ភាគទី០៣: ស្រលាញ់យើងទៅ...យើងលើកឯងធ្វើជាជំទាវ

2.2K 130 8
                                    

/ចក្រភពអង់គ្លេស/

ក្នុងវិមានដ៏ធំមហាសាលមួយចំកណ្តាលទីក្រុង កំពុងតែវឹកវរចលាចរណ៍ អស់អ្នកបម្រើបែកញើសព្រមព្រាត ក្បាលក្រាបដល់ដី និងពោលពាក្យសុំការអភ័យទោសពីលោកម្ចាស់។

"នរណាជាអ្នកឱ្យថេយ៉ុងទៅកូរ៉េទាំងដែរគ្មានយើងហ្ហាស៎???"លោកម្ចាស់ គីម  វ៉ិចទ័ររៀហ៍ ហាស្តីដោយសម្តីធ្ងន់ៗ ចោទសួរអស់អ្នកបម្រើនឹងអង្គរក្ស

"សុំទោសលោកម្ចាស់ដែល ពួកយើងខ្ញុំមើលអ្នកប្រុសតូចមិនបានល្អ" អង្គរក្សនាមជាដៃស្តាំរបស់ លោកម្ចាស់គីម ស្រដីទាំងដឹងខុស ប៉ុន្តែ ការដឹងខុស របស់ពួកគេ មិនបាន ធ្វើឱ្យគាត់ ត្រជាក់ចិត្តឡើយ ផ្ទុយទៅវិញមានតែកំហឹង ឆេះឆាបគ្មានទឹកណាអាចពន្លត់បានឡើយក្រៅពីកូនសំណព្វចិត្តត្រឡប់មកវិញ។

"បើចង់រក្សាក្បាលរបស់ពួកឯងណាស់ ត្រូវតែរកថេយ៉ុង ត្រឡប់មកវិញដោយសុវត្ថិភាព បើមិនដូច្នោះលិទ្ធផលពួកឯងបែបណាគួរតែត្រៀមទុកទៅ"

=======
|ភូមិគ្រឹះហ្គាហ្វៀរ៍|

ក្រោយពេលដែល ញ៉ាំអាហារឆ្អែតហើយ ថេយ៍ មិនដឹងជាទៅណាបន្តទៀតឡើយក្រៅពីដើរចុះដើរឡើង មើលពេញបរិវេណភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយនេះទុកថា កម្សាន្តអារម្មណ៍÷

"នឹកផ្ទះនឹកប៉ាណាស់ មិនដឹងថាពេលនេះ គាត់ព្រួយបារម្ភពីខ្ញុំយ៉ាងណាឡើយ" ថេយ៉ុង ស្រដីទាំងរអ៊ូរទាំតិចៗ បើនិយាយអំពីទឹកមុខវិញឡើងក្រញ៉ូវ ក្នុងចិត្ដ សែនខឹងអាល់ហ្វាកំណាចដែល ពង្រាត់ខ្លួនចេញពីទីរំនៅអីបែបនេះ

"អ្នកប្រុសតូច!!! លោកម្ចាស់ឱ្យអ្នកប្រុសឡើងទៅលើ គាត់កំពុងតែ រង់ចាំ"កំពុងស្លន់អារម្មណ៍សុខៗ បែរជាមាន អ្នកបម្រើម្នាក់មកដាស់ស្មារតីខ្លួន ថេយ៍ជ្រួញចិញ្ចើមដោយក្តីមិនពេញចិត្ត តែក៏មិនអាចធ្វើអ្វីបាន ក្រៅពីឡើងទៅជួប អាល់ហ្វាកំណាច។

"ដឹងហើយ!នាំផ្លូវទៅ"ថេយ៉ុងតប ទាំងមុខមិនស្រស់ រួចក៏កញ្ឆក់ខ្លួនទៅ ដើរតាំងៗ សម្របជើង ទម្លាក់ផ្ទាល់ឥដ្ឋឮសូរតែ តឹប តឹប ដឹប ដឹប គ្មានថ្នមអីបន្តិច ធ្វើឱ្យនាងជាអ្នកបម្រើ ដើរតាមទាំងក្រវីក្បាលហួសចិត្តជាខ្លាំង ថែមទាំងឆ្លៀត លួចគិតថា ចរិតបែបនេះ សោះក៏ធ្វើឱ្យលោកម្ចាស់  ស្រលាញ់ទៅកើតណ៎រ???

អូមេហ្កាជាទីប្រាថ្នា |ចប់|Where stories live. Discover now