ភាគ៥៣

339 14 0
                                    

«មានរឿងអីមែនទេ?ម៉េចក៏ខ្លួនអូនទទឹកជោគខ្លាំងម្ល៉េះ?»ជុងហ្គុក សួរដោយក្តីបារម្ភពេញទ្រូង ខណៈមាឌល្អិតគិតតែឱបគេយ៉ាងជាប់ ឱបអស់ចិត្តហើយទើបដាច់ចិត្តឆ្លើយយ៉ាងអណ្តឺតអណ្តក៖«អូនរត់

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«មានរឿងអីមែនទេ?ម៉េចក៏ខ្លួនអូនទទឹកជោគខ្លាំងម្ល៉េះ?»ជុងហ្គុក សួរដោយក្តីបារម្ភពេញទ្រូង ខណៈមាឌល្អិតគិតតែឱបគេយ៉ាងជាប់ ឱបអស់ចិត្តហើយទើបដាច់ចិត្តឆ្លើយយ៉ាងអណ្តឺតអណ្តក៖
«អូនរត់...រត់ដួល ហ្ហឹក៎...ដួលអុកគូទនៅមុខពេទ្យ អ្ហឹក៎ៗ»ថេយ៉ុង យំត្អូញត្អែរ តូចចិត្តតូចថ្លើមនឹងខ្លួនឯង មុននេះខ្មាសគេមិនតិចអី កំពុងតែភ្លៀងខ្លាំងផង ចុះពីតាក់ស៊ីភ្លាមក៏រត់ដួលអុកគូទមួយទំហឹងនៅមុខពេទ្យ ខឹងផង ខ្មាសផង ចង់តែបោកក្បាលនឹងទ្រូងបងរំសាយកំហឹងទេ ចំណែកជុងហ្គុកវិញ គ្រាន់តែឮ នាយតូច ពោលដូច្នោះភ្លាម ក្នុងចិត្តសែនអាណិត ស្រណោះផង ខំទប់សើចផង មិនហ៊ានសើចឲ្យឮទេ ខ្លាចនាយតូចរត់ចោលទៀត ខំលួចស្កាត់មកទាំងកណ្តាលយប់ហើយត្រូវទឹកភ្លៀងទៀត គេមិនបន្ទោសមេឃទេ មានតែបន្ទោសខ្លួនឯងដែលបណ្តោយឲ្យ មាឌល្អិត ជួបរឿងទាំងអស់នេះដោយសារតែគេ។
«កុំយំណា៎ អូនកុំយំ...»ជុងហ្គុក និយាយលួងលោមយ៉ាងផ្អែម ស្របពេលយកដៃអង្អែលខ្នងតូចថ្នមៗ ឯអ្នកត្រូវលួង បានចិត្ត ដៃស្រវាឱបគេមិនចង់លែងសោះ ឱបរហូតភ្លេចខ្លួនដែលទម្លាប់កំណាញ់ ប៉ះមិនបាន ចាប់មិនឈ្នះ តែចុងក្រោយរត់មកឱបគេដដែល កូនឆ្កែកំហូចនេះចំជាក្បាលខូចមែន។
«អូនឈឺ ហ្ហឹកៗ...»នាយច្រម៉ក់ យំតម្អូញក្នុងទ្រូងគេរងំៗ ពោលថាឈឺៗ ជុងហ្គុក អង្អែលខ្នងបណ្តើរ ដៃរំកិលចុះក្រោមបន្តិច រហូតទៅដល់ត្រគាគណែនដោយសាច់ គួរឲ្យគ្រឺត រំពេចនោះ នាយតូចស្រាប់តែស្រែកចាច៎!
«អា៎...ចង់ធ្វើអី អ្ហឹក៎ៗៗ...»យំរំអួយអណ្តឺតៗ ឱបគេឡើងស្អិតហើយ នៅប្រកាន់ខ្លួន កំណាញ់ ហួងហែង មិនដឹងគិតអីទេ ទើបភ្លាមនោះ រាងក្រាស់ ក៏ឱនសម្លក់មុខយ៉ាងគ្រឺត ហើយស្រដីឡើងឲ្យ នាយតូច កាន់តែរមួលរមិញ៖
«ស្រាតខោមើលគូទអូន វាជាំខ្លាំងអត់?»និយាយផង ដៃរកចាប់ទាញខោផង តែត្រូវម្ចាស់ចាប់ឃាត់ដៃទាន់ ហើយយំទទូច
«អត់ទេ ហឹក៎ៗ...អត់ឲ្យស្រាតទេ»
«អត់ឲ្យស្រាតខោ បងនឹងប្រាប់ពេទ្យថា អូនដួលបែកគូទ ឲ្យពេទ្យដេរគូទចេញ»ជុងហ្គុក និយាយមុខស្មើ មិនចង់បានការឈ្នះចាញ់អីទេ គ្រាន់តែគំរាមក្មេងខ្លះឲ្យឈប់ក្បាលខូចទៀង អីបន្តិចមិនឲ្យប៉ះ អីបន្តិចខឹងសម្លឹងសម្លក់ ខឹងៗៗ តែលួចមករកគេធ្វើអី?
«មនុស្សអាក្រក់ អូនឈឺជិតស្លាប់ហើយ នៅមានអារម្មណ៍លូកលាន់អូនទៀតហ្អែស៎?»ថេយ៉ុង ស្ទុះបម្រះខ្លួនចេញពីរង្វង់ដៃគេ ហើយក្រោកឈរពេញកម្ពស់ សម្យុងដៃចុះដោយការនឿយហត់ ឃើញថាហត់មែន ទើប ជុងហ្គុក និយាយសម្រាលចិត្តវិញ៖
«អូខេៗ បងសុំទោស បងខុស សុំទោស...»ស្របសម្តី ដៃមាំឈោងទៅចាប់ទាញដៃតូចៗដែលត្រជាក់ដូចទឹកកក មកកាន់ហើយក៏ឱនថើប ថើបផង អង្អែលថ្នមៗផង ហាក់យកចិត្តយកថ្លើមសម្បើមណាស់ តែក្រឡេកទៅមើលនាយតូច នៅឈរពេបមាត់យំមិនសុខចិត្ត ខឹងខ្លួនឯងដែលរត់ដួលអម្បាញ់មិញ។
«ឆាប់ទៅផ្លាស់ខោអាវចេញ ប្រយ័ត្នឈឺណា៎ តោះអូនតោះ ទៅផ្លាស់ចេញទៅណា៎»គេងាកទៅសម្លឹងឃើញឈុតអ្នកជម្ងឺនៅសល់មួយឈុត ក៏លួងលោមឲ្យនាយតូចទៅផ្លាស់ខោអាវចេញ ច្រានផង រុញផង ទម្រាំមាឌល្អិតព្រមឈានជើងចេញ ធ្វើឲ្យដៃដែលសេរ៉ូមឡើងច្រាលឈាម។
___
ថេយ៉ុង កាន់ឈុតដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីផ្លាស់ មិនយូរក៏ចេញមកវិញ ទាំងទឹកមុខស្លេកៗ ព្តោះត្រូវទឹកភ្លៀង មើលទៅសក់ក្បាលសើមជោគ ដូចកូនឆ្កែគេស្រង់ចេញពីទឹក ឲ្យជុងហ្គុកហៅកូនឆ្កែមិនខុស...
«អង្គុយមក បងជូតសក់ឲ្យ»រាងក្រាស់ ប្រាប់ទៅកាន់នាយតូច ដែលឈរសម្លឹងមុខគេភ្លឹះៗ ខណៈនោះ ម្ចាស់រាងកាយតូចច្រឡឹងដែលស្ថិតក្នុងឈុតអ្នកជម្ងឺ បោះជំហ៊ានសន្សឹមទៅរក ហើយដាកខ្លួនអង្គុយក្បែរ សឹមរំកិលទៅជិតគេបន្តិច ហើយមិននិយាយអ្វីទាំងអស់ អង្គុយបែរខ្នងទំនងណាស់ ទាំងដែលមុននេះទើបតែក្តាប់មាត់សម្លក់ ស្រែកយំឡែតៗដាក់គេមិញសោះ។
«លើកក្រោយដើរឲ្យចេះប្រយ័ត្ន នេះសំណាងហើយគ្រាន់តែអុកគូទនោះ»ជុងហ្គុក កាន់កូនកន្សែងជូតសក់នាយតូចបណ្តើរ មាត់បន្ទោសស្តីប្រដៅបណ្តើរ ស្របពេលនាយល្អិតអង្គុយឆ្កឹះក្រចកធ្វើមុខក្រញ៉ូវ ស្លៀកឈុតអ្នកជម្ងឺសមណាស់ មុខក៏ស្លេក គូទក៏ឈឺ ឲ្យជុងហ្គុកចង់តែសើចខ្លាំងៗ តែមិនហ៊ាន។
«មកពីបងទាំងអស់ហ្នឹង អូនខំលួចចេញមកទាំងយប់ មកដល់រត់ដួលមុខពេទ្យហើយ នៅមកសម្តីបន្ទោសទៀត»កើតទុក្ខរឿងឈឺគូទមិនអស់ចិត្ត ខឹងអ្នកបន្ទោសមួយជាន់ទៀត កុំតែខ្លាចគេឈឺទេ ម្ល៉េះសម្តីប៉ុនហ្នឹង ឡើងហក់កាច់កមិនខាន។
«មិនបន្ទោសទេ គ្រាន់តែប្រាប់ឲ្យអូនចេះប្រយ័ត្ននៅពេលក្រោយ»គេពោលដោយក្តីបារម្ភពេញទ្រូង ហើយបន្តជូតសក់នាយតូចថ្នមៗស្រាលៗ មិនហ៊ានដៃធ្ងន់ ត្បិតដៃជាប់សេរ៉ូម ជើងឈឺក៏ដោយ ហើយជូតសុខៗ គេស្រាប់តែសួរសំណួរបែបចង់សាកចិត្ត៖
«អូន...?»
«ហ្ហឹម?»នាយតូច គ្រហឹមតប តែមិនបានងាកមើលមុខគេទេ ទើបគេសួរឡើង
«អូនមកមើលថែបងដើម្បីអី?»
ឮសំណួរនេះភ្លាម នាយតូច សន្សឹមបែរមុខមកមើលគេចំ កែវភ្នែកមុតជ្រៅទៅក្នុងដួងចិត្តរបស់អ្នកកំលោះ៖
«...»ត្រឹមតែស្ងាត់ ហើយក៏គ្មានចម្លើយដែរ ព្រោះគ្រប់ទង្វើនិងកាយវិកាធ្វើឡើងដោយគ្មានហេតុផល គ្រាន់តែចង់ធ្វើតាមបេះដូងប៉ុណ្ណោះ នាយតូច មិនបានគិតរំពឹងលើអ្វីទាំងអស់ បែបនេះតើគួរឆ្លើយប្រាប់គេថាម៉េច?
«ឮបងសួរទេ?»
«អូន...អូនមិនដឹងទេ»ថេយ៉ុង ឆ្លើយទាំងទឹកមុខម៉ិងមាំងហាក់មិនដឹងអី តែចម្លើយនេះធ្វើឲ្យ ជុងហ្គុក សើចញញឹមដូចមនុស្សមិនគ្រប់ ថែមទាំងយកម្រាមដៃផ្ទាត់លើថ្ងាសនាយតូច ផាច់!
«បងស្រឡាញ់អូន ស្រឡាញ់ស្ទើរលេបចូលក្នុងពោះហើយ ដឹងទេ?»បបូរមាត់មានមន្តស្នេហ៍ញោចញញឹមចុងមាត់តិចៗ បន្លឺភាសាស្នេហ៍ពិរោះជ្រួតជ្រាប រហូតនាយតូចមិនអាចឃាត់ឃាំងចិត្ត ចង្វាក់បេះដូងលោតរន្ថើនពេញប្រអប់ទ្រូង ត្បិតធ្លាប់បានឮពាក្យនេះពីមុនមក ប៉ុន្តែក្នុងថ្ងៃនេះ ពេលនេះ វិនាទីនេះ ហាក់ខុសប្លែក និងមានអារម្មណ៍ថាកក់ក្តៅយ៉ាងចម្លែក។ នាយតូច ព្យាយាមដកក្រសែភ្នែកគេចចេញពីកែវភ្នែកមួយគូនោះដែលតាមសម្លឹងមកឥតឈប់ ស្របពេលគេចាប់ផ្ងឺយចង្ការចូលឲ្យប្រឈមមុខចំ ហើយស្រដីឡើង ឲ្យបេះដូងតូចនៅទ្រូងខាងឆ្វេងចាប់ផ្តើមបុកម្នេញខ្លាំងឡើង៖
«អូនខំលាក់អារម្មណ៍ដល់ពេលណាទៀត? បងដឹង ថាអូនក៏កំពុងត្រូវការបង ដូចដែលបងត្រូវការអូនដូចគ្នា...»
«ជុង...»
«ឈប់កុហកខ្លួនឯងទៀតទៅ»
«អូន...»
«អូនពូកែលាក់ទឹកមុខ តែអូនមិនពូកែលាក់អារម្មណ៍ទេ បងដឹង»
«ឈប់និយាយ»ថេយ៉ុង ព្យាយាមប្រាប់ឲ្យគេឈប់និយាយ ថែមទាំងយកដៃទៅខ្ទប់បបូរមាត់គេទៀត តែត្រូវដៃមាំចាប់វាសចេញ ហើយនិយាយបន្ត៖
«បងថាត្រូវមែនទេ ទើបខំបំបិទមាត់បង?»ជុងហ្គុក បេះបួយដោយការយកឈ្នះ រហូតនាយតូចទ្រាំទ្រនឹងសម្តីគេលែងបានក៏ស្រែកគំរាមយ៉ាងកាចឆ្នាស៖
«ប្រាប់ថាឲ្យឈប់និយាយ អូនខាំអណ្តាតដាច់ឥឡូវហ្នឹង»


___
To be continued💜💚

ភរិយារាត្រីWhere stories live. Discover now