ភាគ៤០

406 20 0
                                    

មានការស្លន់ចង់ចូលទៅក្នងរឿងជាខ្លាំង...
#ភរិយារាត្រី «ភាគ៤០»

«អាយ៎...»មាឌល្អិតស្រែកចាច គ្រវែងកែវស្រាចោលភ្លាមៗ ពេលដឹងដល់ប្រអប់ដៃមាំរបស់អ្នកណាក៏មិនដឹង លូកមកឱបចង្កេះតូចយ៉ាងស្និទ្ធ ដោយសារប្រុសម្នាក់នោះឈរឱបពីក្រោយទើប នាយតូច ពិបាកនឹងងាកមើលមុខគេឲ្យច្បាស់
«បែកមួយខែសោះ ចេះផឹកស្រាដើររាំគ្រវីក្នុងក្លឹបទៀត អ្នកណាបង្រៀនអូន?»ព្រោះភ្លេងក្នុងក្លឹបឮខ្លាំង ទើបម្ចាស់សំឡេងឱននិយាយដាក់ត្រចៀក នាយតូច បម្រុងងាកមើលមុខ ស្រាប់តែត្រូវគេឱបចង្កេះជាប់ រួចក៏ចាប់បីនាយតូចឡើង រួចដើរកាត់ហ្វូងមនុស្សដែលកំពុងបន្តការរាំរែករបស់គេយ៉ាងសប្បាយ។
«អា៎ឆ្កួត ដាក់យើងចុះ ប្រាប់ថាឲ្យដាក់ចុះ...ឌឹបៗៗ»ថេយ៉ុង ខឹងផង ស្រែកផង ជេរផង ទាំងក្តាប់ដៃតប់ទ្រូងគេពេញទំហឹង តប់ខ្លាំងៗតាមដែលអាចធ្វើបាន ស្របពេលជើងទាំងគូប្រឹងទធាក់ខ្វើកៗ ប្រឹងរើបម្រះ ក្នុងរង្វង់ដៃគេ តែគេបែរជាមិនខ្វល់ និងបន្តបីកាយតូចចេញពីក្នុងបរិវេណនោះ នាំទៅខាងក្រៅ សំដៅទៅចំណតឡាន ពេលកំពុងទះតប់ នាយតូច កាន់តែមួម៉ៅ ក្តៅទ្រូង ញាប់ញ័រ ពេលដឹងថា អ្នកដែលព្យាយាមមកចាប់ឱបក្រសោមជំរិតចេញមក គឺជា ជុងហ្គុក។
ពេលនាំទៅដល់ឡានដែលចត រាងក្រាស់ ក៏ដាក់កាយតូចចុះ បម្រុងនឹងបើកទ្វារឡានចាប់ នាយតូច ចូលទៅ តែពេលជើងតូចឺដាក់ដល់ដីភ្លាម ក៏ត្បាញ់រកផ្លូវគេច
«គេចពីបងទៀតហើយហ្អែស៎?»ជុងហ្គុក ចាប់កដៃតូចកាន់ជាប់ នឹងទាញមកកន្លែងដើមវិញ រួចច្រានកាយតូចផ្អឹបនឹងទ្វារឡាន ដោយគេដាក់ដៃទាំងគូឃាំងមាឌល្អិតមិនឲ្យគេចទៅណារួច
«ស្អប់មុខបងខ្លាំងហ្អែស៎ បានជាខំគេច?»រាងក្រាស់ រុញអណ្តាតទល់ថ្ពាល់ដោយអារម្មណ៍ឃ្នាន់ក្នាញ់ ពេលឃើញឫកពារ នាយតូច បែរគេចមុខទៅម្ខាង មិនសម្លឹងមកគេ ទុកគេជាខ្យល់ឬយ៉ាងម៉េច?
«ស្អប់ ស្អប់ខ្លាំងណាស់»សំណួររបស់គេ ធ្វើឲ្យ ថេយ៉ុង អត់ទ្រាំមិនបាន ក៏ងាកមកគំហកយ៉ាងកំបុតកំបុយ គ្មានជាតិ ទឹកមុខមាំកាចឆ្នាស ខុសប្លែកពីមុនឆ្ងាយ
«ហឹស៎! សម្តីថ្លោសគ្រាន់បើ»ជុងហ្គុក ងកក្បាលទាំងសើចគ្រហឹមបែបឌឺដង ទទួលស្គាល់ថាក្មេងម្នាក់នេះប្លែកជាងមុខខ្លាំង សូម្បីតែការស្លៀកពាក់ ជុងហ្គុក តាមសម្លឹងពីចុងសក់រហូតដល់ចុងជើង មួយតួខ្លួនពាក់សុទ្ធតែរបស់ប្រេនតម្លៃថ្លៃ ឯសម្បុរភ្លឺថ្លា ម៉ត់ខៃ មានសាច់ឈាមជាងមុនឆ្ងាយណាស់ និយាយរួមគឺស្អាតមួយចប់ ហើយអ្វីទាំងអស់នេះគឺទទួលបានពីការមើលថែទាំរបស់ លោកម្ចាស់ ក៏ដូច យ៉ុនហ្គី ដែរ គ្រាន់តែ មុននេះ យ៉ុនហ្គី ធ្វេសប្រហែសតែបន្តិច មិនបាននៅចាំមើល ព្រោះជាប់ចេញទៅនិយាយទូរស័ព្ទបាត់ ទើប ជុងហ្គុក មានឱកាសបានចូលក្បែរ ហើយបំពានយ៉ាងព្រហើនបែបនេះ។
«មានប្រុសថ្មីចិញ្ចឹម មកធ្វើឫកខ្មឺតៗដាក់បង»
មុននេះខឹងគេដែលព្រហើនចាប់បីមករកឡាន តែសម្តីប៉ុន្មានម៉ាត់នេះ កាន់តែធ្វើឲ្យ នាយតូច ស្អប់គេខ្លាំងលើសដើម! ខ្វះពាក្យនិយាយណាស់ឬ? ហារឡើងសុទ្ធតែប្រុសឈ្មោលចិញ្ចឹម ពាក្យហ្នឹងប្រើសម្រាប់តែអ្នកដែលរកស៊ីលក់ខ្លួនឲ្យអាអ្នកអត់ឃ្លានទេ។
«ចង់អ្នកណាចិញ្ចឹមខ្ញុំ ក៏គ្មានស្អីទៅពាក់ព័ន្ធនឹងលោកដែរ កុំសម្តីឈ្លើយ ទុកពាក្យហ្នឹងទៅនិយាយដាក់ស្រីចិញ្ចឹមរបស់លោកវិញទៅ»នាយតូច តបទាំងខឹងញ័រទ្រូងមិនបាត់ ព្រោះតែសម្តីឈ្លើយៗរបស់គេ កុំតែដៃត្រូវគេចាប់ជាប់ ម្ល៉េះគេបានរង្វាន់ស៊ីកំផ្លៀងរយដៃមិនខាន ហើយពេលឮ នាយតូច ស៊កឲ្យវិញ គេកាន់តែគិតទៀតថា នាយតូច មិនមែនប្លែកល្មមទេ គឺប្លែកខ្លាំងតែម្តង។
«នៅជាមួយវាក្តីសុខជាងនៅជាមួយបងហ្អ៎? តែបងវាថ្នមពេកហើយ បានជាទំរើសក្មេងឲ្យនិយាយស្តីបែបហ្នឹង»គេចង់បានន័យថា យ៉ុនហ្គី បណ្តោយតាមចិត្តពេក ទើបធ្វើឲ្យ នាយតូច ចេះនិយាយភាសាបែបនេះដាក់គេ តែគេមិនគិតទេឬ ថាហេតុអី បានជា ថេយ៉ុង សុខចិត្តរត់គេចពីគេ សុខចិត្តទៅតាម យ៉ុនហ្គី គឺដោយសារតែចរិកគេនៅតែបែបនេះ ខ្លួនខុស តែមិនទទួលកំហុស បែរជាដើរចោទប្រកាន់គេផ្សេងផ្តេសផ្តាស។
«មែនហើយ ក្តីសុខណាស់ ក្តីសុខជាងនៅជាមួយមនុស្សអាត្មានិយម យល់តែចិត្តខ្លួនឯង ទង្វើរផ្ទុយស្រឡះពីសម្តី មិនគួរយកខ្លួនបៀត»កែវភ្នែកតូចឺ ប្រឹងបើកធំសម្លក់សម្លឹងមុខគេសឹងជ្រុះដល់ដី សម្តីប៉ុន្មានឃ្លានេះ បានជ្រួតជ្រាបពេញដើមទ្រូងអ្នកកំលោះឲ្យជ្រួលច្របល់ អំពល់ទុក្ខឡើងភ្លាម កាន់តែនិយាយ កាន់តែឈ្លើយ រឹតតែបណ្តោយ រឹតតែព្រហើនកាចដាក់គេយ៉ាងខុសរបៀប ដោយទ្រាំទ្រលែងបាន ក៏ចាប់ផ្ញាច់កដៃតូចៗទាំងគូផ្អឹបនឹងឡាន សឹមផ្ទៃមុខសង្ហារឱនសង្គ្រប់ថើបមាត់បំបិទមាត់ដែលពូកែញេញដាក់គេ ថើមយ៉ាងកម្រោល គ្មានការថ្នាក់ថ្នមអីបន្តិច វិនាទី អ្នកត្រូវគេត្របាក់ថើប ព្យាយាមបែរគេច គេថើបឆ្វេង មុខតូចបែរទៅស្តាំ ពេលគេដេញតាមថើបស្តាំ ក៏បែរគេចមកឆ្វេង តែទោះខំគេចយ៉ាងណា នៅតែគេចមិនផុតពីស្នាមថើបដ៏ឃោរឃៅរបស់គេ គេសង្កត់មាត់លើមាត់តូចគ្មានប្រណី មានះរុញអណ្តាតចូលទៅលុកលុយក្នុងប្រអប់មាត់ ភ្លាមៗនោះ នាយតូចក៏ប្រើធ្មេញខាំអណ្តាតគេមួយទំហឹង ធ្វើឲ្យគេរហ័សដកមាត់ចេញដោយអារម្មណ៍ឈឺចាប់ ម្តងនេះក៏លែងថើប តែភ្នែកសម្លឹង នាយតូច ដោយក្រសែភ្នែកលូកលាន់ ស្រាប់តែរំពេចនោះ ថេយ៉ុង ក៏ស្តោះទឹកមាត់ដាក់គេយ៉ាងជម្លើយ៖
«ធ្វើយ៎...»ស្តោះដោយការស្អប់ខ្ពើម ស្តោះដោយការឆ្អើម រអើមនឹងបបូរមាត់ដ៏គំរក គ្រាន់តែរំលឹកដល់ថ្ងៃដែលគេនិងស្រីនោះឈរថើបគ្នា អារម្មណ៍ស្អប់ខ្ពើមគេកាន់តែគុណទ្វេឡើងណែនប្រអប់ទ្រូង។
__
ឆ្ងាញ់អត់?😔🫵🏻

ភរិយារាត្រីWhere stories live. Discover now