ភាគ២២

357 16 0
                                    

«ប្អូនស្រី?ស្និទ្ធស្នាលគ្នាយ៉ាងហ្នឹង?»«ប្រចណ្ឌ?»នាយកំលោះលើកចិញ្ចើមសួរបែបជឿជាក់ ឲ្យនាយតូចខឹងញ័រទ្រូងភ្លាមៗ«អូនមិនមែនដុំថ្មទេ ជុងហ្គុក»«អូនជាអីវិញ?» ផាច់!!! ថេយ៉ុងក្តាប់ដៃគក់ទ្រូងគេមួយទំហឹងជំនួសការខឹងដែលគេនិយាយមិនចេះគិត ភ្លាមនោះជុងហ្គុកក៏រអ៊ូរង៉ូវៗ«...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«ប្អូនស្រី?ស្និទ្ធស្នាលគ្នាយ៉ាងហ្នឹង?»
«ប្រចណ្ឌ?»នាយកំលោះលើកចិញ្ចើមសួរបែបជឿជាក់ ឲ្យនាយតូចខឹងញ័រទ្រូងភ្លាមៗ
«អូនមិនមែនដុំថ្មទេ ជុងហ្គុក»
«អូនជាអីវិញ?»
ផាច់!!! ថេយ៉ុងក្តាប់ដៃគក់ទ្រូងគេមួយទំហឹងជំនួសការខឹងដែលគេនិយាយមិនចេះគិត ភ្លាមនោះជុងហ្គុកក៏រអ៊ូរង៉ូវៗ
«អួ៎ បែកទ្រូងប៉ាហើយ»
«ប៉ាស្អីរបស់បង?»
«ប៉ាកូនស្រីអូន»
ថេយ៉ុង ខឹងចង់ដាច់ខ្យល់ គេនៅមានអារម្មណ៍និយាយញ៉ោះ ទាល់តែនាយតូចទ្រាំមិនបាននឹងវាយទ្រូងគេមួយដៃថែម ហើយដៃដែលវាយនោះ ត្រូវគេចាប់ឃាត់ជាប់ រួចស្រដីឡើង៖
«សរុបមក អូនងរងក់ អូនធ្វើមុខម៉ូវដាក់បង មិនចង់និយាយរកបង ហើយចេះតែដេញបងចេញ គឺមកពីអូនប្រចណ្ឌបង មែនអត់»គេនិយាយទាំងឱនមើលមុខនាយតូច ខណៈអ្នកម្ខាងទៀតហាក់ស្ងៀមស្ងាត់ លែងនិយាយអ្វីទាំងអស់ ហើយការដែលជុងហ្គុក ព្យាយាមមកនិយាយលួងលោមថ្នាក់ថ្នម មិនបានធ្វើឲ្យ នាយតូចធូរស្រាលចិត្តបន្តិចសោះឡើយ គេកាន់តែបកស្រាយ កាន់តែគិតថាអ្វីដែលគេនិយាយគ្រាន់តែជាពាក្យលួងចិត្តប៉ុណ្ណោះ។
ថេយ៉ុង សន្សឹមងើបមុខសម្លឹងក្នុងកែវភ្នែកគេ មុននឹងដៃតូចៗ លើកទៅពាល់លើថ្ពាល់ម្ខាងរបស់គេ ហើយបន្លឺប្រយោគមួយដែលធ្វើឲ្យ ជុងហ្គុក ថ្នឹកចិត្តយ៉ាងខ្លាំង៖
«ស្តាប់អូនណាជុងហ្គុក អូនមិនខឹង មិនស្អប់បង ក៏មិនជំទាស់រាល់ការសម្រេចរបស់បងដែរ អូនទុកចិត្តលើបង ដូច្នេះអូនសង្ឃឹមថា បងនឹងមិនធ្វើឲ្យអូនខកចិត្តទេ»នាយតូច និយាយខ្សាវៗ ហាក់ដូខត្រូវគេស្រូបយកកម្លាំងចិត្តទៅអស់ មើលទៅគេវិញ គេធ្វើធម្មតា និយាយធម្មតាដូចគ្មានរឿងអ្វី ឬចរិកគេពីមុនមកបែបហ្នឹង? យកមនុស្សស្រីចូលផ្ទះទាំងកណ្តាលយប់ហើយ នៅមានមុខមកតាមញ៉េះញ៉ោះត្បុលត្បាញ់ នាយតូច ហាក់ដឹងពីកំហុស ដែលសម្តីមួយម៉ាត់ៗ សុទ្ធតែអះអាងថាគេល្អ គេបរិសុទ្ធ ដែលផ្ទុយពីទង្វើរដាច់ស្រឡះ។
«បាទ...ហើយអូនឈប់ងរនឹងបងទៀតណា បងងងុយគេងហើយ ចង់គេង»មាត់និយាយ ដៃក្រសោបឱបខ្លួនប្រាណ ថេយ៉ុង យ៉ាងស្អិតរមួត
«ក្បាលខូច...»នាយតូច លួចនិយាយឲ្យគេតិចៗ ទាំងក្នុងទ្រូងសែនគ្រឺត នឹកឃើញម្តងៗ ចង់តែចាប់ទះឲ្យបែកមាត់ មាត់ពូកែលេស សម្តីចាក់ទឹកមិនលិច។
___
ព្រឹកឡើង
សូហ្វៀ ភ្ញាក់ពីគេងភ្លាម ក៏ច្រត់ខ្លួនក្រោក ទាំងរាងកាយឈឺស្ពឹកស្រពន់ គ្មាននរណាដឹងឡើយថានាងបានជួបរឿងអ្វីខ្លះ ហើយនាងមានអ្វីពាក់ព័ន្ធជាមួយនេស៍? ព្រោះកាលពីយប់មិញ អ្នកដែលព្យាយាមចាប់នាងញាត់ឡាន គឺជាកូនចៅរបស់នេស៍។
ស្រីស្អាត សម្រូតខ្លួនចុះពីពូក ក៏ក្រឡេកឃើញមានការរៀបចំអាហារពេលព្រឹកយ៉ាងរៀបរយនៅលើតុ។ ស្នាមញញឹមផុសឡើងភ្លាម ខណៈនាងដើរសំដៅទៅតុ ដាក់ខ្លួនអង្គុយចុះនិងបង្ហាញទឹកមុខបែបភ្ញាក់ផ្អើល៖
«ទំនងគួរឲ្យចង់ញ៊ាំណាស់» សូហ្វៀលាន់មាត់ មុននឹងដៃឈោងចង្កឹះមកចាប់អាហារ ស្របតែឮសំឡេងនរណាម្នាក់មកគោះទ្វារ នាងទុកចង្កឹះវិញ ហើយប្រញាប់ប្រញាប់ដើរទៅបើកទ្វារ នឹងលួចគិតថាម្នាក់កំពុងតែឈរនៅក្រៅនោះជាជុងហ្គុក។
ក្រឹក!!! ទ្វារបន្ទប់បើកបង្ហាញឲ្យឃើញ កំលោះរាងតូចច្រឡឹងឈរសម្លឹងទៅកាន់ស្រីតូចដែលចាប់ផ្តើមប្រែទឹកមុខពីញញឹមមកជាធម្មតាវិញ។
«នាងញ៊ាំអាហារនោះហើយឬនៅ?»ថេយ៉ុង តាំងចិត្តសួរនាំ ព្រោះគិតថា នាងក៏ជាប្អូនស្រីរបស់ជុងហ្គុកម្នាក់ដែរ ទោះមិនជាប់សាច់ឈាមក៏ដោយ មើលទៅមុខមាត់នាង ជាមនុស្សស្រីស្លូតបូត ប៉ុន្តែ នាយតូច នៅតែតាមសង្កេតគ្រប់កាយវិកានិងសម្តីរបស់នាងដោយការប្រុងប្រយ័ត្នជានិច្ច។
«អូហ៎ ទើបតែចាប់ផ្តើមញ៊ាំ ហើយអ្បកប្រុសក៏មកដល់» នាងញញឹមបែបរាក់ទាក់ ផ្ទុយពី ថេយ៉ុង ធ្វើមុខស្មើ មិនបានញញឹមតបវិញឡើយ ទើបភ្លាមនោះក៏បោះជំហ៊ានចូលក្នុងបន្ទប់ ធ្វើឲ្យសូហ្វៀចងចិញ្ចើម ឯនាយតូចដើរដល់តុអាហារនោះភ្លាមក៏ស្រដីឡើង៖
«អាហារទាំងនេះប្រហែលជាមិនសូវឆ្ងាញ់ ត្រូវមាត់នាងទេ ព្រោះខ្ញុំជាអ្នកធ្វើ»
«អាវ៎ ចឹងមិនមែនបងជុងហ្គុកធ្វើទេហ្អែស?»គ្រាន់តែឮ នាយតូច ប្រាប់ភ្លាមនាងហាក់ដូចជាភ្ញាក់ផ្អើលហើយធ្វើទឹកមុខរាងស្រងាក នាំឲ្យក្រសែភ្នែកនាយតូចចាប់បានភ្លាម ហើយក៏សួរភ្លែត៖
«យ៉ាងម៉េច? នាងមិនពេញចិត្តអ្វីដែលខ្ញុំបានរៀបចំទាំងអស់នេះទេ?»
«មានអី ខ្ញុំពេញចិត្តតើ» សូហ្វៀ តបបែបត្រជាក់ៗ ហើយត្រឡប់ទៅអង្គុយញ៊ាំអាហារ ញ៊ាំបានមួយម៉ាត់ ក៏ស្រដីឡើង៖
«អ្នកប្រុសថាចឹងក៏ត្រូវម្យ៉ាងដែរ ព្រោះខ្ញុំចូលចិត្តម្ហូមដែលជុងហ្គុកធ្វើ គេធ្វើម្ហូបឆ្ងាញ់ណាស់»
«អញ្ចឹងហ៎» ថេយ៉ុង ហាក់បន្ថយសំឡេងបន្តិច ពេលឮនាងនិយាយដូចច្នោះ កាន់តែធ្វើឲ្យនាយតូចគិតថា គម្លាតនៃទំនងទំនងរវាងនាងនិងជុងហ្គុក មិនឆ្ងាយដល់ពាក្យថាប្អូនស្រីទេ តែក៏អាចលើសនោះក៏ថាបាន។
«ចាស៎» ស្រីស្អាត តបតែមួយម៉ាត់ជាមួយនឹងស្នាមញញឹមផ្អែម ផ្អែមរហូតក្លាយជាថ្នាំពិសចាក់ជ្រាបពេញដើមទ្រូងអ្នកដែលឈរស្តាប់។ ថេយ៉ុង ព្យាយាមសង្រួមអារម្មណ៍និងព្យាយាមរំកិលខិតទៅឈរក្បែរនាង ហើយធ្វើជានិយាយលេង៖
«មើលទៅនាងស្គាល់ជុងហ្គុកច្បាស់ណាស់»ប្រយោគនេះ បានទាញអារម្មណ៍នាងឲ្យបែរមកមើលមុខ នាយតូច ដោយការលើកចិញ្ចើម៖
«លោកទើបតែស្គាល់គាត់មែនទេ ទើបនិយាយបែបហ្នឹង?»
«...»នាយតូចជ្រើសមិនតប ទើបសូហ្វៀបន្ត
«ទំនាក់ទំនងខ្ញុំនិងជុងហ្គុក អាចនឹងលើសពីអ្វីដែលអ្នកប្រុសកំពុងគិត...»នាងបញ្ចប់ប្រយោគត្រឹមហ្នឹង ទុកជាចម្ងល់ដល់ ថេយ៉ុង តែថា នាងនិយាយនេះក្នុងបំណងអ្វី និយាយកាត់សម្តីមុនទាំង ថេយ៉ុង មិនបានសួរ។
«ញ៊ាំអាហាររបស់នាងទៅ វានឹងមិនឆ្ងាញ់ បើទុកដល់ត្រជាក់» ថេយ៉ុង និយាយបង្វែទៅអាហារ ថាចប់ក៏ប្រុងដើរចេញ សូហ្វៀក៏បោះសម្តីឡើង៖
«ម្ហូបខ្លះទោះប្រែជាត្រជាក់ក៏នៅតែមិនផ្លាស់ប្តូររសជាតិ...ដូចជុងហ្គុកដែរ គេមិនចូលចិត្តឲ្យនរណាមកឆេវឆាវដាក់ នាំខូចអារម្មណ៍ បើទន់ភ្លន់វិញ គេរឹតតែថ្នមចិត្ត តែបើធ្វើចរិកគួរឲ្យធុញ គេនឹងកាន់តែឃ្លាត ឃ្លាតទៅឆ្ងាយ...»
ថេយ៉ុង ដឹងថានាងនិយាយចង់សំដៅលើអ្វី ហើយពេលនេះការពិតបានបញ្ជាក់ច្បាស់ ថាសូហ្វៀមិនមែនស្លូតបូតដូចរូបរាងខាងក្រៅរបស់នាងទេ នាងជាមនុស្សត្រជាក់ ដែលនឹកស្មានមិនដល់។
«គួរឲ្យច្រណែនដល់ហើយ ដែលនាងធ្លាប់ស្គាល់អារម្មណ៍ត្រូវគេថ្នាក់ថ្នមចឹង»ថេយ៉ុង និយាយសម្របបែបពន្យុះ ទាំងក្នុងទ្រូងអួលៗរកប្រាប់មិនត្រូវ
«គាត់ល្អនឹងខ្ញុំស្រាប់ហើយ» សូហ្វៀនិយាយទាំងមិនបានងាកមើលមុខ ទើបរំពេចនោះនាយតូចក៏បោះសម្តីប៉ុន្មានឃ្លា ឲ្យស្រីស្អាតបែរមកសម្លឹងមុខបែបទ្រាន់ចិត្ត ក្នុងទ្រូងជ្រួលច្រាល់ រហូតរកពាក្យតបមិនឃើញ៖
«ខ្ញុំក៏ចង់បានបែបហ្នឹងដែរ ចង់ស្គាល់អារម្មណ៍ពេលគេថ្នមវាយ៉ាងម៉េចខ្លះទៅ កញ្ជ្រោងតូច»និយាយធ្វើពើ ទាំងដែលរាល់ថ្ងៃលើសពីថ្នមនោះទៅទៀត ដែលនិយាយគ្រាន់តែចង់ស្គាល់ធាតុពិតរបស់មនុស្សខ្លះប៉ុណ្ណោះ។


To be continued💕

ភរិយារាត្រីWhere stories live. Discover now