ភាគ២៧

240 10 0
                                    

«ឈប់សិន អាវបងមានស្នាមក្រែម»«

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«ឈប់សិន អាវបងមានស្នាមក្រែម»
«...»ជុងហ្គុក ស្រឡាំងកាំង ពេលថេយ៉ុងដើរមកជិត ហើយយកដៃទៅប៉ះអាវចំកន្លែងទ្រូងគេ ទាំងមិនអើរពើជាមួយបាច់ផ្កាបន្តិចសោះ ហើយភ្លាមនោះ នាយតូចក៏និយាយបែបត្រជាក់ ទាំងក្នុងចិត្តក្តៅស្ទើរឆេះ ហើយគ្រឺតស្រីនោះយ៉ាងខ្លាំង៖
«អូនដឹងថាប្តីអូនមិនទៅរញ៉រញ៉ៃទេ តែមើលនាងធ្វើចុះ អូនហៅនាងកញ្ជ្រោងរាត្រីមិនខុសមែន»ថាបណ្តើរ ឱនសម្លឹងស្នាមក្រែមនោះបណ្តើរ ទើប ជុងហ្គុករហ័សចាប់ដៃឃាត់ ហើយស្រដីឡើង៖
«អូនកុំយល់ច្រឡំ...»និយាយដល់ត្រឹមហ្នឹង ពាក្យសម្តីទាំងប៉ុន្មានត្រូវលេបចូលវិញ ខណៈនាយតូចយកម្រាមដៃទប់បបូរមាត់គេឲ្យឈប់និយាយ
«បើអូនមិនបានឃើញផ្ទាល់ អូនមិនបន្ទោសទេ តែបងត្រូវប្រាកដខ្លួនឯង ថាបងមិនបានកុហកអូន ហើយពិតជាស្មោះត្រង់និងអូន»ប៉ុន្មានឃ្លាពីមាត់មាឌល្អិត និយាយដោយទឹកមុខប្រាកដប្រជា កែវភ្នែកចោលសម្លឹងជ្រៅក្នុងក្រសែភ្នែកគេ ក្រោយពីនោះ នាយតូចក៏មិនបានសួរដេញដោលវែកញែកឲ្យវែងឆ្ងាយឡើយ គឺទទួលបាច់ផ្កាពីដៃគេទាំងញញឹម។
«តោះឆាប់ចេញឡានទៅ អូនឃ្លានហើយ» ថេយ៉ុង ដាស់តឿន ទាំងអូសដៃមាំឲ្យចូលទៅអង្គុយក្នុងឡាន ឯជុងហ្គុក ហាក់ស្ងៀមស្ងាត់ ញញឹមមិនសូវសម។ ពេលឡានបើកបានឆ្ងាយបន្តិច ទើឮសំឡេងគេសួរនាំវិញ៖
«អូនចង់ទិញអ្វីទេ? ពេលចេញពីញ៊ាំអាហារ បងនឹងជូនអូនទៅ» ដៃម្ខាងបញ្ជារចង្កូតឡាន ស្របដៃម្ខាងលូកកាន់ដៃនាយតូច ទាញមកថើបថ្នមៗហាក់យល់ចិត្ត
«ទៅណាក៏បានឲ្យតែបងជូនទៅ»ម្ចាស់ដៃតបទាំងងាកមកសម្លឹងមុខគេ ឆ្លាស់គ្នានឹងងាករេរទៅមើលបាច់ផ្កាដែលដាក់នៅសាឡុងក្រោយ មុខញញឹមធម្មតា និយាយផ្អែមជាមួយគេធម្មតា តែគេមិនបានដឹងឡើយថា ទ្រូងខាងឆ្វេងអួលចុកមោនបាត់ឡើយតាំងពីពេលគេជូនស្រីម្នាក់នោះទៅ។
___
ភូមិគ្រឹះដែលជាកម្មសិទ្ធ ជុងហ្គុក ផ្ទះដែលគេតែងមកម្តងម្តាល ក៏ត្រូវនាំ សូហ្វៀ មករស់នៅ តែវត្តមានរបស់នាង បានធ្វើឲ្យដែលនៅប្រចាំចាំមើលថែទីនោះ មានការមិនពេញចិត្តជាខ្លាំង។
«នាងកុំអាងខ្លួនជាប្អូនរបស់លោកម្ចាស់ ហើយនាងមកប្រើខ្ញុំបានតាមចិត្តនោះ»លីហ្វ័រ ដែលធ្លាប់ត្រូវបានជុងហ្គុក រំលឹកប្រាប់ពីមុនមក ពេលនេះក៏បានជួបជាមួយនិងសូហ្វៀ គ្រាន់តែមកដល់ភ្លាម នាងតំឡើងឫកពារ ធ្វើដូចខ្លួនឯងជាម្ចាស់ផ្ទះ។
«ទទួលស្គាល់ទៅ ថានាងជាក្មេងបម្រើ»សូហ្វៀ ស្រដីដោយទឹកមុខជឿជាក់ ខណៈអង្គុយគងអន្ទាក់ខ្លាលើសាឡុង ផឹកតែពេលព្រឹករបស់នាង ប្រើជីវិតរស់នៅដូចព្រះនាង គួរឱ្យជ្រេញ។
«...» លីហ្វ័រ មិនតប ដៃទាំងគូក្តាប់ណែន ហើយកញ្ឆក់ខ្លួនដើរចេញទាំងម៉ួម៉ៅ ខឹងស្រីម្នាក់ហ្នឹង មិនចង់ជួប មិនចង់ឃើញ កាលពីមុន ជុងហ្គុក ក៏ធ្លាប់យកនាងមក ហើយមារយាទនាងនៅតែបែបហ្នឹងមិនចេះកែ តែបើនៅចំពោះមុខ ជុងហ្គុកវិញ គឺល្អណាស់ ល្អរហូតគេងងឹតភ្នែក មើលមិនដឹងថាជាស្រីពិសពុល។
ពេលលីហ្វ័រចេញទៅបាត់ សូហ្វៀ ក៏ទាញទូរស័ព្ទមកថតរូបលេង តែភ្លាមនោះ ស្រាប់តែ ឮសន្ធឹកឡានក្នុងតែបរចូលមកក្នុងទីធ្លា នាងស្ទុះក្រោកចេញទៅមើលទាំងញញឹម ដោយគិតថាជាឡានរបស់ជុងហ្គុក តែភ្លាមៗស្នាមញញឹមក៏រលាយបាត់ ព្រោះមិនដូចអ្វីដែលនាងកំពុងគិត។
ជឫងតូចៗរបស់សូហ្វៀ ត្រូវឈប់នឹងមួយកន្លែងពេលក្រឡេកមនុស្សប្រុសម្នាក់ចុះចេញពីឡាន ជះរាងសង្ហារមិនធម្មតា តែគេមើលទៅមានអំណាច ជាមួយនឹងវែនតាពណ៌ខ្មៅដែលកំពុងពាក់។
«គិតថាយើងរកនាងមិនឃើញ?»គ្រីស ដោះវ៉ែនតាដែលកំពុងពាក់មកសៀតនៅចន្លោះអាវ ធ្វើឱ្យស្រីស្អាតឆ្លេឆ្លា ខួរក្បាលប្រែជាស្ពឹក រកនឹកវិធីគេចពីគេមិនឃើញ
«សូហ្វៀ!!!»គ្រីស ស្រែកហៅឈ្មោះនាងមួយអស់សំឡេងយ៉ាងកំណាច ពេលនាងស្រាប់តែត្បាញ់ជើងស្ទុះស្ទាររត់ចូលក្នុងផ្ទះវិញ ប៉ុន្តែទោះនាងខំរត់គេចយ៉ាងណា នៅតែយឺតជាងជំហ៊ានរបស់ គ្រីស ដដែល។
«លែង អ្អាយ៎...លែង លែងខ្ញុំ»សូហ្វៀ ស្រែកទារឱ្យគេដោះលេង ខណៈកដៃម្ខាងត្រូវគ្រីច្របាច់យ៉ាងណែន ទោះនាងខំរមួលចេញយ៉ាងណាក៏មិនឈ្នះ
«មកតាមខ្ញុំធ្វើស្អី ហ្ហឹកៗ»
«ដឹងទេថាកន្លែងនេះវាគ្រោះថ្នាក់ នាងចង់ក្លាយជាសាកសពយាមផ្ទះហ្ហែស៎?»គ្រីស គំហកខ្លាំងៗដាក់នាង ស្តាប់ទៅដូចមានរឿងអ្វីរវាងពួកគេ
«តើយ៉ាងម៉េច?»
«នាងក៏ដឹង លោកអាល់ប៊ែតជាមនុស្សមានអំណាច មិនចង់ឱ្យមនុស្សក្រៅពីសាច់ញាតិគេមករញ៉េរញ៉ៃជាមួយ ជុងហ្គុកទេ ហើយនាងនៅតែបកមកតាមគេទៀត?»គ្រីស ដឹងថា នាងនៅតែចង់វិលមកទាក់ទង ជុងហ្គុក។ កាលពីមុនពេលដែល ជុងហ្គុក ត្រូវភ្ជាប់ពាក្យជាមួយ អ៉ីហ្វិន នាងជាមនុស្សស្រីដំបូង ដែលលោកម្ចាស់អាល់ប៊ែតបញ្ជាឱ្យកូនចៅតាមធ្វើបាប ក៏ជាហេតុផលដែលជុងហ្គុក ដេញនាងផ្តាច់ការទាក់ទងជាមួយនាង ព្រោះមិនចង់ឱ្យនាងមានគ្រោះថ្នាក់។
«តែខ្ញុំមានជុងហ្គុក ការពារហើយ លោកកុំបាច់មកខ្វល់» នាងរលាស់ដៃចេញ គ្រីស ហើយច្រានទ្រូងគេមួយទំហឹង ធ្វើឱ្យម្ចាស់ទ្រូងខឹងមួម៉ៅ រំពេចក៏ចាប់លើកបីនាងនាំចេញទៅញាត់ក្នុងឡានយ៉ាងកម្រោល។
«គ្រីស ដាក់ខ្ញុំចុះ ហ្ហឹកៗៗ» នាងយំសោកទាំងដែលគ្រីស បិទទ្វារឡានជិត តែភ្លាមនោះ ស្រាប់តែមានមនុស្សម្នាក់មកមកក្បួចកអាវគេ ហើយកញ្ឆក់ឱ្យបែក្រោយ៖
«លែងនាងទៅ គ្រីស» ម្ចាស់សំឡេងនិយាយដោយទឹកមុខស្មើ គ្រីសបានតែដកដង្ហើមធំ ហើយគ្រវាសដៃអ្នកក្បួចកអាវខ្លួនចេញ
«ឯងចង់នាំនាងមកទម្លាក់ក្នុងបញ្ហាទៀតហ្អែស៎?» គ្រីស និយាយទៅកាន់ ជុងហ្គុក ដោយសម្តីម៉ឺងម៉ាត់ ហើយជុងហ្គុក ក៏មិនបានលេងសើចដូចគ្នា៖
«ចុះឯង ដោះស្រាយបញ្ហាដោយការចាប់បង្ខំនាងអញ្ចឹងឬ?» ម្នាក់ៗសុទ្ធតែមានហេតុផលរៀងខ្លួន ហើយពេលសួរឌឺដងគ្នារួច ជុងហ្គុក ក៏បម្រុងបើកទ្វារឡាន ចង់ឱ្យសូហ្វៀ ចេញមកវិញ ស្រាប់តែគ្រីស ក្បួចកអាវបង្វែរទៅក្រោយ រួចក្តាប់ដៃដាល់ ជុងហ្គុក មួយដៃយ៉ាងធ្ងន់ ធ្វើឱ្យមានឈាមជ្រាបចេញតាមមាត់ក្រហមឆ្អៅ ខណៈនោះ សូហ្វៀ ប្រញាប់បឫកទ្វារចុះចេញមក ហើយស្រែកឃាត់គ្រីសដែលប្រុង ហក់ដាល់ជុងហ្គុកម្តងទៀត
«គ្រីស ឈប់ភ្លាម»សូហ្វៀ រត់ទៅពាំងចំពីមុខ ស្រាប់តែជុងហ្គុក ទាញនាងចេញពីការពាំង ហើយស្ទុះទៅដាល់ គ្រីស សងវិញដោយការបែកមាត់ហូរឈាមដូចគ្នា មិននិយាយអ្វីច្រើន ជុងហ្គុក ក៏អូសដៃស្រីស្អាតចូលក្នុងឡានរបស់ខ្លួន ហើយបើកត្រឡប់ទៅផ្ទះវិញ គឺនៅតែមិនផិតពីផ្ទះធំដដែល។

ឡានសេរីទំនើបបើកចូលទៅចតនៅទល់មុខភូមិគ្រឹះ មិនយូរប៉ុន្មានក៏លេចចេញនូវវត្តមានមនុស្សពីរនាក់បណ្តើរគ្នាចូលទៅ។ ក្រឡេកមើលមនុស្សស្រីម្នាក់នោះ ដូចជាបារម្ភនាយកំលោះខ្លាំង នាងព្យាយាមសុំគេមើលមុខរបួសនៅត្រងមាត់ តែគេមិនសូម្បីខ្វល់ពីខ្លួនឯងផង ហើយខណៈដែលដើរចូលផុតច្រកផ្លូវបន្តិច ស្រាប់តែភ្ញាក់ព្រឺត ពេលប្រទះចំកែវភ្នែកមួយគូដែលសម្លឹងមើលមកពីចម្ងាយ។
«បងទឫបមកពីណា?»ដំបូង ថេយ៉ុង ស្រែកសួរដោយការបារម្ភព្រោះឃើញមាត់របស់ជុងហ្គុកមានស្នាមជាំ រួចក៏បោះជំហ៊ានទៅជិតញាប់ស្មេ ត្រង់ស្លូរទៅរកពេលឃើញគេ កំពុងបណ្តើរស្រីកញ្ជ្រោងនោះចូលផ្ទះម្តងទៀត
«ថេយ៍ បង...»ជុងហ្គុកប្រុងគ្រលាស់សម្តី ស្រាប់តែ ថេយ៉ុង ក្តាប់ដៃនិងគំហកដាក់ខ្លាំងៗ
«យកនាងមកវិញ មានសុំអូនមួយម៉ាត់ទេ?»ដំបូងខ្វល់រឿងរបួសគេ តែពេលនេះចម្លើយវាសំខាន់ជាងរបួសក្រៅថ្លើមនោះទៀត
«សូហ្វៀចូលក្នុងសិនទៅ»ជុងហ្គុក ងាកប្រាប់ឱ្យនាងដើរចូលទៅ ធ្វើហាក់ដូច នាយតូច ជាខ្យល់គ្មានរូបរាងនៅត្រង់នេះ។
«វីវក់នឹងនាងដល់ស្តាប់លែងឮហើយហ្អែស៎?»
«បងនឹងពន្យល់អូនពេលក្រោយ»
«ជុងហ្គុក?»ថេយ៉ុង ខឹងញ័រមាត់តតាត់ ចង់តែស្រែកខ្លាំងៗ ស្រែកឱ្យបែកផ្ទះ តែភ្លាមនោះ ជុងហ្គុក ក៏ចងចិញ្ចើមដាក់ថែមទាំងដេញនាយតូចយ៉ាងជម្លើយ៖
«មើល៍ ចៀសផ្លូវទៅ»
ផាច់!!!







To be continued💕

ភរិយារាត្រីWhere stories live. Discover now