ភាគ៤៦

487 27 1
                                    

(អូន

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(អូន...)
«...?» ថេយ៉ុង ជ្រួញចិញ្ចើម
(មុនហ្នឹងបងភ្លេចរបស់នៅក្នុងបន្ទប់!)
គ្រាន់តែឮថាគេភ្លេច នាយតូចខំងាកមើលជំវិញខ្លួនយ៉ាងលឿន តែគ្មានឃើញអ្វីប្លែកផង ក៏ដាច់ចិត្តតបយ៉ាងគំហក៖
«ភ្លេចអី?»
(ភ្លេចយកអូនមកជាមួយ)
សម្តីច្រលើមបែបនេះ បើនៅជិតវិញណា នឹងទទួលបានកណ្តាប់ដៃមិនខាន ប៉ុន្តែ នាយតូច បានត្រឹមតែខាំមាត់ចុចបិទទាំងលួចប្រទេចខ្សឹបៗឲ្យឮម្នាក់ឯង រួចហើយក៏លែងរវីរវល់ទៀត ទោះបី ជុងហ្គុក ព្យាយាម ខលមកច្រើនដងក៏ដោយ។
....
ថ្ងៃថ្មី
ចាប់តាំងពីថ្ងៃដែល យ៉ុនហ្គី បាននាំទៅសណ្ឋាគានៅយប់នោះ សូហ្វៀ ហាក់នៅមិនស្ងប់ក្នុងខ្លួន នៅយប់នោះ នាងបានភ្ញាក់ពីគេងជាមួយនឹងភាពស្រពិចស្រពិល បន្ទាប់ពីបានដឹងថាលើខ្លួនគ្មានសម្លៀកបំពាក់ ហើយរ៉ូប ស្បែកជើងកែវ នឹងកាបូបរបស់នាង ត្រូវបានទុកនៅក្បែរជើងគ្រែ ប៉ុន្តែ ទន្ទឹមនឹងចម្ងល់មួយនេះ នាងបែរជាញញឹមហាក់មានការពេញចិត្តយ៉ាងខ្លាំង នាងគ្រាន់តែចាំបានថា នៅយប់នោះ នាងបានជល់ស្រាជាមួយ ប្រុសសង្ហារម្នាក់នោះទាល់តែសន្លប់ ហើយក៏ដឹងទៀតថាគេបានបីនាងទៅក្នុងឡាន រហូតដល់បន្ទប់ក្នុងសណ្ឋាគា ទោះបីពេលនោះនាងសន្លប់លែងដឹងខ្លួន ស្រាប់តែក្រោកឡើងរាងកាយននលគោកបែបនោះ នាងមានអារម្មណ៍ភ្លើតភ្លើន ចង់បានគេម្នាក់នោះឡើងញ័រខ្លួន។

ថ្ងៃនេះជាថ្ងៃសម្រាកពីការងារ យ៉ុនហ្គី មិនបានចេញទៅណាទាំងអស់ ធ្វើឲ្យអ្នកខ្លះញញឹមក្បួច ព្រោះDaddyរបស់គេនៅផ្ទះ ហើយគេនឹងបានរករឿងឈ្លោះ កុំឲ្យអផ្សុក។

តុកៗៗ
«Daddyអូនអាចចូលទៅខាងក្នុងបានទេ?» នាយតូច យកដៃគោះទ្វារញាប់ៗ ហើយស្រែកប្រាប់ពីខាងក្រៅទៅ ខណៈដែលមិនទទួលបានការឆ្លើយតបអ្វីក្រៅពីភាពស្ងៀមស្ងាត់ ទើបភ្លាមនោះ ក៏រុញទ្វារចូលយឺតៗ ព្រោះដឹងរួចហើយថាគេមិនបានចាក់គន្លឹះទេ ជើងតូចៗរំកិលលបចូលទៅយឺតៗ គិតថានឹងពញ្ញាក់គេ តែចូលទៅដល់ក៏ស្ងាត់ឈឹង ខណៈដែលឈរបានមួយដង្ហើម ក៏សំឡេងទឹកឈូៗចេញពីបន្ទប់ទឹក បញ្ជាក់ថា យ៉ុនហ្គី កំពុងតែនៅក្នុងនោះ។
«ចូលងូតទឹកសោះ ស្មានតែលួចចេញក្រៅទាំងយប់ទៀតហើយ»ថេយ៉ុង លួចនិយាយដើមតិចៗ ទាំងញញឹមខ្ជឹបមាត់ប៉ោងថ្ពាល់គួរឲ្យក្នាញ់ កាយតូច ដើរទៅដាក់បង្អុយលើសាឡុងពណ៌ខ្មៅ ជួននឹង ទូរស័ព្ទនៅលើតុនោះរោទ៍ឡើងល្មម។
«អ្នកណាខលមកហ្នឹង?»រាងតូចគិតក្នុងចិត្ត ព្រោះឃើញលេខទទេ មិនបានតាំងឈ្មោះ ក៏ចុចទទួលជំនួស តែមិនបាននិយាយមុនឡើយ៖
(អូនស្រឡាញ់បង លង់ស្រឡាញ់បងតាំងពីជួបលើកដំបូងម៉្លេះ...)
ថេយ៉ុង ចងចិញ្ចើម យកដៃខ្ទប់មាត់ទប់សំណើចដែលស្ទើរតែផ្ទុះចេញមក! ស្អីគេហ្នឹង? នាងខលច្រឡំកម្មវិធីសារភាពស្នេហ៍ទេដឹង ឆ្កួតមែន គួរឲ្យចង់សើចណាស់
នាយតូចប្រុងហើបមាត់តបប្រាប់នាងវិញ ស្រាប់តែ យ៉ុនហ្គី ដើរមកដល់ល្មម៖
«អ្នកណាតេរមក?ហើយគេនិយាយថាម៉េច?»
«Daddyមុននេះមានមនុស្សស្រីសារភាពស្នេហ៍តាមទូរស័ព្ទ»ថេយ៉ុង យកដៃក្តោបទូរស័ព្ទរួចដាក់ឆ្ងាយពីមាត់ មុននឹងនិយាយខ្សិបៗទៅកាន់ប្រុសកំលោះដែលទើបតែដើរមកដល់
«ទុកចោលទៅ»
«ហ្ហឹម?»នាយតូច លើកចិញ្ចើមជាសញ្ញា ចង់សួរថាហេតុអីត្រូវបិទ?
«មិនបាច់ឆ្ងល់ទេ ត្រៀមទទួលអ្នកបម្រើថ្មីក្នុងផ្ទះយើងទៅ»ថារួច នាយកំលោះឆក់ទូរស័ព្ទពីដៃយកទៅ គេញញឹមចុងមាត់តិចៗ មុននឹងដើរទៅបើកទូរទាញសម្លៀកបំពាក់មួយឈុត ទំនងជាចេញក្រៅទៀតហើយ។
«អ្នកបម្រើ? អូនមិនយល់ទេ» មិនយល់ពិតមែនថាគេចង់បានន័យថាម៉េច ប៉ុន្តែយ៉ុនហ្គីវិញ ហាក់រីករាយជាមួយនឹងអ្វីដែលខួរក្បាលគេកំពុងគិតដល់
«ឆ្ងល់ច្រើនមែន អូនចាំតែមើលទៅ» យ៉ុនហ្គី យកដៃទៅផ្ទាត់ថ្ងាស់ ថេយ៉ុង បន្តិចដើម្បីឲ្យបាត់ឆ្ងល់ ឯអ្នកអ្នកត្រូវគេផ្ទាត់ថ្ងាស ធ្វើភ្នែកឡិឡក់ៗសម្លឹងគេឡើងចំហរមាត់។
«រៀបចំខ្លួនប្រុងទៅណាទៀតហើយ?»
«ទៅរកមនុស្សស្រីដែលសារភាពស្នេហ៍មិញហ្នឹង» គេឆ្លើយធ្វើហី រួចក៏ដើរទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ មិនយូរប៉ុន្មានក៏ចេញមកវិញជាមួយនឹងភាពឡូយសង្ហារបស់គេដែលមិនចេះប្រែប្រួលទៅណា។
«Daddyចេញក្រៅមួយភ្លែតណា» យ៉ុនហ្គី និយាយប្រាប់បណ្តើរ ទាញដបទឹកអប់មកបាញ់លើខ្លួនបណ្តើរ ក្លិនឡើងឈួលពេញបន្ទប់ ឲ្យថេយ៉ុង តាមមើលមិនព្រិចភ្នែក រំពេចនោះក៏ ស្ទុះទៅឱបដៃគេយ៉ាងច្រឡឺម
«មុខហ្នឹង មុខទៅជួបស្រីមែន?»ក្មេងរប៉ិលរប៉ូច លើកដៃចង្អុលមុខបែបបង្អាប់លេង តែត្រូវយ៉ុនហ្គីចាប់ទម្លាក់វិញយឺតៗហើយនិយាយទាំងមុខស្មើតាមទម្លាប់។
«បងគ្មានស្រីឲ្យជួបទេ ប៉ុន្តែសម្រាប់ស្រីម្នាក់នោះជាករណីលើកលែង បងចង់លេងហ្គេមជាមួយនាងឲ្យឆ្អែត ចាំប្រាប់ថានាងជាអ្នកណា»ចប់សម្តី ប្រុសកំលោះ យកដៃអង្អែលថ្ពាល់ នាយតូច ថ្នមៗ មុននឹងចាកចេញទៅ ទុកឲ្យអ្នកឯណេះ ឈរធ្វើមុខឆ្ងល់ ព្រោះមិនយល់ថាគេកំពុងសំដៅទៅអ្នកណា។
ក្រោយពេល យ៉ុនហ្គី ចេញផុតភ្លាម នាយតូច ក៏ឡើងឡានមួយទៀត ហើយបញ្ជាអ្នកបើកឡានឲ្យតាមដាន ដែលមិនមែនជាការចាប់កំហុសអ្វីឡើយ គ្រាន់តែចង់ដឹងថា យ៉ុនហ្គី កំពុងតែធ្វើអ្វីដែលគេម៨នបានដឹងប៉ុណ្ណោះ។

«បត់ចូលទៅ»សំឡេងបញ្ជាពីម្ចាស់តូច ឲ្យអ្នកបើកឡានបត់ចូលទៅចតនៅមុខហាងមួយដែល យ៉ុនហ្គី ទើបតែចតនោះ។ កន្លែងមួយនោះជាផាប់ សម្រាប់ផឹកស៊ីសប្បាយៗ សម្បូរដោយអ្នកឡូយឆាយចូលទៅជះលុយញ៊ាំអាហារថ្លៃៗក៏ដូចជាស្រាផងដែរ។
ថេយ៉ុង ទាញវែនតាខ្មៅពីក្នុងឡានមកពាក់យ៉ាងឡូយ រួចដើរចូលទៅតែម្នាក់ឯង ហើយអង្គុយនៅតុមួយដែលមានពន្លឺភ្លើងតិចៗ ឯសាឡុងក៏ធំ បាំងមនុស្សមាឌល្អិត មើលមិនសូវឃើញ ទើបយ៉ុនហ្គី មិនបានចាប់អារម្មណ៍ឡើយ។
ពេលនោះសឺវីសបានយកស្រាមកដាក់លើតុតាមការកុម្ម៉ង់ ថេយ៉ុង អង្គុយផឹកស្រាតិចៗ កំដរភ្នែកលបលួចមើលទៅតុមួយដែលមិនឆ្ងាយពីភ្នែកប៉ុន្មានឡើយ នាយតូច ក្រឡេកឃើញ យ៉ុនហ្គី ហាក់ដូចជាកំពុងអង្គុយរងចាំនរណាម្នាក់ជាមួយនិងទឹកមុខងាប់របស់គេ។
អង្គុយសុខៗ ស្រាប់តែមានមាននរណាម្នាក់ យកកែវស្រាមកប្រជល់យ៉ាងជម្លើយដោយមិនសុំការអនុញ្ញាត...ធ្វើឲ្យ ថេយ៉ុង ឃ្នើសចិត្តជាខ្លាំង រំពេចក៏ងាកខ្វាច់ប្រុងស្តីឲ្យ តែបែរជាគាំងនូវវត្តមានរបស់គេម្នាក់នោះ...?
«ផែននេះពិតជាចង្អៀតមែន»សម្តីឡូយ ដែលតាមទាយមិនខុស គ្មានអ្នកណាក្រៅពី...
«អាប៉ិហ្នឹងទៀតហើយ?»ថេយ៉ុង ជញ្ជក់មាត់មួម៉ៅក្តៅក្រហាយភ្លាម ហើយបែរមកឱបដៃផ្អឹបទ្រូង និយាយខ្សឹបឮតែម្នាក់ឯង សូម្បីតែពេលនេះហើយនៅតែជួបគេទៀត យ៉ាងម៉េចហ្នឹង?
«អូនចូលចិត្តដើរម្នាក់ឯងម្ល៉េះ តិចអាចោរណាលួចចាប់ទៅធ្វើស៊ីបាត់ទៅ»ជុងហ្គុក ដាក់គូទអង្គុយមិនទាន់សល់សាឡុងស្រួលបួល ក៏ស្រដីឡើង ដែលប្រយោគនោះ នាយតូច ឮហើយក៏អត់ម៨នបាននឹតបទាំងញ័រមាត់៖
«គ្មានអ្នកណាមានគំនិតស្មោគគ្រោកដូចជាលោកទេ»
«កាចម្ល៉េះ និយាយលេងផងក៏មិនបាន»
«អ្នកណាឲ្យអង្គុយ?»ថេយ៉ុង សម្លក់ពេល ជុងហ្គុក អង្គុយធ្វើឫកដូចម្ចាស់សាឡុង
«កំណាញ់ណាស់ គ្រាន់តែអង្គុយជិតសោះ»
«...»ថេយ៉ុង អង្គុយទាំងមិនសុខ ចាប់ផ្តើមមានអារម្មណ៍ធុញ មិនដឹងគេចេញមកពីគន្លាតណាទេ បានជាមកជួបរហូត ឯអ្នកម្ខាងទៀតគិតតែញញឹមញញែម តាំងពីបានលួចភ្ជាប់GPSក្នុងទូរស័ព្ទមក រឿងអីដែលគេមិនដឹងថា ថេយ៉ុង ទៅណាខ្លះនោះ?
«អូនមកកន្លែងនេះធ្វើអី?» ម្តងនេះ ជុងហ្គុក សួរដោយសំឡេងស្រាលតែម៉ត់ចត់ គេសួរព្រោះចង់ដឹង មិនមែនសុខៗ ថេយ៉ុង ក៏មកទីនេះទេ ប៉ុន្តែបន្ទាប់ពីសួេរួច គេបែរជាទទួលបានចម្លើយដ៏ឡូយពីបបូរមាត់ឆ្នាសឆ្នើម ជាមួយនឹងឫកពាយកដៃលើកដងវ៉ែនតាបិទបាំងកែវភ្នែកបន្ថែមភាពឡូយខ្មឺតៗ ធ្វើឲ្យ ជុងហ្គុក ខាំធ្មេញគ្រឺតយ៉ាងខ្លាំង ក្នាញ់ចង់តែចាប់បឺតមាត់ទាល់តែឈប់ឌឺ នូវពេលឮសម្តីនាយច្រម៉ក់ស្រដីថា៖
«មកធ្វើអីស្រេចតែខ្ញុំ! ហើយជួយក្រោកចេញ ចៀសទៅណាឲ្យផុតៗទៅ តិចទៀតប្រុសស្នេហ៍ខ្ញុំមកដល់ហើយ»





To be continued💕

ភរិយារាត្រីWhere stories live. Discover now