ភាគ២០

273 33 3
                                    

«ជុងហ្គុក ឈប់ភ្លាមណា៎»ដៃតូចលើកចង្អុលគំរាមទាំងគ្រឺតក្រាញពេញទ្រូង គេអត់មាត់ៗ បានចិត្ត ថើបៗៗមិនលស់ពេលតែម្តង«ឈប់ហើយ បងឈប់ហើយ» គេសើចឌឺ រួចក៏ចាប់បីមាឌល្អិតដើរសំដៅទៅគ្រែ ដាក់កាយតូចឲ្យគេងលើពូក សឹមគេឡើងទ្រោបពីលើយ៉ាងលឿន រួចនិយាយដោយទឹកមុខខិល៖«បងឈប់ថើបហើយ ឈប់...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«ជុងហ្គុក ឈប់ភ្លាមណា៎»ដៃតូចលើកចង្អុលគំរាមទាំងគ្រឺតក្រាញពេញទ្រូង គេអត់មាត់ៗ បានចិត្ត ថើបៗៗមិនលស់ពេលតែម្តង
«ឈប់ហើយ បងឈប់ហើយ» គេសើចឌឺ រួចក៏ចាប់បីមាឌល្អិតដើរសំដៅទៅគ្រែ ដាក់កាយតូចឲ្យគេងលើពូក សឹមគេឡើងទ្រោបពីលើយ៉ាងលឿន រួចនិយាយដោយទឹកមុខខិល៖
«បងឈប់ថើបហើយ ឈប់ធ្វើអីអូនទៀតហើយ បងសន្យា...»មាត់សន្យា តែទង្វើរផ្ទុយស្រឡះ ក្រោយនិយាយចប់ភ្លាម គេក៏ចាត់ការ ធ្វើស៊ីក្មេងកំហូចទាល់តែបានសមចិត្ត។
___
រាត្រីមួយបានឈានមកដល់...
ម្ចាស់រាងកាយសង្ហារ រៀបចំខ្លួន ស្លៀកពាក់យ៉ាងសង្ហារ បន្សាយក្លិនទឹកអប់ក្រអូនឈ្ងុយឈ្ងប់ពេញបន្ទប់ ខណៈដែល រាងតូច គេងសម្របខ្លួនផ្តាប់មុខ លើសាឡុង និងទធាក់ជើងខ្វើកៗ តាមសម្លឹងរាល់សកម្មភាពមនុស្សជាទីស្រឡាញ់ កំពុងតែរៀបចំខ្លួន ទៅចូលកម្មវិធីអ្វីក៏មិនដឹង។
«បងទៅណា?»
«បងមានណាត់ជាមួយមិត្តចាស់»
«ទៅយូរទេ?» នាយតូច សួរដេញដោលក៏ព្រោះតែបារម្ភ ព្រោះជុងហ្គុកចូលចិត្តមកផ្ទះយប់ៗជ្រៅខ្លាំងណាស់ ខណៈនោះ រាងសង្ហាក៏ដើរសំដៅមក រួចដាក់ខ្លួនអង្គុយលើសាឡុង ដែលមានមាឌល្អិតអង្គុយធ្មឹង ភ្នែកសម្លឹងមើលគេភ្លឹះៗ
«បងមិនប្រាកដថាយូរឬអត់ទេ តែបើអូនខ្លាចចាំយូរ ចូលគេងមុនបងចុះណា ឮអត់?»កំលោះវាចាដោយពាក្យស្រាលស្រទន់ផ្អែមល្ហែម ទាំងយកដៃអង្អែលសក់ នាយតូចថើរៗ ថេយ៉ុង ញញឹមតិចៗ ហើយក៏ឆ្មក់ថើបថ្ពាល់គេមួយខ្សឺតៗយ៉ាងកំហូច ធ្វើឲ្យជុងហ្គុកសង្រ្គឺតធ្មេញគ្រឺត។
ថេយ៉ុង មិនបានគិតអ្វីច្រើនឡើយ បន្ទាប់ពីជុងហ្គុកចេញទៅ ក៏អង្គុយញ៊ាំទឹកដោះគោក្តៅៗ ជិតមាត់បង្អួចដូចសព្វដង។
ពិធីដែលជុងហ្គុក ទៅចូលរួម ត្រូវបានធ្វើក្នុងក្លឹបកំសាន្តដ៏ល្បីឈ្មោះមួយកន្លែងប្រចាំទីក្រុង ដែលមានការជួបជុំជាមួយមិត្តចាស់ទើបនឹងមកពីក្រៅប្រទេស។ មិត្តភាពមិនសាបសូន្យត្បិតពួកគេនៅឆ្ងាយពីគ្នាអស់ជាច្រើនខែ។
គ្រីស ម្ចាស់រាងកាយសង្ហា ផ្ទៃមុខមានស្នាមញញឹមដ៏ទាក់ទាញ កំពុងតែអង្គុយសើចសប្បាយជាមួយមិត្តភក្តិ ដែលក្នុងចំណោមនោះក៏មានវត្តមាន ជុងហ្គុក ផងដែរ។
«មួយរយៈនេះយើងរវល់ការងារច្រើន ទើបមិនសូវបានចុះមកកំដរឯងផឹកស្រាមើលស្រីរាំគ្រវីក្នុងក្លឹបបែបនេះ»គ្រីស កំលោះសម្តីព្រាន ស្រដីឡើង ស្របពេលលើកកែវស្រាជល់ជាការស្វាគមន៍ ខណៈនោះ នេស៍ ក៏បន្ត៖
«ម្ងៃៗគិតតែពីរឿងស្រីស្រាហ្នឹងហើយ» មិត្តម្នាក់ទៀត ស្រដីឡើងបែបញ៉ោះលេង ដោយមិនប្រកាន់អ្វីឡើយព្រោះស្គាល់ចិត្តគ្នាច្បាស់ តែក្រឡេកទៅ ជុងហ្គុក ហាក់ស្ងៀមស្ងាត់ ក្រោយពីឮហើយគេត្រឹមតែញោចញញឹមចុងមាត់តិចៗ បន្ទាប់ក៏លើកកែវស្រាចឹបនឹងមាត់បន្តិច ឃើញដូច្នោះ គ្រីស ក៏បោះសម្តីឡើង៖
«អាហ្គុក ឯងក្លាយជាសុភាពបុរសតាំងពីពេលណា? យើងមិនដែលដឹងសោះហើយនៀក៎»
សម្តី គ្រីស ធ្វើឲ្យ រាងក្រាស់រហ័សងាកសម្លឹងមុខដោយជ្រឹមភ្នែកញញឹមឌឺដង ហើយស្រដីឡើង៖
«សុភាពបុរសស្អីឯង?»សម្តីហាក់មិនទទួលយក ថែមទាំងសួរបញ្ជោះ គួរឲ្យអស់សំណើចណាស់ កុំមកប្រើពាក្យសុភាពបុរសជាមួយម្នាក់នេះ មិនសមទាល់តែសោះហើយ។
«ឃើញឯងស្ងាត់ ក៏និយាយលែងទៅ»គ្រីស ពេបមាត់សើច ព្រោះជ្រេញចរិកអ្នកខ្លះ ធ្វើអង្គុយផឹកស្រាស្ងាត់ស្ងៀម មិនដូចពីមុន ហើយក្រោយមកពួកគេក៏បន្តផឹក និងនិយាយគ្នាយ៉ាងសប្បាយរីករាយ។
ពេលអង្គុយសុខៗ ក៏មានមនុស្សឈុតខ្មៅ មាឌមាំពីរនាក់ ដើរចូលមក ហើយម្នាក់ក៏ខ្សឹបដាក់ត្រចៀក គ្រីស បន្ទាប់ពីប្រាប់រួច ស្រាប់តែនាយកំលោះប្រែទឹកមុខរាបស្មើ ដៃគ្រលែងកែវស្រាបណ្តើរ និយាយតបទៅកូនចៅទាំងពីរនាក់បណ្តើរ៖
«ចាប់នាងទុកនៅក្នុងឡានសិនហើយ បន្តិចទៀតយើងទៅរក»
«ទទួលបានទាន» តបរួច ពួកគេក៏ប្រញាប់ចេញទៅ បើតាមអ្វីដែលបានស្តាប់ឮមុននេះ ហាក់ដូចជាមានរឿងអ្វីកើតឡើងលើនរណាម្នាក់ ទំនងជាមនុស្សស្រី។
«មានរឿងអី?»ទោះបីក្នុងចិត្តមានមន្ទិល ក៏សំណួរនេះ ត្រូវបាន នេស៍ ជាអ្នកសួរ ឯជុងហ្គុក ងាកសម្លឹងមុខ គ្រីស ដោយកែវភ្នែកមុត ហាក់ដូចជាចង់ស្តាប់ចម្លើយដែរ
«គ្មានអីទេ ហ្ហឹស៎ៗ»គ្រប់គ្នាកំពុងឆ្ងល់ ចង់ដឹង ស្រាប់តែ គ្រីស បែជាសើចសប្បាយទៅវិញ មែនហើយ ទឹកមុខគេក៏បានបញ្ជាក់យ៉ាងច្បាស់ដែរ ថាគេមិនជាមិនខ្វល់រឿងអ្វីទាំងអស់ គ្រីស ក៏បន្តលើកកែវស្រាជល់ ជុងហ្គុក និង នេស៍ ក៏លែងសួរនាំ ហើយនាំគ្នាផឹកស៊ីសប្បាយ រហូតដល់ពាក់កណ្តាលអធ្រាត្រ។
នេស៍ និង គ្រីស ដើរចេញមកខាងមុខច្រកចេញមុន នៅឡើយតែ ជុងហ្គុក នៅអង្គុយលើសាឡុង ចុចទូរស័ព្ទទាំងចងចិញ្ចើម ខណៈដែលមានសារចម្លែកមួយបានលោតចូលមក៖
(ជួយអូនផង)
ចម្ងល់លោតឡើងពេលក្បាល ជុងហ្គុក ប៉ុន្តែដោយសារជាលេខមិនស្គាល់ ក៏មិនបានគិតអ្វីច្រើន គ្រាន់តែមានអារម្មណ៍ថា ដូចជាមានរឿងអ្វីចម្លែក ទើបប្រញាប់ក្រោកដើរចេញទៅខាងក្រៅដែរ។ ដើរទៅដល់ចំណតឡាន ក៏ឃើញ នេស៍បត់ឡានចេញមក ហើយក៏មានឡានមួយទៀតបើកតាមក្រោយនោះគឺឡានរបស់គ្រីស ពេលអ្នកទាំងពីរបើកទៅផុត ជុងហ្គុក ក៏ចេញឡានទៅតាមក្រោយ។ កំពុងធ្វើដំណើរតាមផ្លូវ ក៏មានឡានពណ៌ខ្មៅមួយគ្រឿងបើកមកវ៉ាយ៉ាងលឿនស្លេវ ជុងហ្គុក ចិត្តឆៅក៏បើកតាមពីក្រោយ ព្រោះចង់ឈ្នះ។ ឡាននោះពិតជាបើកលឿនមែន រហូតជុងហ្គុក តាមមិនទាន់ ឡាននោះក៏បើកទៅផុត។ តែមិនបានប៉ុន្មាន ក៏ឃើញឡានដដែលនោះឈប់ ដែលមើលពីចម្ងាយ ដូចមានមនុស្សព្យាយាមច្រានទ្វាឡានឲ្យរបើក ខណៈនោះ ជុងហ្គុក ស្រាប់តែជាន់ហ្វ្រាំងឡាន ស្ទើរតែច្រឡោត ពេលឃើញមនុស្សម្នាក់ត្រូវបានរត់ចុះចេញមក តែត្រូវមនុស្សប្រុសពីរនាក់ព្យាយាមចាប់ញាត់ចូលឡានវិញ។ ជុងហ្គុក ចុះចេញពីឡាន ស្ទុះទៅហក់វាយពួកវាទាល់តែបែកមុខបែកមាត់ និងប្រញាប់ចូលទៅជួយនារីម្នាក់នោះ វិនាទីនោះ ការភ្ញាក់ក៏កើតមានឡើង...
«សូហ្វៀ...???»
«ហ្ហឹក៎ៗ...ជុង៎...»
«ឆាប់ចេញមក អា៎ចង្រៃ»អា៎ម្នាក់ដែលបែកមាត់មុននេះ ស្រែកគំហកឲ្យជុងហ្គុកចេញពីឡាន ភ្លាមនោះ រាងក្រាស់ក៏ព្រមដកខ្លួនចេញ ស្របពេលកាំភ្លើងពីក្នុងអាវធំ តម្រង់ចំមុខពួកវា ពួកវាក៏ភ័យហើយនាំគ្នារត់គេចយ៉ាងលឿន...
——
ក្រឡេកមក នាយតូច ដែលមិនទាន់គេងនៅឡើយ ព្រោះនៅទន្ទឹងចាំផ្លូវមនុស្សជាទីស្រឡាញ់ត្រឡប់មកវិញ។ ជុងហ្គុក ផ្តាំថា បើចាំយូរឲ្យចូលគេងមុន តើឲ្យគេងមុនយ៉ាងម៉េច បើបាត់មុខគេមួយយប់មិនបានផង នាយតូច សុខចិត្តអង្គុយចាំ នៅជាន់ផ្ទាល់ដី យូរៗងាកទៅមើលច្រកទ្វារម្តង ក្រែងគេត្រឡប់វិញ។
បន្តិចក្រោយមក ឡានរបស់ជុងហ្គុក ក៏បើកចូលមក ថេយ៉ុង គ្រាន់តែក្រឡេកឃើញភ្លាម ក៏ស្ទុះដើរចេញទៅទទួលទាំងទឹកមុខញញឹមពព្រាយ។ សព្វដង ជុងហ្គុក មិនដែលឲ្យ ថេយ៉ុង រត់មកទាន់គេបើកទ្វារឡានឡើយ មានតែគេប្រញាប់ចុះចេញមកមុន តែថ្ងៃនេះ ហាក់ស្ទាក់ស្ទើរបន្តិចហើយ...
«ជុង...»ថេយ៉ុង បន្លឺហៅតិចៗ ពេលឃើញទ្វារឡានបើកចេញ តែរំពេចនោះស្នាមញញឹមប្រែជារលាយបាត់អស់ដូចខ្យល់ ពេលកែវភ្នែកទាំងគូ ប្រទះឃើញ រាងក្រាស់ កំពុងតែបីមនុស្សស្រីម្នាក់ចេញពីក្នុងឡាន ហើយដើរសំដៅមក...
«មានរឿងអីទៅ?»មួយពាន់ចម្ងល់ពេញខួរក្បាល តែថេយ៉ុងសួរតែមួយសំណួរនេះទេ សួរទាំងទឹកមុខសូញសាញ និងភ័យតិចៗ
«ហ្ហឹក៎ៗ អូនខ្លាចពួកវាណាស់...»ស្រីស្អាត តូចច្រឡឹង ពោលត្អូញត្អែរនៅក្នុងរង្វង់ដៃក្រាស់ ទើបធ្វើឲ្យជុងហ្គុក ហាក់មិនចាប់អារម្មណ៍ពីការសួរនាំរបស់នាយតូច ហើយអារម្មណ៍តូចចិត្តក៏កើតឡើងភ្លាម...
«មិនអីទេ ដល់ផ្ទះបងហើយ កុំខ្លាចអី»ជុងហ្គុក បីនាងចូលទៅបណ្តើរ និយាយប្រាប់បណ្តើរ ចំណែក នាយតូច ដើរត្រុកតាមពីក្រោយទាំងទឹកមុខអាក់អន់ចិត្តយ៉ាងខ្លាំង។
សូហ្វៀ ត្រូវបានដាក់ឲ្យអង្គុយលើសាឡុង សភាពនាង ទ្រុឌទ្រោម លើខ្លួនសុទ្ធតែស្នាមជាំ ឯ ជុងហ្គុក គិតប្រុងងាកទៅនិយាយរក នាយតូចដែលនៅខាងក្រោយខ្នង ស្រាប់តែឮសំឡេងយំ ឲ្យគេងាកមកមើលវិញ៖
«ហ្ហឹកៗៗ...»
ថេយ៉ុង កំពុងតែឆ្ងល់ ថានាងជាអ្នកណា? មកពីណា? ព្រោះមិនដែលឃើញ ដោយគិតថាប្រហែលជាសាច់ញាតិរបស់ជុងហ្គុក ទើបចូលខ្លួនទៅជិត ហើយចាប់ដៃដែលមានស្នាមជាំរបស់នាងមកមើល៖
«មានមនុស្សធ្វើបាបនាងមែនទេ?»គ្រាន់តែចាប់កដៃហើយសួរ ស្រាប់តែម្ចាស់ដៃគ្រវាសចេញហើយ ហើយថ្ងូរទាំងពេបមាត់យំ៖
«អួយ៎ ឈឺ...»
«ចេញសិនទៅ»ជុងហ្គុក ចាប់ដៃតូច ប្រាប់នាយតូចឲ្យចេញទាំងទឹកមុខមាំ






To be continued💕

ភរិយារាត្រីWhere stories live. Discover now