ភាគទី១៧: ខ្លាញី

1.3K 76 1
                                    

        ភាគទី១៧: ខ្លាញី

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


        ភាគទី១៧: ខ្លាញី

គ្រាន់តែ មកដល់បន្ទប់ភ្លាម នាមជាអាល់ហ្វាដាក់កាយអូមេហ្កាជាទីប្រាថ្នា លើពូកថ្នមៗ អមដោយទឹកមុខស្រទន់គួរឱ្យគយគន់ជាពន់ពេក÷

"ប្រពន្ធក្មេងរបស់បងស្រស់ស្អាតណាស់ គឺស្រស់ស្អាតជាងស្រីទាំងពួងទៅទៀត"ជុងហ្គុក វោហារសម្តីផ្អែម នឹងពិរោះរណ្តំចិត្ត នេះបើអូមេហ្កាម្នាក់នេះ ស្តាប់ឮសូរពាក្យសម្ដីទាំងអស់ប្រាកដជាអៀនណាស់ហើយ តែគួរឱ្យស្តាយដែរ ប្រពន្ធក្មេងគេងមិនព្រមខ្ចីក្រោក ថែមទាំងគេងញញឹមញញែម ដូចកំពុងមានក្តីសុខមហាសាលយ៉ាងអ៊ីចឹង។

|ព្រឹកដដែល|

ព្រឹកថ្ងៃថ្មីដ៏ស្រស់ស្រាយខ្យល់បក់ផាយផាត់នាំអោយផ្លឹកឈើទុំជ្រុះទៅលើដី នាំអោយអ្នកដែលទើបតែក្រោកពីគេងមានអារម្មណ៍ល្អទៅតាមនោះដែរ។ ថេយ៍ងើបអង្គុយពត់ពែនខ្លួនទៅតាមទម្លាប់ ភ្នែកក្រឡាប់ចុះក្រឡាប់ឡើង ហាក់កំពុងតែស្វែងរក អ្វីមួយអញ្ចឹង ប៉ុន្តែក៏ស្រាប់តែភ្ញាក់ខ្លួនព្រឺតកំឡុងពេលដែលសង្កេតមើល ជុំវិញផ្ទៃបន្ទប់ទាំងមូល ហើយមិនឃើញសូម្បីតែស្រមោលលោកប្តី ថែមទាំងភិតភ័យមិនស្ទើរខណៈដែលនេះមិនមែនជា បន្ទប់របស់ខ្លួន÷

"អ្ហឹកៗ"ដោយហេតុមិនឃើញប្តី ទីកន្លែងក៏ប្លែក បណ្តែតអោយចិត្ត អូមេហ្កាទួចសោក ជាខ្លាំង។ អារម្មណ៍ក៏ភ័យភិតមិនស្ទើរដែល ប៉ុន្តែភ្លាមៗនោះ ស្រាប់តែជុងហ្គុកបើកទ្វារចូលមកដោយកាយមាំពាក់អាវហាត់ប្រាណ ថែមទាំងញើសហូរយ៉ាងសស្រាក់ទៀត តែពុំថ្វីឡើយ សម្រាប់គីម ថេយ៉ុង វ៉ិចទ័ររៀហ៍ ម្នាក់នេះក្នុងការរត់ទៅឱបប្តីចាស់ដោយក្តីរំភើបញ៉ាប់ញ័រ។

អូមេហ្កាជាទីប្រាថ្នា |ចប់|Where stories live. Discover now