ភាគ២៩

254 13 0
                                    

«ឈប់លេងសើចទៅ»«អូន

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«ឈប់លេងសើចទៅ»
«អូន...»ជុងហ្គុក ធ្វើមុខអង្វរករហើយនៅតែមានះត្បុលខ្លួនឱបម្តងហើយម្តងទៀត ទោះបីនាយតូចច្រានចេញច្រើនដងក៏ដោយ សសុលឱបទាល់តែនាយតូចធុញហើយគំហកដាក់គេ៖
«កុំមកប៉ះ អូនមិនចង់ឱ្យខ្លួនប្រាណអូនជាប់ក្លិនកញ្ជ្រោងនោះទេ ក្លិនអសោចគួរឱ្យខ្ពើម»
«នាងធ្វើអីដាក់អូន បានជាអូនស្អប់នាងដល់ថ្នាក់នេះ» ជុងហ្គុក ងើបសម្លឹងមុខនាយតូច ហើយនិយាយទាំងចងចិញ្ចើម មិនយល់ថាគេគិតអី គ្រាន់តែរឿងប៉ុណ្ណឹងក៏មិនយល់ ឬយល់ហើយបែរជាធ្វើពើ?!
«...» ថេយ៉ុង មិនមាត់ មិនតបតអ្វីទាំងអស់ក្រៅពីស្ងៀមស្ងាត់ ភ្នែកទាំងគូសម្លឹងមុខគេដោយការនឿយណាយក្នុងចិត្ត ហើយក៏ហត់ ហត់នឹងតាមសួរដេញដោលគេ ឯជុងហ្គុក ពេលឃើញនាយតូចស្ងាត់យូរ ក៏ឆ្លៀតឱកាយនិយាយបកស្រាយមិនខ្វល់ថានាយតូចស្តាប់ចូលឬអត់ទេ ដែលសំខាន់គឺបាននិយាយប្រាប់៖
«ដំបូងឡើយ បងគិតថាបងនឹងជូននាងត្រឡប់ទៅផ្ទះវិញ ប៉ុន្តែដោយសារនាងត្រូវរងសម្ពាធពីគ្រួសារ ទើបបងនាំទៅផ្ទះរបស់បង...» និយាយបានត្រឹមហ្នឹង ធ្វើឱ្យទ្រូងខាងឆ្វេងរបស់នាយតូចចាប់ផ្តើមឆាបឆួល ព្រោះថ្ងៃនោះគេបានកុហកថានាំនាងទៅផ្ទះរបស់នាងវិញ ហើយគេមិនសូម្បីប្រាប់ឱ្យដឹងមួយម៉ាត់
«បងគិតចង់ឱ្យអូនក្លាយជាមនុស្សល្ងង់ដល់ថ្ងៃស្លាប់ ដោយសារតែពាក្យកុហករបស់បងមែនទេ?»នាយតូច តំឡើងសំឡេងដាក់គេទាំងញ័រទ្រូង ថែមទាំងសម្រូតខ្លួនចុះចេញពីពូក ដើរតាំងៗបម្រុងចេញពីបន្ទប់នេះ តែជុងហ្គុកហាមឃាត់៖
«ស្តាប់បងសិន»ជុងហ្គុក ទាញនាយតូចឱ្យបែរមកប្រឈមចំនិងកែវភ្នែកគេ ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ថា គេមិនមានចេតនាកុហកទេ៖
«ក្រោយពីនោះ មិត្តរបស់បងប៉ុនប៉ងចាប់បង្ខំសូហ្វៀយកទៅ បងគ្មានជម្រើស ក៏យកនាងត្រឡប់មកទីនេះវិញ» ស្តាប់ជុងហ្គុកបកស្រាយ ហាក់ដូចជាកំពុងព្យាយាមនិយាយឱ្យ ថេយ៉ុង ស្ងប់ចិត្ត ហើយសម្របតាម តែផ្ទុយស្រឡះ កាន់តែបកស្រាយ នាយតូចកាន់តែមានអារម្មណ៍ថាខ្លួនឯងលែងសំខាន់ បែរជាស្រីម្នាក់នោះទៅវិញដែលត្រូវទទួលបានថ្នាក់ថ្នម ការការពារដោយដៃទាំងទ្វេរបស់គេផ្ទាល់។
«បើជ្រុលជាចង់ឱ្យទៅជាចឹង ម៉េចក៏បងមិនអូសនាងចូលទៅដេកក្នុងបន្ទប់ជាមួយគ្នាតែម្តងទៅ»មាឌល្អិត គំហកម៉ាត់ៗ ទាំងខំលេបទឹកភ្នែកមិនឱ្យស្រក់សូម្បីមួយតំណក់ ខណៈដៃទាំងគូក្តាប់ណែន ក្រសោបការឈឺចាប់ទាំងប៉ុន្មានដែលមានក្នុងទ្រូង បញ្ចេញតាមកែវភ្នែកឈឺចាប់ដែលសម្លឹងទៅរកគេមិនដាក់។
«ថេយ៍...បងគ្មានបំណងចង់ចឹងទេ អូនកុំគិតអីផ្តេសផ្តាស បងម៉េចនឹងអាចធ្វើចឹងបានទៅ ក្មេងឆ្កួត»រាងក្រាស់ រំកិលខ្លួនចូលទៅជិត ស្រាប់តែ នាយតូច រលាស់ដៃចេញ ហើយឈានជើងថយក្រោយពីរបីជំហ៊ាន រួចស្រដីឡើង៖
«បានហើយ កុំមកជិតអូន...»ថេយ៉ុង លែងចង់ស្តាប់ ហើយនិយាយដោយទឹកមុខច្បាស់លាស់ ប្រាប់ថាកុំចូលមកជិត គឺកុំមក ប៉ុន្តែ ជុងហ្គុក ពិតជាមិនអាចធ្វើបែបនោះបានឡើយ ហើយនៅតែម្ខក្រាស់ព្យាយាមខិតចូលទៅ ទោះបីត្រូវនាយតូចដេញយ៉ាងណាក៏ដោយ។
«អូនគិតច្រើនពេកហើយ»បានចូលជិត ដៃប្រញាប់ស្រវាឱបមាឌល្អិតភ្លាមៗ មិនឱ្យរើបម្រះរួច «ដឹងថាអូនខឹង ដឹងថាអូនអន់ចិត្ត បងគ្មានវិធីអ្វីក្រៅពីតាមលួងអូនទេ ឈប់ខឹងបងណា...»ពោលសុំទោសបណ្តើរ ចុងច្រមុះកំហូចឈ្លុលថើបញីញក់សាច់ថ្ពាល់ទន់ៗរបស់នាយតូច ថើបខ្សឺតៗៗ រហូតឡើងក្រហមព្រឿងៗ នាយតូច រាងស្ងប់ចិត្តបន្តិច គេក៏បណ្តើរទៅអង្គុយនៅសាឡុងវិញ ទើបគេក្រឡេកមើលឆ្វេងស្តាំ ឃើញថាបន្ទប់មានសភាពរញ៉រញ៉ៃគ្មានសណ្តាប់ធ្នាប់ នាយកំលោះក៏ចាប់ផ្តើមរៀបចំឱ្យបានស្អាតឡើងវិញ ឯថេយ៉ុង កាលបើឃើញគេរៀបចំបន្ទប់យ៉ាងស្ងៀមស្ងាត់បែបនេះ សុខៗក៏ច្រឡំទៅនិយាយរកគេមុនទាំងភ្លេចខ្លួន៖
«យកផ្កានៅលើតុនោះទៅចោលឱ្យអូនផង»
ជុងហ្គុក គ្រាន់តែឮ ថេយ៉ុង និយាយរកវិញ ក្នុងចិត្តកខិបកខុប តែថាមុននេះ នាយតូចសំដៅលើផ្កាមួយបាច់ធំដែលគេបានឱ្យនៅថ្ងៃមុននោះឬ?
«ផ្កាបងទិញឱ្យអូន ម៉េចក៏បោះវាចោល?»ជុងហ្គុក សួរដោយអារម្មណ៍សោកស្តាយ ខណៈដើរទៅចាប់កាន់បាច់ផ្កានោះមកមើល
«ទុកធ្វើអី? វាស្រពោនអស់ហើយ ទុកនាំអាប់អួរក្នុងបន្ទប់»ថេយ៉ុង ឆ្លើយទាំងងរង៉ក់សម្លក់មុខគេ រាងក្រាស់គ្រាន់តែឃើញភ្នែកសម្លក់ ក៏ប្រញាប់ស្ទុះវឹង ដើរស្ទុយចេញពីបន្ទប់ មិនបានប៉ុន្មានក៏អើតក្បាលក្រឡើមតាមមាត់ទ្វា
«បងមកវិញហើយ»ជុងហ្គុក សើចស្ញេញ ខើខច្រមុះគួរឱ្យស្រឡាញ់ ទាំងគេមិនធ្លាប់ជាមនុស្សបែបហ្នឹងពីមុនមក ធ្លាប់តែមុខងាប់ សម្តីម៉ាត់ៗ បែរជាមកចេញចរិកបេះបួយដាក់នាយតូច ខំធ្វើឆ្កួតធ្វើជា ធ្វើយ៉ាងណាឱ្យតែនាយតូចសប្បាយចិត្ត។
«ទៅងូតទឹកចេញទៅ»ថេយ៉ុង ប្រាប់ទៅកាន់គេ ដោយដើរទៅទាញកន្សែងពោះគោយកមកឱ្យ ជុងហ្គុក ទទួលពីដៃតូចទាំងញញឹមដូចមនុស្សឆ្កួត ព្រោះមិនងាយទេ ទម្រាំតែកូនខ្លាព្រមនិយាយរកគេស្រួលបួលវិញនោះ។
«បាទ បងទៅងូតទឹកហើយចឹង»នាយកំលោះពោលពាក្យសុភាព លាយឡំដោយស្នាមញញឹមផ្អែមៗ ក៏មិនភ្លេចឱនឆ្មក់ថើបបបូរមាត់តូចច្រមិចបន្តិច រួចក៏ដើរចូលបន្ទប់ទឹកបាត់ទៅ នៅឡើយនាយតូច ងាមសម្លឹងឫកពារមនុស្សក្បាលខូចគ្រប់ជំហ៊ាន គ្រប់កាយវិកា កុំស្មានឱ្យសោះថា ថេយ៉ុង មិនដឹងមារយាទ ឃើញផ្អែមល្ហែម បេះបួយដាក់បែបហ្នឹង ប្រាកដជាមិនចោលសណ្តានឡើយ ថ្ងៃនេះអាចនៅឈរទ្រាំទ្របាន ព្រោះចេះដឹងកំហុស តែបើថ្ងៃណាមួយធ្វើឱ្យឆ្អែតខ្លាំង គឺគ្មានមុខមកឈរឱ្យលន់តួសុំទោសទេ។
__
ដោយសារ ជុងហ្គុក ចូលទៅងូតទឹក នាយតូច ក៏ឆ្លៀតចុះ មកជាន់ផ្ទាល់ដី ចង់ដឹងថា ពេលនេះ សូហ្វៀ កំពុងតែធ្វើអ្វីក្នុងផ្ទះនេះ ហើយពេលចុះមកដល់ក្រោមភ្លាម ក៏ទច់ដំណើរឈប់ងក់ ពេកក្រឡេកឃើញបាច់ផ្កាដែលប្រាប់ឱ្យ ជុងហ្គុក យកទៅចោល បែថជាមកនៅលើតុទៅវិញ។ ថេយ៉ុង ចងចិញ្ចើមខ្នើសចិត្ត ហើយដើរទៅជិតបាច់ផ្កានោះទាំងលាន់មាត់ស្តីបន្ទោសឱ្យអ្នកបោះចោល៖
«អូនឱ្យយកទៅបោះចោល បែរជាយកមកដាក់លើតុនេះវិញ»មាត់រអ៊ូបណ្តើរ ដៃចាប់កាន់បាច់ផ្កានោះមកកាន់ បម្រុងដើរទៅចោលនៅក្រៅផ្ទះ ស្រាប់តែមានពាក្យសម្តីដែលមិនគួរឱ្យឮ៖
«អាវ៎!!!យកបាច់ផ្ការលួយទៅណាហ្នឹង?»សំឡេងស្រួយស្រែស បើតាមចំណាំមិនខុស គឺសំឡេងរបស់សូហ្វៀយ៉ាងប្រកដ ធ្វើឱ្យនាយតូច អត់មិនបាននឹងងាកមកនិយាយ៖
«យកទៅបោះចោល»ថាមិនចង់ជ្រលក់មាត់ទេ តែនាងចេញសម្តីមកភ្លាវខ្លាំងពេក
«គួរឱ្យស្តាយ ទឹកចិត្តបងជុងខំទិញឱ្យ...»សូហ្វៀ និយាយដោយទឹកមុខស្រងូតស្រងាត់ ហាក់ស្តាយផ្កាមួយហ្នឹងហួសហេតុ តែមួយម៉ាត់ណាក៏មិនផុតពីឈ្មោះជុងហ្គុកដែរ ទើបថេយ៉ុងបោះសម្តីឡើង៖
«ផ្ការលួយ ទុកធ្វើអីទៀត មិនត្រឹមមតែស្អុយ ហើយធ្វើអាប់អួរក្នុងបន្ទប់ អាប់រាសី ស្មើនឹងរបស់ចង្រៃទៅហើយ បោះចោលតែម្តងទៅវាមិនខាតស្អីទេ បើនាងគិតស្តាយ ស្រឡាញ់របស់ដែលជុងហ្គុកទិញឱ្យ ក៏យកទៅ ណេះ!» និយាយចប់ មាឌល្អិត យកបាច់ផ្កាទៅញល់ពីលើរាងកាយនាង ធ្វើឱ្យនាងខឹងញ័រខ្លួន ថែមទាំងរុញផ្កានោះចេញ។
«យ៉ាងម៉េច?ក្រែងនាងស្តាយហ្អែស៎ ម៉េចក៏មិនយកទៅ?»នាយតូច សួរឌឺដង ហើយទម្លាក់បាច់ផ្កាលើតុវិញ មុននឹងដៃទាំងគូ ចាប់បេះបោចផ្ការលួយនោះគប់ចំកណ្តាលមុខស្រីស្អាត បោចគប់ៗ មិនទម្លាក់ដៃ ទាល់តែនាងស្រែកជម្ទាលខ្លាំងៗ៖
«អ្ហាយ៎...អ្ហាយ៎...»
«មានរឿងអី?» សំឡេងស្រែកមួយវ៉ាស់ បន្លឺពីចម្ងាយមក ស្របពេលម្ចាស់សំឡេងសម្រូតដើរជាប់ស្មេចុះមកមើល ព្រោះមុននេះបានឮសំឡេងស្រែកដល់បន្ទប់ខាងលើ
«ហ្ហឹកៗ...»សូហ្វៀ ខ្ទប់ថ្ពាល់ទួញសោកមួយរំពេច ថេយ៉ុង មើលទឹកមុខនាងធ្លុះដល់សន្តាន និងដឹងមុនថា នាងមុខជារំអួយខុសរឿង ធ្វើឱ្យនាយតូចរហ័សស្ទុះទៅឱបដៃជុងហ្គុក ហើយពោលត្អូញត្អែរ ដង្ហក់ៗ ទឹកមុខដូចចង់យំ តែយំល្បិច៖
«នាងមករករឿងអូនមុន នាងទះកំផ្លៀងអូន ទះមួយទំហឹងខ្លាំងៗ»



To be continued💕

ភរិយារាត្រីWhere stories live. Discover now