ភាគទី៣៣: បាទ~ឆឹស គ្រាន់តែអូនឱ្យ Daddy យក Mommy ថ្មីសោះ គាត់ខឹងដែល

1.1K 84 1
                                    

    ភាគទី៣៣: បាទ~ឆឹស គ្រាន់តែអូនឱ្យ Daddy យក Mommy ថ្មីសោះ គាត់ខឹងដែល!!!

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

    ភាគទី៣៣: បាទ~ឆឹស គ្រាន់តែអូនឱ្យ Daddy យក Mommy ថ្មីសោះ គាត់ខឹងដែល!!!

. "ជាហើយថេយ៍ អាចរាំក្រវីគូទបាន ហើយមែនទេប្តី??"ថេយ៍សួរប្តីទាំង ធ្វើភ្នែកម៉ក់ៗ ដូចកូនឆ្កែធ្លាក់ទឹក

"ក្រវីបាន ប៉ុន្តែ...អូនរាំឱ្យតែបង មើលបានហើយ"ជុងហ្គុក ត្បកវិញ បណ្តាលឱ្យក្មេង ខ្លះមុខក្រញូវភ្លាមៗ ទាំងចិត្តខឹង ប៉ុន្ដែទោះខឹងក្រោធយ៉ាងណាក្តីក៏ ប្រពន្ធក្មេង កូនមួយ ម្នាក់នេះមិនភ្លេច ទាញចានបាយម្ហូបមកញ៉ាំឡើយ។

|៧ខែ គន្លងផុតទៅ|

ធ្មេចបើកៗ ក៏៧ខែហើយ អាល្អិតតូម៉ា |ឈ្មោះពេញ ចន ហ្គារ៉ា|កាន់តែធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយបើចរិតវិញគឺមិនខុសពី APPA គេឡើយ។
រីឯថេយ៍វិញក៏បាន រឹងដៃរឹងជើង ដូចមុនវិញ! តែទោះថេយ៍រឹងមាំដូចមុនក៏ជុងហ្គុកតាម ខ្វល់ខ្វាយ មើលថែថ្នាក់ថ្នម អូនដដែល÷

"អ្ហឹក Mommy Mommy"សំឡេង តូម៉ាបន្លើសឡើង ច្រែតៗ ដង្ហោយហៅ Mommy ជារើយៗ ខ្លួនផ្កាប់វាល៎ទៅមុខទ្វារដែលបើកនោះចេញមកក្រៅ ដើម្បីស្វែងរក Mommy

"Mommy... Mommy"អាល្អិតនៅតែហៅ ដដែល ធ្វើឱ្យសម្លេងស្រួយស្រេះនេះ បន្លើសឡើង ដល់ត្រចៀកថេយ៍ អោយស្ទុះស្ទារត់ឡើងមក លើជាបន្ទាន់។

"តូម៉ា~តូម៉ា"ថេយ៍ ឃើញកូនភ្លាម ឱនទៅលើកអាល្អិតពរដាក់លើចង្កេះ រួចក៏បណ្តើរគ្នាចុះទៅក្រោម។
គាប់ជួនណាស់ ជុងហ្គុកពីធ្វើការល្មម~ មកដល់ភ្លាមនាយក្រាស់ញញឹមស្រស់ មុនហុចកាបូបដាក់ឯកសារឱ្យអ្នកបម្រើយកទុក លើតុទទួលភ្ញៀវ ចំណែកនាយបោះជំហាន ចូលក្បែរប្រពន្ធក្មេង នឹងកូនកំហូចដែរ កំពុងតែឈ្មុសឈ្មុល នៅកញ្ចឹងក សខ្ចីរបស់ថេយ៉ុង។

អូមេហ្កាជាទីប្រាថ្នា |ចប់|Where stories live. Discover now