ភាគទី៣២: តូម៉ា កូនប៉ា

791 59 0
                                    

             ភាគទី៣២: តូម៉ា កូនប៉ា

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

             ភាគទី៣២: តូម៉ា កូនប៉ា

៣ថ្ងៃគន្លងផុតទៅ|ថេយ៍បានចេញពីមន្ទីរពេទ្យ ដោយគ្រូពេទ្យ បានអនុញ្ញាតរួចរាល់ ណាមួយ ឃើញថា ថេយ៍ ធូរស្បើយច្រើនហើយដែល÷

|ងឺតតត| រថយន្តសេរីទំនើប បានចតឈប់ស្ងៀមនៅមុខភូមិគ្រឹះ នឹងរងចាំអោយ សន្តិសុខបើកទ្វាររបងឱ្យ។ បើកទ្វារភ្លាមអេខេ បើកបរយានជំនិះចូលក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃ ដោយមាន អ្នកបម្រើជាច្រើនឈរតម្រៀបជួលគ្នា ដើម្បីស្វាគមន៍ ម្ចាស់ភូមិគ្រឹះ វិលត្រឡប់មកវិញអមជាមួយ សមាជិកថ្មីផងដែរ។

"មោះបងបីអូន"បើកទ្វារមិនទាន់បាន ប៉ុន្មានផង ជុងហ្គុកស្នើខ្លួនចូល ទៅបីត្រកងភរិយាចូលមក ខាងក្នុងដោយមានម៉ែដោះ បីកូនសម្អប់ក្នុងដៃផងដែរ

"អង្គុយទីនេះសិនហើយ បងទៅរៀបចំ បន្ទប់សិន" ជុងហ្គុកដាក់ឱ្យថេយ៍អង្គុយលើសាឡុងចំណែកនាយ ឡើងទៅលើ ដើម្បីសម្អាតបន្ទប់ដោយខ្លួនឯង។
បើកទ្វារចូលមកភ្លាម ក៏ចាប់ផ្តើមធ្វើតួនាទី របស់ខ្លួន នាយរៀបចំពូកថ្មី បោសសំអាតបន្ទប់ឱ្យមាន របៀបរបប រួចរាល់ហើយក៏ចុះ មកយកប្រពន្ធឡើងទៅ បន្ទប់វិញ÷

"អូនឃ្លាននៅ?"ជុងហ្គុក ចោទសួរទាំង ព្រួយចិត្ត

"អឹម/ង៉ាង៉ា"ឆ្លើយមិនទាន់ផង ស្រាប់តែកូនកំហូចយំហូរ ទឹកភ្នែក ទឹកសំបោរ ហូរឡើងកក្លាក់ ធ្វើឱ្យជុងហ្គុកអស់សំណើចមិនស្ទើរទេហើយក៏ជ្រាបដូចគ្នាថា កូនត្រូវការអ្វី ទើបនាយប្រញាប់ទៅ ឆុងដោះគោ អោយកូនសម្អប់

"យ៉ាស៎ ក្មេងទើបនឹងកើត" នាមជា ឪពុករបស់គេ សម្លឹងមើលកូនកំហូច បឺតដោះគោនោះទាំងក្តីហួសចិត្ត មើលចុះគ្រាន់តែបាន របស់ញ៉ាំភ្លាមស្ងាត់ដូចគេឆ្នុកណ៎រ

អូមេហ្កាជាទីប្រាថ្នា |ចប់|Where stories live. Discover now