ភាគ ៤៤

458 21 1
                                    

«ឆ្កួត

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«ឆ្កួត...»គេកាន់តែចូលមកជិត ថេយ៉ុង បានត្រឹមញ័រជើង ដៃលើកតុក្កតាដ៏គួរឲ្យស្រឡាញ់នោះមកធ្វើជាអង្គរក្សការពារ ឯហ្គេមរបស់ ជុងហ្គុក ក៏ចាប់ផ្តើមដោយសំណួរ ដែលនាយតូចឮហើយចង់តែខាំអណ្តាតខ្លួនឯងឲ្យស្លាប់៖
«បងឲ្យជម្រើស...គ្រែ សាឡុង អាងទឹក...ឬក៏ មុខកញ្ចក់?»
គេហាក់មិនយល់ដល់អារម្មណ៍ក្មេងល្អិតដែលកំពុងភ័យញ័រជើង និងខំព្យាយាមរំកិលថយគេចចេញពីគេទាំងទឹកមុខចង់ចេញយំ។
«គេចធ្វើអី?បងមិនធ្វើអីអូនទេ»ជុងហ្គុក និយាយមុខស្មើ ហើយថែមទាំងបញ្ឈប់សកម្មភាពប្រឡេះឡេវអាវ គេឈរនឹងមួយកន្លែង លាតដៃសន្ធឹងចាំឲ្យ នាយតូច ចូលមកបំពេញ តែមនុស្សកំពុងស្លេស្លន់ គ្មានអារម្មណ៍លេងសើចទេ។
«ដើរមកជិតបងមក...ម៉ោះ»រាងក្រាស់ដាស់តឿនទៅកាន់ រាងតូច ដែលប្រើកែវភ្នែកញ័រៗសម្លឹងទៅដៃមាំទាំងទ្វេរបស់គេដែលកំពុងត្រដាងចាំ ក្មេងឆ្លាតកំពុងតែគិតថា នោះជាអន្ទាក់! មែនហើយ វាជាអន្ទាក់ ព្រោះតាមស្គាល់ចរិក ឲ្យតែពេលគេចង់ធ្វើអ្វីមួយ ដំបូងបង្អស់គឺលួងលោមសិន។
«ជុងហ្គុក បើលោកនៅតែមកតាមខ្ញុំទៀត លោកនឹងលែងបានឃើញវត្តមានខ្ញុំទៀតហើយ»ថេយ៉ុង ស្រែកកំហកហាក់ក្លាហានណាស់ ទាំងដែលអ្នកម្ខាងទៀតសម្យុងដៃចុះវិញ ប្តូរជាជ្រឹមភ្នែកសម្លឹងកាយតូចយ៉ាងឈាមត្រជាក់ ហើយមុននេះគឺគេគ្រាន់តែចង់លោលេងប៉ុណ្ណោះ មិនបានប៉ុនប៉ងធ្វើបាបរាងកាយ នាយតូច ឡើយ។
«អូនស្រឡាញ់បងអត់?»សុខៗគេស្រាប់តែសួរសំណួរនេះ តែថេយ៉ុង មិនឆ្លើយ និងឈរស្ងៀមៗសម្លក់គេសឹងជ្រុះគ្រាប់ភ្នែក
«ចម្លើយគឺអត់? បើអូនជ្រើសឆ្លើយច្បាស់ជាចម្លើយនេះហើយមែនទេ? តែបងគ្រាន់តែប្រាប់ឲ្យអូនដឹងថា បើបងប៉ងចង់បានអ្វីមួយ គឺបងនឹងយកឲ្យទាល់តែបាន មិនថាក្នុងវិធីណាក៏ដោយ»ជុងហ្គុក សម្លឹងជ្រៅទៅក្នុងកែវភ្នែកមួយគូដែលសម្លឹងមករកគេដូចគ្នា គេដឹងថាពេលនេះ ថេយ៉ុង នៅខឹង ស្អប់ និងមិនចង់ជួបមុខគេ ហើយក៏ទទួលថាខ្លួនជ្រុលខុសមួយពេល មិននឹកស្មានថារឿងក៏ប្រែក្លាយជាបែបនេះ រឹតតែភ្ញាក់ផ្អើលដែល ថេយ៉ុង បានផ្លាស់ប្តូរទាំងស្រុង មិនថាចរិក ឬពាក្យសម្តី ដែលនិយាយមកកាន់គេ គេកំពុងតែព្យាយាមហើយ អត់ធ្មត់លេបពាក្យគ្រោតគ្រាតដែលទទួលបានទាំងប៉ុន្មាន ដើម្បីតែបាន ថេយ៉ុង ត្រឡប់មកវិញ។
__
#សណ្ឋាគា
ខណៈនេះ មានមនុស្សរាងស្រឡូនស្អាតសាច់សខ្ចី ដេកសន្លប់នៅលើគ្រែ ដែលរាងកាយរបស់នាងក្រមុំត្រូវបានដណ្តប់ភួយជិត នៅសល់ត្រឹមក និងស្មា ដោយមានម្ចាសរាងកាយខ្ពា់ស្រឡះ ឈរនិយាយទូរស័ព្ទនៅមាត់បន្ទប់ជាមួយនឹងអ្នកណាក៏មិនដឹង...
(ធ្វើការបានល្អ...) ចុងប្រយោគឮបានត្រឹមហ្នឹង យ៉ុនហ្គី ដាក់ទូរស័ព្ទចុះ ហើយចាកចេញពីសណ្ឋាគាលំដាប់ផ្កាយនោះ ជាមួយនិងស្នាមញញឹមលាក់គំនួច បើអ្នកសន្លប់បានឃើញ មិនដឹងឈឺចិត្តស្អិតទ្រូងប៉ុណ្ណា។

ភរិយារាត្រីWhere stories live. Discover now