ភាគទី២០:ឆ្នាស់ /ញេញ

880 68 1
                                    

ភាគទី២០: ឆ្នាស់/ញេញ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ភាគទី២០: ឆ្នាស់/ញេញ

|បន្ទប់ទារុណកម្ម|
ជុងហ្គុកបានដើរចូលមក ដោយរិទ្ធិអំណាច ទឹកមុខប្រៀបដូចជាយមរាជឆក់យកជីវិត អ្នកក្បែរខ្លួនម្តងម្នាក់ៗ បាត់ទៅហើយ។

"លោកម្ចាស់" បុរសក្បាលត្រងោលម្នាក់ចូលមក ឱនគោរពជុងហ្គុកដោយភាពកោតខ្លាច

"វានៅឯណា?"

"ត្រង់នោះ លោកម្ចាស់សូមអញ្ជើញទានម្ចាស់"

ជុងហ្គុកមិនមាត់ក៏ដើរទៅ តាមកូនចៅ នឹងឈប់ដំណើរខណៈដែល ឃើញបរុសម្នាក់ត្រូវចងព្យួរ នូវសរសកណ្តាលបន្ទប់ ដោយ សភាពពិបាកមើលជា ពន់ពេក។ មុខបុរសម្នាក់នោះបាន បែកឈាម ភ្នែកម្ខាងត្រូវខ្វាក់ព្រោះតែកូនចៅទៅឆ្កឹះឆ្កៀល រីឯដងខ្លួនសុទ្ធតែស្នាមផងដែរ បើតាមសង្កេតមើល បុរសម្នាក់នោះរស់ក្បែរស្លាប់ជាពុំខាន។

"យកទឹកមកជះវាទៅឱ្យដឹងខ្លួនទៅ"ជុងហ្គុក សង្កេតមើលអស់ចិត្តហើយក៏ បញ្ជាកូនចៅឱ្យយកទឹកមួយធុងយក មកជះចំកណ្តាលមុខរបស់បុរសនោះមួយទំហឹង!!!

ឈូរ~!!ខេស ខេស~!!! គ្រាន់តែទឹកជះលើផ្ទៃមុខ ភ្លាមបុរសនោះចាប់ផ្តើមប្រកាចប្រកិន ព្រោះតែឈឺផ្សារនៅមុខរបួសជាពន់ពេក បំពង់កក្អកខេសៗ ស្ទើរស្លាប់ស្ទើររស់ ប៉ុន្តែនៅចាញ់ពេលដែលឃើញទឹកមុខដ៏កំណាចរបស់ចន ជុងហ្គុក ហ្គាហ្វៀរ៍ ផ្ទាល់ៗនោះឡើយ~៕

"ក្អឹក~លោក-ចន"បុរសនោះ ហៅឈ្មោះជុងហ្គុកថា លោកចនទាំងញ័រមាត់តតាត់ ហាក់ដឹងថា បន្តិចទៀតនឹងមានរឿងអ្វីកើតឡើងអញ្ចឹងហើយគ្រប់យ៉ាង វាមិនខុសឡើយ...។

"យករុំព័ទ្ធមកឱ្យយើង"ជុងហ្គុកឥតខ្វល់ ប៉ុន្តែបែរទៅបញ្ជាកូនចៅឱ្យយក រុំព័ទ្ធតូចឆ្មារមកឱ្យខ្លួនទាំងទឹកមុខមាំ ធ្វើឱ្យបុរសដែលចង់ព្យួរ ញ័រខ្លួន ព្រោះតក់ស្លុតពេក។

អូមេហ្កាជាទីប្រាថ្នា |ចប់|Where stories live. Discover now