ភាគ៣

659 46 1
                                    

«លោកមានគូដណ្តឹងហើយ ហេតុអីក៏ធ្វើបែបនេះ?»«គូដណ្តឹង មិនមែនប្រពន្ធឯណា?!»គេតបធ្វើហី ថារួចក៏ឱនថើបស្មានាយតូចបន្តិច ថេយ៉ុង ក៏ក្រញែងខ្លួនដូចមិនចង់ឲ្យប៉ះ ធ្វើឲ្យគេខាំមាត់គ្រឺត អត់មិនបាននិងចាប់ច្របាច់ថ្ពាល់នាយតូចឲ្យងើយសម្លឹងមុខគេចំ៖«មើលមុខបងឲ្យចំ មើលមុខអនាគត...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«លោកមានគូដណ្តឹងហើយ ហេតុអីក៏ធ្វើបែបនេះ?»
«គូដណ្តឹង មិនមែនប្រពន្ធឯណា?!»គេតបធ្វើហី ថារួចក៏ឱនថើបស្មានាយតូចបន្តិច ថេយ៉ុង ក៏ក្រញែងខ្លួនដូចមិនចង់ឲ្យប៉ះ ធ្វើឲ្យគេខាំមាត់គ្រឺត អត់មិនបាននិងចាប់ច្របាច់ថ្ពាល់នាយតូចឲ្យងើយសម្លឹងមុខគេចំ៖
«មើលមុខបងឲ្យចំ មើលមុខអនាគតប្តីអូនឲ្យហើយទៅ» ជុងហ្គុក ស្រដីឡើងដោយទឹកមុខឌឺដង បានខ្លួនប្រាណគេហើយ នៅធ្វើសម្តីឡូយទៀត ថែមទាំងមាត់ឆៅហ៊ានហៅគេប្រពន្ធពេញៗមាត់ ទាំងដែលទើបតែបានជួបគ្នាក្នុងថ្ងៃដំបូង មិនទាន់រំលងមួយយប់ផង។
«...»ថេយ៉ុង ខាំបបូរមាត់ គ្រឺតខឹង ខឹងណាស់ តែមិនដឹងគួរធ្វើបែបណា រាងកាយពេលនេះទទេស្អាត គ្មានសម្លៀកបំពាក់ ចង់ដើរចេញទៅណាក៏មិនកើតព្រោះខ្មាស់ មានតែអង្គុយទ្រឹងឲ្យគេឱបថើបតាមចិត្ត។
__
បកមកមើលក្នុងកម្មវិធីវិញ អ៉ីហ្វិន បានទៅផ្លាស់រ៉ូបដែលប្រឡាក់នោះចេញ បន្ទាប់ក៏ត្រឡប់មកវិញ ទាំងទឹកមុខមិនសប្បាយចិត្ត។
«ហ្វីលេន»
«បាទអ្នកនាង»
«ជុងហ្គុកគេទៅណាយូរម្ល៉េះ?
«ក្រែងមួយសន្ទុះមុន គាត់ចាប់អូសកអ្នកបម្រើនោះទៅ ចឹងប្រហែលជាគាត់កំពុងតែដាក់ពិន័យអ្វីហើយ ព្រោះមើលទៅគាត់ក៏ខឹងមិនតិចដែរ»សូម្បីតែ ហ្វីលេន ជាមនុស្សរបស់ អ៉ីហ្វិន ក៏គិតថាជុងហ្គុក បានខឹងក្មេងបម្រើនោះជំនួស គូដណ្តឹងគេដែរ តែ...ពួកគេមិនបានដឹងឡើយថាបន្ទាប់នោះក៏មានរឿងអ្វីកើតឡើង?ហើយអ្នកណានឹងក្តៅក្រហាយជាងគេពេលបានដឹងរឿង?
ពេលឮ ហ្វីលេន និយាយមកដូច្នោះ នាងក៏លួចញញឹមតែ មួយរំពេចទឹកមុខនាងក៏ផ្លាស់ប្តូវិញ ព្រោះនាងស្គាល់ចរិក ជុងហ្គុក ពេលខ្លះអ្វីដែលយើងបានឮ មិនដូចអ្វីដែលបានឃើញផ្ទាល់នឹងភ្នែកទេ។
«ឯងនៅមើលការខុសត្រូវនៅទីនេះហើយ យើងមានរឿងត្រូវធ្វើបន្តិច»
«ត្រូវការឲ្យខ្ញុំទៅតាមដែរទេអ្នកនាង?»
«មិនបាច់មកតាមទេ» និយាយចប់ អ៉ីហ្វិន ក៏ដើរចេញទៅតែម្នាក់ឯង តាមមហិច្ឆតារបស់នាង នាងមិនដែលខ្លាចនរណាទាំងអស់នៅទីនេះ លើកលែងតែ ជុងហ្គុក។
__
អ៉ីហ្វិន នាំខ្លួនចាកចេញពីកម្មវិធី ដើរសំដៅទៅគោលដៅដែលនាងចង់ទៅ ហើយកន្លែងនោះ ជាកន្លែងដែល ជុងហ្គុក ចូលចិត្តសង្ងំខ្លួន នោះគឺ បន្ទប់ក្រោមដី។
ស្រីស្អាតដើរដល់មុខបន្ទប់ភ្លាម ក៏ឈរក្តាប់មាត់សម្លក់ទ្វារដែលត្រូវបានបើកចំហរចោល ព្រោះបញ្ជាក់យ៉ាងច្បាស់ថា ជុងហ្គុក ពិតជានៅក្នុងបន្ទប់មែន។
«បងមកធ្វើអីនៅទីនេះ?»អ៉ីហ្វិន ច្រានទ្វារបន្ទប់ភ្លាម ក៏ក្រឡេកឃើញ រាងសង្ហាស្លៀកកន្សែងកំពុងតែឈរបិទឡេវអាវ ទំនងជាទើបតែងូតទឹករួច ហើយគេថែមទាំងផ្លាស់ឈុត គេក្រឡេកឃើញនាង ក៏ដើរធ្វើហីទៅអង្គុយផឹកស្រាក្រហម ជក់បារី បង្ហុយផ្សែងខ្មួលខ្មាញ់ពេញផ្ទៃបន្ទប់ យ៉ាងព្រងើយ ហាក់មិនខ្វល់។
«មកតាមខ្ញុំធ្វើអី?» រាងក្រាស់ សួរបង ទាំងមិនមើលមុខនាង។ ត្បិត អ៉ីហ្វិន ជាគូដណ្តឹងគេពិតមែន ប៉ុន្តែ ទាំងអស់នោះជាការរៀបចំរបស់លោកម្ចាស់ ជុងហ្គុក គោរពតាមការសម្រេចរបស់ លោកម្ចាស់ទាំងអស់ មិនថាក្នុងកាលៈទេសៈណាក៏ដោយ ដូចជាពេលនេះចឹង គេគ្រាន់តែបំពេញតួនាទីប៉ុណ្ណោះ មិនបានទៅជាប់ជំពាក់ចិត្តជាមួនាងឡើយ តែនាងទៅវិញទេ ដែលតោងតាមគេស្អិតជាប់ រហូតគេធុញទ្រាន់ មិនចង់ជួបមុខ បើជួបក៏គ្មានអ្វីត្រូវនិយាយ គឺគេនៅរក្សាភាពស្ងៀមស្ងាត់បែបនេះ។
«មកតាមមើលបង ថាបងធ្វើស្អីខ្លះដាក់ក្មេងបម្រើថោកទាបនោះ»
«ខ្ញុំបានចាត់ការរួចហើយ»
«បើរួចហើយ ត្រឡប់ទៅកម្មវិធីវិញទៅ មុននេះ លោកប៉ា សួររកបង»អ៉ីហ្វិន ឱបដៃឈរប្រាប់ ឯអ្នកម្ខាងទៀតឮហើយក៏ស្ទុះក្រោកដើរចេញពីបន្ទប់បាត់ ទុកឲ្យស្រីស្អាតតាមសម្លឹងផែនខ្នងទាំងមិនទុកចិត្ត ព្រោះមិនមែនសុខៗគេមកបន្ទប់ ងូតទឹកផ្លាស់សម្លៀកបំពាក់នោះទេ ច្បាស់ជាមានអ្វីមិនខាន។
__
ជុងហ្គុក ចូលក្នុងកម្មវិធីវិញ តែមិនមែនចូលទៅដើម្បីជួបអ្នកណាទាំងអស់ គឺគេទៅរកមនុស្សម្នាក់...

ថេយ៉ុង ក្រោយពីរំដោះខ្លួនចេញ ទាយាទតូច ម្នាក់នោះ ហាក់ដូចបានក្រោកចេញពីឋាននរក។ រាងតូច ស្ថិតក្នុងឈុតអ្នកបម្រើដដែល គ្រាន់តែ ឈុតនោះមានសភាពជ្រួញ មិនរៀបរយដូចមុនឡើយ។
នាយតូច ដើរកាត់ហ្វូងមនុស្សដែលក្នុងពិធី ដើម្បីទៅឃ្លាំងស្រា ព្រោះយប់នេះគេមានតួនាទីបម្រើស្រា។ ត្បិតមុននេះត្រូវ ទាយាទតូចម្នាក់នោះ ញាំញីរាងកាយ ក៏នាយតូចនៅតែគិតចង់ទៅបម្រើស្រាឲ្យភ្ញៀវ ព្រោះគិតថា ជីវិត ខ្លួនត្រូវតែតស៊ូរស់បន្តទៀត បន្តបំពេញការងារតាមតួនាទីសិន រឿងយប់នេះ ចាត់ទុកជាសុបិនដ៏អាក្រក់មួយទៅចុះ។
រវល់តែគិតសុខៗ ក៏ជម្រុលខ្លួនទៅបុកនឹងនរណាម្នាក់មួយទំហឹង
ប៊ឹប!!!
«អួយ៎...»នាយតូច ភ្ញាក់ក្រញាង អស់ជំហទប់ខ្លួនលែងជាប់ តែត្រូវបានគេចាប់ឱបចង្កេះជាប់ទប់កាយតូចជាប់។
«គិតដល់ណាហើយ បានជាដើរមិនមើលផ្លូវ?»ម្ចាស់សំណួរសួរឡើង ស្របពេលកែវភ្នែកមួយគូនោះសម្លក់ដាក់ថ្មែរ ថែមទាំងបម្រះខ្លួនចេញពីរង្វង់ដៃគេភ្លាម ហើយប្រុងដើរគេច តែត្រូវដៃមាំចាប់អូសដៃមកវិញយ៉ាងឌឺ
«លែង...លែងខ្ញុំ!» ថេយ៉ុង ស្រែកទាំងរលាស់ដៃចេញ តែគេមិនលែងទាល់តែសោះ
«ប្រឹងស្រែកម្ល៉េះ? តិចចាប់បឺតមាត់នៅកណ្តាលហ្វូងមនុស្ស»ជុងហ្គុក ជញ្ជក់មាត់ក្នាញ់ ហើយប្រញាប់អូស ថេយ៉ុង ចេញពីទីនោះយ៉ាងលឿន។
ទៅដល់កន្លែងចតឡាន មានកូនចៅឈរយាម និងចាំបើកទ្វារឡានស្រាប់ គ្រាន់តែគេទៅដល់ភ្លាម ក៏ចាប់ញាត់ មាឌល្អិតចូលក្នុងឡាន ទាញទ្វារឡានបិទ ក្រឹប!
នាយតូច ដែលត្រូវគេអូសមកញាត់ឡាន ក៏យំត្អូញត្អែរទាំងមិនចេញទឹកភ្នែក៖
«យកខ្ញុំទៅណា ហ្ហឹក៎ៗ» ថេយ៉ុង សួរទៅអ្នកដែលកំពុងតែកាច់សោឡាន តែមិនទាន់បើកចេញទេ ឮភ្លាមគេក៏ងាកមកតបយ៉ាងឌឺ គួរឲ្យចង់ដាល់៖
«ថើបមួយសិន ទើបប្រាប់»
«...» ចាញ់! ចាញ់គេទៀតហើយ អស់ពាក្យតត្រឹមសម្តីព្រានឈ្លើយៗរបស់គេ ឃើញនាយតូច ស្ងាត់មាត់ឈឹង គេក៏ព្រមឆ្លើយទាំងងាកទៅមើលអ្វីផ្សេងធ្វើហី៖
«ទៅផ្ទះរបស់យើងមួយទៀត»
លើកនេះ ថេយ៉ុង ស្ងាត់ តែក្នុងចិត្តគេមិនស្ងប់ឡើយ មិនដឹងថាគេមានបំណងចង់ធ្វើរឿងអីទៀតទេ លើកនេះគួរគិតយ៉ាងណា។
«ទៅដល់ទីនោះ ពេលថ្ងៃឯងបំពេញតួនាទីតាមមេការប្រាប់ តែពេលយប់អូនជាប្រពន្ធបង អូនត្រូវមកជួបបង មកគេងមួយបង ប្រពន្ធត្រូវតែនៅជាមួយប្តីរាល់យប់»គេប្រាប់ទុកមុន តែមានសួរទេថាម្ចាស់សមីខ្លួនគេព្រមឬនៅ?
«ការងារច្រើនម្ល៉េះ?ឲ្យប្រាក់ខែខ្ញុំប៉ុន្មាន?»ថេយ៉ុង ស្រាប់តែលាន់មាត់សួរ មួយម៉ាត់ប្រពន្ធ ពីម៉ាត់ប្រពន្ធ នេះជួលគេមកធ្វើប្រពន្ធឬយ៉ាងម៉េច?
«ឆ្លើយសិនមកថាព្រមឬអត់?»

To be continued💕

ភរិយារាត្រីWhere stories live. Discover now