ភាគ១៧

461 44 1
                                    

«ឌឺណាស់ មាត់ហ្នឹងខាំដាច់ឥឡូវហើយ»«ខាំ ខាំវិញ»នាយតូច តមាត់ប៉ប៉ាច់ ឲ្យគេគ្រឺតអត់មិនបានក៏ក្រសោបរង្វង់មុខតូចជាប់ បម្រុងឲ្យខាំ តែត្រូវ នាយតូច យកដៃខ្ទប់មាត់ខ្លួនឯងជិត «ដកដៃ»ជុងហ្គុក គំរាមមុខឌឺ តែមាឌល្អិតក្រវីក្បាលតតាត់ «បើមិនដកដៃ បងខាំកន្លែងផ្សេង ហាមស្រែ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«ឌឺណាស់ មាត់ហ្នឹងខាំដាច់ឥឡូវហើយ»
«ខាំ ខាំវិញ»នាយតូច តមាត់ប៉ប៉ាច់ ឲ្យគេគ្រឺតអត់មិនបានក៏ក្រសោបរង្វង់មុខតូចជាប់ បម្រុងឲ្យខាំ តែត្រូវ នាយតូច យកដៃខ្ទប់មាត់ខ្លួនឯងជិត
«ដកដៃ»ជុងហ្គុក គំរាមមុខឌឺ តែមាឌល្អិតក្រវីក្បាលតតាត់
«បើមិនដកដៃ បងខាំកន្លែងផ្សេង ហាមស្រែក»
ពេលនេះ ថេយ៉ុង នៅសល់តែគ្រាប់ភ្នែកពីរគ្រាប់ទុកសម្លក់គេយកឈ្នះចាញ់ប៉ុណ្ណោះ។ ធ្វើចរិកឌឺចឹង គិតថារួចខ្លួនមែនទេ? យល់ច្រឡំធំហើយ...
«ដកដៃចេញ» ជុងហ្គុក សម្លុតមុខមាំ ខណៈអ្នកត្រូវគេសម្លុត ព្រមដកដៃចេញពីការខ្ទប់មាត់ ក្រញឹមខ្លួន ឈ្មុលមុខលើទ្រូងគេតិចៗ ហាក់ដូចក្មេងកំពូលងរង៉ក់ ធ្វើឲ្យម្ចាស់ទ្រូងសង្រ្គឺតធ្មេញគ្រឺតជាខ្លាំង ថែមទាំងក្រសោបឱបមាឌល្អិតយ៉ាងណែន។
___
ថ្ងៃនេះឈានចូលមកដល់ អ្វីៗបានប្រែប្រួលក្រោយពីការសម្រេចមួយនោះបានលេចចេញពីសម្តីផ្ទាល់មាត់របស់ ជុងហ្គុក និយាយម៉ាត់ណាគឺម៉ាត់ហ្នឹង មិនចេះសាំញ៊ាំច្រើន។ ទន្ទឹមនឹងនេះដែរ ក្រឡេកមកមើលក្នុងផ្ទះធំនៃត្រកូលអាល់ប៊ែត ហាក់មានការខុសប្លែកពីរាល់ដង​ ព្រោះតែសុខៗ ក្មេងបម្រើប្រុសតូចច្រឡឹងម្នាក់ ត្រូវបានបញ្ឈប់ពីការងារ ដោយប្តូរមកជាសំណព្វចិត្តរបស់ អ្នកប្រុសម្ចាស់ទាយាទតូច ទៅវិញ។
«ម៉េចក៏មិនឲ្យខ្ញុំធ្វើការអ្វីសោះអ៊ីចឹង ខ្ញុំមិនទម្លាប់នៅស្ងៀមៗបែបនេះទេ» ថេយ៉ុង អង្គុយធ្វើមុខស្អុយប៉ែ នៅក្នុងបន្ទប់ ខណៈដែលមានម្នាក់ទៀតកំពុងតែរៀបចំខ្លួនចេញក្រៅ គេរៀបចំរួចក៏ដើរចូលមកជិត មុននឹងដាក់ខ្លួនអង្គុយក្បែរ ហើយស្រដីឡើង៖
«បងមិនចង់ឲ្យអូនពិបាក ឲ្យអង្គុយស្ងៀមៗហើយ ចង់យ៉ាងម៉េចទៀត ហ្ហឹម៎?»សម្តីផ្អែមល្ហែមបន្លឺក្បែរត្រចៀក ស្របពេលចុងច្រមុះស្រួចៗលួចស្រង់ក្លិនក្រអូបប្រហើរដែលសាយភាយចេញពីដងខ្លួននាយតូច។
«គឺធុញហ្នឹងណា៎» កាន់តែគិត នាយតូច កាន់តែធ្វើមុខជូរ ព្រោះធ្លាប់តែធ្វើសព្វគ្រប់បែបយ៉ាង បែរជាឲ្យមកអង្គុយសម្ងំក្នុងបន្ទប់ ដូចក្រមុំចូលម្លប់ទៅហើយ
«បើធុញ ចេញក្រៅជាមួយបង» ប្រយោគនេះ ធ្វើឲ្យ ថេយ៉ុង ងាកសម្លឹងមុខគេទាំងឃ្នើសចិត្ត
«អ្នកផ្សេងគេនឹងគិតមកលើពួកយើងណា៎» ត្រឹមតែឲ្យឈប់ធ្វើការប៉ុណ្ណឹង តឹងចិត្តណាស់ទៅហើយ ទម្រាំឲ្យដើរចេញក្រៅ ទៅណាមកណាជាមួយគេរាល់ថ្ងៃទៀតនោះ មិនដឹងទៅជាយ៉ាងណាទេ។
«គិតអីគិតទៅ បងមិនខ្វល់ទេ បងខ្វល់តែរឿងយើងពីរនាក់ប៉ុណ្ណោះ»ស្របសម្តី ជុងហ្គុក យកដៃក្រសោបស្មាតូចរួចអង្អែលតិចៗ ឯនាយតូច គ្រាន់តែពាក្យសម្តីគេ ចាប់ផ្តើមរមួលពោះ នៅមិនសុខ គ្រប់គេផ្តោះផ្តងស្នេហាអូនបងម្តងៗ ក្នុងចិត្តនេះសែនជ្រួលច្រាល់ តែមិនហ៊ានបញ្ចេញឲ្យគេដឹងឡើយ នៅសម្ងំលាក់ក្នុងចិត្តទាំងអារម្មណ៍រង្គោះរង្គើរ។
«យើងពីរនាក់?យើងពីរនាក់យ៉ាងម៉េច?»
«...»គេមិនមាត់ គេស្ងាត់បាត់មាត់ឈឹង ទាល់តែថេយ៉ុង ងើបមើលមុខម្តងទៀត ក៏ក្រឡេកចំស្នាមញញឹមមានមន្តស្នេហ៍របស់គេ ធ្វើឲ្យបេះដូងនៅប្រអប់ទ្រូងខាងឆ្វេងបុកកន្ត្រាក់ប៊ឹបៗ...
«ញញឹមអី?»ម្ចាស់សំឡេងញ័រៗ ខំឱនមុខគេចពីក្រសែភ្នែកគេទាំងក្រហមមុខ ដៃតូចៗប្រឹងក្តាប់ណែន និងប្រាប់ចិត្តថាឈប់គិត ហើយកុំរំភើបព្រោះតែសម្តីប៉ុន្មានម៉ាត់ហ្នឹង ព្រោះក៏ដឹងដែរថាម្នាក់ហ្នឹងព្រានប៉ុនណា ប៉ុន្តែទោះបីខំហាមឃាត់ចិត្តយ៉ាងណា ក៏មិនឈ្នះដែរ សូម្បីតែពេលនេះ អង្គុយសឹងមិនជាប់សាឡុង ភ័យផង អៀនផង រំភើបផង បែបប្រាប់មិនត្រូវទេ។ ពេលខ្លះលួចបន្ទោសខ្លួនឯង ដែលមិនគួរណាលិចលង់ព្រោះតែសម្តីលួងលោមរបស់គេ បន្ទោសខ្លួនឯងដែលមានព្រហើន លួចមានចិត្តលើគេដែរ ទាំងមិនប្រមាណខ្លួន ដែលត្រឹមជាកូនកង្កែបក្នុងភក់ ចង់នៅក្បែរព្រះអង្គម្ចាស់នៅសែនខ្ពស់ឈោងចាប់មិនដល់។
«បងទៅក្រៅហើយ...» ជុងហ្គុក ស្រដីឡើងកាត់ភាពស្ងៀមស្ងាត់ ក្រឡេកទៅនាយតូចបង្ហាញទឹកមុខហាក់មិនចង់ឲ្យគេទៅ ទើបដៃមាំរហ័សក្រសោបរង្វង់មុខតូចច្រមិចឲ្យសម្លឹងគេចំ រួចស្រដីឡើង៖
«ចប់កិច្ចការ បងនឹងឆាប់មកវិញទេ» គេប្រាប់មុននឹងឱនថើបបបូរមាត់ទន់ៗនោះបន្តិច និយាយរួម គេនិយាយភាសាអូនបងម្នាក់ឯង ចង់ថើបក៏ថើប ចង់ឱបក៏ឱប លើសពីឱបថើបក៏មាន ទង្វើរគ្រប់យ៉ាងរបស់គេពីមួយថ្ងៃទៅមួយថ្ងៃ បានស្រូបទាញបេះដូង នាយតូច ទោរទន់ទៅតាម សម្របតាមគ្រប់បែបយ៉ាងតាមចិត្តគេ ទោះមិនបាននិយាយផ្អែមតបវិញ តែក្នុងដួងចិត្តបានតបចម្លើយរួចទៅហើយ។
នាយតូច ងក់ក្បាលតិចៗ ទទួលស្តាប់គេយ៉ាងគួរឲ្យស្រឡាញ់ ឯរាងក្រាស់ក៏អង្អែលសក់ទន់រលោងថ្នមៗ មុននឹងគេក្រោកដើរចេញទៅបាត់។ ក្រោយពេលគេចេញទៅ ថេយ៉ុង អង្គុយគិតយ៉ាងយូរ ថាគួរតែចេញទៅក្រៅបន្ទប់ឬអត់? ព្រោះមានអារម្មណ៍ថារអៀស ហើយក៏មិនស្រួលចិត្តប៉ុន្មានដែរ ជាមួយនឹងអ្នកដែលរស់នៅក្នុងផ្ទះនេះ កុំថាឡើយអ្នកបម្រើ ជាពិសេសនោះគឺ លីនឈី។
នឹកដើមដង្ហើមដល់...ចុះមកដល់ជាន់ផ្ទាល់ដីភ្លាម ក៏ក្រឡេកឃើញ លីនឈី ឈរឱបដៃធ្វើមុខមាំ នៅជិតមាត់ទ្វារ ខណៈនោះ ថេយ៉ុង បម្រុងដើរចូលទៅសួរនាំ គាប់ជួនជា នាងក៏ងាកមកល្មម។ ពេលក្រឡេកឃើញ ថេយ៉ុង ភ្លាម នាងស្រាប់តែបញ្ចេញឬកពាសម្លក់សម្លឹង ហាក់ដូចគុំគួនគ្នាតាំងពីពេលណាមក...
«លោកមានទំនាក់ទំនងអ្វីជាមួយ អ្នកប្រុស មែនទេ?» លីនឈី សួរចំៗមិនបញ្ឆៀង ធ្វើឲ្យ នាយតូច ឈរស្រឡាំងកាំង ទើបជាឱកាសឲ្យនាងកាន់តែជាន់ថែម៖
«មិនឆ្លើយក៏មិនអីដែរ ប៉ុន្តែខ្ញុំរីករាយនឹងចាំមើលត្រកូលអាល់ប៊ែតបញ្ចាំងរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយនេះ»
«នាងកំពុងនិយាយពីអ្វី ខ្ញុំមិនយល់ទេ...»មិនយល់ពិតមែន ព្រោះមិនធ្លាប់ដឹងពីមុនមកឡើយ ថាក្នុងគ្រួសារនេះមានរឿងអ្វីខ្លះកើតឡើង ចំណែក លីនឈី ក្រោយពីនិយាយចប់ ក៏បញ្ចេញស្នាមញញឹមមួយគួរឲ្យស្អប់ នាងដើរបំបុកស្មានាយតូចមួយទំហឹង ហើយក៏ទៅបាត់ ទុកឲ្យនាយតូច នៅឈរទ្រឹងក្រោមទឹកមុខមានចម្ងល់រាប់លានសំណួរ។
—-
នៅក្រោមដំបូលវិមានដ៏ធំស្កឹមស្កៃ មានបាវបម្រើប្រចាំ តែបែរជាមានអារម្មណ៍ថាស្ងាត់ ស្ងាត់រហូត ថេយ៉ុង មានគំនិតចង់ចាកចេញពីទីនេះ រត់ទៅឲ្យឆ្ងាយកុំឲ្យអ្នកណាឃើញ មើលទៅមនុស្សក្នុងផ្ទះនេះ មិនថានរណាក៏ដោយ ពួកគេបង្ហាញឫកពាគួរឲ្យខ្លាចណាស់។
កាយតូច ដើរចូលក្នុងបន្ទប់ អូសកៅអីមួយ ទៅអង្គុយនៅមាត់បង្អួច ដាក់ដៃទ្រចង្កា សម្លឹងមើលទៅលើអាកាសដែលជុំជិតដោយស្បៃរាត្រីងងឹតសូន្យសុង ពពកកំពុងតែខ្មួលខ្មាញ់ កកុញនៅទីអាកាស បាំងពន្លឺព្រះច័ន្ទដែលខំប្រឹងរត់គេចពីភាពកំបាំងនោះ តែយ៉ាងហោចណាស់ក៏នៅសល់ផ្កាយមួយដួង ដែលរះបញ្ចេញរស្មីត្រចះ ឲ្យនាយតូចគយគន់មើលយ៉ាងអន្លង់អន្លោច។
អង្គុយសុខៗ ស្រាប់តែមានអារម្មណ៍ថា មាននរណាម្នាក់កំពុងតែរសិបរសៀវពីក្រោយខ្នង រហូតនាយតូចដឹងដល់ប្រអប់ដៃមួយគូរដែលចាប់ផ្តើមសសៀលបលូនចូលប្រឡោះចង្កេះ...
«ម៉េចក៏មកអង្គុយត្រង់ហ្នឹងទៅវិញ?»ម្ចាស់សំឡេងមានមន្តស្នេហ៍ បន្លឺក្បែរស្នៀតផ្កា ខណៈអ្នកត្រូវសួរ ក៏ដឹងដល់ម្ចាស់រង្វង់ដៃ នាយតូចស្រាប់តែដកដង្ហើមធំដោយអារម្មណ៍តាំងតឹង ធ្វើឲ្យចិញ្ចើមក្រាស់ចងចូលគ្នាមួយរំពេច៖
«កើតអី ហ្ហឹម៎?» សំណួរនេះ នាយតូច សូមមិនឆ្លើយ តែក៏ចង់សួរត្បកគេវិញថា តើគេពិតជាមិនដឹងមិនយល់ពីស្ថានភាពសោះទេឬ?
«...» ថេយ៉ុង មិនផ្តល់ចម្លើយ ថែមទាំងស្ងៀមស្ងាត់ ទើបដៃមាំក្រសោបកាយតូចពីក្រោយ ឱបយ៉ាងពេញរង្វង់ដៃ ដើម្បីកុំឲ្យ នាយតូចមានអារម្មណ៍ ឯកា និងធុញទ្រាន់ ក៏និយាយញ៉ោះលេងកុំឲ្យស្ងាត់៖
«ចង់ញ៊ាំ ឃ្លាន...»គេពោលខ្សឹបៗឃ្លាន តែកុំឲ្យឃើញទឹកមុខឲ្យសោះ កំពូលខិល!ថេយ៉ុង ស្មានថាគេឃ្លាន ព្រោះទើបតែមកដល់ ក៏តបតិចៗ
«ទៅរកអីញ៊ាំទៅ»
«អត់ទេ ចង់ញ៊ាំអូន»
«ញ៊ាំអូន អូនគ្មានអីឲ្យញ៊ាំទេ» ថេយ៉ុង តបយ៉ាងពិរោះ តែសំឡេងងរង៉ក់គួរឲ្យគ្រឺត ចង់ចាប់ក្រញិច
«ញ៊ាំគ្រប់កន្លែង ឲ្យតែអូនព្រមឲ្យញ៊ាំ»
«...???» នាយតូច អត់មិនបាន នឹងព្យាយាមបង្វិលខ្លួន ងាកមកមើលមុខគេ ទាំងក្តាប់មាត់
«ឈ្លើយ...»
«គួរញ៊ាំកន្លែងណាមុនហ្ន៎?បើគួរឲ្យចាប់ក្រញិចបែបនេះ»






To be continued💕

ភរិយារាត្រីWhere stories live. Discover now