ភាគ២៥

194 8 0
                                    

«អត់ទេ កុំចុះទៅ»នាយតូចពោលដោយសំឡេងរង៉ក់ភ្លាម«ញ៊ាំហើយនឹងគេងលក់ស្រួល»«អូនខ្លាច

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«អត់ទេ កុំចុះទៅ»នាយតូចពោលដោយសំឡេងរង៉ក់ភ្លាម
«ញ៊ាំហើយនឹងគេងលក់ស្រួល»
«អូនខ្លាច...»
«ខ្លាចអី?»ក្នុងបន្ទប់មានខ្មោច?បិសាច?ចោរ?
«ខ្លាច កញ្រ្ជោងរាត្រី នោះលបចាប់ប្តីអូនទៅ»
ជុងហ្គុក បានត្រឹមមើលមុខនាយតូចមួយដង្ហើម ហើយក៏សម្រេចចិត្តមិនទៅ តាមការសំណូមពរ។
___
ថ្ងៃថ្មី
ជុងហ្គុក រៀបចំខ្លួនរៀបរយ និងចុះទៅខាងក្រោមយ៉ាងប្រញាប់ប្រញាល់ ដូចជាមាបរឿងបន្ទាន់អ្វីមួយ។
«បងត្រូវនាំសូហ្វៀត្រឡប់ទៅវិញហើយ»
«ទៅណា?ផ្ទះរបស់នាង?» ថេយ៉ុង សួរដេញដោល ស្របពេលយកដៃទៅបិទឡេវអាវរបស់គេដែលចំហរទ្រូងចោលមុននេះ ឯអ្នកត្រូវសួរ ស្ងាត់ពីរបីដង្ហើម ទើបតបវិញ៖
«បាទ» ជុងហ្គុក ឆ្លើយមួយម៉ាត់គត់ ដែលជាចម្លើយដាស់អារម្មណ៍ នាយតូច ឲ្យងើយសម្លឹងចំផ្ទៃមុខរបស់គេ ភ្លាមនោះប្រុសកំហូចក៏ប្រញាប់ក្រសោបរង្វង់មុខតូច រួចឱនថើបមាត់បន្តិច ជាការលាគ្នា តែនាយតូចនៅតែដេញដោលសួរ៖
«ទៅយូរទេ?មកវិញពេលណា?បើយូរអូននឹងទៅជាមួយបងដែរ» ថេយ៉ុង សួរសំណួរហាក់ដូចបំបិទផ្លូវគេ ព្រោះបារម្ភ បារម្ភខ្លាចនាំស្រីនោះទៅកន្លែងផ្សេង ដែលមិនមែនផ្ទះរបស់នាង ប៉ុន្តែភ្លាមនោះ ជុងហ្គុុក បានតបយ៉ាងប្រាកដប្រជា៖
«មិនយូរទេ អូនក៏មិនចាំបាច់ទៅដែរ នៅតុបតែងខ្លួនចាំបងមកវិញ នឹងទទួលអូនទៅញ៊ាំអាហារនៅខាងក្រៅ អូខេណា អូនសម្លាញ់»ប្រុសកំលោះ និយាយយកចិត្តភ្លាម ឯដៃនៅមិនស្ងៀម ស៊កឱបអង្អែលចង្កេះតូចថ្នមៗ នាយតូច ឮហើយក៏រៀងស្រាលចិត្តបន្តិច។
«អឺម៎...ឆាប់ទៅឆាប់មកណា អូនចាំបង»ចប់សម្តី មាឌល្អិត ត្រសុលខ្លួនឱបរាងកាយគេណែនៗដៃ មុននឹងហក់ថើបថ្ពាល់មនុស្សជាទីស្រឡាញ់មួយខ្សឺត រួចបណ្តើរគ្នាទៅរកឡាន ដែលមានសូហ្វៀអង្គុយចាំនៅខាងក្នុងនោះមុន។
ថេយ៉ុង ឈរសម្លឹងឡានដែលកំពុងតែបើកចេញទៅ ទាល់តែផុតកន្ទុយភ្នែក ដោយកែវភ្នែកលាក់អារម្មណ៍ជាច្រើនដែលមិនអាចរៀបរាប់បាន ដឹងត្រឹមថា គ្រាន់តែមនុស្សស្រីឈ្មោះសូហ្វៀបង្ហាញខ្លួនភ្លាម នាយតូចភ្ញាក់ផ្អើលនឹងទង្វើររបស់ជុងហ្គុកជាខ្លាំង ចរិកគេប្រែជាខូចខិល និយាយអ្វីមិនសូវស្តាប់តាមដូចពីមុន ហើយពេលនេះមានតែបណ្តោយឲ្យបានចិត្តសិនចុះ។
«សង្ឃឹមថាបងមិនបំផ្លាញទឹកចិត្តអូនទេ»នាយតូច បន្លឺឃ្លាដ៏ចាក់ដោតនៅក្នុងចិត្ត មនុស្សកំពុងតែទុកចិត្ត ប្រគល់អ្វីៗគ្រប់យ៉ាងទៅឲ្យគេ សុខៗស្រាប់តែចេញមុខមនុស្សប្លែកៗដែលមិនស្គាល់មុខ មកស្រដីឡកលើយ ហាក់ដូចស្គាល់គេច្បាស់យ៉ាងនេះ តើគួរឲ្យទុកចិត្តបានទេ?
___
នៅតាមផ្លូវកំពុងធ្វើដំណើរ
«កុំយកអូនទៅផ្ទះអី អូនមិនចង់លោកអ៊ំឃើញអូនក្នុងស្ថានភាពបែបនេះទេ» សុខៗ សូហ្វៀ ស្រាប់តែងាកទៅប្រាប់រាងក្រាស់ ទាំងទឹកមុខចង់ចេញយំ។
«កុំរឹងរូសពេក» ជុងហ្គុក តបបណ្តើរបើកឡានបណ្តើរ គេនិយាយក្នុងបំណងល្អ មិនចង់ឲ្យនាងគេចវេសពីបញ្ហាឡើយ
«ចុះបងប្រុងយ៉ាងម៉េច?»
«នាំអូនទៅផ្ទះ ប្រាប់រឿងគ្រប់យ៉ាងគាត់»
ដោយសារ ប៉ាម៉ាក់ សូហ្វៀ រស់នៅក្រៅប្រទេស ហើយនាងនៅជាមួយអ៊ំស្រី ដែលគាត់ម៉ឺងម៉ាត់ហើយក៏កាច ទើបនាងមិនហ៊ានត្រឡប់ចូលផ្ទះវិញបែបនេះ។
«បងក៏ដឹង ថាអ៊ំស្រីគាត់នឹងធ្វើបែបណាដាក់អូន បើគាត់ដឹងរឿងនោះទៀត អូននឹងស្លាប់មិនខាន»សូហ្វៀ យំរំអុកទាំងចាប់អង្រួនដើមដៃរបស់ជុងហ្គុកតិចៗ ភ្លាមនោះ គេក៏ឈប់ឡាន ហើយបែរមកសម្លឹងមុខនាង ដោយក្រសែភ្នែកត្រជាក់៖
«ឬចង់ឲ្យបងយកអូនទៅឲ្យ គ្រីស?អូនមិនខ្លាចវាទេហ្អែស៎?»
«ឥឡូវបងយកអូនទៅទម្លាក់ចោលនៅទីណក៏បាន លើកលែងតែផ្ទះអ៊ំស្រី ហ្ហឹកៗ អូនសូមអង្វរណា៎...ណា៎...»សូហ្វៀ ព្យាយាមនិយាយគ្រប់បែបយ៉ាង ធ្វើយ៉ាងណាឲ្យតែចៀសផុតពីផ្ទះអ៊ំស្រីរបស់នាង ជុងហ្គុក សង្វេគនឹងពាក្យទទូចអង្វរកររបស់នាងខ្លាំងពេក ក៏សម្រេចចិត្តភ្លាមៗ៖
«ចឹង អូនទៅនៅផ្ទះរបស់បងមួយរយៈសិនទៅ» គេចង់សំដៅទៅផ្ទះតូចមួយទៀត ដែលធ្លាប់យកថេយ៉ុងទៅកាលពីលើមុន គេប្រហែលគិតថា ត្រឹមតែមួយរយៈ វាមិនអីនោះទេ ប៉ុន្តែគួរឲ្យស្តាយ គេបានភ្លេចសម្តីរបស់មនុស្សម្នាក់ហើយ។
«ផ្ទះបងមែនទេ?»
«...» ជុងហ្គុក ងក់ក្បាលជំនួសចម្លើយ
«មាននរណានៅទីនោះឬអត់?»សូហ្វៀ ស្រាប់តែបាត់សំឡេងខ្សឺតខ្សក ហើយបែរមកចាប់អារម្មណ៍រឿងផ្ទះដែលជុងហ្គុកកំពុងនិយាយ។
«លីហ្វ័រ»
«ក្មេងស្រីតូចដែលនៅចាំបម្រើនោះឬ?»ដំបូងរំភើប គិតថាបាននៅម្នាក់ឯងគ្មានអ្នករំខាន តែពេលឮឮជុងហ្គុកប្រាប់ភ្លាមក៏ប្រែទឹកមុខ
«មានគ្នាដែរតើ ឬមិនចង់ទេ?»ជុងហ្គុក លើកចិញ្ចើមសួរបញ្ជាក់ តែសូហ្វៀក៏រហ័សតបញាប់មាត់៖
«អត់ទេៗ អូនព្រមតើ»
«ពេលបងជម្រៈរឿងជាមួយគ្រីសចប់ អូនអាចទៅផ្ទះអ៊ំស្រីវិញបានហើយ»ជុងហ្គុក ប្រាប់ដោយសំឡេងផ្អែមល្ហែមព្រមទាំងយកដៃអង្អែលសក់នាងតិចៗ ធ្វើឲ្យស្រីស្អាតបានចិត្តភ្លាម នាងញញឹមខ្ជឹប ថែមទាំងស្ទុះចូលទៅឱបខ្លួនប្រាណនាយកំលោះភ្លាមៗ ជុងហ្គុកមិនប្រកែក មិនរុញច្រាន តើនេះជាទង្វើរអ្វី? អាចដែរទេ បើទំនាក់ទងរវាងគេនិងសូហ្វៀ លើសពីពាក្យថាបងប្អូនធម៌ គេបណ្តោយខ្លួនយ៉ាងអាត្មានិយម មិនគិតខ្វល់ដល់បេះដូងនាយតូចដែលកំពុងរងចាំគេនៅឯផ្ទះសូម្បីតែបន្តិច។

ក្រឡេកមកមើល ថេយ៉ុង កំពុងតែចាក់ចម្រៀងក្នងបន្ទប់ ច្រៀងតាមបទចម្រៀងបណ្តើរ ដៃបើកទូរសម្លៀកបំពាក់បណ្តើរ ដើម្បីរកឈុតស្លៀក មើលទៅដូចជាសប្បាយចិត្តណាស់ ពេលស្លៀកឈុតរួច ក៏ទៅអង្គុយមុខកញ្ចក់ដោយទឹកមុខញញឹមស្រស់ ខណៈនោះ ទូរស័ព្ទនៅលើតុក៏ខ្ទ័រឡើង នាយតូច ប្រញាប់ទទួលភ្លាមព្រោះជាលេខរបស់ជុងហ្គុក៖
«អូនស្លៀកពាក់រួចហើយជុងហ្គុក»លើកហើយក៏និយាយភ្លាមមិនចាំគេសួរមុនឡើយ
(អូនចេញមក បងចាំនៅក្នុងឡាន)
គ្រាន់តែឮភ្លាម ថេយ៉ុង ញញឹមបិទមាត់មិនជិត រួចក៏ប្រញាប់ចុះចេញទៅរកគេភ្លាម ទៅដល់ ឃើញរាងក្រាស់ ឈរមុខឡាន ជះរាងយ៉ាងសង្ហារ ដោយក្នុងដៃមានកាន់បាច់ផ្កាកុលាបក្រហមស្រស់មួយបាច់ធំ ធំជាងខ្លួនគេទៅទៀត ម្ចាស់បាច់ផ្កាឈរញញឹមផ្អែមល្ហែមទៅកាន់នាយតូច គិតថានាយតូចនឹងរំភើប នឹងរត់ហក់មកឱបកគេ តែមិនមែនទេ កែវភ្នែកតូចៗកំពុងតែចាប់អារម្មណ៍អ្វីម្យ៉ាងនៅលើរាងកាយគេទៅវិញ៖
«ឈប់សិន អាវបងមានស្នាមក្រែម»
«...»ជុងហ្គុក ស្រឡាំងកាំង ពេលថេយ៉ុងដើរមកជិត ហើយយកដៃទៅប៉ះអាវចំកន្លែងទ្រូងគេ ទាំងមិនអើរពើជាមួយបាច់ផ្កាបន្តិចសោះ ហើយភ្លាមនោះ នាយតូចក៏និយាយបែបត្រជាក់ ទាំងក្នុងចិត្តក្តៅស្ទើរឆេះ ហើយគ្រឺតស្រីនោះយ៉ាងខ្លាំង៖
«អូនដឹងថាប្តីអូនមិនទៅរញ៉រញ៉ៃទេ តែមើលនាងធ្វើចុះ អូនហៅនាងកញ្ជ្រោងរាត្រីមិនខុសមែន»

To be continued💕

ភរិយារាត្រីWhere stories live. Discover now