ភាគទី០៦: អូនសម្លាញ់

1.9K 97 2
                                    

ពន្លឺព្រះអាទិត្យរះចែងចាំង ពិភពលោក សំឡេងសត្វចាបយំល្វើយ បង្កើតជាចម្រៀងពិរោះរណ្ដំ មនុស្សម្នា ដែលគេងលង់លក់នោះ មិនចង់ឱ្យក្រោកទាល់តែសោះ ប៉ុន្តែដោយហេតុ គ្រប់គ្នាមាន តួនាទី រៀងៗខ្លួន ទើបដាច់ចិត្តក្រោកពីព្រលឹម រៀបចំទៅធ្វើ ដើម្បី រកចំណូលផ្គាប់ផ្គុន គ្រួសារ។

ខុសអីតែក្នុង ភូមិគ្រឹះដ៏ធំស្កឹមស្កៃ ចំកណ្តាលទីក្រុងសេអ៊ូល នឹងមាន រិទ្ធអំណាច កិត្តិយសដ៏ល្បីល្បាញ ក្នុងសង្គមបច្ចុប្បន្នឯណេះវិញ កំពុងតែគេងឱបក្មេងប្រុសម្នាក់ដែលមាននាមជាអូមេហ្កា ហើយក៏ជាទីប្រាថ្នា របស់នាយកម្លោះអាល់ហ្វាម្នាក់នេះផងដែរ។ ដៃមាំព័ទ្ធដោយសរសៃ ចាប់អោបចង្កេះ អូមេហ្កាតូចឡើងស្អិត ហាក់បីដូចជាខ្លាច អូមេហ្កានឹងរង្វង់ដៃរបស់អាល់ហ្វា រត់ចាក់ចេញអ៊ីចឹង។

"អ្ហឹម"សំឡេងក្រហឹមដើម.ករាងតូចបន្លឺឡើង តិចៗ ត្របកភ្នែកពីរជាន់ចាប់ផ្តើមបើកសន្សឹមៗ សម្លឹងមើលពិដាន ដៃស្រឡូនចាប់ដើមដៃរបស់ជុងហ្គុកឲ្យចេញពីចង្កេះខ្លួនថ្នមៗ ព្រោះមានអារម្មណ៍ថា ថប់ដង្ហើមណាស់ តែដកយ៉ាងណាក៏មិនរបេះ ទើបថេយ៍ សម្រេចចិត្តមួលក្តិចដៃ អាល់ហ្វាខ្លាំងៗ។

"អួយ៎ នេះជា វីធីដាស់ប្ដីមែនទេ អូនសម្លាញ់?"ជុងហ្គុក ស្ទុះងើប ព្រោះតែឈឺ សាច់មនុស្សណា លេងក្តិចម្ល៉ឹងៗ នរណាមិនឈឺនោះ?បើគិតទៅនាយក៏សាច់កម្ម ក្រោកភ្លាមត្រូវ អូនអូមេហ្កា ធ្វើបាបរាងកាយ ប៉ុណ្ណឹងទៅហើយ ចុះទម្រាំតែទល់ទៅមុខទៀត? សង្ស័យ ថាមិនសល់សូម្បីតែ ឆ្អឹងផងថា

"អូនសម្លាញ់ស្អី?? គ្មានអូនសម្លាញ់នៅនឹងទេ"មនុស្សកំពុងខឹង ព្រោះតែជុងហ្គុកឱបរឹត តែកំហឹងត្រូវរសាត់បាត់ ខណៈដែលជុងហ្គុកហៅខ្លួនថា អូនសម្លាញ់ នរណមិនអៀននោះ?

"ហឹសៗ ក៏អូននឹងហើយ មាននរណាទៀត ហ៊ឹមពៅព្រលឹង"នាយកម្លោះ ដឹងថាថេយ៍អៀនខ្មាស ក៏ចាប់ញ៉េះញ៉ោះបន្ថែម។ រីឯរាងតូចវិញ បានប្រុសចាស់ សម្តីផ្អែម ហៅខ្លួនអូនៗ ពេញមាត់ ដូច្នេះក៏កើតចិត្តអៀន ងាកមុខចេញនឹងធ្វើ ចរិតខ្មើតដាក់ ប្រុសចាស់។ជុងហ្គុក ក្រវីក្បាលតិចៗ នឹងសើចដើមក រួចក៏ចុះពីលើគ្រែ នឹងទាញកន្សែងពោះគោ មកស្លៀក(នាយស្រាត) តែមុនហ្នឹងចូលបន្ទប់ទឹកក៏មិនភ្លេច លួចឆ្មក់ថើបថ្ពាល់ទន់ៗ ដ៏ក្រអូបឈ្ងុយឈ្ងប់របស់ អូមេហ្កាមុនហ្នឹង ទៅដែល។

អូមេហ្កាជាទីប្រាថ្នា |ចប់|Where stories live. Discover now