ភាគ៥២

395 27 0
                                    

«ប្រុងឲ្យឡើងជិះក៏យ៉ាងម៉េច?»មាឌល្អិត អត់មិនបានក៏សួរឌឺបន្តិច នាំឲ្យជុងហ្គុក ញញឹមបង្អាប់ភ្លាម៖
«អូនឡើងជិះមក បងសុខចិត្តឲ្យជើងឈឺ»
មនុស្សគេងលើគ្រែពេទ្យមែនពិត តែចរិតក្បាលខូចនៅតែខូចដដែល ថេយ៉ុង អស់ពាក្យនិយាយ បានត្រឹមក្តាប់សង្គ្រឺតធ្មេញគ្រឺតក្នាញ់ ចង់តែចាប់ទះបែកមុខឲ្យណាណីម្តងទេ។
ក្រោយពីបដិសេដប្រុសកំហូចរួច នាយតូច ក៏ក្រោកទៅរៀបចំអាហារដាក់លើតុ រួចរុញតុអាហារនោះមកជិត ហើយតំឡើងក្បាលគ្រែឲ្យខ្ពស់ ដើម្បីឲ្យ ជុងហ្គុក ងាយស្រួលញ៊ាំ។
«ដោយសារប្រញាប់ពេក ធ្វើមិនបានច្រើនមុខទេ»ថេយ៉ុង បង្ខិតតុមកទល់មុខបណ្តើរ និយាយប្រាប់បណ្តើរ ទាំងមិនងាកមើលមុខគេ ទើបមិនបានឃើញអ្នកខ្លះញញឹមបិតមាត់មិនជិត ពេលឃើញមុខម្ហូបដែលគេចូលចិត្តត្រូវបានចម្អិនដោយស្នាដៃនាយតូចផ្ទាល់។
«អូនអ្នកធ្វើម្ហូបទាំងអស់នេះ?»
«...»ថេយ៉ុង ងាកមកមើលមុខជំនួសឲ្យការឆ្លើយតប ខណៈជុងហ្គុក រហ័សយកដៃច្បិចថ្ពាល់ទន់ៗមួយចំហៀងរបស់នាយតូចយ៉ាងគ្រឺតក្នាញ់ ស្រាប់តែត្រូវម្ចាស់ថ្ពាល់សម្លក់៖
«កុំលេងច្រើន ឆាប់ញ៊ាំទៅ»
«អរគុណអូនសម្លាញ់»ប្រុសកំលោះស្រដីឡើងយ៉ាងផ្អែមល្ហែម រួចក៏ញ៊ាំអាហារពេលព្រឹកយ៉ាងរីករាយ ចំណែក នាយតូច រៀបចំពូកខ្នើយឲ្យមានរបៀប តែក៏មិនភ្លេចលបមើលអ្នកដែលកំពុងញ៊ាំបាយយឺតៗ គេសឹងតែញាត់ម្ហូបមិនចំមាត់ ឃើញហើយទើសភ្នែកខ្លាំង ក៏ស្ទុះទៅអង្គុយជិត ហើយដណ្តើមស្លាបព្រាពីដៃគេមកកាន់
«ហាមាត់...»ថេយ៉ុង ប្រាប់ឲ្យគេហាមាត់ ស្របពេលដៃតូចយកអាហារបញ្ចុក ជុងហ្គុក ក៏ព្រមហាមាត់ញ៊ាំអាហារដ៏សែនឆ្ងាញ់នោះទាំងអររំភើបបេះដូងស្ទើរលោតធ្លាយចេញក្រៅ។
___
បន្ទាប់ពីញ៊ាំអាហាររួច ថេយ៉ុង ក៏រៀបចំទុកដាក់វិញ ដោយជុងហ្គុក តាមសម្លឹងរហូតភ្លាំងភ្លឹក សម្លឹងរាល់កាយវិកាដែល នាយតូច យកចិត្តទុកដាក់ចំពោះខ្លួន ក៏មិននឹកស្មានថាគេមានថ្ងៃនេះ បើគិតឲ្យអាក្រក់ទៅ បើគេមិនបានជួបគ្រោះថ្នាក់ គេប្រហែលជាគ្មានឱកាសបានជួបគ្នាទេឬ?ហេតុអីឃោរឃៅយ៉ាងហ្នឹង?
បន្ទាប់ពីស្ងាត់អស់មួយសន្ទុះ ជុងហ្គុក ក៏ចាប់បេះបួយនាយតូច

ភរិយារាត្រីWhere stories live. Discover now