ភាគ២៨

237 13 0
                                    

«វីវក់នឹងនាងដល់ស្តាប់លែងឮហើយហ្អែស៎?»«បងនឹងពន្យល់អូនពេលក្រោយ»«ជុងហ្គុក?»ថេយ៉ុង ខឹងញ័រមាត់តតាត់ ចង់តែស្រែកខ្លាំងៗ ស្រែកឱ្យបែកផ្ទះ តែភ្លាមនោះ ជុងហ្គុក ក៏ចងចិញ្ចើមដាក់ថែមទាំងដេញនាយតូចយ៉ាងជម្លើយ៖«មើល៍ ចៀសផ្លូវទៅ» ផាច់!!! ផ្ទៃមុខសង្ហារត្រូវងាកទៅម្ខាងតាម...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«វីវក់នឹងនាងដល់ស្តាប់លែងឮហើយហ្អែស៎?»
«បងនឹងពន្យល់អូនពេលក្រោយ»
«ជុងហ្គុក?»ថេយ៉ុង ខឹងញ័រមាត់តតាត់ ចង់តែស្រែកខ្លាំងៗ ស្រែកឱ្យបែកផ្ទះ តែភ្លាមនោះ ជុងហ្គុក ក៏ចងចិញ្ចើមដាក់ថែមទាំងដេញនាយតូចយ៉ាងជម្លើយ៖
«មើល៍ ចៀសផ្លូវទៅ»
ផាច់!!! ផ្ទៃមុខសង្ហារត្រូវងាកទៅម្ខាងតាមកម្លាំងទះយ៉ាងចាស់ដៃពីនាយតូច មិនបាច់ស្តាប់ហេតុផលអ្វីទៀតទេ ពេលនេះទ្រាំលែងបានហើយ នាយតូចមិនអាចទ្រាំឈរមើលគេយកមនុស្សស្រីចូលផ្ទះតាមតែអំពើចិត្តអញ្ចឹងទេ មិនមែនចិត្តចង្អៀត ឬហួងហែងគេហួសហេតុពេកទេ ក៏មិនមែនមនុស្សរឹងទទឹងមិនស្តាប់ហេតុផលដែរ តែទង្វើគេ ច្បាស់ជាងហេតុផលឬលេសដែលគេប្រុងនឹងនិយាយនោះទៅទៀត។ ជុងហ្គុក យកដៃខ្ទប់ថ្ពាល់ មួយដៃដែលគ្រីសដាល់ ឈឺមិនស្មើកំផ្លៀងយ៉ាងគគុកមុននេះទេ។
«ថេយ៍ កុំមករឹងរូសដាក់បងណា៎!»ជុងហ្គុក ចាប់កញ្ឆក់កដៃតូចមកកាន់ តែហើយសម្លុតទាំងមុខមាំ សំឡេងកាចៗរបស់គេ មិនបានធ្វើឱ្យមាឌល្អិតញញើតសូម្បីតែបន្តិច ថែមទាំងស្បថថា បើជុងហ្គុក ហ៊ានប្រើដៃប្រើជើង ជះកម្លាំងបាយដាក់កាន់តែខ្លាំង នាយតូចនឹងធ្វើឫកកាន់តែខ្លាំងដាក់គេវិញ។
«អូនមិនបានរឹងរូស អូនគ្រាន់តែផ្តល់រៀនតម្លៃឱ្យខ្លួនឯងប៉ុណ្ណោះ»គេធ្វើហាក់ដូចរឿងហ្នឹង ជារឿងធម្មតា ងាយស្រួលនិយាយគ្នា តែមិនមែនទេ ក្នុងទ្រូងខាងឆ្វេងនេះ វាឆេះឆួលពេញទំហឹងហើយ បើគេនៅតែធ្វើចរិកបែបនេះទៀត។
ខណៈដែលគូស្នេហ៍ទាំងពីរកំពុងតែតតាំងសម្តីគ្នា សូហ្វៀស្រាប់តែចេញចរិតតួកំសត់ឡើងភ្លាម៖
«បើដោយសារតែវត្តមានខ្ញុំ ធ្វើឱ្យអ្នកប្រុសមិនសប្បាយចិត្ត ខ្ញុំត្រឡប់ទៅវិញក៏បាន ហ្ហឹកៗ»សូហ្វៀ និយាយរៀបរាប់ទាំងឈ្ងោកមុខចុះ តែទាំងបន្លឺសំឡេងយំដង្ហក់យ៉ាងសង្វេគ ធ្វើឱ្យជុងហ្គុក កាន់តែចិត្តមិនដាច់ពីនាង តែភ្លាមនោះ នាយតូចក៏បង្វែរមកសម្តីឱ្យនាងចំៗមិនលាក់មាត់៖
«នាងគួរតែដឹងខ្លួនហើយ ថាខ្លួនឯងបានធ្វើអ្វីខ្លះ កុំអាងមានជុងហ្គុកនិយាយការពារ នាងចង់ធ្វើអ្វីបានស្រេចតែចិត្តនោះ»ថេយ៉ុង ជះសម្តីដាក់ស្រីស្អាតផាំងៗនៅចំពោះមុខ ស្រាប់តែជុងហ្គុក ស្ទុះចូលទៅចាប់អូសដៃ ទាញកាយតូចទាំងកម្រោល ឡើងទៅតាមកាំជណ្តើរ
«លែងអូន លែង...បងកើតស្អី?លែងទៅ ហ្ហឹកៗ...» នាយតូច ទទូចឱនយគេដោះលែងទាំងដង្ហក់ តែមិនបានយំទេ គឺខឹងគេខ្លាំងពេក ខឹងដល់ថ្នាក់ដង្ហក់ចង់ចេញយំខ្លួនឯង ឯរាងក្រាស់ នៅតែជំនះអូសទាញមាឌល្អិតយ៉ាងច្រង៉ាប់ច្រងិល ឡើងដល់ជាន់ទី១ ក៏ចាប់ញាត់ នាយតូចចូលបន្ទប់ ទាញទ្វារបិទ ក្រឹប!!! ថែមទាំហចាក់សោ!
គេឆ្កួតហើយមែនទេ?រោគចិត្តពេញទំហឹងហើយឬ?

ភរិយារាត្រីWhere stories live. Discover now