ភាគ១៨

312 16 0
                                    

«ញ៊ាំអូន អូនគ្មានអីឲ្យញ៊ាំទេ» ថេយ៉ុង តបយ៉ាងពិរោះ តែសំឡេងងរងក់គួរឲ្យគ្រឺត ចង់ចាប់ក្រញិច«ញ៊ាំគ្រប់កន្លែង ឲ្យតែអូនព្រមឲ្យញ៊ាំ»«

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«ញ៊ាំអូន អូនគ្មានអីឲ្យញ៊ាំទេ» ថេយ៉ុង តបយ៉ាងពិរោះ តែសំឡេងងរងក់គួរឲ្យគ្រឺត ចង់ចាប់ក្រញិច
«ញ៊ាំគ្រប់កន្លែង ឲ្យតែអូនព្រមឲ្យញ៊ាំ»
«...???» នាយតូច អត់មិនបាន នឹងព្យាយាមបង្វិលខ្លួន ងាកមកមើលមុខគេ ទាំងក្តាប់មាត់
«ឈ្លើយ...»
«គួរញ៊ាំកន្លែងណាមុនហ្ន៎?បើគួរឲ្យចាប់ក្រញិចបែបនេះ» គ្រាន់តែសួរចប់ភ្លាម មាត់ប្រុសកំហូចត្រូវនាយតូចយកដៃខ្ទប់បិទ កុំឲ្យពូកែឈ្លើយពេក! តែគេចាប់ដកដៃចេញ ហើយយកដៃនោះមកថើបខ្សឺតៗ រួចស្រដីឡើង៖
«អូនកើតអីមែនទេ?» ជុងហ្គុក សួរនាំហាក់ដឹងចិត្ត ព្រោះតាំងពីឃើញ នាយតូច អង្គុយ នៅមាត់បង្អួចត្រម៉ង់ត្រម៉ោច គេដឹងថា នាយតូច ច្បាស់ជាមានអារម្មណ៍ពិបាកក្នុងការរស់នៅបែបនេះ។
ថេយ៉ុង គ្រាន់តែឮសំណួរ ទឹកភ្នែកចាប់ផ្តើមរលីងរលោង សម្លឹងមុខគេទាំងអារម្មណ៍ភ័យខ្លាច៖
«សូមលោកឈប់មកពាក់ព័ន្ធជាមួយខ្ញុំទៀតទៅ» សុខៗ ថេយ៉ុង ស្រាប់តែនិយាយពាក្យសម្តីប្លែកៗ រហូតអ្នកម្ខាងទៀតអត់សួរមិនបាន៖
«ហេតុអី?» គេសួរតែពីរម៉ាត់គត់ ស្របពេលដៃមាំក្រសោបកាន់ប្រអប់ដៃតូចយ៉ាងជាប់
«ហេតុអី? ខ្ញុំទេដែរត្រូវសួរលោកនោះ...»
ហេតុអី? ថេយ៉ុង សួរត្បកវិញ ព្រោះចង់ដឹងពីជម្រៅចិត្តគេឲ្យកាន់តែច្បាស់ ហេតុអីសុខៗគេបែរមកពាក់ព័ន្ធជាមួយនិងមនុស្សតូចតាចដូចជាខ្លួន សុខចិត្តបោះបង់មង្គលការដែលរៀបនឹងកើតឡើង ហ៊ានប្រឆាំងលើការសម្រេចចិត្តរបស់ លោកម្ចាស់ ឆ្ងល់ណាស់ តើធ្វើបែបហ្នឹងដើម្បីអ្វីឲ្យប្រាកដទៅ? នាយតូច កាន់តែអត់គិតមិនបាន គឺគិតថា ជុងហ្គុក គ្រាន់តែទាញខ្លួនមកជាបញ្ហាដើម្បីរារាំងអ្វីដែលគេមិនចង់ឲ្យកើតឡើងប៉ុណ្ណោះ។
«អូនខ្លាចមែនទេ? មានអ្វីត្រូវភ័យខ្លាច មានបងនៅក្បែរអូន គ្មាននរណាហ៊ានធ្វើបាបអូនទេ»ជុងហ្គុក ក្រសោបរង្វង់មុខតូចច្រមិច ឲ្យសម្លឹងមករកគេចំ និងនិយាយដោយសម្តីកូនប្រុស ម៉ាត់ណាគឺម៉ាត់ហ្នឹង តែថា អ្នកម្ខាងទៀតនៅតែមិនស្កប់ចិត្តឡើយ គិតថាសម្តីប៉ុន្មានម៉ាត់ហ្នឹងគេជឿទេ? ខណៈនោះម្រាមដៃតូចៗព្យាយាមចាប់របេះដៃគេចេញ តែត្រូវជុងហ្គុកសម្លឹងភ្នែករឹងដាក់ ហាក់ក្នក់ក្នាញ់ពេញទ្រូង ពេលឃើញឫកពារឹងរូសរបស់នាយតូចធ្វើដាក់គេបែបនេះ។
«ខ្ញុំមិនចង់ក្លាយជាបញ្ហារបស់នរណាម្នាក់ឡើយ សូមអង្វរ លោកដោះលែងខ្ញុំទៅ...»ទោះបី ជុងហ្គុក ស្រដីអះអាងថាគេនឹងការពារ ប៉ុន្តែមិនមែនគេមកនៅក្បែរខ្លួន២៤ម៉ោងនោះទេ នាយតូច ពិតជាមិនចង់រស់នៅក្រោមក្រសែភ្នែកមិនពេញចិត្តពីមនុស្សជុំវិញខ្លួននោះឡើយ ហើយក៏សង្ឃឹមថា ជុងហ្គុក នឹងយល់ច្បាស់នូវអារម្មណ៍មួយនេះ។
«បង ទើបជាបញ្ហានោះ» ម្តងនេះ នាយកំលោះ និយាយដោយទឹកមុខនឹងធឹង គេព្រមទទួលថាខ្លួនឯងជាបញ្ហា ព្រោះគ្រប់រឿងរ៉ាវដែលកើតមានឡើង គឺដោយសារស្នាដៃគេទាំងស្រុង។ មែនហើយ គេទើបជាបញ្ហា បើគេមិនបានអូសនាយតូចមកពាក់ព័ន្ធដែរនោះ ឃើញ ថេយ៉ុង ប្រើពាក្យសម្តីនិងទឹកមុខអង្វរករ ធ្វើឲ្យដើមទ្រូងខាងឆ្វេងរឹតតែថ្នឹកថ្នាក់ចិត្តថែម ហើយបើនាយតូចចង់បានការតបពាក្យអង្វរករវិញនោះ គេនឹងមិនព្រមដោះលែងឲ្យទៅណាជាដាច់ខាត។
«បងអង្វរអូនវិញ...»
«...»ថេយ៉ុង កាន់តែសម្លឹងកែវភ្នែកមុត បេះដូងកាន់តែជ្រួលច្រាល់ ពេលគេលើកសម្តីមក ហាក់ដូចដឹងចិត្ត នាយតូច ណាស់អីចឹង តែគេមិនបានដឹងឡើយ ថាក្មេងល្អិតម្នាក់នេះភ័យខ្លាចខ្លាំងប៉ុណ្ណានោះ
«បងអង្វរអូន ឈប់ទាមទារការដោះលែងពីបងទៀតទៅ»និយាយចប់ ដៃមាំក៏ក្រសោបរាងកាយនាយតូចមកផ្អឹបទ្រូងខាងឆ្វេង មុននឹងចុងច្រមុះស្រួចៗ ជ្រុបថើបសសៃសក់ទន់រលោងរបស់នាយតូច ឯអ្នកដែលត្រូវគេឱបថើប គ្មានពាក្យអ្វីត្រូវនិយាយបន្ត ព្រោះដឹងថាការសម្រេចចិត្តចុងក្រោយរបស់ ជុងហ្គុក គឺនៅតែបែបហ្នឹង។
បន្តទៅមុខទៀតនឹងបែបណា ហើយពាក្យសម្តីដែល លីនឈី បាននិយាយនៅតែចាក់ស្រែសមិនរលាយរលុប មិនថ្វីនោះទេ បើជុងហ្គុក ជាបញ្ហាមែន ប៉ុន្តែទោះជាយ៉ាងណា ថេយ៉ុង នៅតែគិតថាខ្លួនគេជាបញ្ហាឲ្យដែលធ្វើឲ្យគ្រួសារមួយនេះជ្រួលច្របល់ តើល្អដែរទេ? បើសិននាយតូចមានគំនិតចង់រត់ចេញពីទីនេះ?
___
មួយរយៈក្រោយមក

ភរិយារាត្រីWhere stories live. Discover now