ភាគ៥១

360 15 0
                                    

«???»គ្រាន់តែឮភ្លាម ថេយ៉ុង បែរមកសម្លឹងមុខ យ៉ុនហ្គី ទាំងបើកភ្នែកធំៗប៉ុនពងមាន់។ ស្អីគេ?មានស្តាប់ច្រឡំដែលទេ?ស្បថមុខលោកឪ? គេចង់សំដៅលើរឿងរៀបការតើ? អត់ទេ មិនកើតទេ!«អូនមិនព្រម ការម្នាក់ឯងទៅ»«ចាប់បង្ខំ មានអីពិបាក?»យ៉ុនហ្គី កាន់តែម៉ឺងម៉ាត់ រហូតនាយតូច មើលមិ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«???»គ្រាន់តែឮភ្លាម ថេយ៉ុង បែរមកសម្លឹងមុខ យ៉ុនហ្គី ទាំងបើកភ្នែកធំៗប៉ុនពងមាន់។ ស្អីគេ?មានស្តាប់ច្រឡំដែលទេ?ស្បថមុខលោកឪ? គេចង់សំដៅលើរឿងរៀបការតើ? អត់ទេ មិនកើតទេ!
«អូនមិនព្រម ការម្នាក់ឯងទៅ»
«ចាប់បង្ខំ មានអីពិបាក?»យ៉ុនហ្គី កាន់តែម៉ឺងម៉ាត់ រហូតនាយតូច មើលមិនធ្លុះរហូតស្មានមិនត្រូវថាគេនិយាយមែន ឬគ្រាន់តែលេងសើចបន្លាចចិត្ត?!
«យ៉ាងម៉េច? ព្រមសារភាពទេ ថាអូនពិតជាបានទៅជួបគេមែន?» នាយកំលោះ សួរបញ្ជាក់ម្តងទៀត តែម្តងនេះគេមិនទទួលបានការឆ្លើយតប នាយតូច មិនត្រឹមតែស្ងាត់ គឺធ្វើមុខក្រម៉ក់ក្រម៉ូវ ខឹងងរងក់ ដើរខ្មឺតឡើងទៅបន្ទប់បាត់ នៅឡើយ យ៉ុនហ្គី អង្គុយគិតរកវិធីដេញជើង ថេយ៉ុង ឲ្យទាល់តែបាន។
__
ស្អែកឡើង

យ៉ុនហ្គី ក្រោកពីព្រលឹមស្លៀកពាក់ស្អាតបាត ទីនុយយ៉ាងសង្ហារសមសួន ដើរជ្រែកហោប៉ៅខោយ៉ាងឡូយ សំដៅទៅបន្ទប់មួយ ប្រកបដោយទឹកមុខញញឹម។
តុក តុក...
តុក តុក... សំឡេងគោះទ្វារ ម្តងជាពីរដង ធ្វើឲ្យអ្នកកំលោះចងចិញ្ចើមដោយការធុញទ្រាន់នឹងរងចាំ ក្រោយពេលគ្មានការឆ្លើយតប ឯម្ចាស់បន្ទប់ក៏មិនបើកទ្វារឲ្យ តែគេជាមនុស្សអត់ធ្មត់ សុខចិត្តគោះទ្វារសារថ្មីម្តងទៀត
តុក តុក តុក... ម្តងនេះដូចជាលាន់ខ្លាំងជាងរាល់លើក ហើយទីបំផុតក៏បានផល ស្របពេលទ្វារបន្ទប់ត្រូវបានបង្ហើបបើកតិចៗ យឺតៗ ចេញមក៖
«ស្លៀកពាក់មក ទៅជាមួយបង»យ៉ុនហ្គី បោះសម្តី ទៅកាន់ នាយតូច ដែលស្ថិតក្រោមទឹកមុខស្លេកៗ ហាក់គ្មានកម្លាំងកំហែង គ្រាន់តែគេក្រឡេកឃើញដូច្នោះភ្លាមលាន់មាត់ភ្ញាក់ផ្អើល៖
«អូនមិនស្រួលខ្លួនឬ?»សំណួរពោរពេញដោយក្តីបារម្ភ បន្លឺឡើង ស្របពេបដៃមាំប្រុងលើកទៅស្ទាបលើថ្ងាសស្ទាបកម្តៅ តែត្រូវ នាយតូច ឈានជើងថយបន្តិច ហើយតបដោយសំឡេងខ្សាវៗ ថែមទាំងងាកមុខទៅម្ខាង ហាក់ដូចមិនចង់និយាយស្តីរកគេ៖
«អូនមិនស្រួលខ្លួន វិលមុខ...»
«តោះទៅពេទ្យ បងជូនទៅ»គេស្លន់ គេបារម្ភណាស់ តែក្មេងរឹងរូសមានះមិនព្រមតាម
«អត់ទេ អូនសម្ងំគេងបន្តិចនឹងលែងអីហើយ»ថេយ៉ុង បដិសេដយ៉ាងលឿន ពេលឃើញឫកពារ យ៉ុនហ្គី ចង់ចូលមកអូសដៃ ភ្លាមនោះក៏រុញទ្វារបិទយ៉ាងលឿន ធ្វើឲ្យអ្នកខាងក្រៅបន្ទប់បានត្រឹមឈរគាំងនៅនឹងមួយកន្លែង គេលួចគិតថា ថេយ៉ុង ប្រហែលជាខឹងងរងក់ ដែលគេបាននិយាយគំរាមរឿងរៀបការកាលពីយប់មិញ ទើបមុននេះ សូម្បីតែចូលទៅជិត ក៏នាយតូច មិនចង់ឲ្យបៀតផង ថែមទាំងព្រហើនរុញទ្វារបិតចោលទៀត ក៏ចុះទៅផ្តាំអ្នកបម្រើឲ្យជួយយកថ្នាំ និងអាហារទៅបម្រើ នាយតូច ដល់បន្ទប់។

ភរិយារាត្រីWhere stories live. Discover now