ភាគទី២៨: អនាគតប្រពន្ធថ្មីប្តីងាប់ ប្តីចូលមឈូស អូនចូលគុក

813 64 1
                                    

      ភាគទី២៨: អនាគតប្រពន្ធថ្មីប្តីងាប់ ប្តីចូលមឈូស អូនចូលគុក

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

      ភាគទី២៨: អនាគតប្រពន្ធថ្មីប្តីងាប់ ប្តីចូលមឈូស អូនចូលគុក

  ស្តាប់សម្តីរបស់ប្តីចប់ ធ្វើឱ្យថេយ៍ រំភើបស្ទើរស្រក់ទឹកភ្នែក ដៃស្រឡូនលើកទៅឱបក្រសោប.ក ប្តីចាស់ជាប់ ផ្អែកក្បាលលើស្មារបស់ប្តី មាត់ពេបតិចៗ ឡើងគួរឱ្យក្នាញ់។ ជុងហ្គុកញញឹមបន្តិច មុនលើកដៃលូក ស៊កសៀតចូលប្រឡោះជើងសក់ដ៏ទន់ល្មើយ របស់ថេយ៍ថ្នមៗ÷

"ជុប៎ កុំគិតច្រើន គេងចុះណា បងនៅកំដរអូន"

"អឹម~"ថេយ៍ ងក់ក្បាលតិចៗមុន បិទភ្នែក គេងកើយទ្រូងប្តីចាស់

"សឺត~"ជុងហ្គុក ថើបសក់ក្បាលរបស់ថេយ៍មួយខ្សឺត មុនស៊ីញេលើ ឯកសារផ្សេងៗទៀត ដើម្បីបង្ហើយ ទោះ ពេលនេះ មានប្រពន្ធគេងលើភ្លៅ ហើយដៃម្ខាងទប់កាយប្រពន្ធ យ៉ាងណាក្តីក៏នាយ អាចធ្វើការ បាន យ៉ាងរលូនផងដែរ។

រំលងទៅប្រមាណ ៣ម៉ោង!! មេឃបាក់រសៀល ថេយ៍នៅមិនទាន់ភ្ញាក់នោះទេ។ ឃើញបែបនេះ ជុងហ្គុកនៅតែមិនហ៊ាន ដាស់ព្រោះខ្លាចថាអូនគេង មិនឆ្អែត ម៉ោងចេះតែរំកិលទៅមុខជារើយៗ បុគ្គលិកនាំគ្នាចេញទៅ គេហដ្ឋានវិញរៀងៗខ្លួន។ ឃើញដូច្នោះហើយ ជុងហ្គុក លើកដៃមើលនាឡិកាក៏ឃើញថា ម៉ោង៥ល្ងាចល្មម ទើបដាច់ចិត្តអង្រួនដាស់ប្រពន្ធ អោយក្រោក÷

"ថេយ៍~ថេយ៍~"ជុងហ្គុក ហៅរាងតូចតិចៗ ដៃក្រាស់ឃ្មឹកស៊កចូលជើងសក់ ដ៏ទន់ល្មើយ នឹងក្រអូបប្រហើរ របស់ភរិយាថ្នមៗ

"អឹម~"ថេយ៉ុង ពត់ខ្លួនទាំងធីងធោង ភ្នែកបើកមិនចង់រួច តែនៅព្យាយាម បើកសម្លឹងមើលមុខប្តី ទាំងទឹកមុខម៉ក់ៗ

"ជុប៎ ល្មមក្រោកហើយ"ក្នាញ់អើយក្នាញ់ ខណៈដែលឃើញទឹកមុខមិនដឹងអីរបស់ថេយ៍ ទើបហាមចិត្តពុំបាន នាយក្រាស់ ក៏ឆ្មក់ថើបមាត់អូនប្រពន្ធមួយខ្សឺត

"ប្តី~អូនឃ្លាន~"ស្ងាត់មួយស្របក់ រាងតូចក៏ធ្វើកាយវិការម្ញិកម្ញក់ដាក់ប្តី ដៃស្រឡូនអង្អែលពោះ បញ្ជាក់ប្រាប់ប្តីថា |អូនឃ្លាន-ឃ្លានស្ទើរតែដាច់ពោះស្លាប់ហើយប្តីអើយ|

អូមេហ្កាជាទីប្រាថ្នា |ចប់|Where stories live. Discover now