះមិនចង់ឲ្យគេដឹងចិត្ត ខំលួចមកកាត់ព្យុះកាត់ភ្លៀងទម្រាំបានមកជួបគ្នា ចង់ឲ្យទៅវិញងាយៗយ៉ាងហ្នឹង?
___
ព្រឹកឡើង
ភូមិគ្រឹះ
«អ្នកប្រុសតូច មានរឿងអ្វីមែនទេ? ម៉េចបានជាស្លៀកឈុតអ្នកជម្ងឺបែបនេះ?»នាងបម្រើប្រចាំការ ស្ទុះរត់មកទទួលយ៉ាងត្រហេបត្រហប ពេលឃើញនាយតូច ស្លៀកឈុតដូចអ្នកជម្ងឺដែលទើបចេញពីពេទ្យ។
«គ្មានអីទេ ខ្ញុំទៅផ្លាស់ឈុតសិនហើយ»ថេយ៉ុង មិនបានតប ក្រៅពីរត់ត្បាញ់ជើងឡើងទៅផ្លាស់ឈុត នាយតូចដឹងថា ម៉ោងនេះ យ៉ុនហ្គី កំពុងតែធ្វើដំណើរទៅធ្វើការ ប៉ុន្តែការដែលប្រញាប់ប្រញាល់យ៉ាងនេះ គឺមានរឿងមួយទៀតដែលត្រូវធ្វើ ក្រោយពីយ៉ុនហ្គីបានទូរស័ព្ទបានថាបន្តិចទៀត នឹងមានកាដូបញ្ជូនមកដល់មុខផ្ទះ មិនដឹងថាជាស្អីនោះទេ។
បន្ទាប់ពីងូតទឹកស្លៀកពាក់រួច សំឡេងទូរស័ព្ទក៏រោទ៍ឡើងល្មម៖
(ភ្ញាក់ពីគេងឬនៅ?) សំឡេងមាំបន្លឺឡើង ធ្វើឲ្យ នាយតូច ត្រូវតែរហ័សឆ្លើយយ៉ាងដាច់ខាត
«អូនទើបតែក្រោក ចូលទៅងូតទឹកមុនហ្នឹងបន្តិច»
(យប់មិញមានយល់សប្តិល្អដែរទេ?)សួរអីប្លែកៗ តែអ្នកចាំស្តាប់ឯណេះ នឹកឃើញតែមនុស្សដែលកំពុងគេងពេទ្យ ហើយយប់មិញ? យប់មិញគេងលង់លក់ឱបទ្រូងគេ គ្មានយល់សប្តិអីបន្តិចទេ។
«សួរអីចម្លែកម្ល៉េះDaddy?»
(ត្រៀមទទួលកាដូដែលDaddyរៀបចំឲ្យ សង្ឃឹមថាអូននឹងពេញចិត្ត»
«កាដូអ្វីទៅ?»
(ទៅដល់នឹងបានឃើញហើយ អូនកុំភ្លេចទៅរកឈុតអ្នកបម្រើពីរបីឈុតផង)
បានត្រឹមហ្នឹង យ៉ុនហ្គី ក៏ចុចផ្តាច់ ទុកឲ្យ ថេយ៉ុង ចងចិញ្ចើមឆ្ងល់ ឆ្ងល់ថាកាដូស្អី ចាំបាច់ទៅរកឈុតអ្នកបម្រើដែរ?
....
សន្ធឹកឡានកំពុងតែបរចូលមក ថេយ៉ុង ចុះទៅជាន់ផ្ទាល់ដីយ៉ាងប្រញាប់ប្រញាល់ មកដល់ភាព កែវភ្នែកក្រឡេកឃើញវត្តមានស្រីស្អាត ដែលខានជួបគ្នាមកជាយូរ នាងដើរចូលមកក្រោមដំណើរស្វាហាប់ ជឿជាក់ និងគ្មានខ្វល់អ្វីទាំងអស់។
«មិននឹកស្មានថាពួកយើងបានរួមរស់ក្រោមដំបូលតែមួយ ម្តងទៀតសោះ»បែកយូរ សម្តីនៅខ្លាំងដដែល តែនិយាយមិនមើលមុខក្រោយសោះ ស្រីស្អាត។
«ហឹស ក្រោមដំបូលតែមួយមែន តែឋានៈខ្ញុំនិងនាងវាខុសគ្នា នេះយកឈុតទៅ»ថេយ៉ុង ហុចឈុតនឹងដៃទៅឲ្យទាំងសម្លឹងមុខនាងមិនដាក់ភ្នែក តាមពិតកាដូដែល យ៉ុនហ្គី និយាយគឺជានាងសោះ តែក៏ពេញចិត្តខ្លាំង នូវអ្វីដែលគេបានរៀបចំទុក ឥឡូវលែងឆ្ងល់ហើយថាយកឈុតអ្នកបម្រើទៅធ្វើអី?
«អួយ៎ មិនចាំបាច់ចិត្តល្អដល់ថ្នាក់ហ្នឹងពេកទេ ខ្ញុំមានខោអាវច្រើនហើយ ដាក់មកទាំងវ៉ាលី ចាំទៅយកចេញពីគូទឡានឲ្យខ្ញុំផងណា៎»សូហ្វៀ បដិសេដមិនទទួលឈុតពី ថេយ៉ុង ដោយស្នាមញញឹម ទាំងមិនបានដឹងថានោះជាឈុតអ្វី ថែមទាំងឆ្លៀតប្រើ ហាក់មិនដឹងអីសោះ
«ឈុតអ្នកបម្រើ សាកសមនឹងនាងជាង ព្រោះDaddyបានឲ្យខ្ញុំត្រៀមឈុតនេះសម្រាប់នាង»ថេយ៉ុង ញញឹមតបវិញ តែជាស្នាមញញឹមបែបចិត្តត្រជាក់ សម្តីក៏ត្រជាក់ពេករហូតធ្វើឲ្យ សូហ្វៀ ចាប់ផ្តើមញ័រខ្លួន ញ័របបូរមាត់តតាត់ ហាក់ចង់តវ៉ា តែនាយតូច នៅតែព្យាយាមនិយាយឲ្យបានមុន៖
«នៅសម្លឹងមើលអី? ឆាប់ទីផ្លាស់ឈុតទៅ ការងារនាងមានច្រើនណាស់នៅទីនេះ»មួយឃ្លានេះ ជះចំកណ្តាលមុខស្រីស្អាត ដែលបង្ហាញទឹកមុខលែងចង់ យ៉ុនហ្គី ប្រាប់មកច្បាស់ណាស់ថាឲ្យនាងមករួមរស់ទីនេះជាមួយគេ ចុះនេះជាស្អីវិញ?
«...»ស្ងាត់! ត្បិតនាងស្ងាត់ តែនាងឈរទប់ខ្លួនសឹងមិនជាប់ ដៃក្តាប់ណែនដោយអារម្មណ៍ឈឺចាប់ ឈឺដែលចាញ់បោកសម្តី យ៉ុនហ្គី កន្លងមក រឹតតែមិនស្រណុកចិត្តដែលត្រូវមកបម្រើ ថេយ៉ុង មនុស្សដែលនាងមិនធ្លាប់គិតថានិស្ស័យអាចផ្លាស់ប្តូរគេមកជាបែបនេះ។
ថេយ៉ុង ឈរសម្លក់មុខនាង សឹងជ្រុះគ្រាប់ភ្នែក ឃើញនាងមិនទទួលឈុត ក៏ប្រមូលក្តាប់ឈុតនោះជាដុំ រួចគប់ទៅលើខ្លួននាង រួចបោះសម្តីឲ្យស្រីស្អាតចុកចាប់ មុននឹងចាកចេញទៅ៖
«នាងកុំគិតថាមកទីនេះ ដើម្បីបានធ្វើលោកស្រី ដូចអ្វីដែលនាងធ្លាប់គិតឲ្យសោះ ផ្ទះនេះគឺផ្ទះលោកម្ចាស់ ទីនេះក៏មិនមែនផ្ទះផ្ទាល់ខ្លួនរបស់ យ៉ុនហ្គីដែរ បើនាងគិតថាយ៉ុនហ្គីនឹងលើកតំកើងថ្នាក់ថ្នមនាងដូចកែវនោះ សូមបញ្ឈប់ការគិតដែលវាមិនអាចទៅរួចទៀតទៅ! នាងប្រហែលជាកំពុងខកចិត្តហើយ ដែលមិនអាចល្បួងចិត្តគេបាន គ្រាន់តែចង់ប្រាប់ឲ្យភ្លឺភ្នែកថា មនុស្សដែលនាងតោងតាមក្រសោបលើកនេះគឺយ៉ុនហ្គី មិនជុងហ្គុក ដែលឲ្យនាងធ្វើអីក៏ស្រេចតែចិត្តទេណា ស្រីស្អាត»ថាចប់ នាយតូច ក៏បញ្ឈប់កែវភ្នែកសម្លឹងនាងដូចគ្នា ហើយក៏ដើរទៅប្រាប់ អ្នកបម្រើប្រចាំការ ឲ្យណែនសំការងារដែល សូហ្វៀ ត្រូវធ្វើ។
«អាយ៎...អ្ហា៎យយ...»សូហ្វៀ ក្តាប់ដៃស្រែកជំទាលលាន់រំពងពេញផ្ទះ តែនាយតូច ខ្ជិលចាប់អារម្មណ៍ មនុស្សឥតប្រយោជន៍ដូចនាង ក៏ឡើងទៅបន្ទប់វិញបាត់ ខណៈនោះ នាងបម្រើវ័យក្មេងអាយុស្របាលគ្នាដែរ ក៏ដើរមកជិត ហើយធ្វើជាសួរលេងដូចចង់រាប់អាន ត្បិតនាងមិនបានដឹងរឿងច្បាស់ថា សូហ្វៀ ជាអ្នកណាឡើយ៖
«ចូលធ្វើការដំបូងចឹង យកចិត្តម្ចាស់ផ្ទះបន្តិចទៅ ពេលបើកលុយ ចាំយើងនាំឯងទៅមើលគេហូបអីនៅក្នុងតាមសួន»
«នាងឆ្កួត»សូហ្វៀ ជេរប្រទេចពីរម៉ាត់ រួចកញ្ឆក់ខ្លួនប្រុងដើរចេញក្រៅ តែត្រូវនាងតូចអូសដៃមកវិញ៖
«នែ៎ អត់មានរត់ទៅណាទេ ទៅលាងបន្ទប់ទឹកសិនមក»
សូហ្វៀ ក្តៅក្រហាយមិនតិចអី ហត់ចិត្តពេកក៏ព្រមសម្របតាមការអូសទាញរបស់នាងទៅ។
...
ថេយ៉ុង ចូលដល់ក្នុងបន្ទប់ភ្លាម ដកដង្ហើមចេញចូលវែងៗដើម្បីឲ្យធូរស្រាលចិត្តបន្តិច បន្ទាប់ពីបានជួបមុខ មនុស្សដែលមិនចង់ជួប ហើយរំពេចនោះដែរ ទូរស័ព្ទក៏រោទ៍ឡើងខ្ទ័រនៅលើតុ ក៏រហ័សទាញមកទទួល៖
«សួស្តីខ្ញុំគឺ ថេយ៉ុង» នាយតូច និយាយពាក្យគួរសម ព្រោះលេខដែលខលមក ជាលេខពីមន្ទីរពេទ្យ ខណៈនោះ ស្រាប់តែឮសំឡេងមនុស្សម្នាក់បន្លឺឡើង៖
(ខ្ញុំខលចេញពីមន្ទីរពេទ្យ%@#^*...អ្នកជម្ងឺបន្ទប់លេខ32 មានការនឹកអូនជាខ្លាំង ហើយពេលណាទើបអូនមក បងគេងចាំអូនយូរហើយ)





To be continued💕

ភរិយារាត្រីWhere stories live. Discover now