ភាគទី២៧: ឥតកេរ្តិ៍ខ្មាស់

809 64 0
                                    

    ភាគទី២៧: ឥតកេរ្តិ៍ខ្មាស់

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

    ភាគទី២៧: ឥតកេរ្តិ៍ខ្មាស់

"លែង!!!"ជុងហ្គុក ស្រដីខ្លាំងៗ ដាក់នាង ថែមទាំងក្រលាស់ដៃយ៉ាងរហ័ស នឹងភៀសខ្លួនចេញពីលីឈីផងដែរ។

"លោកចន~"លីឈី សែនឃ្នើសចិត្តខណៈដែល បុរសជាទីប្រាថ្នា ធ្វើខ្លួនដូចកំពុងឆ្អើមនាងណាស់អ៊ីចឹង

"នាងជាអ្នកណា? ហើយនរណាឱ្យនាងមកទីនេះ? ឆាប់អូសនាងចេញភ្លាម!!!"ជុងហ្គុក ហាស្តីបន្ទោស បុគ្គលិក កំឡុងពេលដែលឱ្យអ្នកក្រៅចូលបន្ទប់ការិយាល័យ ផ្ទាល់ខ្លួនរបស់នាយដោយគ្មានការអនុញ្ញាតបែបនេះ មិនតែប៉ុណ្ណោះនាងហ៊ានព្រហើនប៉ះកាយដ៏មាន តម្លៃរបស់ខ្លួនទៀត ទាំងដែលជុងហ្គុកមិនធ្លាប់ស្គាល់នាងម្តងណាឡើយ។

"លោកចន~ខ្ញុំណា គឺខ្ញុំលីឈី លោកចន មិនស្គាល់ទេ? លោកប៉ា ខ្ញុំគឺ លោកឈូ ដែលកំពុងរួមភាគហ៊ុន របស់លោកចន នោះអី?"

"រឿងស្អី ដែលឱ្យយើងស្គាល់នាង?" ឆ្លើយតបវិញបែបមិនពេញចិត្ត

"ព្រោះខ្ញុំ-គឺ ខ្ញុំចាប់អារម្មណ៍លោកចន~"

"ឥតកេរ្តិ៍ខ្មាស់"

រកតែលីឈី ហាស្តីមិនទាន់ចប់ ក៏ត្រូវថេយ៍ ស្តីឱ្យនាងឥតកេរ្តិ៍ខ្មាស់ទៅហើយ។ ពាក្យសម្តីជេរប្រមាថ មិញនេះធ្វើឱ្យលីឈីក្តៅក្រហាយណាស់ តែទ្រាំគឺទ្រាំ បើទ្រាំលែងបាន ចរិកពិតរបស់នាង ប្រាកដជាចេញឱ្យលោកចន ឃើញជាមិនខានទើបនាង សុខចិត្ដធ្វើមុខក្រាស់ ដើម្បីឱ្យតែបាន ទាក់លោកចន។

"ឆាប់ចេញទៅ!!!"ជុងហ្គុក ឃើញសភាពមិនស្រួលទើបប្រញាប់ ដេញនាងទៅវិញតែនរណាទៅដឹងទៅថា នាងនេះមុខក្រាស់ណាស់ ទោះប្រុសដេញទៅវិញយ៉ាងណាក្តីក៏នាង មិនព្រមដាច់ខាត។

អូមេហ្កាជាទីប្រាថ្នា |ចប់|Where stories live. Discover now